(កំពង់ឆ្នាំង)៖ ប្រជាកសិករប្រកបមុខរបរដាំដំណាំកសិកម្មម្នាក់ នៅភូមិកំ ពង់ហាវ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអះអាងថា គ្រួសារគាត់បច្ចុប្បន្នមានជីវភាពធូរធារសមរម្យដោយសារការប្រកបមុខរបរក សិកម្មដោយបានដាំ និងផ្សាំដើមដំឡូងជ្វាយកទងលក់ ដែលមុខរបរនេះទទួលបានប្រាក់កម្រៃសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបានថវិកាខ្លះសម្រា ប់ប្រើប្រាស់ទៅតាមតម្រូវការផ្សេងៗដែលជាតម្រូវការចាំបាច់ក្នុងគ្រួសាររបស់គាត់បានមួយចំណែកធំផងដែរ។ លោក រ៉េម ចន្ធី អាយុ៥០ឆ្នាំ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ថា៖ «គ្រួសាររបស់គាត់មានដីទំហំប្រមាណជាងមួយហិកតាសម្រាប់ប្រកបមុខរបរកសិ កម្មដាំដំណាំបន្លែបង្ការជាង១០ឆ្នាំមកហើយ នៅរដូវសម្រកគាត់បានដាំបន្លែបង្កាគ្រប់មុខដូចជា៖ ត្រសក់ ត្រប់, ប៉េងប៉ោះ, ម្ទេស, សណ្ដែក, ពោត។ល។ កន្លងមកបន្លែទាំងអស់ខាងលើនេះ គឺទទួលបានកម្រៃតិចដោយសារតែត្រូវការប្រើ ថ្នាំ ជី និងប្រេងសម្រាប់បូម ទឹកស្រោចស្រព្យ ហេតុនេះទើបនៅរយៈពេល៣ ទៅ៤ឆ្នាំចុងក្រោយនេះ គ្រួសាររបស់គាត់ក៏បានសម្រេចប្តូរពីការដាំបន្លែមកដាំ និងផ្សាំដើមដំឡូងជ្វាលក់វិញម្ដង ដែលការដាំ និងផ្សាំដើមដំឡូងជ្វានេះធ្វើឱ្យគ្រួសាររប ស់គាត់ទទួលបានកម្រៃសមរម្យដែលអាចផ្គត់ផ្គង់ជីវ ភាពគ្រួសារបានមួយកម្រិតផងដែរ»។ ប្រជាកសិកររូបនេះ បានលើកឡើងថា ការដាំដើមដំឡូងជ្វានេះ គឺមិនពិបាកថែទាំនោះទេ ហើយក៏មិនពិបាកប្រើជីនិងបាញ់ថ្នាំអីនោះដែរមិនដូចដំណាំបន្លែផ្សេងៗនោះឡើយ ហើយការដាំ និងផ្សាំដើមដំឡូង ជ្វានេះទៀតសោត គឺមានរយៈពេលតែ២ខែ […]