ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាកងកម្លាំងប្រដាប់អាវុធត្រៀមអន្តរាគមន៍ជួយពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាត ក្នុងពេលអាកាសធាតុក្តៅខ្លាំង

Khmerpress May 1, 2024 01/05/2024

(ព្រះសីហនុ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធ ដើម្បីត្រៀមកិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាតរបស់ប្រជាពលរដ្ឋ ក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងអូសបន្លាយពេលវេលា។ ការបញ្ជាបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិ​បតីភាពអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះសីតុណ្ហភាពបានឡើងកម្តៅជាខ្លាំងនៅទូទាំងពិភពលោក ខណៈកម្ពុជាក៏កំពុងជួបប្រទះនឹងបញ្ហារលកកម្តៅនេះផងដែរ។ សម្តេចក៏បានឱ្យគោលការណ៍ទៅក្រសួង ស្ថាប័នជំនាញ ជាពិសេសអាជ្ញាធរមូលដ្ឋាន ប្រុងប្រយ័ត្នលើករណីភ្លើងឆេះ បញ្ហាកង្វះទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍ជាបន្ទាន់ចំពោះករណីនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាយ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ អគ្គស្នងការ គឺត្រៀមកម្លាំងនៅតាមទីកន្លែងដែលអាចត្រៀមអន្តរាគមន៍ ក្នុងករណីដែលរដូវប្រាំងមិនមានភ្លៀងយូរជាងនេះ ហើយបើតាមឧតុនិយម គឺគាត់ធានាថានៅដើមខែប្រាំងនេះនឹងមានភ្លៀង អីឡូវយើងមានធ្លាក់ប្រមាណ១០ខេត្តហើយ អ៊ឹចឹងគឺសុំយកចិត្តទុកដាក់លើកិច្ចការងារនេះ»។ ចំពោះករណីដែលកម្ដៅកើនឡើងខ្លាំងលើសពី ៤០អង្សារសេនេះដែរ, សម្ដេចធិបតី ហ៊ុន […]

នគរបាលខេត្តសៀមរាប ឃាត់២នាក់ប្តីប្រពន្ធលក់ខោអាវតាមអនឡាញបានហើយ ក្រោយប្រើពាក្យសម្ដីមិនសមរម្យជាសាធារណៈលើអតិថិជន, សមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ

Khmerpress May 1, 2024 01/05/2024

(សៀមរាប)៖ នគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានស្វែងរកឃើញ និងតាមឃាត់២នាក់ប្តីប្រពន្ធលក់ខោអាវតាមអនឡាញបានហើយ ក្រោយជេរប្រមាថធ្ងន់ធ្ងរជាសាធារណៈលើអតិថិជន នាពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់មកបណ្តាញព័ត៌មាន Fresh News។ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានអះអាងថា ពីរនាក់ប្ដីប្រពន្ធនេះ ត្រូវបានធ្វើកិច្ចសន្យាអប់រំ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក ហើយសាមីខ្លួនបានធ្វើការសុំទោសជាសាធារណៈ សន្យាបញ្ឈប់ការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ ឬខុសឆ្គងតទៅទៀត។ សូមបញ្ជាក់ថា កាលពីម្សិលមិញ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចេញមុខមកការពារស្រ្តីម្នាក់ជាអតិថិជននៅខេត្តប៉ៃលិន ក្រោយ២នាក់ប្តីប្រពន្ធជេរប្រមាថខ្លាំងៗ រឿងទិញខោអាវ។ លោកស្រី បញ្ជាក់ថា «យើងរួមគ្នាលើកកម្ពស់សីលធម៌សង្គម មិនគួរឲ្យមនុស្ស ២នាក់បំផ្លាញសីលធម៌សង្គមអីចឹងទេ រកស៊ីនៅខេត្តសៀមរាបផង ថ្ងៃណាមួយគាត់អាចមានរឿងជាមួយភ្ញៀវទេសចរជាតិ អន្តរជាតិទៀតក៏ថាបាន បើពួកគាត់និយាយស្តីគ្មានដឹងខ្យល់អីយ៉ាងនេះ»។ ស្ត្រីលក់លើកឡើងចំពោះអតិថិជនថា «សង្វេគហ្អែងណាស់ហង អត់មានលុយ ១រៀលផង កម្មង់អីវ៉ាន់គេ» ខណៈបុរសជាប្តី ក៏លើកឡើងថា «ភ្ញៀវដូចចែឯងរាងប្រកាច់ៗ កន្ត្រាក់ៗអីចឹង ទើបជក់ថ្នាំហើយរាងបែកៗ ធ្វើចរិតថោកទាប […]

អ្នកស្រុកអង្គរ នឹងប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ នៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែឧសភា ខាងមុខនេះ

Khmerpress May 1, 2024 01/05/2024

ខេត្តសៀមរាប៖ នៅថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ នឹងប្រារព្ធធ្វើពិធីសុំទឹកភ្លៀងតាមទំនៀមទម្លាប់ប្រពៃណីរបស់អ្នកភូមិ នៅក្នុងបរិវេណប្រាសាទនាគព័ន្ធ កណ្តាលបារាយណ៍ជ័យតដាក ឬបារាយណ៍ខាងជើង នៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ ដូច្នេះ សាធារណជន ទេសចរជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋជិតឆ្ងាយអាចចូលរួមតាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងបានស្វែងយល់ពីជំនឿរបស់អ្នកស្រុកអង្គរដែលគោរពប្រតិបត្តិជាយូរលង់ណាស់មកហើយ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ៣ ខែឧសភា កម្ពុជានឹងបន្តកើនឡើងកម្ដៅដល់ ៣៩អង្សាសេ ខណៈតំបន់ខ្លះអាចមានភ្លៀងធ្លាក់តិចតួច ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Khmerpress May 1, 2024 01/05/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពី ទិសបស្ចិមនិងទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៥%។ ៣.តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៤%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and […]

ក្រសួងអប់រំ ណែនាំឱ្យប្តូរម៉ោងសិក្សា ក្នុងពេលអាកាសធាតុក្តៅហួតហែងខ្លាំង, ពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពេលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល

Khmerpress May 1, 2024 01/05/2024

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពេលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល។ លិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា រដូវប្រាំងឆ្នាំ២០២៤ អាកាសធាតុក្តៅហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ ជាពិសេសនៅចន្លោះពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ១៤:០០ រសៀល។ ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ក្រសួងសូមណែនាំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងអនុវត្តដូចតទៅ៖ * ពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:០០ * ពេលរសៀល ចូលរៀននៅម៉ោង ១៤:០០ ចេញម៉ោង ១៧:០០ * ក្នុងមួយម៉ោងសិក្សា លោកគ្រូ អ្នកគ្រូត្រូវឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥ នាទី * គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ […]

បណ្ឌិត សុខ ទូច បន្ទោសឪពុកម្តាយ ដែលបញ្ជូនកូនតូចទៅរៀនសាលាបរទេស នាំឱ្យទទួលឥទ្ធិពលបរទេស មិនចូលចិត្តវប្បធម៌ខ្មែរ ចរិតជាជនបរទេស អត់គោរពឪពុកម្តាយ និងស្រលាញ់ជាតិឯង

Khmerpress April 30, 2024 30/04/2024

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្ទោសឪពុកម្តាយ ដែលបញ្ជូនកូនតូចទៅរៀននៅសាលាបរទេស នាំឱ្យពួកគេទទួលឥទ្ធិពលបរទេសតាំងពីតូច ដោយធ្វើឱ្យពួកគេមិនចូលចិត្តវប្បធម៌ខ្មែរ មានចរិតជាជនបរទេស អត់គោរពឪពុកម្តាយ និងអត់ស្រលាញ់ជាតិឯង។ លោកបណ្ឌិតសភាចារ្យ ថ្លែងបែបនេះ ក្នុងកិច្ចពិភាក្សាតុមូលស្តីពី៖ «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «យើងណា! ចាំណា! ឃើញកូនយើងតូច និយាយភាសាអង់គ្លេសបានល្អ មោទនភាពណាស់។ ឱ្យកូនរៀនសាលាបរទេស តែមិនស្គាល់វប្បធម៌ខ្មែរ ហើយ (និយាយថា) មោទនភាពជាខ្មែរ។ ប្រទេសណាមានអីចឹង? គេឱ្យរៀនសាលាខ្មែរសិន ចាំធំឡើង ពេលវាចប់ថ្នាក់ទី១២ បានវាគេរុញទៅសាលាបរទេស ដើម្បីឱ្យវាជ្រាបចូលក្នុងឈាមខ្មែរសិន។ បើយើងអត់ឱ្យបានជ្រាបផង យើងរុញទៅ ដល់កូនមកវាធ្វើចរិតបរទេស ថាយីអានេះមើលងាយម៉ែអញ។ មើលងាយយ៉ាងម៉េច បើលែងកូនឱ្យទៅអីចឹង? គ្រាន់តែប្រាប់ទេណា។ ត្រូវកំណែវិស័យអប់រំ។ កំណែវិស័យអប់រំ មិនមែនកំណែនៅឧត្តមសិក្សាទេ គឺកំណែទម្រង់ពីមត្តេយ្យ។ ចាក់ចូលវប្បធម៌ (ខ្មែរ)​ សិន ឱ្យស្រលាញ់ផលិតផលរបស់យើង […]

មន្រ្តីរដ្ឋបាលព្រៃឈើនៅខេត្តរតនគិរី ចាប់រថយន្តយីឌុបដឹកផ្លែសំរ៉ង ១គ្រឿង

Khmerpress April 30, 2024 30/04/2024

(រតនគិរី)៖ នៅព្រឹកព្រលឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កម្លាំងរដ្ឋបាលព្រៃឈើអធិការដ្ឋានមេគង្គលើ ចាប់រថយន្តយីឌុបដឹកផ្លែសំរ៉ង១គ្រឿង ពាក់ស្លាកលេខកំពង់ចាម 3A-4858 ត្រង់ចំណុចឡើងចំណោតភ្នំយោល ប្រមាណ១០០ម៉ែត្រ ស្រុកអូរជុំ ខណៈកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ លោក ទិត្យ វី មន្ត្រីរដ្ឋបាលព្រៃឈើអធិការដ្ឋានមេគង្គលើ ដែលបានឃាត់រថយន្ត បានប្រាប់ភ្នាក់ងារ Fresh News ថា ដោយឃើញរថយន្តនេះដឹកអនុផលព្រៃឈើ «ផ្លែសំរ៉ង» គ្មានច្បាប់អនុញ្ញាតក៏ចាប់ឃាត់ទុកតែម្តង រួចរាយការណ៍ទៅថ្នាក់លើដើម្បីនាំរថយន្តដឹកបទល្មើសនេះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។ លោក ទិត្យ វីបន្ត ថា ដើម្បីរក្សាការសម្ងាត់ លោកមិនបានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ក្រោម និងសមត្ថកិច្ចពាក់ព័ន្ធទេ។ ក្នុងប្រតិបត្តិការនេះ មានការអន្តរាគមន៍ពីអ្នកធំមួយចំនួននៅខេត្តរតនគិរីឲ្យដោះលែង ដើម្បីឲ្យរថយន្តដឹកបទល្មើសបន្តដំណើរដោយរលូនទៅប្រទេសវៀតណាម។ ក្រៅពីរថយន្តយីឌុបដឹកផ្លែសំរ៉ងខាងលើនេះដែរ ក៏មានក្បួនរថយន្តសាំយ៉ុងជាច្រើនគ្រឿងសម្រុកដឹកផ្លែសំរ៉ងទៅវៀតណាមដែរ។ ជាក់ស្តែងរូបភាពជាច្រើនសន្លឹកដែលឈ្មួញវៀតណាមជួលរថយន្តសាំយ៉ុងជាច្រើនគ្រឿងដោយមានសមត្ថកិច្ចខិលខូចមួយចំនួននៅខេត្តរតនគិរី ជាអ្នករត់ការណ៍បើកផ្លូវដោយពុំមានច្បាប់អនុញ្ញាតដឹកជញ្ជូនអនុផលព្រៃឈើ «ផ្លែសំរ៉ង» ពីរដ្ឋបាលព្រៃឈើទេ។ ជាងនេះទៅទៀតអនុផលព្រៃឈើ «ផ្លែសំរ៉ង» ជាច្រើនរយតោនគិតជាទឹកប្រាក់ជាច្រើនលានដុល្លារគ្មានបានបង់ពន្ធជូនរដ្ឋទេ ការខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះគឺដោយសារមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ហាក់មិនូវយកចិត្តទុកដាក់ប្រភេទអនុផលព្រៃឈើនោះឡើយ។ យ៉ាងណាក៏ដោយរថយន្តយីឌុបដែលផ្ទុកផ្លែសំរ៉ងពេញដែលគិតជាទឹកប្រាក់ជាច្រើនម៉ឺនដុល្លារមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ។ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ […]

ខេត្តព្រៃវែងមានសហគ្រាសចំនួន២១១សហគ្រាស កម្មករនិយោជិកចំនួន៧៤៧៩នាក់ ដែលកំពុងបម្រើការងារ

Naren April 30, 2024 30/04/2024

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានចូលរួមខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលពិធីនេះបានធ្វើឡើងនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។ លោក សួន សុម៉ាលីន បានថ្លែងថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ គឺក្នុងន័យរំលឹកដល់បុព្វហេតុរបស់ពលករ-កម្មករ នៅលើពិភពលោកទាំងមូល បានតស៊ូទាមទារសេរីភាព និងយុត្តិធម៌ កាលពី១៣៨ឆ្នាំមុន នៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក។ លោកអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយនានា ដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅសម្រេចឲ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកបានបន្ថែមថា ជាមួយនឹងចក្ខុវិស័យដែលប្រជាជនកម្ពុជាគ្រប់រូបចង់បាន រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមឲ្យមានប្រសិទ្ធភាព សមធម៌ និងចីរភាព […]

ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះ២ខ្នងទាំងស្រុង និងដាលដល់២ខ្នងទៀត បណ្តាលឲ្យរងការខូចខាត នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ, នគរបាលប្រើប្រាស់ឡានទឹកអស់១៣គ្រឿង

Naren April 30, 2024 30/04/2024

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះខូចខាតផ្ទះ មួយខ្នងអស់ទាំងស្រុង និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ មួយទៀតទៀត។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ១០៖១០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ២៩២ ផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុង ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់វិធានការក្តៅ និងដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងទប់ស្កាត់ និងបង្រ្កាបតាមបទល្មើសដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ មិនលើកលែងចំពោះមេខ្លោងណាមួយឡើយ

Naren April 30, 2024 30/04/2024

(ស្ទឹងត្រែង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់វិធានការក្តៅ និងដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសដុតបំផ្លាញព្រៃឈើ និងការកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ ដោយមិនមានការលើកលែង ចំពោះមេខ្លោងណាមួយនោះឡើយ។ ក្នុងការអនុវត្តបទបញ្ជានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានចាត់តាំងបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី ដឹកនាំក្រុមការងារចុះប្រតិបត្តិការផ្ទាល់ រួមគ្នាជាមួយលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង គណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងចម្រុះ ចុះអនុវត្តប្រតិបត្តិការយ៉ាងក្តៅគគុកវែករកមុខមេខ្លោង និងជនល្មើសដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ នៅក្នុងខេត្តស្ទឹងត្រែងឱ្យខាងតែបាន។ ពិតប្រាកដណាស់ដូចពាក្យចាស់ពោលថា «អ្នកហ៊ានស្បែកដាច» ជាក់ស្តែងនៅក្នុងប្រតិបត្តិការរយៈពេល២៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៤នេះ ឆ្លើយតបនឹងការយកចិត្តទុកដាក់ខ្ពស់ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, បណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា ជាលទ្ធផលក្នុងប្រតិបត្តិការក្តៅគគុកនេះ ក្រុមការងារបានសម្របសម្រួលពន្យល់បងប្អូនប្រជាពលរដ្ឋ ដែលលង់ចាញ់បោកមេខ្យល់ឱ្យពួកគាត់យល់ និងស្ម័គ្រចិត្តព្រមរុះរើចាកចេញពីដី ក្នុងតំបន់ការពារធម្មជាតិដោយរីករាយ និងសន្តិវិធី។ លោកបន្តថា ដោយឡែកក្រុមមេខ្លោង និងបក្សពួកនៅពីក្រោយរឿងនេះរួមមាន យាយម៉ា ឈ្មោះពិត […]