(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ខណៈរយៈពេល៥ខែដំបូង នៃឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បារាំង មានទំហំទឹកប្រាក់ ២០៦,៤១ លានដុល្លារអាម៉េរិក។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ច កម្ពុជា-បារាំង ជាលើកទី២ ដែលរៀបចំឡើង ក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប, ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បារាំង បានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ និង២០៦,៤១ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនបារាំងជាច្រើន […]