ព័ត៌មានជាតិ

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនជាតិចិន ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកដទៃបាត់បង់ជីវិត

Khmerpress February 26, 2024 26/02/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចោទប្រកាន់ជនជាតិចិនម្នាក់ ដែលបើករថយន្ដ LAMBORGHINI បុកអ្នកជិះម៉ូតូបណ្ដាលឲ្យបាត់បង់ជីវិត។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បា ឲ្យដឹងថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្ដុតាងក្នុងសំណុំរឿងមានលក្ខណៈគ្រប់ គ្រាន់ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦ ជនជាតិចិន ពីបទបង្ករគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦mg/L) ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនSDB លើមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា៨៥ កថាខណ្ឌទី២ ចំណុចខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងពីបទរត់គេចខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យ ផ្ដន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនជនសង្ស័យ […]

អបអរសាទរ! កីឡាករទូកក្តោងកម្ពុជា២រូបឈ្នះមេដាយប្រាក់ និងមេដាយសំរឹទ្ធពីព្រឹត្តិការណ៍ប្រកួតលំដាប់អន្តរជាតិចំនួន២ នៅសិង្ហបុរី

Khmerpress February 26, 2024 26/02/2024

(ភ្នំពេញ)៖ ជាមោទនភាពបន្ថែមទៀតសម្រាប់ប្រជាជាតិកម្ពុជា ខណៈកីឡាករទូកក្តោងកម្ពុជា សែម ប្រុសពៅ ឈ្នះមេដាយប្រាក់ និងកីឡាករ កែវ ភារុណ ឈ្នះមេដាយសំរឹទ្ធ ពីព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកប្រទេសសិង្ហបុរីលើកទី៤៣ និងការប្រកួតកីឡាទូកក្តោងប្រភេទ Techno 293 ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ (43rd Singapore Open Windsurfing & Foiling Championship And Techno Asian Championship 2024) លើវិញ្ញាសា Windsurfing Techno 293 Plus Open ប្រទេសសិង្ហបុរី។ គួរជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកទាំង២នេះ ចាប់ផ្ដើមឡើងពីថ្ងៃទី២២-២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានឱ្យដឹងថា កីឡាករទូកក្តោងកម្ពុជាទទួលបានលទ្ធផលល្អប្រសើរ ដោយកីឡាករ សែម ប្រុសពៅ ទទួលបានមេដាយប្រាក់១គ្រឿង និងកីឡាករ កែវ ភារុណ ទទួលបានមេដាយសំរឹទ្ធ១គ្រឿង ក្នុងចំណោមកីឡាករចំនួន៨រូប […]

ក្រុមហ៊ុនជប៉ុនធំមួយ បានសម្រេចចិត្តបង្កើតរោងចក្រទី២ ដែលមានទុនវិនិយោគប្រមាណ ៦៥០លានដុល្លារអាមេរិក នៅកម្ពុជា

Khmerpress February 26, 2024 26/02/2024

ក្រុងប៉ោយប៉ែត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនធំមួយ បានសម្រេចចិត្តបង្កើតរោងចក្រទី២ ដែលមាន ទុនវិនិយោគប្រមាណ៦៥០លានដុល្លារអាមេរិក ក្រោយឃើញពីសក្តានុពលវិនិយោគ នៅកម្ពុជា ដែលនឹងផ្តល់ឱកាសការងារជាច្រើនពាន់កន្លែងជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទៅពិនិត្យច្រកស្ទឹងបត់ និងតំបន់ សេដ្ឋកិច្ច នៅក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញសកម្មភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានលឿន និងស្តាប់បញ្ហារបស់អ្នកវិនិយោគក្នុងក្រុងប៉ោយប៉ែត ដែលកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Minebea Cambodia បានសម្រេចចិត្តក្នុងការ ពង្រីកគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ នៅក្នុងប្រទេសកម្ពុជា ដើម្បីតភ្ជាប់ខ្សែច្រវាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ មានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ការសម្រេចចិត្តក្នុងការបង្កើត រោងចក្រទី២របស់ខ្លួន នៅខេត្តពោធិ៍សាត់ ដែលមានផ្ទៃដីទំហំចំនួនប្រហែល៥០ហិកតា […]

ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន

Khmerpress February 26, 2024 26/02/2024

(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទី​គោ​​រព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ដោយការគិតគូរខ្ពស់ ជាមួយទឹកចិត្តខ្វាយខ្វល់ និងព្រួយបារម្ភដ៏ជ្រាលជ្រៅ ចំពោះព្រះរាជសុខ​ភាព​ព្រះ​ករុណា​ព្រះមហាក្សត្រ និងសម្តេចព្រះវររាជ​មាតា​ជាតិខ្មែរ ថ្នាក់ដឹកនាំចិត្តបានរៀបចំក្រុមគ្រូពេទ្យជំនាញ​ថ្វាយ​ការ​ពិនិត្យព្រះរាជសុខភាព ថ្វាយ​ព្រះ​ករុណា​ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរយ៉ាង​ទៀង​ទាត់បំផុត គឺពីរដងក្នុងមួយឆ្នាំ។ ការថ្វាយការពិនិត្យព្រះរាជសុខភាពថ្វាយព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានធ្វើ​តាំង​ពីពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់នៅ​មានព្រះជន្ម ហើយក៏បានធ្វើរហូតដល់​ពេល​បច្ចុប្បន្ន។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ តែងសព្វព្រះរាជហឫទ័យស្តេច​យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន មួយលើកនៅដើមឆ្នាំ និងមួយលើកទៀតនៅចុងឆ្នាំ។ កំលុងគង់ប្រថាប់ក្នុងព្រះរាជដំណាក់ដ៏ល្អវិចិត្ររៀបចំថ្វាយដោយថ្នាក់ដឹកនាំចិននោះ ព្រះករុណា​ព្រះ​មហា​ក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ទទួលបានការរៀបចំថ្វាយនូវការថែទាំយ៉ាងយកចិត្តទុក​ដាក់​ខ្ពស់​បំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។ ក្នុងព្រះរាជដំណើរពិនិត្យព្រះរាជសុខភាពនេះ ព្រះ​ករុណា​ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិ […]

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤

Khmerpress February 26, 2024 26/02/2024

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ជ្រលងសម្ពាធទាប មានឥទ្ធិពលលើឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកតិច ទៅមធ្យម និងមានភ្លៀងធ្លាក់កម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី២០% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកពីតិច ទៅមធ្យម និងមានភ្លៀងធ្លាក់កម្រិតខ្សោយ គ្រប់ដណ្តប់លើផ្ទៃដី១០% ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ៣.តំបន់មាត់សមុទ្រ៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់កម្រិតខ្សោយ គ្រប់ដណ្តប់លើផ្ទៃដី២០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន៣ម៉ែត្រ/វិនាទី។ * រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជនជាតិចិន ដែលបើករថយន្ដ Lamborghini បុកអ្នកជិះម៉ូតូបាត់បង់ជីវិត ត្រូវបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់

Nisaiy KP February 25, 2024 25/02/2024

(ភ្នំពេញ)៖ ជនជាតិចិនដែលបើករថយន្ដស៊េរីទំនើប ម៉ាក Lamborghini ពណ៌ទឹកក្រូច ពាក់ផ្លាកលេខកម្ពុជា F.R.999 ដែលរថយន្ដអ្នកជិះម៉ូតូម្នាក់ស្លាប់ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ នៅមហាវិថីសហព័ន្ធរុស្ស៉ី ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១៖០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក Lamborghini ពណ៌ទឹកក្រូច ពាក់ផ្លាកលេខកម្ពុជា F.R.999 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1V-9127 នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់។ មូលហេតុគ្រោះថ្នាក់នេះគឺអ្នកបើកបររថយន្ត បើកបរលឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L និងបើករត់គេចពីកន្លែងកើតហេតុ។ ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំម្ចាស់រថយន្តបង្កឈ្មោះ FU […]

បុគ្គលដែលចាក់ថ្មចូលទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិនៅស្រុកស្រីសន្ធរ បានចាប់ផ្តើមកាយថ្មដឹកចេញវិញហើយ ក្រោយអាជ្ញាធរខេត្តកំពង់ចាមទុកពេលឲ្យ៧០ថ្ងៃ

Nisaiy KP February 25, 2024 25/02/2024

(កំពង់ចាម)៖ លោក ទន់ ឆៃអ៊ាង ដែលបានចាក់ថ្មចូលទន្លេមេគង្គ​ ប្រុងយកធ្វើជាកម្មសិទ្ធិនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានយកគ្រឿងចក្រ កាយថ្មចេញពីទន្លេវិញហើយ។ ការយកគ្រឿងចាក់កាយថ្មចេញពីទន្លេវិញ បានធ្វើឡើងក្រោយអាជ្ញាធរខត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ដោយបានហៅបុគ្គលរូបនេះ មកផ្តិតមេដៃឱ្យបញ្ឈប់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេមេគង្គនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ភ្លាមៗអភិបាលខេត្តកំពង់ចាម បានចាត់តាំងលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះបានដំណើរការជិត២ខែមកហើយ ពោលតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤មកម្ល៉េះ។ ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ)។ សកម្មភាពនៃការចាក់ថ្មចូលទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។ រដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលទន្លេនេះអនុវត្តដូចខាងក្រោម៖ *ទី១៖ បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ *ទី២៖ ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយនេះចេញវិញឲ្យអស់យ៉ាងយូរក្នុងរយៈពេល […]

អ្នកនាំពាក្យ គ.ជ.ប៖ ទិដ្ឋភាពទូទៅនៃការបោះឆ្នោតជ្រើស​តាំងសមាជិកព្រឹទ្ធសភា មានសណ្តាប់ធ្នាប់ សន្តិសុខសុវត្ថិភាពល្អ ហើយស្ថិតក្រោមការឃ្លាំ​មើលពីអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ

Nisaiy KP February 25, 2024 25/02/2024

(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំណើរការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានចាប់ពីម៉ោង៧ព្រឹក ការិយាល័យនៅទូទាំង​ប្រទេស​បានបើកដំណើរការព្រមគ្នាទាំង ៣៣ការិយាល័យ នៅគ្រប់៨មណ្ឌលតែម្តង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ លោកបានដឹងឱ្យថា អង្គបោះឆ្នោតដែលជាសមាជិកសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់​ បានអញ្ជើញមកមុនដើម្បីតម្រង់​ជួរដើម្បីត្រៀមលក្ខណៈឆ្ពោះទៅរកការបោះឆ្នោត។ អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ការបោះឆ្នោតនេះក្រោមការឃ្លាំ​មើលពីអ្នកសង្កេតការណ៍ជាតិប្រមាណ ៧៦០នាក់ និងអន្តរជាតិ ៣០នាក់ ក្នុងនោះក៏មានភ្ញៀវពិសេស ៣នាក់ផងដែរ។ ភ្នាក់ងារ​គណបក្សនយោបាយចំនួន ២២៨នាក់ បានដាក់គ្រប់​ការិយាល័យ​ទាំង៣៣។ អ្នកយកព័ត៌មានជាតិ ចំនួន ៣០៦នាក់ បានធ្វើការសង្កេត​មើល។ អ្នកព័ត៌មានអន្តរជាតិមានចំនួន ២៥នាក់ តាមឃ្លាំមើលដំណើរ​ប្រព្រឹត្តទៅនៃការបោះឆ្នោតនេះ។ លោកបានបញ្ជាក់ថា មួយម៉ោងដំបូងឃើញថា យ៉ាង​ហោចក៏​មានការិយាល័យបោះឆ្នោតចំនួន២បានបិទ និងបានរាប់រួច​ហើយ​ដែរ គឺនៅខាងមណ្ឌលគីរី និងកែប។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា នៅការិយាល័យបោះឆ្នោត​នៃវិទ្យាល័យព្រះស៊ីសុវត្ថិ គឺមានអង្គបោះឆ្នោតចំនួន ៩១១នាក់ ចេញចែកជា […]

ថ្ងៃនេះកម្ពុជា ចាប់ផ្តើមបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥

Nisaiy KP February 25, 2024 25/02/2024

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០០៥ ព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជាអសកលផង ជ្រើសតាំងផង និងចាត់តាំងផង សម្រាប់រយៈពេល៦ឆ្នាំ។ សមាជិកព្រឹទ្ធសភា មានសមាជិកស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា។ ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ អនុលោមតាមច្បាប់នេះ សមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ មានចំនួន៦២រូប។ ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង៥៨រូបផ្សេងជ្រើសរើសតាមការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ មណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖ * ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ * ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ […]

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គាធិការ និងទីប្រឹក្សានៃក្រសួងរ៉ែ និងថាមពល សរុប៥រូប

Nisaiy KP February 25, 2024 25/02/2024

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យដំឡើង និងតែងតាំងរដ្ឋលេខាធិការ១រូប, អនុរដ្ឋលេខាធិការ១រូប, តែងតាំងអគ្គនាយក១រូប, អគ្គាធិការ១រូប ព្រមទាំងផ្ដល់ឋានៈជាទីប្រឹក្សា១រូបនៃក្រសួងរ៉ែ និងថាមពល។ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបញ្ជាក់ពីនាមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលត្រូវបានដំឡើង តែងតាំង និងផ្ដល់ឋានៈ សរុប៥រូបនោះ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews