ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្ដចំនួន៦ ក្នុងនោះ៤កំពុងដំណើរការ និង២ស្ថិតក្នុងដំណាក់កាលសាកល្បង

Naren May 2, 2024 02/05/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមានរោងចក្រដំឡើងរថយន្ដសរុបចំនួន៦ ដោយក្នុងនោះមានរោងចក្រចំនួន៤ កំពុងដំណើរការ ខណៈ២រោងចក្រទៀត កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។ ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រោងចក្រដំឡើងរថយន្ដទាំង៦នោះ ស្ថិតនៅភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ, កោះកុង, ពោធិ៍សាត់, ស្វាយរៀង, កណ្ដាល និងរាជធានីភ្នំពេញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «គិតត្រឹមពេលនេះ កម្ពុជាយើងមានរោងចក្រសរុប៦ ដែលក្នុងនោះ៤កំពុងដំណើរការ និង២កំពុងស្ថិតក្នុងដំណាក់កាលសាកល្បង ដែលមានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តស្វាយរៀង, ខេត្តកណ្តាល និងរាជធានីភ្នំពេញ»។ ដោយឡែក សម្រាប់រោងចក្រដំឡើងរថយន្តតូយ៉ូតា នៅពេលនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត មើលឃើញថា មិនត្រឹមតែជាវឌ្ឍនភាពថ្មីដ៏ល្អសម្រាប់វិស័យឧស្សាហកម្ម នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាទៀតផង។ សម្ដេចបន្ថែមថា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា គឺផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា

Khmerpress May 2, 2024 02/05/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតានៅកម្ពុជា គឺនឹងនាំផលប្រយោជន៍ជាច្រើនទៅដល់សេដ្ឋកិច្ច សង្គម និងប្រជាពលរដ្ឋកម្ពុជា ហើយនឹងជួយលើកកម្ពស់លទ្ធភាព និងកិត្យានុភាពរបស់កម្ពុជា ក៏ដូចជាផ្ដល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាផងដែរ។ ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ សម្ដេចធិបតីបានថ្លែងថា ការបើករោងចក្រផលិតនៅក្នុងប្រទេស មិនចំណាយថ្លៃពន្ធនាំចូល នោះនឹងធ្វើឱ្យប្រជាជនអាចទិញប្រើប្រាស់ក្នុងតម្លៃសមរម្យ។ ទោះបីមិនបង់ពន្ធនាំចូល តែក្រុមហ៊ុនក៏ត្រូវបង់ពន្ធក្នុងស្រុកដែរ ព្រោះនៅពេលប្រជាជនទិញប្រើប្រាស់ច្រើន នឹងមានការបង់ពន្ធផ្សេងៗទៀត។ សម្ដេចបានបន្តថា បច្ចុប្បន្ននៅកម្ពុជាមិនត្រឹមតែមានក្រុមហ៊ុនផលិតប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ តែក៏មានក្រុមហ៊ុនផលិតទំនិញ ផលិតផលនាំចេញក្រៅស្រុកទៀតដែរ។ នេះហើយជាមហិច្ឆតារបស់កម្ពុជា ដែលពីមុនធ្លាប់តែជាប្រទេសនាំចូលគ្រប់មុខ តែឥឡូវនេះមានសមត្ថភាពអាចផលិតខ្លួនឯង ពង្រីកការផ្គត់ផ្គង់ ពង្រីកមុខទំនិញកាន់តែច្រើនជាងមុខ។ ការបង្កើនជីវភាពរស់នៅរបស់ប្រជាជន មិនមែនត្រឹមតែបង្កើនតែប្រាក់បៀវត្សរ៍របស់ពួកគាត់នោះទេ តែក៏ត្រូវរក្សានូវថ្លៃទំនិញ ដើម្បីធ្វើឱ្យចំណាយរបស់ពួកគាត់នៅតិច មានលទ្ធភាពទិញបានច្រើន ហើយសល់ប្រាក់ច្រើនសម្រាប់ប្រើប្រាស់លើផ្នែកផ្សេងៗ។ ដូច្នេះការរក្សាអតិផរណារបស់កម្ពុជា គឺជាការសំខាន់ៗ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតានាពេលនេះ គឺនាំផលប្រយោជន៍ជាច្រើនជូនទៅដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋកម្ពុជា ហើយសំខាន់គឺលើកកម្ពស់លទ្ធភាព និងកិត្យានុភាពរបស់កម្ពុជា […]

ក្រសួងការពារជាតិ៖ ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើសឡើយ

Khmerpress May 2, 2024 02/05/2024

(ភ្នំពេញ)៖ ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនោះ គឺជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយ ដូចបានបំផ្លើសឡើយរបស់ក្រុមប្រឆាំងជ្រុលនិយមឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០២ ខែឧសភានេះ។ ក្រសួងបានបញ្ជាក់ថា នាពេលថ្មីៗកន្លងទៅនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិតតាមបណ្តាញសង្គមនានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ សេចក្តីប្រកាសបានបញ្ជាក់ដូច្នេះថា៖ «តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ក្រសួងការពារជាតិសូមបញ្ជាក់ជូនថា ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុឡើងកម្តៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើសឡើយ»។ ក្រសួងការពារជាតិ បានស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់។ […]

ក្មេងទំនើង៣០នាក់ ប្រមូលផ្តុំគ្នានៅតាមផ្លូវសាធារណៈ ត្រូវអាវុធហត្ថឃាត់ យកមកអប់រំ

Khmerpress May 2, 2024 02/05/2024

(បន្ទាយមានជ័យ)៖ ក្មេងទំនើង៣០នាក់ មានប្រុសស្រី និងមានម៉ូតូ៥គ្រឿង បានប្រមូលផ្តុំគ្នានៅតាមផ្លូវទីសាធារណៈ ត្រូវបានអាវុធហត្ថឃាត់ខ្លួនយកមកអប់រំ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ​អាវុធហត្ថ​ខេត្ត លោកបានដាក់បទបញ្ជា យ៉ាងតឹងដល់អាវុធហត្ថទាំងអស់ ត្រូវចុះបង្ក្រាបឲ្យខានតែបានរាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ក្នុងនោះមានក្មេងទំនើងផងដែរ។ លោកបានចាត់ឲ្យលោកអនុសេនី​យ៍ឯក ម៉ែ​ន ស៊ីដែន មេបញ្ជាកា​ររងមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹក​នាំកម្លាំង​ចំនួន២០​នាក់ ចុះល្បាតនៅតាមភូមិសាស្រ្តក្រុងប៉ោយប៉ែត ស្រាប់តែបានប្រទះឃើញក្មេងទំនើង ៣០នាក់ មានប្រុសស្រីកំពុងផ្តុំគ្នាយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវជាតិនៅវេលាម៉ោង១យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅចំណុច​ក្រោយ​កាស៊ីណូ ពូលី ស្ថិតក្នុងភូ​មិក្បាល​ស្ពាន២។ ក​ងរាជអាវុធហត្ថឃាត់ខ្លួនបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួនាំ ក្នុងនោះបានធ្វើតេសទឹកនោមរកសាធាតុញៀន ជាលទ្ធផលពុំមានសា​រធាតុ​ញៀន​ទាំងអស់។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា កម្លាំងបា​ន​អប់រំណែ​នាំ ធ្វើកិច្ច​សន្យាឲ្យអាណាព្យាបា​លមកធានាយកត្រឡប់ទៅ​លំនៅដ្ឋាន​វិញ។ លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន បានអំពាវនាវបង​ប្អូនប្រជា​ពលរដ្ឋ សូមចូលរួមអនុវត្តនូវគោ​លនយោបាយភូមិឃុំ មានសុវត្ថិភាពទាំងអស់គ្នា សូមរាយ​កា​រណ៍រាល់បទ​ល្មើសផ្សេងៗ ដែលកើត​មានឡើងក្នុងមូលដ្ឋាន ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា ដូចជាក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីគ្រឿងញៀនជាដើម។ […]

ចាប់ខ្លួនស្រ្តីម្នាក់ទៀត ដែលជាបក្ខពួករបស់ ឡេង ចាន់ណា ពាក់ព័ន្ធនឹងករណីឆបោក

Khmerpress May 2, 2024 02/05/2024

(សៀមរាប)៖ កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនស្រ្តីម្នាក់ទៀត ដែលជាបក្ខពួករបស់ ឡេង ចាន់ណា ពាក់ព័ន្ធនឹងករណីឆបោក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្ដសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាន ​បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ រ៉េត សុធីដា ភេទស្រី អាយុ៣២ឆ្នាំ មក បង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុម មានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។ ការនាំខ្លួនជនត្រូវចោទ ឈ្មោះ រ៉េត សុធីដា ត្រូវបានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យភស្តុតាង ព្រមទាំងបានសួរចម្លើយ ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា រួចមក និងឃើញថា ជនត្រូវចោទឈ្មោះ រ៉េត សុធីដា មានជាប់ពាក់ព័ន្ធ នឹងបទល្មើសខាងលើ។ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប […]

រោងចក្រដំឡើងរថយន្តរបស់តូយ៉ូតា ទុនជិត ៣៧លានដុល្លារ សម្ពោធព្រឹកថ្ងៃនេះហើយ

Khmerpress May 2, 2024 02/05/2024

(ភ្នំពេញ)៖ ជារឿងដ៏សែនរីករាយបំផុតសម្រាប់កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ រោងចក្រ​ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា បើកសម្ពោធជាផ្លូវការហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុង​ពិធី​នេះ។ រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO​YO​TA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និង​ក្រុមហ៊ុន គង់ នួន គ្រុប ចំនួន១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក​ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២,៩៧១ម២។ រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP […]

សាច់បង្កក និងគ្រឿងឧបភោគបរិភោគខូចគុណភាពជាង១៧តោន ត្រូវបានដុតបំផ្លាញចោល

Khmerpress May 1, 2024 01/05/2024

(ភ្នំពេញ)៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំយកផលិតផលគ្រឿងឧបភោគ បរិភោគ និងផលិតផលសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព មានបរិមាណសរុបចំនួន ១៧,៨៨០គីឡូក្រាម ដែលបានចុះ ត្រួតពិនិត្យ និងបង្រ្កាបបាន កាលពីពេលកន្លងមក។ ការបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពី លោក ស្រ៊ុន ពៅ ប្រធានសមាគម អ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរខណ្ឌដង្កោ។ លោក ប៊ុន ចំរើន បានឲ្យដឹងថា អនុវត្តអនុសាសន៍ណែនាំរបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន […]

កំដៅអាចដល់៤៦អង្សាសេ! លោកស្រី ឱ វណ្ណឌីន រំលឹកពលរដ្ឋប្រុងប្រយ័ត្ន និងទទួលទានទឹកឲ្យបានគ្រប់គ្រាន់, កុំនៅក្រោមកំដៅយូរពេក ដែលនាំឱ្យសរីរាង្គកាយមិនអាចទ្រាំទ្របាន

Khmerpress May 1, 2024 01/05/2024

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហាញពីការព្រួយបារម្ភចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ស្របពេលដែលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា បានកើនកំដៅខ្លាំងមិនធ្លាប់មានរហូតដល់៤៦អង្សាសេ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាមន្ដ្រីជំនាញសុខភាពសាធារណៈ បានលើកឡើងថា ជាមួយនឹងការប្រឈមចំពោះកំដៅដែលក្ដៅខ្លាំងមិនធ្លាប់មាននេះ អាចនឹងមានផលប៉ះពាល់ខ្លាំងដល់មនុស្ស ប្រសិនបើស្ថិតនៅក្រោមកំដៅថ្ងៃយូរពេក ដែលនាំឲ្យរលាកស្បែក បែកញេីសខ្លាំងពេកធ្វេីឲ្យខ្វះជាតិទឹកក្នុងខ្លួន សរីរាង្គកាយមិនអាចទ្រាំទ្របាន ដែលអាចឲ្យលេសឡាស់ ដង្ហក់ ឬដួលសន្លប់ ហេីយគាំងបេះដូងស្លាប់ជាដេីម។ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានផ្ដល់អនុសាសន៍ថា ប្រជាពលរដ្ឋអាចរកទីតាំងម្លប់ជ្រក បេីនៅក្រៅផ្ទះ ឬអគារ រកកន្សែង ឬក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន ឧស្សាហ៍បាញ់ទឹកនៅជុំវិញខ្លួន ពិសារទឹកស្អាតឲ្យបានគ្រប់គ្រាន់ពី២-៣លីត្រក្នុងមួយថ្ងៃ។ សូមកុំពិសារភេសជ្ជផ្អែម ដែលធ្វេីឲ្យកំដៅខ្លួនបុគ្គលកេីនថែម ក្នុងពេលដែលក្តៅខ្លាំងនេះ និងប្រេីសម្លៀកបំពាក់ស្រាលស្តេីង ដៃវែង ពាក់មួកការពារកំដៅថ្ងៃ អាចប្រេីឡូស្យុងការពារកំដៅថ្ងៃ ឬប្រេីឆ័ត្របាំងកំដៅថ្ងៃ។ បេីនៅក្នុងផ្ទះ ឬអគារអាចប្រេីកង្ហា ឬម៉ាស៊ីនត្រជាក់កាត់បន្ថយកម្ដៅ។ ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុងរបស់លោកស្រី ឱ វណ្ណឌីន៖ «ការប្រែប្រួលអាកាសធាតុទៅជាក្តៅខ្លាំងបំផុត ដែលមិនធ្លាប់មាននៅកម្ពុជា (Climate change to […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំទាន់គិតរឿង ធ្វើផ្លូវដែកល្បឿនលឿន ត្រូវធ្វើយ៉ាងណាឲ្យផ្លូវដែក២ខ្សែ បច្ចុប្បន្នរត់បានលឿន

Khmerpress May 1, 2024 01/05/2024

(ព្រះសីហនុ)៖ ថ្លែងចេញពីខេត្ដព្រះសីហនុ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កុំទាន់គិតរឿង ធ្វើផ្លូវដែកល្បឿនលឿន អ្វីដែលត្រូវគិត គឺត្រូវធ្វើយ៉ាងណាឲ្យផ្លូវដែក២ខ្សែ ដែលប្រទេសកម្ពុជា មានបច្ចុប្បន្នរត់បានលឿន។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កុំអាលគិតរឿង រទេះភ្លើងល្បឿនលឿន ថ្លៃណាស់ទុកថ្ងៃក្រោយ ធ្វើម៉េចឲ្យប្រសើរឡើងនូវផ្លូវដែក ដែលយើងមានស្រាប់ ដើម្បីធានានូវការ ដឹកជញ្ជូនទាំងមនុស្ស-ទាំងទំនិញ»។ បើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, បច្ចុប្បន្នកម្ពុជា មានផ្លូវដែកចំនួន២ខ្សែ ដោយខ្សែទី១ នៅភាគខាងជើង ចេញពីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងខ្សែទី២ នៅភាគខាងត្បូង ចេញពីភ្នំពេញ ទៅក្រុងព្រះសីហនុ។ […]