ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី រឿង រើន ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» ក្របខ័ណ្ឌនគរបាលជាតិ

Naren June 10, 2024 10/06/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិពីលោកឧត្តមសេនីយ៍ត្រី រឿង រើន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» ក្របខ័ណ្ឌនគរបាលជាតិ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជនដែលប្រព្រឹត្តពុករលួយក្នុងការជ្រើសរើសមន្ត្រីរាជការសាធារណៈ នឹងប្រឈមការចាត់វិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ

Naren June 10, 2024 10/06/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានអះអាងថា ជនទាំងឡាយណាដែលប្រព្រឹត្តអំពើពុករលួយ ក្នុងការជ្រើសរើសមន្ដ្រីរាជការសាធារណៈ នឹងប្រឈមជាមួយការចាត់វិធានការតាមផ្លូវច្បាប់ ពិសេសមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងឱកាសអញ្ជើញអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានមិនឲ្យមានការលូកលាន់ចូលក្នុងដំណើរការប្រឡងជ្រើសរើសមន្ដ្រីរាជការ ពីអ្នកដែលមិនពាក់ព័ន្ធនោះឡើយ ពោលធ្វើយ៉ាងនេះដើម្បីធានាសុក្រឹត្យភាព និងធានានូវភាពជឿជាក់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានករណីចង់ស៉ីឡាក់ មិនមែនអត់ទេ ប៉ុន្ដែត្រូវការចូលរួមពី ACU (អង្គភាពប្រឆាំងអំពើពុករលួយ) និងអនុវត្តច្បាប់ដោយ ACU។ ខ្ញុំសូមអំពាវនាវឲ្យគណៈកម្មការ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមដើម្បីជំរុញធានាសុក្រឹត្យភាព ដើម្បីធានានូវភាពជឿជាក់ ធានានូវចូលបានដោយសមត្ថភាពនៃមន្ដ្រីរបស់យើង។ សម័យឥឡូវមិនមែនប្រឡងមិនជាប់ មន្ដ្រីដាច់ពោះទេ យើងមានជម្រើសផ្សេងច្រើននៅក្នុងការងារ ពិសេសសុំការចូលរួមពីបេក្ខជន និងក្រុមគ្រួសារតែម្ដង»។ បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការប្រឡងចូលបម្រើការងារជាមន្ដ្រីរាជការ ត្រូវផ្ដើមចេញពីទឹកចិត្តនៃការស្រលាញ់ និងចង់បម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ មិនមែនជាការវិនិយោគនោះទេ។ ពិតមែនហើយប្រសិនបើមានការវិនិយោគ ក៏មិនមែនវិនិយោគជាថវិកានោះដែរ ពោលត្រូវវិនិយោគកម្លាំងចិត្ត កម្លាំងកាយ ខិតខំប្រឹងប្រែងរៀនសូត្រ មិនត្រូវវិនិយោគរកខ្សែ […]

ក្នុងខែឧសភាឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន២៥ ក្នុងទំហំទឹកប្រាក់ជាង២៤៦លានដុល្លារ

Naren June 10, 2024 10/06/2024

(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន២៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង២៤៦លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភារួមមាន៖ ក៖ ក្រៅតំបន់សេដ្ឋកិច្ចពិសេស១៖ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។ ២៖ គម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ដែលមានទីតាំងស្ថិតនៅភូមិតាន ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារអាម៉េរិក […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សាលាភូមិន្ទរដ្ឋបាលគួរមានស្តង់ដាវិន័យមួយខ្ពស់ តែមិនគួរមានវិធានការតឹងរឹង

Naren June 10, 2024 10/06/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់សាលាភូមិន្ទរដ្ឋបាលគួរមានស្តង់ដាវិន័យមួយខ្ពស់ តែមិនគួរមានវិធានការតឹងរឹង ពីព្រោះសិស្សសាលាភូមិន្ទរដ្ឋបាលដែលសុទ្ធតែជាមន្ត្រី មិនគួរចាំបាច់សាលាអនុវត្តវិធានការវិន័យនោះទេ តែសិស្សខ្លួនឯងគួរតែមានស្មារតីនៃការអនុវត្តវិន័យឱ្យបានខ្ពស់។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សាលាភូមិន្ទរដ្ឋបាលបានយកចិត្តទុកដាក់ចេញនូវវិធានការជាច្រើនដើម្បីពង្រឹងវិន័យ ប៉ុន្តែខ្ញុំគិតថា សាលាគួរតែជាសាលាដែលមានស្ដង់ដាវិន័យខ្ពស់ ប៉ុន្តែវិធានការក្នុងការជំរុញអនុវត្តវិន័យកុំតឹងពេក»។ ពាក្យរបស់សម្ដេចធិបតី គឺ «គួរ!» មិនមែន «ត្រូវតែ!» នោះទេ។ សាលាគួរតែមានស្ដង់ដាអនុវត្តវិន័យខ្ពស់ នេះជាគោលដៅធំ។ វិន័យ វាផ្ដើមចេញពីការស្វ័យទទួលខុសត្រូវរបស់សិស្សនីមួយៗ និងគ្រូនៅក្នុងសាលា។ នេះទើបជាអ្វីដែលសម្ដេចធិបតីមានប្រសាសន៍ថា សាលាភូមិន្ទរដ្ឋបាលគួរតែជាសាលាដែលមានស្ដង់ដាវិន័យខ្ពស់ ប៉ុន្តែមិនគួរមានវិធានការតឹងរឹង ព្រោះមន្ត្រីរាជការជាថា្នក់ដឹកនាំបច្ចុប្បន្ន និងអនាគត មិនចាំបាច់ដាក់វិធានការគៀបនោះទេ។ សម្ដេចធិបតីបានបន្តថា មន្ត្រីត្រូវមានស្ដង់ដាគំរូខ្ពស់ មន្ត្រីជាថ្នាក់ដឹកនាំ ការបណ្ដុះបណ្ដាលនៅទីនេះ គឺសុទ្ធតែជាអ្នកមានសក្ដានុពលខ្ពស់ធ្វើជាអ្នកដឹកនាំ សិស្សនីមួយៗគួរតែយល់ពីតម្លៃ និងកាតព្វកិច្ច៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តកំពង់ធំ នាំថវិកាសម្ដេចតេជោ ហ៊ុន សែន ចូលរួមបុណ្យសពកុមារី អ៉ីន សុភ័ក្រ ដែលទទួលមរណភាព ក្នុងករណីលិចទូកចម្លង នៅស្ទឹងសែន ស្រុកប្រាសាទសំបូរ

Naren June 10, 2024 10/06/2024

(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងក្រុមការងារថ្នាក់ខេត្ត នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ បាននាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំនួន២០លានរៀល ចូលរួមរំលែកទុក្ខបុណ្យសពកុមារី អ៉ីន សុភ័ក្រ ដែលទទួលមរណភាពក្នុងករណីលិចទូកចម្លង នៅស្ទឹងសែន ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ លោក ងួន រតនៈ បានចូលរួមសោកស្ដាយអាឡោះអាល័យចំពោះក្រុមគ្រួសារសព និងក្មួយដែលបានជូបឧបទ្ទវហេតុលិចទូក កាលពីថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ព្រមទាំងបានសំដែងនូវការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារ និងសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខ័ន្ធសពកុមារីឈ្មោះ អ៊ីន សុភ័ក្រ  អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។        លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្រុមគ្រួសារសព ឱ្យខំកាត់ចិត្តទប់អារម្មណ៍ ហើយថែរក្សាសុខភាពឱ្យល្អរឹងមាំ និងសូមឱ្យក្មួយៗជាសិស្សានុសិស្សទាំងអស់បន្តថែទាំសុខភាព ប្រឹងប្រែងសិក្សារៀនសូត្រ ជាពិសេសត្រូវប្រយ័ត្នចំពោះចរាចរណ៍ផ្លូវទឹកនៅពេលឆ្លងទៅសិក្សា ដោយពាក់អាវពោងជាប្រចាំពេលឆ្លងទឹក ដើម្បីកុំឱ្យជួបគ្រោះអកុសលបែបនេះទៀត។ ចំណែកអ្នកប្រកបរបរអាជីវកម្មទូកចម្លងនេះ ក៏ត្រូវមានអាវពោងសម្រាប់ការពារគ្រប់គ្រាន់ និងត្រូវពិនិត្យបច្ចេកទេសទូកឱ្យបានត្រឹមត្រូវ ដើម្បីសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរនៅលើទូកដរបស់ខ្លួន។ សូមបញ្ជាក់ថា ឧបទ្ទវហេតុលិចទូកចម្លងនេះកើតឡើងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១.២២នាទីថ្ងៃត្រង់ នៅកំពង់ចម្លងភូមិឈូកស្ទឹង […]

សមាគមធនាគារនៅកម្ពុជា ប្រាប់ឱ្យប្រុងប្រយ័ត្នចំពោះគេហទំព័របោកបញ្ឆោតមួយចំនួន ដែលបន្លំជាគ្រឹះស្ថានធនាគារ ផ្តល់ «សេវាកម្ចី អនឡាញ»

Naren June 10, 2024 10/06/2024

(ភ្នំពេញ)៖ ក្រុមការងារប្រឆាំងការឆបោកនៃសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមានគេហទំព័របោកបញ្ឆោតមួយចំនួន បានបន្លំជាគ្រឹះស្ថានធនាគារ ឬហរិញ្ញវត្ថុស្របច្បាប់ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្លែងក្លាយទាក់ទងទៅនឹង «សេវាកម្ចី អនឡាញ» តាមរយៈទំព័រហ្វេសប៊ុក។ សមាគមធនាគារនៅកម្ពុជា សូមក្រើនរំលឹកដល់សារធារណៈ មេត្តាប្រុងប្រយ័ត្នជានិច្ច កុំផ្ទេរប្រាក់ កុំបង់អ្វីមួយ តាមការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា។ ក្នុងករណីសង្ស័យ សូមទាក់ទងជាបន្ទាន់ទៅគ្រឹះស្ថានរបស់លោកអ្នក ដើម្បីបញ្ជាក់អំពីព័ត៌មានបន្ថែម ដូចជាមធ្យោបាយដែលគ្រឹះស្ថានផ្លូវការប្រើក្នុងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន ឬស្នើសុំការណែនាំផ្សេងទៀត។ សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការនឹងមិនសុំឲ្យអតិថិជនរបស់ខ្លួនផ្តល់លេខ សម្ងាត់ធនាគារ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរខេត្តសៀមរាប រៀបចំក្បួនដង្ហែតុក្កតាយក្ស តំណាងឱ្យរូបសត្វផ្សេងៗ ដើម្បីអបអរព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ឆ្នាំ២០២៤ នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក

Nisaiy KP June 9, 2024 09/06/2024

(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំក្បួនដង្ហែតុក្កតាយក្ស តំណាងឱ្យរូបសត្វផ្សេងៗ ដើម្បីអបអរព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៤ នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ពិធីក្បួនដង្ហែតុក្កតាយក្ស ដើម្បីអបអរសាទរព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ឆ្នាំ២០២៤ ដោយមានតុក្កតាយក្ស តំណាងឱ្យរូបសត្វផ្សេងៗគ្នា មានសត្វត្រី និងសត្វស្លាបចម្រុះជាច្រើនប្រភេទ ត្រូវបានប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងយុវជនស្ម័គ្រចិត្តបានរួមគ្នាធ្វើឡើង រួមទាំងបដាពាក្យស្លាកអប់រំអំពីបរិស្ថាន ក្នុងគោលបំណងក្រើនរម្លឹកប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន យល់ដឹងអំពីផលប៉ះពាល់នៃសំរាមប្លាស្ទិក។ ពិធីនេះក្រោមវត្តមានលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា, លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី និងវិស័យឯកជន ព្រមទាំងលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។ លោក ង៉ូវ សេងកាក់ បាន​លើកឡើងថា ការបង្ហែក្បួនតុក្កតាយក្ស ដើម្បីអបអរសាទរព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ប្រចាំឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ដ៏ល្អមួយ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការដាស់ស្មារតីប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍រស់នៅជាប់បឹងទន្លេសាបឱ្យបានយល់ដឹងពីការថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិជាដើម។ លោកបន្តថា ដោយមើលឃើញអំពីសារៈសំខាន់ […]

រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់តំណាងនាំថវិកាមួយចូលរួមបុណ្យសពកុមាររីរងគ្រោះ ដោយសារលិចទូកចម្លង ក្រោយចេញពីសាលារៀន នៅស្រុកប្រាសាទសំបូរ

Nisaiy KP June 9, 2024 09/06/2024

(កំពង់ធំ)៖ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ តំណាងបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ បាននាំយកថិកាមួយចំនួនចូលរួមរំលែកទុក្ខដល់សពកុមារីរងគ្រោះដោយសារលិចទូកចម្លង ពេលធ្វើដំណើរត្រឡប់ពីសាលារៀន មកផ្ទះវិញ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២៤ នៅផ្ទះគ្រួសារសព ភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ។ នាឱកាសដ៏ក្រៀមក្រំនេះ តំណាងលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា តាំងនាមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ សម្តែងនូវការសោកស្តាយជាពន់ពេកចំពោះឧប្បត្តិហេតុនេះ ព្រមទាំងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសព និងឧទ្ទិសដល់វិញ្ញាណក្ខន្ធក្មួយស្រីទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លោកបានលើកឡើងថា កន្លងមកក្រសួងអប់រំបានចេញប្រកាសលេខ៣៦ អ.យ.ក. សណន ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ស្តីពីវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ការធ្វើដំណើរទៅសាលារៀន សំរាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ដែលសេចក្តីណែនាំដល់អង្គភាពមន្ទីរសាមី អាជ្ញាធរពាក់ព័ន្ធ មាតាបិតា ផ្សព្វផ្សាយឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសម្ចាស់អាជីវកម្មបំពាក់ឧបករណ៍សុវត្ថិភាព និងអាវពោងសុវត្ថិភាពដើម្បីបញ្ជៀសឱ្យបាននូវហេតុការណ៍ណាមួយកើតឡើង […]

ប្រធានសហព័ន្ធគុនខ្មែរ ប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជាឡើយ និងអំពាវនាវឲ្យអ្នកគាំទ្រកុំចាប់អារម្មណ៍បុគ្គលនេះទៀតផង

Nisaiy KP June 9, 2024 09/06/2024

(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជាឡើយ ហើយក៏គ្មានថ្ងៃធ្វើការជាមួយកីឡាករ Lethwei របស់មីយ៉ាន់ម៉ានេះដែរ បន្ទាប់ពីលោកបានមើលឃើញពីទង្វើមិនគប្បីម្ដងជាពីរដង ស្ទើរតែនាំឲ្យខូច និងប៉ះពាល់ដល់កម្មវិធីគុនខ្មែរថែមទៀត ជាក់ស្ដែងដូចជាការប្រកួតជាមួយ ព្រំ សំណាង កាលពីចុងឆ្នាំ២០២៣ និងកម្មវិធីគុនខ្មែរ ដែលមានវត្តមានស្ដេចប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសកាលពីថ្មីៗ ។ ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ថា «ចំពោះខ្ញុំ យើងគាំទ្រដែលមានកីឡាករបរទេសមកជួយផ្សព្វផ្សាយគុនខ្មែរ ប៉ុន្ដែចំពោះបុគ្គល Dave Leduc មួយ អ្វីដែលខ្ញុំបានឃើញសំណេររបស់គាត់ គឺខ្ញុំមិនគាំទ្រទេ ដោយសារគាត់សរសេរ ទី១-គាត់ទាមទារលក្ខខណ្ឌទឹកប្រាក់ ១លានដុល្លារ ។ នេះមិនមែនជាការផ្សព្វផ្សាយគុនខ្មែរទេ គឺជាការទាមទារលក្ខខណ្ឌសម្រាប់ប្រយោជន៍របស់គាត់ ។ ទី២-គាត់និយាយពីបញ្ហាគុនខ្មែរ និង Mauy Thai ខ្ញុំគិតថា ក្នុងនាមសហព័ន្ធ យើងអត់ចង់មានការបែងចែក យើងអត់ចង់មានអុជអាល នាំឲ្យមានការរើសអើងពូជសាសន៍ទេ ព្រោះទង្វើនេះ នាំឲ្យមានការឈ្លោះគ្នា ហើយយើងអត់ត្រូវការទេសង្គ្រាម ក្នុងនាមប្រទេសមួយដែលមានសន្ដិភាព យើងអត់ត្រូវការការឈ្លោះគ្នាឈានទៅរកការស្អប់គ្នា ឬសង្គ្រាមទេ» ។ […]

តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ចោទប្រកាន់ក្មេងទំនើង៧នាក់ ក្រោយចាប់ខ្លួនរឿងជិះម៉ូតូកាន់កាំ.បិតដេញកា.ប់គ្នាតាមផ្លូវជាតិលេខ២

Nisaiy KP June 9, 2024 09/06/2024

(តាកែវ)៖ ក្មេងទំនើងចំនួន៧នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូកាន់កាំបិតប៉័ងតោ នៅតាមដងជាតិលេខ២ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ចោទប្រកាន់ពាក់ព័ន្ធទៅនឹងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតប្រព្រឹត្តនៅក្នុងភូមិស្វាយរំដេង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ បើយោងតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានលើកឡើងថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរនគរបាលស្រុកទ្រាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងមួយក្រុម ដែលបានធ្វើសកម្មភាពជិះម៉ូតូជំនួន ៣ គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោ និងកាំបិតក្រង៉ុក នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិស្វាយរំដេងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង ៤០នាទី។ ក្នុងករណីនេះសមត្ថកិច្ចបានត្រួតពិនិត្យឆែកឆេររកឃើញកាំបិតប៉័ងតោចំនួនមួយដើម និងកាំបិតក្រងង៉ុកចំនួនមួយដើម ដែលក្មេងទំនើងនេះបានយកតាមខ្លួននិងបានឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនេះចំនួន៧នាក់។ ក្មេងទំនើងទាំង៧នាក់ រួមមាន៖ ទី១៖ ឈ្មោះ ផាត ភារម្យ ហៅឆាង ភេទប្រុសអាយុ ១៨ឆ្នាំទី២៖ ឈ្មោះកែវ រតនៈ ហៅក្លឹប អាយុ១៧ឆ្នាំទី៣៖ ឈ្មោះ ផុន បុល ភេទប្រុស អាយុ១៩ឆ្នាំទី៤៖ ឈ្មោះ ឈួនហូលាន ភេទប្រុស អាយុ១៦ឆ្នាំទី៥៖ ឈ្មោះ យ៉ាន់ ថាយុទ្ធ […]