ព័ត៌មានជាតិ

៤ខែឆ្នាំនេះ ខេត្ដព្រៃវៃង នាំចេញស្រូវបានជាង១.២លានតោន ទទួលបានចំណូលជាង៣៦៥លានដុល្លារ

Khmerpress May 6, 2024 06/05/2024

(ព្រៃវែង)៖ ខេត្តព្រៃវែង បាននាំចេញស្រូវក្រៅផ្លូវការ ទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួន១,២៣៦,១៧៥តោន (រួមទាំងស្រូវឆ្លងកាត់) ក្នុងនោះ តម្លៃស្រូវសើមជាមធ្យម ស្រូវ IR504-04 តម្លៃ១,១៨០រៀល ក្នុង១គីឡូក្រាម ស្រូវ OM5451 តម្លៃ១,១៦០រៀល ក្នុង១គីឡូក្រាម ចំណូលសរុប៣៦៥,០៧២,៩៨១ដុល្លារ។ ដោយឡែក ក្នុងសប្តាហ៍នេះ សរុបមានចំនួន២៤,៨៥៧តោន ចំណូលសរុប៦,៧៨៣,៣៩៤ដុល្លារ។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះថា ផលិតកម្មដំណាំស្រូវរដូវប្រាំង (គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤) បញ្ចប់អនុវត្តបានលើផ្ទៃដីព្រោះសរុប១៥៧,១៤១ហិកតា (ស្ទូងគ្មាន) ស្មើនឹង២០៩.៥២% នៃផែនការ៧៥,០០០ហិកតាក្នុងនោះអនុវត្តលើផ្ទៃដីស្រែវស្សា ៦៦,១៩១ហិកតា ស្មើនឹង៤២.១២% នៃផ្ទៃដីអនុវត្តបានសរុប១៥៧,១៤១ហិកតា ធៀបនឹងឆ្នាំមុន ខ្ពស់ជាង៣៧,៧៧២ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។ ប្រមូលផលសរុប១៥៧,១៤១ហិកតា ស្មើនឹង១០០.០០%នៃផ្ទៃដីអនុវត្តបានសរុប១៥៧,១៤១ហិកតា បរិមាណផលសរុប៧៦២,៣៦៧តោន។ លោកបានបន្តថា ផលិតកម្មដំណាំសាកវប្បកម្ម […]

រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសទទួលយកមូលនិធិពីសម្បុរសជនគ្រប់ទិសទីដើម្បី «ជីកប្រឡាយទឹកធ្វើជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

Khmerpress May 6, 2024 06/05/2024

(ព្រះវិហារ)៖ រាជបណ្ឌិត្យសភាកម្ពុជា បានបើកការដ្ឋានជីកប្រឡាយ ដែលមានប្រវែង៥២គីឡូម៉ែត្រ ដោយមានទទឹង៦ម៉ែត្រ ជម្រៅ២ម៉ែត្រកន្លះដើម្បី ធ្វើជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គឺជាតំបន់មានជីវៈចម្រុះ និងមានសក្តានុពលច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា (ឡស្លដែកបុរាណ) និងជាតិពន្ធុកួយ ដែលអាចបម្រើឱ្យមុខងារក្នុងបរិស្ថានព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ បានយ៉ាងប្រសើរ ។ «គម្រោងជីកប្រឡាយទឹក ធ្វើជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»នេះ គឺរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានថវិកា ពីសប្បុរសជនមកពីគ្រប់ទិសទីបានចូលរួម ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤នេះ ទទួលបានថវិកាចំនួន ១១ម៉ឺនដុល្លាជាតួរលេខ ខណៈប្រាក់ដែលបានមកដល់ដៃមានចំនួន ៥៣០០០ដុល្លារ និងប្រាក់រៀលចំនួន៦៦លានរៀល ដែលត្រូវការ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋបន្ថែមទៀត។ បើតាមលោកបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានបទរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា «គម្រោងជីកប្រឡាយទឹកធ្វើជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»នេះ គ្រោងចំណាយប្រាក់ប្រមាណ ៥២ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។ ដើម្បីមានទឹកប្រាក់គ្រប់គ្រាន់ ក្នុងការបញ្ចប់គម្រោងនេះ រាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវទៅប្រជាពលរដ្ឋខ្មែរទាំងក្នុង […]

ដំណឹងល្អ! រោងចក្រកាត់ដេរ TARAL នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវការកម្មករជាង៦ពាន់នាក់, អភិបាលខេត្តកំពង់ស្ពឺ ចុះទស្សនកិច្ច និងស្វែងយល់ពីច្រវ៉ាក់ផលិតកម្ម

Khmerpress May 6, 2024 06/05/2024

(កំពង់ស្ពឺ)៖ រោងចក្រកាត់ដេរ TARAL នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៦ ត្រូវការកម្មករក្នុងជាង៦ពាន់នាក់ ដែលបច្ចុប្បន្នមានជាង៣ពាន់នាក់ហើយ។ នេះជាការបញ្ជាក់ របស់ថៅកែរោងចក្រ នៅចំពោះមុខលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ខណៈលោកដឹកនាំមន្រ្តីចុះទស្សនកិច្ច និងស្វែងយល់ពីច្រវ៉ាក់ផលិតកម្មនៅរោងចក្រមួយនេះ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ ពេលចុះពិនិត្យផ្ទាល់នៅក្នុងខាងក្នុងរោងចក្រ, លោក វ៉ី សំណាង បានបញ្ជាក់ថា រោងចក្រនេះប្រកបដោយផាសុកភាព ដេរក្នុងម៉ាស៊ីនត្រជាក់ អ្នកចូលធ្វើការដំបូងបានលុយ១០ដុល្លារ (ក្នុងករណីដេរគ្រប់មួយខែ) បន្ថែមពីលើ ប្រាក់ខែរបស់គាត់! បើតំបន់ដែលមានកម្មករច្រើនប្រមូលផ្ដុំគ្នា រោងចក្រទៅដឹកជញ្ជូនដោយផ្ទាល់ ប៉ុន្តែមិនបានកាត់សាហ៊ុយថ្លៃធ្វើដំណើរឡើយ។ បើតាមអភិបាលខេត្តកំពង់ស្ពឺ, រោងចក្រមួយនេះ នាំចេញសម្លៀកបំពាក់ទៅកាន់សហគមន៍អ៉ឺរ៉ុប និងសហរដ្ឋអាមេរិក ហើយការនាំចេញរាល់ថ្ងៃ មិនមានការរាំងស្ទះនោះឡើយ ពោលមានតែផលិតក្នុងការនាំចេញមិនគ្រប់ និងទាន់តាមតម្រូវការទៅវិញ។ រោងចក្រនេះ បានចាប់ដំណើរការពីខែវិច្ចិកា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ជូនក្របខ័ណ្ឌជាយោធិន ដល់សាច់ញាតិបង្កើត របស់យោធិនទាំង២០នាក់ ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់

Khmerpress May 6, 2024 06/05/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសផ្តល់ជូន ក្របខ័ណ្ឌជាយោធិន ដល់សាច់ញាតិបង្កើត របស់យោធិនទាំង២០នាក់ ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។ ការប្រកាសរបស់សម្តេចធិបតី បន្ទាប់ពីសម្តេចបានឃើញសាររបស់យុវជនម្នាក់ ឈ្មោះ ជាសំណាង រស្មីសត្យា ដែលជាកូនប្រុសបង្កើតរបស់រសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ដែលចង់ចូលបម្រើការងារក្នុងកងទ័ព បន្តវេនពីឪពុករបស់គេ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារដូច្នេះថា «ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។ មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក […]

យុវជនត្រៀម CV ដើម្បីដាក់ពាក្យ! ក្រុមហ៊ុនធំៗ២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ក្នុងពិព័រណ៍ការងារនៅអគារ KAMPUS

Khmerpress May 6, 2024 06/05/2024

(ភ្នំពេញ)៖ នៅតែ៣ថ្ងៃទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃជាប់គ្នា គឺនាថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤នេះ នៅអាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥,៤០០នាក់។ ពិព័រណ៍ការងារដ៏ធំនេះ នឹងត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការ​អន្តរជាតិខាងការងារ (ILO)។ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារអាចចូលរួមទស្សនាដោយសេរី ដើម្បីរស្វែងយល់អំពី​ទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន/សហគ្រាស​ធំៗជាច្រើន ដែលនឹងទៅជ្រើសរើសបុគ្គលិកផ្ទាល់ភ្លាមៗក្នុងមុខតំណែង និងជំនាញជាច្រើន។ អ្នកចូលរួមក៏អាចទទួលបានគន្លឹះសំខាន់ៗ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ នៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង ដែលមានការចូលរួមពីវាគ្មិន ដែលមានបទពិសោធន៍ជាច្រើនរូបផងដែរ។ ជាមួយគ្នានេះដែរ លោក ចាប់ ចំណាន មន្ត្រីទំនាក់ទំនងដៃគូពាណិជ្ជករនៅធនាគារ Wing ដែលបានចូលរួមក្នុងពិព័រណ៌ការងារនៅ KAMPUS កាលពីឆ្នាំ២០២៣ កន្លងទៅ ហើយបានសម្ភាសការងារជាប់ជាមួយធនាគារ Wing បានលើកឡើងថា លោកបានចូលរួមក្នុងពិព័រណ៍ការងារ និងមគ្គុទេសន៍អាជីព កាលពីឆ្នាំ២០២៣ ហើយបានទទួលការប្រឹក្សាយោបល់ពីមន្ត្រី NEA […]

ធនាគារ Bank SinoPac របស់កោះតៃវ៉ាន់ ប្រកាសទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រិត ១០០%

Khmerpress May 6, 2024 06/05/2024

(ភ្នំពេញ)៖ ក្រុមហ៊ុនតៃវ៉ាន់ SinoPac Holdings និងធនាគារ Bank SinoPac ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានប្រកាសទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត ១០០ភាគរយ។ ការទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជានេះ នឹងធ្វើឡើងជា ៣ដំណាក់កាល ដោយដំណាក់កាលទីមួយនឹងទិញយក ៨០ភាគរយក្នុងតម្លៃប្រហែល ៤៣៥លានដុល្លារអាមេរិក ខណៈដែលដំណាក់កាលទី២ និងទី៣ នឹងទិញយក ១០ភាគរយដូចគ្នា នៅដំណាច់ឆ្នាំទី១ និងឆ្នាំទី២។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមហ៊ុន SinoPac Holdings កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ការទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត ធ្វើឡើងទៅតាមយុទ្ធសាស្រ្តរបស់ខ្លួន ដោយយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធស្រ្តចម្បងទាំង៤ របស់ក្រុមហ៊ុន គឺដើម្បី «បង្កើនប្រាក់ចំណូលនៅបរទេស និងពង្រីកវត្តមានអន្តរជាតិរបស់យើង»។ ក្រុមហ៊ុន SinoPac Holdings បានឱ្យដឹងថា «សេដ្ឋកិច្ចកម្ពុជាជាសេដ្ឋកិច្ច ដែលមានកំណើតខ្ពស់បំផុតមួយនៅតំបន់អាស៊ី ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នៅចន្លោះពីឆ្នាំ២០២៣-២០២៨ នឹងមានកំណើនជាមធ្យមចំនួន ៦,៣ភាគរយក្នុងមួយឆ្នាំ។ កម្ពុជាក៏ជាប្រទេស ដែលមានប្រជាសាស្រ្តដ៏ទាក់ទាញបំផុតមួយផងដែរនៅអាស៊ី ដែលនឹងជួយគាំទ្រដល់កំណើនរយៈពេលវែង»។ ទោះជាយ៉ាងណា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់មួយនេះ […]

ជឺជីតស៊ូកម្ពុជា ឈ្នះមេដាយ ៥គ្រឿង ពីព្រឹត្តិការណ៍ Asian Ju-Jitsu Championship លើកទី៨ នៅអារ៉ាប់រួម

Khmerpress May 6, 2024 06/05/2024

(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា បានដណ្ដើមមេដាយ ៥គ្រឿងជូនជាតិនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៨ (2024 Ju Jitsu Asian Championship) នៅទីក្រុង Abu Dhabi ប្រទេសរ៉ាប់រួមកាលពីចុងសប្ដាហ៍កន្លងទៅ។ យោងតាមមន្ដ្រីសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានឲ្យដឹងថា ក្រុមប្រតិភូកីឡាជឺជីតស៊ូកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុងការប្រកួតហើយ ក្រោយដំណើរការប្រកួត ៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ដែលមានអត្តពលិកចូលរួមប្រមាណ ១,៥០០នាក់ មកពី ៣១ប្រទេសក្នុងទ្វីបអាស៊ី។ ជាលទ្ធផលការប្រកួតក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៥គ្រឿង លើវិញ្ញាសា Adults Ju-Jitsu Dou Men, Adults Ju-Jitsu Duo Open និងវិញ្ញាសា Adults Ju-Jitsu Show Open ដែលដណ្ដើមបានដោយកីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា ដូចគ្នា។ វិញ្ញាសា Adults Ju-Jitsu Show […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុក ៣រូបនៃខេត្តកំពង់ស្ពឺ

Khmerpress May 6, 2024 06/05/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៣រូប នៃរដ្ឋបាលខេត្តកំពង់ស្ពឺ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែឧសភានេះ។ អភិបាលស្រុកចំនួន ៣រូបត្រូវផ្ទេរភារកិច្ចរួមមាន៖ ១៖ លោក ហន ពិសិដ្ឋ ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៤ ពីអភិបាលស្រុកភ្នំស្រួច ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកគងពិសី។ ២៖ លោក ចែមភីនរឹម វុទ្ធី ឋានន្តរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ពីអភិបាលស្រុកគងពិសី ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកថ្ពង ។ ៣៖ លោក គាវ លាងគា ឋានន្តរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣ ពីអភិបាលស្រុកថ្ពង ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រូច ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រឿងពលករនៅអារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនបញ្ជាក់ថា នីតិវិធីវិលត្រឡប់ត្រូវការពេលវេលាច្រើន ដើម្បីសម្របសម្រួល

Khmerpress May 6, 2024 06/05/2024

(ភ្នំពេញ)៖ ​ដើម្បីឱ្យពលករនៅប្រទសអារ៉ាប៊ីសាអូឌីត អាចមកកម្ពុជាវិញ ក្រុមហ៊ុន ហ្វាទីណា មេនផៅវ័រ ឯ.ក នៅថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ក្រុមហ៊ុនបាននិងកំពុងសម្របសម្រួលជាមួយក្រុមហ៊ុនទទួលលើនីតិវិធីរៀបចំឯកសារ ដើម្បីទទួលបានការអនុញ្ញាតឱ្យចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតដោយស្របច្បាប់ ដែលប្រើពេលដើម្បីទទួលបានការអនុញ្ញាតពីអាជ្ញាធរនៃប្រទេសអារ៉ាប៊ីសាអូឌីត។ បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រុមហ៊ុនក៏បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានរៀបចំកន្លែងស្នាក់នៅជាបណ្ដោះអាសន្នជុំគ្នា និងផ្តល់អាហារប្រចាំថ្ងៃ ជូនដល់បងប្អូនទាំងអស់ភ្លាមៗ។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានពលករចំនួន ២៨នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាពរួចហើយក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារបរទេស និងតំណាងស្ថានទូតខ្មែរប្រចាំអារ៉ាប៊ីសាអូឌីត៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថ្នាល«បណ្តុះកូនឈើ» ខ្នាតធំបំផុតនៅកម្ពុជា គ្រោងចេញជារូបរាងនៅត្បូងឃ្មុំ

Khmerpress May 6, 2024 06/05/2024

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ បានគ្រោង នឹងលេចចេញជារូបរាងហើយ នៅក្នុងខេត្តត្បូងឃ្មុំ។ ថ្នាល«បណ្តុះកូនឈើ»នេះ រៀបចំឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ ថ្នាល«បណ្តុះកូនឈើ» ខ្នាតធំដំបូងបំផុតនៅក្នុងប្រទេសកម្ពុជានេះ អាចមានសមត្ថភាពផលិតកូនឈើបានចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំ និង ជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន ៧៣តំបន់ និង គ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតាស្មើនឹង៤០% នៃផ្ទៃដីប្រទេស៕ ប្រភព៖ ក្រសួងព័ត៌មាន