ព័ត៌មានជាតិ

ជនដែលយកជើងបើកឡាន ត្រូវនគរបាលចរាចរណ៍រាជធានីភ្នំពេញ ហៅមកសួរនាំ និងចាត់ការតាមនីតិវិធី

Liny Chan July 20, 2024 20/07/2024

(ភ្នំពេញ)៖ ជនដែលយកជើងបើកឡាន ត្រូវនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ។ ចំណាត់ការភ្លាមៗ បានធ្វើឡើងក្រោយវីដេអូរបស់ជននេះ ដែលបានយកជើងកាច់ចង្កូតរថយន្ត ត្រូវបានគេចែកចាយពេញបណ្តាញសង្គមនៅនេះ ហើយបងប្អូនប្រជាពលរដ្ឋ បានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះភាពព្រហើនបើករថយន្តបែបនេះ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រមាថជីវិតអ្នកដទៃ។ ក្រោយទទួលបានវីដេអូនេះភ្លាម, ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យអធិការនគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវជាបន្ទាន់ បើសិនបុគ្គលរូបនេះនៅភ្នំពេញ ត្រូវហៅមកសួរនាំ និងចាត់ការតាមនីតិវិធី។ ក្រោយធ្វើការស្រាវជ្រាវរួចមក, កម្លាំងនគរបាលបានរកឃើញជនទាំង២នាក់នេះ​ នៅខណ្ឌពោធិ៍សែនជ័យ បានឲ្យជំនាញការិយាល័យចរាចរណ៍ហៅមកសួរនាំនៅកន្លែង និងចាត់ការបន្តទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការនាំចេញកសិផលកម្ពុជា ឆមាសទី១ កើនឡើងជិត៦០ភាគរយ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ

Liny Chan July 20, 2024 20/07/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញអំពី របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៤នេះ ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងជិត៦០ភាគរយ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ តាមរយៈបណ្តាញសង្គម សម្តេចបានបញ្ជាក់ថា វិស័យកសិកម្មរយៈពេល ៦ខែ ឆ្នាំ២០២៤ មានលទ្ធផលដូចតទៅ៖ * ទី១៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក។ * ទី២៖ ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖– ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន– ប្រទេសរៀតណាម៖ ស្រូវ […]

អភិបាលខេត្តកំពង់ចាម ណែនាំអាជ្ញាធរស្រុកបាធាយ និងស្រុកកងមាស រៀបចំទូកចម្លងសិស្សដើម្បីការពារសុវត្ថិភាព

Liny Chan July 20, 2024 20/07/2024

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់អភិបាលស្រុកបាធាយ និងស្រុកកងមាស ឲ្យរៀបចំទូកចម្លងសិស្ស ដើម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ នៅពេលសិស្សានុសិស្សឆ្លងទៅសិក្សារៀនសូត្រប្រចាំថ្ងៃ។ លោកអភិបាលខេត្ត បានលើកឡើងនាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំកម្មវិធី សម្រាប់រៀបចំប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ លោក អ៊ុន ចាន់ដា បានលើកឡើងថា ដោយសារតែមួយរយៈ នេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃធ្វើឲ្យទឹក អូរ ស្ទឹង ទន្លេបានឡើង ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ និងផលលំបាកដល់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានជាពិសេសសិស្សានុសិស្សដែលកំពុងតែសិក្សារៀនសូត្រតាមមូលដ្ឋាន នៅក្នុងស្រុកបាធាយ និងស្រុកកងមាស ដែលប្រឈមនឹងទឹកជន់លិច ពិសេសសិស្សានុសិស្ស ត្រូវឆ្លងកាត់ទៅបន្តការសិក្សាប្រចាំថ្ងៃ។ ដូច្នេះអាជ្ញាធរត្រូវត្រៀមទូកបន្ថែមទៀត និងកំណត់ចំនួនអ្នកជិះឲ្យបានត្រឹមត្រូវ ជៀសវាងនៅពេល ប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរច្រើនអាចបង្ករឲ្យមានហានិភ័យកើតឡើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កងកម្លាំងចម្រុះជាងមួយពាន់នាក់ បន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់

Liny Chan July 20, 2024 20/07/2024

(ពោធិ៍សាត់)៖ ដោយមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥,ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បន្តដឹកនាំកម្លាំងជាង១០០០នាក់ រុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ ក្នុងភូមិសាស្រ្តសុ្រកវាលវែង ខេត្តពោធិ៍សាត់។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត […]

ក្រសួងពាណិជ្ជកម្ម៖ ផ្សារទំនើប និងម៉ាតល្បីៗ អនុញ្ញាតឱ្យដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួច

Liny Chan July 20, 2024 20/07/2024

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបញ្ជាក់ឱ្យដឹងថា ផ្សារទំនើប និងម៉ាតល្បីៗនានា បានសម្រេចអនុញ្ញាតឱ្យសហគ្រាស ឬក្រុមហ៊ុន អាចដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចបាន។ សេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកក្កដានេះបញ្ជាក់ថា ដើម្បីជំរុញគាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ ឱ្យកាន់តែទូលំទូលាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តំណាងក្រសួងពាណិជ្ជកម្មបានជួបប្រជុំពិភាក្សាស្តីពី «ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើបនិងម៉ាតនានា» ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហព័ន្ធស្វាយចន្ទីកម្ពុជា ព្រមទាំងផ្សារទំនើប និងម៉ាតចំនួន ១០ រួមមាន៖ ផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារឡាក់គី ផ្សារជីបម៉ុង ផ្សារថៃហួត ផ្សារបាយ័ន ផ្សារបឹកស៊ី តេលាម៉ាត 7-Eleven និង Cambodian Superstore។ ជាលទ្ធផល បន្ទាប់ពីប្រជុំពិភាក្សាតំណាងផ្សារទាំង១០ បានពិនិត្យ និងភ្លក់រសជាតិស្វាយចន្ទីរួចមក ផ្សារទំនើប និងម៉ាតទាំង១០ មានចំណាប់អារម្មណ៍ និងអនុញ្ញាតឱ្យសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីចំនួន ១៤ អាចដាក់តាំងលក់ផលិតផលក្នុង […]

នាយឧត្តមសេនីយ៍ ស ថេត ព្រមានដកតំណែងនគរបាលរូបណា ដែលប្រមូលផ្ដុំគ្នាជាបក្ខពួកបង្ខូចកេរ្ដិ៍ឈ្មោះនគរបាលដទៃ ព្រោះតែចង់បានតំណែងគេ

Liny Chan July 19, 2024 19/07/2024

(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានព្រមានធ្ងន់ៗ និងឈានដល់ដកតំណែងមន្ដ្រីនគរបាលរូបណា ដែលប្រមូលផ្ដុំគ្នាជាបក្ខពួក ដើម្បីបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះនគរបាលដទៃ ក្នុងន័យចង់បានតំណែងដែលគេកំពុងកាន់កាប់ដើម្បីយកមកគ្រប់គ្រងខ្លួនឯងវិញ។ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា មន្ដ្រីនគរបាលខិតខូចដែលចង់បានតំណែងគេ ហើយប្រឌិតព័ត៌មានបង្កាច់បង្ខូច នឹងត្រូវដកតំណែងមុនគេតែម្ដង។ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កន្លងទៅពិតជាមានករណីនេះកើតឡើងមែន ដោយបុគ្គលមន្ដ្រីនគរបាលនោះប្រមូលផ្ដុំបែងចែកបក្ខពួក ហើយប្រឌិតព័ត៌មានទៅខាងក្រៅដើម្បីវាយប្រហារគេព្រោះតែតំណែង។ លោកសង្កត់ធ្ងន់ថា ការធ្វើរបៀបនេះជារឿងមិនត្រឹមត្រូវទាល់តែសោះ ហើយក៏ជារឿងដែលមិនគួរឲ្យកើតមាននោះដែរ។ ផ្ទុយទៅវិញ មន្ដ្រីនគរបាលគ្រប់រូបត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អ និងបំពេញការងារតាមតួនាទីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។ លើសពីនេះ ត្រូវយកពង្រឹងលើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ន។ នេះបើតាមអ្វីដែលនាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់។ នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញនូវការណែនាំមួយចំនួនបន្ថែមទៀត ដល់ស្នងការថ្មី […]

គិតត្រឹមចុងឆមាសទី១នេះ កម្ពុជាមានទុនបម្រុងអន្ដរជាតិ ២០ប៊ីលានដុល្លារ រក្សាបានជំនឿទុកចិត្តលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជា

Liny Chan July 19, 2024 19/07/2024

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានៅមានទុនបម្រុងអន្តរជាតិមានចំនួន ២០ប៊ីលានដុល្លារអាមេរិក។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីបណ្ឌិត ជា សិរី អញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមចុងឆមាសទី១នេះ ទុនបម្រុងអន្តរជាតិមានចំនួន២០ប៊ីលានដុល្លារអាមេរិក ដែលប្រហាក់ប្រហែលនឹងចុងឆ្នាំ២០២៣ បើទោះបីជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិ ក៏ដោយ»។ លោកស្រីបានឲ្យដឹងទៀតថា បច្ចុប្បន្នទុនបម្រុងអន្តរជាតិ មានកម្រិតស្មើនឹង៧ខែ នៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ ដែលខ្ពស់ជាងកម្រិតអប្បបរមា៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានចាត់ទុកថា ខ្ពស់គ្រប់គ្រាន់ ក្នុងការរួមចំណែករក្សាជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ដែលជាមូលដ្ឋានចាំបាច់មួយ ក្នុងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់។ លោកស្រីបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា […]

ឧបនាយករដ្ឋមន្រ្តី ស សុខា ជូនសារទៅមន្រ្តីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា សូមធ្វើការចេញពីបេះដូង កុំគិតតែពីផលប្រយោជន៍ ត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ 

Liny Chan July 19, 2024 19/07/2024

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជូនសារទៅមន្រ្តីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា សូមធ្វើការចេញពីបេះដូង កុំគិតតែពីផលប្រយោជន៍ ត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ។ សារនេះបានធ្វើឡើងពេលលោកអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្តល់អាវភ្លៀវ ចំនួន១ម៉ឺនឈុតដល់ពួកគេ ដើម្បីប្រើប្រាស់ពេលបំពេញ ភារកិច្ចការងារអនុវត្តច្បាប់ និងសម្រួលចរាចរណ៍ជូនប្រជាជននារដូវភ្លៀងវស្សា។ ឧបនាយករដ្ឋមន្រ្តី ស សុខា​ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមទទូចត្រង់ថា គ្រប់សកម្មភាពទាំងអស់ សូមឲ្យយើងធ្វើការងារចេញពីបេះដូង កុំឲ្យគិតតែរឿងផលប្រយោជន៍ ជាពិសេសផលប្រយោជន៍ប្រចាំថ្ងៃ ខ្ញុំទទួលស្គាល់ថា យើងតម្រូវការទាំងអស់នេះ ប៉ុន្ដែចង់មិនចង់ កិច្ចការប្រចាំថ្ងៃរបស់យើងនេះ ពេលណាដែលយើងពាក់ឯកសណ្ឋាននេះហើយ កាតព្វកិច្ចមុនដំបូងបំផុត ដែលយើងត្រូវអនុវត្ដ គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាស្ដេចរបស់គាត់ មិនមែនជាឪពុក-ម្ដាយ របស់គាត់ទេ»។ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំមន្ត្រីនគរបាលចរាចរណ៍ ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺការប្រើប្រាស់ពាក្យសំដីជាមួយប្រជាពលរដ្ឋ […]

ធនាគារជាតិនៃកម្ពុជា គ្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ «បាគង» សម្រាប់សម្រួលដល់ការទូទាត់ប្រាក់របស់ភ្ញៀវទេសចរអន្ដរជាតិ ពេលមកដល់កម្ពុជា ដោយមិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់

Liny Chan July 19, 2024 19/07/2024

(ភ្នំពេញ)៖ ដើម្បីបន្ថែមភាពងាយស្រួល ដល់ភ្ញៀវទេសចរអន្ដរជាតិ ដែលមកទស្សនាកម្ពុជា ធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ «បាគង» សម្រាប់ការទូទាត់ប្រាក់ដល់ភ្ញៀវទេសចរអន្ដរជាតិ នៅពេលពួកគាត់បានមកដល់ប្រទេសកម្ពុជា ដោយមិនចាំបាច់ចាយជាក្រដាសប្រាក់នោះឡើយ។ នេះបើតាមការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធីសន្និសិបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ លោកស្រី ជា សិរី បានថ្លែងថា «បន្ដិចទៀតយើងនឹងដាក់ឲ្យមានការប្រើប្រាស់ប្រព័ន្ធបាគង សម្រាប់ភ្ញៀវទេសចរមានន័យថា ភ្ញៀវទេសចរដែលបានធ្វើដំណើរមក ដល់ប្រទេសកម្ពុជាអាច Donwload អេប បាគង ហើយប្រសិនបើភ្ញៀវទេសចរមិនមានគណីធនាគារក្នុងស្រុក ដើម្បីដកលុយបំពេញក្នុងបាគងនោះទេ ភ្ញៀវទេសចរអាចប្រើប្រាស់កាតឥណទានពី ប្រទេសរបស់គាត់ដូចជា VISA card, Mastercard, UnionPay ជាដើម»។ លោកស្រីបានបន្ដថា ចំពោះការដាក់ចេញឲ្យមានការប្រើប្រាស់ តាមរយៈប្រព័ន្ធបាគង ដល់ភ្ញៀវទេសចរនេះ នឹងជួយសម្រួលដល់ទេសចរណ៍ និងផ្ដល់នូវបទពិសោធន៍ថ្មីនៃឌីជីថលនៅកម្ពុជា ដូច្នេះអ្វីដែលយើងកំពុងរៀបចំធ្វើ គឺដើម្បីជួយសម្រួល និងអាចប្រើប្រាស់ប្រព័ន្ធបាគង ក្នុងការទូរទាត់ប្រាក់បានយ៉ាងងាយស្រួល ដូចប្រជាពលរដ្ឋនៅក្នុងស្រុកដូចគ្នា។ លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា «ទោះជាយ៉ាងណាខ្ញុំសង្ឃឹមថា នៅពេលឆាប់ៗនេះពេលដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបាគង ដល់ទេសចរនឹងជួយកាន់បន្ថយផលលំបាកទាំងនោះ ដល់ភ្ញៀវទេសចរដែលបានមកលេងប្រទេសកម្ពុជា»។ […]