ព័ត៌មានជាតិ

អភិបាលខណ្ឌឬស្សីកែវ ត្រៀមដាំដើមឈើ និងដើមផ្កានៅតាមបណ្ដោយចំណីព្រែកបាក់ទូក ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងបញ្ជៀសការកកស្ទះចរាចរ ក្រោយកសាងផ្លូវជិត៣០០០ម៉ែត្រជូនប្រជាពលរដ្ឋរួចរាល់

Naren June 5, 2024 05/06/2024

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានលើកឡើងថា នៅតាមបណ្ដោយចំណីមាត់ព្រែកបាក់ទូក នឹងមានដាំទៅដោយដើមឈើ និងដើមផ្កា ដើម្បីកែលម្អ និងលើកកម្ពស់សោភ័ណ្ឌភាពឡើងវិញ និងអាចបញ្ជៀសបានមួយចំនួននូវការកកស្ទះចរាចរ ក្រោយពីការកសាងស្ថាបនាផ្លូវប្រវែងជិត៣០០០ម៉ែត្ររួចរាល់ជាស្ថាពរ និងចេញជារូបរាងនាពេលខាងមុខ ជូនបងប្អូនប្រជាពលរដ្ឋ។ ការលើកឡើងរបស់លោក ជិន ប៊ុនធឿន ធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីសង្កាត់ពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមបណ្ដោយចំណីព្រែកបាក់ទូក ដើម្បីត្រៀមដាក់គ្រឿងចក្រឈូសឆាយធ្វើផ្លូវប្រមាណជិត៣០០០ម៉ែត្រ ដែលតភ្ជាប់ពីសង្កាត់ទួលសង្កែទី១ ទៅរហូតដល់សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ លោកអភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា បន្ទាប់ពីដាក់គ្រឿងចក្រ និងឈានដល់ការឈូសឆាយធ្វើផ្លូវប្រវែងជិត ៣០០០ម៉ែត្ររួចរាល់ហើយនោះ នឹងមានការដាំទៅដោយដើមឈើ និងដើមផ្កា នៅតាមបណ្ដោយចំណីព្រែកបាក់ទូក ដើម្បីកែលម្អរ និងលើកកម្ពស់សោភ័ណ្ឌភាពឡើងវិញ និងអាចបញ្ជៀសបានមួយចំនួននូវការកកស្ទះចរាចរ ដែលតភ្ជាប់ពីសង្កាត់ទួលសង្កែទី១ រហូតដល់សង្កាត់គីឡូម៉ែតលេខ៦ ជូនបងប្អូនប្រជាពលរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ករណីកម្លាំងគយចុះចាប់ទូរសព្ទអត់ពន្ធ នៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានដោះស្រាយរួចរាល់ តាមសំណើរបស់ម្ចាស់ហាងលក់ទូរសព្ទ

Naren June 4, 2024 04/06/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី៤​ ខែមិថុនា ឆ្នាំ២០២៤នេះថា ករណីដែលកម្លាំងគយចល័ត ចុះពិនិត្យអនុលោមភាពហាងលក់ទូរសព្ទ នៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយឃាត់បានទូរសព្ទទាំងថ្មី និងប្រើរួចជាង១ពាន់គ្រឿងនោះ ពេលនេះត្រូវបានដោះស្រាយរួចរាល់ តាមសំណើរបស់ម្ចាស់ហាងលក់ទូរសព្ទ។ តាមការណែនាំរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយ និងរដ្ឋាករកម្ពុជា, លោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស បានប្រជុំមន្ត្រីគយ និងរដ្ឋាករពាក់ព័ន្ធ ដើម្បីពិភាក្សា និងពិនិត្យរកដំណោះស្រាយ ករណីចាប់ឃាត់ទូរសព្ទគ្មានពន្ធទាំងថ្មី និងប្រើរួចសរុបចំនួន ១៣១៤ គ្រឿង ដែលកំពុងរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ។ បន្ទាប់ពីប្រជុំផ្ទែក្នុងរួច លោកប្រធាននាយកដ្ឋាន ក៏បានចុះជួបប្រជុំផ្ទាល់ជាមួយម្ចាស់ហាងលក់ទូរស័ព្ទទាំង ៣ទីតាំង ដើម្បីស្ដាប់សំណូមពរ និងពិនិត្យរកដំណោះស្រាយសមស្រប។ ម្ចាស់ហាងលក់ទូរស័ព្ទទាំង៣ បានយល់ច្បាស់ ពីកាតព្វកិច្ចពន្ធនិងអាករ និងបានយល់ព្រមបង់ពន្ធ និងអាករ តែសំណូមពរបន្ធូរបន្ថយពិន័យ។ បន្ទាប់ពីឆ្លងមតិថ្នាក់ដឹកនាំ, លោកប្រធាននាយកដ្ឋាន បានទទួលយកតាមសំណើរបស់ម្ចាស់ហាងលក់ទូរស័ព្ទទាំង ៣ទីតាំង ហើយករណីនេះត្រូវបានបិទបញ្ចប់ជាស្ថាពរ នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះហើយ៕ ផ្តល់សិទ្ធិដោយ៖ […]

ធនាគារជាតិនៃកម្ពុជា បើកយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក នៅមុខផ្សារក្រុងបានលុង ខេត្តរតនគិរី

Naren June 4, 2024 04/06/2024

(រតនគិរី)៖ យុទ្ធនាការដូរក្រដាសប្រាក់ដែលចាស់ ទក់ និងរហែក បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ធូ ឃឿ អភិបាលក្រុងបានលុង និងលោក ញ៉ែត នុត នាយកសាខាធនាគារជាតិ នៃកម្ពុជាខេត្តរតនគិរី ព្រមទាំងលោកចៅសង្កាត់ទាំង៤ នៃក្រុងបានលុង និងលោកមេភូមិក្នុងសង្កាត់ទាំង៤ផងដែរ។ លោក ញ៉ែត នុត បានលើកឡើងថា យុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ត្រូវបានធ្វើឡើងតាមបណ្តារាជធានីខេត្តចំនួន១៩ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ម៉ោង ៣៖០០នាទីរសៀល។ ដោយឡែកថ្ងៃនេះ សាខាធនាគារជាតិនៃកម្ពុជាខេត្តរតនគិរី បានសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន១៦គ្រឹះស្ថាន បានរៀបចំយុទ្ធនាការ កម្មវិធីប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជន ដោយ មិនគិតកម្រៃសេវា និងត្រូវផ្ទេរចូលតាមរយៈគណនីធនាគារ និងគណនីបាគងរបស់សារធារណជនភ្លាមៗនៅនឹងកន្លែង។ លោក ញ៉ែត នុត បន្តថា កម្មវិធីយុទ្ធនាការនេះមានគោលបំណងចំនួនពីរ រួមមាន៖ *ទី១៖ ជំរុញការប្រើប្រាស់ […]

រដ្ឋមន្ត្រី កែវ រតនៈ បកស្រាយចម្ងល់របស់ពលរដ្ឋថា «តើកម្ពុជាសម្បូរថាមពល រហូតដល់លែងខ្វះខាតហើយ បានជាចង់លក់នៅប្រទេសក្រៅ?»

Naren June 4, 2024 04/06/2024

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបំភ្លឺបកស្រាយពាក់ព័ន្ធនឹងចម្ងល់ របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងខ្លះ ឆ្ងល់ថា «តើកម្ពុជាយើងសម្បូរភ្លើង (ថាមពលអគ្គិសនី) រហូតទៅដល់លែងខ្វះខាតហើយឬអី បានជាអាចចង់លក់នៅប្រទេសក្រៅថែមទៀត? ការបំភ្លឺបកស្រាយនេះរបស់លោក កែវ រតនៈ ធ្វើឡើងតាមរយៈវីដេអូខ្លី ក្រោយលោកបានបញ្ចប់កិច្ចប្រជុំ ជាមួយនឹងខាងប្រទេសសិង្ហបុរី ពាក់ព័ន្ធជាមួយនឹងការចង់បង្កើត បណ្ដាញអគ្គិសនីអាស៊ាន ដែលភាសាអង់គ្លេសហៅថា Asean Power Gird ឬក៏អក្សរកាត់ហៅថា APG។ លោក កែវ រតនៈ បានលើកឡើងថា «ខ្ញុំបាទសូមបំភ្លឺថា ស្រដៀងគ្នា ជាមួយនឹងបញ្ហាស្បៀងអាហារ ដូចជាស្រូវអង្ករ មិនមែនមានន័យថា កម្ពុជាយើង ក្នុងគ្រួសារម្នាក់ៗ គឺមានស្រូវពេញហៀរហូរជម្រុក ហូបអត់អស់សល់គ្រប់គ្រួសារ ហើយបានយើងនាំអង្ករចេញទៅក្រៅប្រទេសជាង ១០០ប្រទេស ដូចយើងធ្វើបច្ចុប្បន្ននោះទេ។ ថាមពលក៏ស្រដៀងគ្នាដែរ គឺចំពោះមុខឆ្នាំ២០២៥ ឆ្នាំ២០២៦ ឆ្នាំ២០២៧ គឺអាចមានការប្រឈម ដែលយើងហៅថា អន្តរកាលថាមពល។ ក្នុងអន្តរកាលនេះ យើងត្រូវដោះស្រាយបញ្ហា៣៖ បញ្ហាទី១៖ បញ្ហារក្សាថ្លៃកុំឲ្យឡើង ហើយបើអាចចុះបានល្អ បើអាច, បញ្ហាទី២៖ ចង់ដោះស្រាយបញ្ហាផ្គត់ផ្គង់ […]

អ្នកភូមិតានូ ស្រុកស្អាង ជាង២០គ្រួសារ ស្នើសុំបង្គោលភ្លើង ដើម្បីទាក់ខ្សែភ្លើង ព្រោះខ្លាចគ្រោះថ្នាក់ដល់អ្នកភូមិ

Naren June 4, 2024 04/06/2024

(កណ្ដាល)៖ អ្នកភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ជាង២០គ្រួសារ ស្នើសុំថ្នាក់ដឹកនាំខេត្តកណ្ដាល មេត្តាជួយផ្ដល់បង្គោលភ្លើងសម្រាប់ឲ្យពលរដ្ឋដាក់ខ្សែភ្លើងផង ដោយសារតែបង្គោលភ្លើងនៅឆ្ងាយ ដែលជាហេតុនាំឲ្យខ្សែ ភ្លើងតភ្ជាប់ មានសភាពឆ្ងាយពីបង្គោលមួយទៅបង្គោលមួយ នាំឲ្យខ្សែភ្លើងធ្លាក់កោងមកក្រោម និងបារម្ភពីហានិភ័យខ្លាចប៉ះពាល់អាយុជីវិតពលរដ្ឋនារដូវភ្លៀងខ្យល់នេះ។ ថ្លែងរអ៊ូមកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ, លោកស្រី ឈាង សួរ និងលោកស្រី ជា សារឿន តំណាងពលរដ្ឋទាំងអស់បានថ្លែងថា ពួកគាត់បានស្នើសុំទៅខាងអគ្គិសនី ស្រុកស្អាងជាយូរមកហើយ តែពុំមាននរណាអើពើមកជួយពួកគាត់ឡើយ។ ពួកគាត់បារម្ភសុវត្ថិភាពដ្បិតខ្សែភ្លើងធ្លាក់មកក្រោម ហើយភ្លៀងខ្យល់ខ្លាចប៉ះពាល់អាយុជីវិតពួកគាត់។ ពួកគាត់ស្នើសុំថ្នាក់ដឹកនាំខេត្ត មេត្តាយកចិត្តទុកដាក់ជួយដាក់បង្គោលភ្លើងក្នុងភូមិជូនពលរដ្ឋផង ដើម្បីបង្កភាពងាយស្រួលក្នុងការដាក់ខ្សែភ្លើង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនបានពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ មិនអនុញ្ញាតឲ្យជ្រើសរើសមន្រ្តីឡើយ

Naren June 4, 2024 04/06/2024

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានអះអាងថា ក្នុងករណីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនបានអនុវត្តការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ មិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្រ្តីរាជការស៊ីវិលឡើយ។ ការអះអាងបែបនេះរបស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន។ នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) រាជរដ្ឋាភិបាល បានសម្រេចបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានដាក់ចេញ នូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំនួន ៣ រួមមាន៖ ទី១៖ការដាក់ឲ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីស៊ីវិល, ទី២៖ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ និងទី៣៖ការដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ។ បន្ថែមលើនេះ ក្នុងនាមលេខាធិការដ្ឋាន គ.វ.រ. ក្រសួងមុខងារសាធារណៈ ត្រូវសម្របសម្រួលការអនុវត្តឲ្យបានចប់សព្វគ្រប់នូវការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងាររបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ លោក ហ៊ុន ម៉ានី […]

អ្នកបើកសាឡាងដែលយកជើងដាក់លើចង្កូត​ ឱនឈ្ងោកចុចទូរស័ព្ទ ត្រូវបានបញ្ឈប់ពីការងារហើយ

Naren June 4, 2024 04/06/2024

(ភ្នំពេញ)៖ អ្នកបើកសាឡាងដែលយកជើងដាក់លើចង្កូត​ ឱនឈ្ងោកចុចទូរស័ព្ទ អំឡុងពេលបំពេញការងារ មិនខ្វល់ពីគ្រោះថ្នាក់ ត្រូវបានបញ្ឈប់ពីការងារហើយ។ យោងតាមផេក កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ លោក អាន សំអន នាយកកំពង់ចម្លង បានប្រជុំសម្រេចបញ្ឈប់បុគ្គលិក ឈ្មោះ ឡេង ដារ៉ូ ក្រោយប្រព្រឹត្តិខុសវិជ្ជាជីវៈក្នុងការបើកបរ និងបានណែនាំដល់បុគ្គលិកបើកបរកាណូតផ្សេងទៀតទាំងអស់មិនឱ្យយកគំរូតាម និងប្រកាន់ភ្ជាប់នូវសុជីវធម៌ល្អ អាកប្បកិរិយាសមរម្យ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ធ្វើការងារប្រកបដោយការយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលឆ្លងទៅមកជាប្រចាំ៕

កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) បានកៀរកិនបង្ហាប់ ស្រោចទឹក ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

Naren June 4, 2024 04/06/2024

(កំពត)៖ ក្រោមការអនុវត្តន៍ការងារថែទាំជាប្រចាំ (ខួប) ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ គិតមកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានកៀរកិន បង្ហាប់ លុបគ្រលុក ស្រោចទឹកជាបន្តបន្ទាប់ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ស្ថានភាពនៃការធ្វើដំណើរលើកំណាត់ផ្លូវនេះ គឺមានសភាពមមាញឹកជាធម្មតា​ ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្ត ដែលប្រើប្រាស់ថេរវេលារង្វង់ជាង ២០-៣០នាទីលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រនេះ។ គួរបញ្ជាក់ថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែយកចិត្តទុកដាក់ខ្ពស់ និងបានចង្អុលបង្ហាញដល់អង្គភាពពាក់ព័ន្ធ បន្តថែទាំក្នុងឆ្នាំ២០២៤នេះ មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។ សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ប្រវែងជាង ២០គីឡូម៉ែត្រ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅជ្រៅជាង ១០ម៉ែត្រ។ ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ផ្ដើមចេញពីបច្ចេកទេសរៀនតាមយូធូប កសិករមួយរូប នៅក្នុងក្រុងសិរីសោភ័ណ បានពង្រីកការចិញ្ចឹមបង្កង ពីអាងដ៏តូច រហូតដល់ពង្រីកផ្ទៃដី ជាងពីរហិកតា

Naren June 4, 2024 04/06/2024

(បន្ទាយមានជ័យ)៖ ផ្ដើមចេញពីការស្រឡាញ់ផ្នែកកសិកម្ម កសិករមួយរូបមានវ័យជាង៣០ឆ្នាំ រស់នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានចាប់យករបរនៃការចិញ្ចឹមបង្កង អូស្រ្ដាលី ដោយទទួលបានបច្ចេកទេសពីការសិក្សាតាមប្រព័ន្ធ យូរធូប ទេីបធ្វេីរូបលោក ក៏បានបែកគំនិតក្នុងការចិញ្ចឹមបង្កងពីផ្ទៃដីតូចហានបោះទុនរហូតដល់ មានការពង្រីកផ្ទៃដី ដល់២ហិកតា បន្ថែម។ នេះបើយោងតាមការចុះផ្សាយរបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ លោក លី រតនៈ ដែលជាម្ចាស់កសិដ្ឋានបង្កង កសិករកម្ពុជា មានទីតាំងនៅភូមិ ថ្មី សង្កាត់ ភ្នៀត បានប្រាប់ឱ្យ ដឹងថា លោកចាប់របចិញ្ចឹមបង្កងអូស្រ្តាលីនេះមានរយៈពេលជិត៥ឆ្នាំហេីយ ដោយសារតែមានការចាប់អារម្មណ៍និងស្រឡាញ់ខាងផ្នែកកសិកម្ម ជាពិសេសការចិញ្ចឹមបង្កង មិនសូវមានអ្នកចិញ្ចឹម មួយវិញទៀត បង្កងនេះក៏មានតម្រូវការទីផ្សារ ច្រេីនផងដែរ ទេីបរូបលោកបានធ្វេីការស្រាវជ្រាវ បច្ចេកទេស តាម យូធូប និងមេីលអ្នកចិញ្ចឹមនៅខេត្តបាត់ដំបងប្រហែល២ម៉ោង ក៏ចាប់ផ្តេីមរៀបចំអាងដំបូងតែ៥០ ទៅ៦០ការ៉េ តែប៉ុណ្ណោះ ដេីម្បីសាកល្បងរយៈពេល៤ខែ ឃេីញវាធំលឿន ក៏ចាប់ផ្តេីមពង្រីកផ្ទៃដីជាង៣០០០ម៉ែត្រការ៉េ ឃេីញថាទទួលបានផល ទេីបបង្កេីតទីតាំងមួយបន្ថែមទៀតដែលមានផ្ទៃដី២ម៉ឺន ម៉ែត្រ ការ៉េ (២ហិកតា) ដោយយកដេីមទុនកម្ចីពីធនាគារ […]

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅស្រុកកំពង់ស្វាយ តម្លៃជាង១លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការ

Naren June 4, 2024 04/06/2024

(កំពង់ធំ)៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អាតស៊ូស៊ិ អ៊ូអិណូ អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ លោក តូច ប៊ុនហួរ លើកឡើងថា ខេត្តកំពង់ធំ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទីរបស់កម្ពុជា មានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមមាន ប្រទេសជប៉ុនផងដែរ។ លោកបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងការកំណត់យកអាទិភាព គន្លឹះ៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងគោលដៅយុទ្ធសាស្ត្រជាក់លាក់។ ទន្ទឹមនេះរាជរដ្ឋាភិបាល បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពសម្រាប់ចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងវិស័យកសិកម្មពោលគឺ៖ កម្មវិធីទី៥ «ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធី ហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ […]