(ពោធិ៍សាត់)៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមព្រឹកនេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤,៨២ម៉ែត្រ (ស្រកចុះ០,០៤ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ, ស្ទឹងក្រវាញ មានកម្ពស់២,៧៩ម៉ែត្រ (កើនឡើង០,២៧ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន០៦ម៉ែត្រ, ស្ទឹងវាលវែង មានកម្ពស់២,១០ម៉ែត្រ (ស្រកចុះ១,១០ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន០៩ម៉ែត្រ និងទន្លេកំពង់លួង មានកម្ពស់១.៧៩ម៉ែត្រ (កើនឡើង០,២ម៉ែត្រ)។ នេះបើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្នុងរបាយការណ៍នោះបានបន្តថា សីតុណ្ហភាព មានចន្លោះពី ២៥ °c – ៣៣ °c កម្ពស់ទឹកភ្លៀង២៤ម៉ោង មាន៣/៧ក្រុងស្រុក ក្នុងនោះក្រុងពោធិ៍សាត់ ១៥,៣មីលីម៉ែត្រ, ស្រុកវាលវែង ៣,៤មីលីម៉ែត្រ និងស្រុកក្រគរ ១៦,៣មីលីម៉ែត្រ។ ប្រសិនបេីភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលេី នៃស្រុកវាលវែង ស្ថានភាពកម្ពស់ ស្ទឹងពោធិ៍សាត់ នឹងមានការកេីនឡេីងខ្ពស់ អាចឈានដល់កម្រិតមួយ ត្រូវប្រកាសអាសន្ន។ ដូច្នេះហើយ មន្ទីរធនធានទឹក នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង សូមបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ […]