ព័ត៌មានជាតិ

NEA ជាមួយ RULE សហការគ្នារៀបចំវេទិកាការងារដោយនាំយកឱកាសការងារ ១៤៥០កន្លែង សម្រាប់យុវជន, អាចទំនាក់ទំនងតាម CoolApp: 077 23 23 78 ដើម្បីដឹងព័ត៌មានបន្ថែម !

Liny Chan July 23, 2024 23/07/2024

(ភ្នំពេញ)៖ កាន់តែពិសេសហើយឥឡូវនេះ ដោយយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចប្រើប្រាស់ CoolApp តាមរយៈលេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បីតាមដាននិងទំនាក់ទំនងព័ត៌មានឱកាសការងារថ្មីៗ ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសគឺក្នុងវេទិកាការងារ និងកម្មសិក្សាការងារ។ សូមជម្រាបថា ក្រុមហ៊ុនធំៗចំនួន១៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ១៤៥០កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសស្ត្រសេដ្ឋកិច្ច (RULE) និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុនធំៗទាំង១៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន ស្មាត អាស្យាតា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, […]

កុមារ៉ា រិទ្ធសិទ្ធិ កូនប្រុសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រឡងនៅសិង្ហបុរី បានមេដាយប្រាក់មួយ និងសំរិទ្ធមួយ

Liny Chan July 23, 2024 23/07/2024

(ភ្នំពេញ)៖ កុមារ៉ា ហ៊ុន ពេជមុន្នី រិទ្ធសិទ្ធិ ចៅប្រុសសម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា ហើយត្រូវជាកូនរបស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានចូលរួមប្រឡងនៅសិង្ហបុរី ដោយទទួលបានមេដាយប្រាក់មួយ និងសំរិទ្ធមួយ។ នេះបើតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម។ តាមសារលើ Facebook សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា «ចៅ រិទ្ធសិទ្ធិ ប្រឡងនៅសិង្ហបុរី បានមេដាយប្រាក់មួយ និងសំរិទ្ធមួយ។ ខុសពីនៅឌូបៃ ដែលចៅសិទ្ធិ រៀននៅមតេយ្យ តែត្រូវប្រឡង ជាមួយសិស្សថ្នាក់ទី១។ លើកនេះចៅសិទ្ធិ ត្រូវប្រឡងជាមួយសិស្ស ដែលមានកម្រិតខ្ពស់ជាង»។ សូមបញ្ជាក់ថា នាពេលកន្លងទៅនេះ កុមារ៉ា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត​ ពេជ ច័ន្ទមុន្នី ក៏ធ្លាប់បានទទួលចំណាត់ថ្នាក់ជាប់លេខ១ ផងដែរ នៅក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធី […]

ទេសរដ្ឋមន្ដ្រី គី តិច បន្ដជួបជនរងគ្រោះជិត៤០០នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុន ឡេង ចាន់ណា ដែលជាជំនួបលើកទី៨

Liny Chan July 23, 2024 23/07/2024

(ភ្នំពេញ)៖ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្ដជួបជាមួយជនរងគ្រោះជិត៤០០នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមជាទី៨។ ជំនួបនេះធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងក្នុងឱកាសនោះ លោក គី តិច បានអះអាងថា ក្រោយទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។ លោក គី តិច បានគូសបញ្ជាក់ថា ជំហានបន្ទាប់លោកនឹងដឹកនាំមេធាវីរាជរដ្ឋាភិបាល ចុះតាមបណ្ដាខេត្តតែម្ដងដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយការចំណាយក្នុងការងារធ្វើដំណើរមករាជធានីភ្នំពេញ។ ដោយឡែក សម្រាប់ជនរងគ្រោះដែលកំពុងបម្រើការងារនៅក្រៅប្រទេសវិញ លោកមេធាវី គី តិច បានអះអាងថា ពួកគាត់អាចធ្វើការទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសនោះតែម្ដង ដើម្បីធ្វើការផ្ដិតមេដៃប្រគល់សិទ្ធិ ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាឡើយ។ លោកបានបញ្ជាក់ថា ការជួបជាមួយប្រជាពលរដ្ឋលើកទី៨ ចំនួន៣៦៣នាក់នៅពេលនេះ ក្រោយក្រុមមេធាវីរាជរដ្ឋាភិបាលបានជួបជាមួយជនរងគ្រោះលើករួចមកហើយ។ លោកថា តាមព័ត៌មានដែលលោកទទួលបាន មានប្រជាពលរដ្ឋជាង៣,០០០នាក់ ដែលអះអាងថា ជនរងគ្រោះក្នុងករណីនេះ។ បើតាមលោកមេធាវី គី តិច, […]

រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV

Liny Chan July 23, 2024 23/07/2024

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV។ ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ធ្វើឡើងក្រោយមានការជជែកគ្នាច្រើនលើបញ្ហានេះ។ ការជជែកនេះ កើតមានបន្ទាប់ពីវិទ្យុ និងក្រុមប្រឆាំងនៅក្រៅប្រទេសនាំគ្នាផ្សាយបំភ្លៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ CLV។ សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។ តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី […]

ឧកញ៉ា ស្រី ចាន់ថន ចំណាយថវិកា៣ម៉ឺនដុល្លារ សាងសង់សាលាហ្វឹកហាត់ប្រដាល់គុនខ្មែរ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

Liny Chan July 23, 2024 23/07/2024

(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ គ្រោងចំណាយថវិកាចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់ សាលាហ្វឹកហាត់ប្រដាល់គុនខ្មែរ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលនឹងចេញជារូបរាង នាពេលឆាប់ៗ។ ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា សម្រាប់ការហ្វឹកហាត់គុនខ្មែរ នៅវិឡាល័យព្រះស៊ីសុវត្ថិ ដល់សិស្សានុសិស្ស បច្ចុប្បន្ននេះ គឺកំពុងតែខ្វះខាត។ តាមរយៈការបង្ហោះ ក្នុង Page ផ្លូវការរបស់ ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា «បន្ទាប់ពីខ្ញុំបាទបានសិក្សា នៃគម្រោងសាងសង់ទីតាំងនេះ រួចរាល់គឺបានបង្ហាញថា ត្រូវចំណាយថវិការហូត ទៅដល់លើ៣ម៉ឺនដុល្លារជាងឯណោះ ហើយខ្ញុំបាទក៏ទទួលបន្ទុក ទៅលើការចំណាយថវិកានៃការសាងសង់នេះ ដើម្បីឲ្យចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទីបំផុតជម្លោះដ៏ក្តៅគគុករវាងអ្នកនាង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា បានឈានដល់ទីបញ្ចប់ ក្រោមការសម្របសម្រួលរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង

Liny Chan July 23, 2024 23/07/2024

(ភ្នំពេញ)៖ នៅទីបំផុត ជម្លោះដ៏ក្តៅគគុក ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ រវាងកំពូលតារាចម្រៀងជួរមុខ អ្នកនាង ម៉េង កែវពេជ្ជតា និងកំពូលតារាសម្តែងលេចធ្លោរ អ្នកនាង ចន ច័ន្ទលក្ខិណា បានឈានដល់ការចាក់ទឹកពន្លត់បញ្ចប់រឿង និង ផ្សះផ្សាជានាគ្នា១០០ភាគរយហើយ ក្រោមការសម្របសម្រួលប្រកបដោយភាពប៉ិនប្រសប់របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។ ជម្លោះដ៏រ៉ាំរ៉ៃរវាងកំពូលតារាទាំងពីរបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនលើកច្រើនសារ សង្គ្រាមពាក្យសម្តី រវាង អ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានឈានដល់ការប្តឹងប្តល់គ្នាឡើងតុលាការគួរឲ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ដោយភាគីទាំងសងខាងសុទ្ធតែមានការប្តេជ្ញាស៊ូស្លាប់តតាំងគ្នាដល់ទីបញ្ចប់។ ដោយមើលឃើញពីស្ថានការណ៍កាន់តែអាក្រក់បែបនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានចូលខ្លួនធ្វើជាអ្នកសម្របសម្រួលប្រកបដោយភាពម៉ឺងម៉ាត់ និងតម្លាភាព ដោយឈរលើគោលការណ៍ឈ្នះ ឈ្នះ ទាំងសងខាង។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានមានប្រសាសន៍ថា លោកជំទាវបានជួបអ្នកនាង ម៉េង កែវពេជ្ជតា ផ្ទាល់កាលពីខែមុន នៅប្រទេសបារាំង និងបានសាកសួរព័ត៌មានលម្អិតរួចរាល់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកឧទ្ធម្ភាគចក្រ និងអាកាសយានិក ២រូបដែលបាត់ ត្រូវតែបន្តទៅមុខរហូតដល់រកឃើញ

Liny Chan July 23, 2024 23/07/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា អស់រយៈពេល១២ ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ សម្តេចបញ្ជាក់ទៀតថា ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណា ដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច ។ សម្តេចនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង […]

លោកបណ្ឌិត យង់ ពៅ៖ បើលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត បញ្ហាចុងបូព៌ានឹងឡើងកម្ដៅ ខណៈសង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវសម្របសម្រួល

Liny Chan July 22, 2024 22/07/2024

(ភ្នំពេញ)៖ លោបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានអះអាងថា បើសិនជាលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតនៅខែវិច្ឆិកា ខាងមុខនេះ នោះសង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវអាមេរិកសម្របសម្រួលជាមួយនឹងរុស្ស៊ី ដែលឈានដល់ការបិទបញ្ចប់ ប៉ុន្តែបញ្ហានៅតំបន់ចុងបូព៌ា នឹងត្រូវឡើងកម្ដៅខ្លាំងជាពិសេសនៅច្រកសមុទ្រតៃវ៉ាន់។ ការលើកឡើងរបស់លោកបណ្ឌិត នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។ បើសិនជាបញ្ហានៅតំបន់ចុងបូព៌ា ឡើងកម្ដៅមានន័យថា ប៉ះពាល់ដល់ប្រទេសចិន។ ការប៉ះពាល់រវាងចិន និងអាមេរិក អាចនឹងនាំឲ្យកម្ពុជារងឥទ្ធិពលផងដែរ។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត យង់ ពៅ។ ជាបន្តសូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកជំនាញភូមិសាស្រ្តនយោបាយ៖ ទោះមិនមែនជាល្បិចឈឺសាច់ តែបានផលចំណេញច្រើនដល់លោក ដូណាល់ ត្រាំ

Liny Chan July 22, 2024 22/07/2024

(ភ្នំពេញ)៖ ប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា មានការកើនឡើងយ៉ាងខ្លាំងនៅក្រោយការប៉ងធ្វើឃាតមិនបានសម្រេច និងត្រូវបានគេសន្និដ្ឋានថា អាចនាំឲ្យលោក ត្រាំ ឈ្នះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា ខាងមុខ។ ការកើនឡើងនូវប្រជាប្រិយភាពយ៉ាងខ្លាំងនេះ ត្រូវបានគេលើកឡើងថា តើការបាញ់ប្រហារនោះជាការរៀបចំរបស់លោក ត្រាំ ផ្ទាល់ ឬហៅម្យ៉ាងទៀតថា ជាល្បិចឈឺសាច់ឬយ៉ាងណា? ឆ្លើយតបសំណួរនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា តាមសកម្មភាពនៃការបាញ់ប្រហារ វាមានភាគរយទាបណាស់ដែលជាល្បិចឈឺសាច់ ប៉ុន្តែលោកមិនច្រានចោល អំពីការចេះឆ្លៀតយកឱកាស នៃការបាញ់ប្រហារនេះ ដើម្បីបង្ហាញភាពក្លាហាន និងចំណេញដល់នយោបាយរបស់លោក ដូណាល់ ត្រាំ ឡើយ។ ជាបន្តសូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អង្គការសហប្រជាជាតិ កោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា

Liny Chan July 22, 2024 22/07/2024

(ភ្នំពេញ)៖ លោក អាទល់ ខារ៉េ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​គាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបាន​អបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលអនាគតដ៏ខ្លី។ លោកអគ្គលេខាធិការរង ថ្លែងបែបនេះ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។ នាឱកាសនោះ លោក អាទល់ ខារ៉េ បានកោតសរសើរអំពីជោគជ័យរបស់កម្ពុជា និងចាត់ទុកកម្ពុជា ជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេស ដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ជាមួយគ្នានេះ កម្ពុជាបានផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកបោសសម្អាតមីន ដល់បណ្ដាប្រទេសមួយចំនួន និងមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។ បន្ថែមពីនេះ លោកអគ្គលេខាធិការរង ក៏បានសម្ដែងនូវការគាំទ្រចំពោះកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពី ការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤។ លោកអគ្គលេខាធិការរង បានកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា​ និងបាន​អបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលអនាគតដ៏ខ្លី។ ជាការឆ្លើយតប សម្ដេចធិបតី […]