ព័ត៌មានជាតិ

ក្រុមការងារខេត្តក្រចេះគោរពពាក្យសន្យាសាងសង់សាលាល្អជូនពលរដ្ឋក្រីក្រនៅភូមិល្អ

Nisaiy KP February 18, 2024 18/02/2024

(ចង្រ្កង់-ចិត្របុរី)៖ នាព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាល្អនៃ​ ភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ អគារសិក្សាមួយខ្នងទើបសាងសង់ថ្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជាគុណប្រយោជន៍នៃការអប់រំសិក្សាសម្រាប់កុមារា កុមារី នៃតំបន់ជនបទក្រីក្រមួយនេះ។ ពិធីជាមហោឡារិកនេះត្រូវបានរៀបចំឡើងដោយអាជ្ញាធរខេត្តក្រចេះ ស្ថិតក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ព្រុំ សុខា អតីតប្រធានក្រុមការងារខេត្តក្រចេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន នេត្រ ភក្រ្តា ប្រធានបច្ចុប្បន្នរបស់ក្រុមការងារខេត្តក្រចេះ និងលោកអភិបាលខេត្តក្រចេះ វ៉ា ថន ព្រមទាំងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ មន្រ្តីមូលដ្ឋាន ខេត្ត ស្រុក និងអ្នកមុខអ្នកការនៃក្រុមការងារជាច្រើនរូបទៀត។ សូមបញ្ជាក់ថា អគារសិក្សាមួយខ្នងថ្មីនេះមានប្រាំបន្ទប់ សាងសង់ឡើងតាមស្តង់ដាវិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ចំណាយទឹកប្រាក់អស់ចំនួន ៨៥.០០០$( ប្រាំបីម៉ឺនប្រាំពាន់ដុល្លារអាមេរិក)ដែលជាការចូលរួមបច្ច័យដោយសទ្ធាជ្រះថ្លានៃសប្បុរសជនគ្រប់ទិសទីនៅទូទាំងប្រទេសតាមរយៈបុណ្យផ្កាសាមគ្គីកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការផ្តើមគំនិតរបស់លោក ព្រុំ សុខា អតីតរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ពលរដ្ឋជាង១០ម៉ឺននាក់ ជួបជុំគ្នាចាប់ត្រីបែបបុរាណ នៅបឹងត្រពាំងក្រម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

Nisaiy KP February 18, 2024 18/02/2024

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលតែងតែធ្វើឡើងជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈនេះ។ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។ គូសបញ្ជាក់ថា ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកម្សាន្ដ ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា៖ * លេខ១ ទទួលបានថវិកាចំនួន ៥០០,០០០រៀល * […]

ក្រុមអាជីវករដែលបានប្តូរពីការលក់នៅលើចិញ្ចើមផ្លូវ​នៅមុខ​សាលាជម្ពូវ័នមកលក់ដូរក្នុងផ្សារមង្គល អំពាវនាវឱ្យអាជីវករដែលនៅបន្តលក់តាមចិញ្ចើមផ្លូវ មកលក់ដូរក្នុងផ្សារឱ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវទាំងអស់គ្នា

Naren February 17, 2024 17/02/2024

(ភ្នំពេញ)៖ ប្រធានផ្សារមង្គល និងក្រុមអាជីវករ ដែលបានប្តូរពីការលក់តាមចិញ្ចើមផ្លូវជាតិលេខ៤ មកលក់ដូរក្នុងផ្សារមង្គល បានអំពាវនាវឱ្យអាជីវករមួយចំនួនដែលនៅបន្តលក់បន្លែ ត្រីសាច់ នៅលើចិញ្ចើមផ្លូវលេខជាតិ៤នៅមុខវិទ្យាល័យជម្ពូវ័ន និងសាលាបឋមសិក្សាជម្ពូវ័ន ឱ្យមកលក់ដូរជុំគ្នា នៅក្នុងផ្សារមង្គលទាំងអស់គ្នា ខណៈម្ចាស់ផ្សារបានអនុញ្ញាតឱ្យអាជីវករទាំងអស់ លក់ដូរដោយមិនបង់ថ្លៃតូប និងភាស៊ីប្រចាំថ្ងៃ ចាប់ពី៣ទៅ៦ខែ។ ការលើកឡើងរបស់ក្រុម អាជីវកម្មទាំងនោះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខណ្ឌកំបូល បានហាមឱ្យមិនមានអាជីវករ លក់បន្លែ ត្រីសាច់ តាមចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាជម្ពូវ័ន ពេលយប់បន្តទៀត ដោយមានអាជីវករមួយចំនួនបានប្តូរមកលក់ក្នុងផ្សារមង្គល ដែលមានទីតាំងនៅក្បែរនោះ។ តែយ៉ាងណានៅតែមានអាជីវករមួយចំនួន នៅតែបន្តលក់ដូរនៅតាមចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាជម្ពូវ័នដដែល។ ក្រុមអាជីវករដែលធ្លាប់លក់បន្លែ តាមចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាជម្ពូវ័នពេលយប់ ហើយប្តូរមកលក់ដូរ បន្លែ ត្រីសាច់ ក្នុងផ្សារមង្គល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការលក់ដូរ ក្នុងផ្សារមង្គល គឺមានភាពងាយស្រួល ដោយម្ចាស់ផ្សារបានរៀបចំតូប មានដំបូលត្រឹមត្រូវ មានបង្គន់អនាម័យ ផ្លូវមានភាពទូលំទូលាយ ងាយស្រួលដល់ការលក់ និងការដើរទិញរបស់អតិថិជន ដោយមិនបារម្ភខ្លាចមានគ្រោះថ្នាក់ និងត្រូវក្រុមសណ្ដាប់ធ្នាប់ខណ្ឌ ដេញដូចមុនឡើយ។ ហេតុដូច្នេះហើយ ពួកគេ អំពាវនាវដល់អាជីវករ ដែលបន្តលក់បន្លែតាមចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាជម្ពូវ័ន ពេលយប់ មកលក់នៅក្នុងផ្សារមង្គលទាំងអស់គ្នា […]

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ផ្សព្វផ្សាយម្ហូបខ្មែរ ក្នុងសៀវភៅ «កេរដំណែល ស្នាដៃម្ហូបខ្មែរ» នៅតំបន់ Seine-et-Marne

Khmerpress February 17, 2024 17/02/2024

(ប៉ារីស)៖ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានផ្សព្វផ្សាយពីមុខម្ហូបខ្មែរ ដល់ភាគីប្រទេសជាមិត្ត ដោយបានអញ្ជើញ លោក Hadrien GHOMI តំណាងរាស្រ្តតំបន់ Seine-et-Marne និងជាអនុប្រធាន ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង និងអភិបាលក្រុងមួយចំនួនរបស់បារាំង រួមមាន អភិបាលក្រុង Bussy Saint Georges, Logne, Noisiel និង Croissy Beaubourg ចូលរួមកម្មវិធីអាហារពេលល្ងាច និងភ្លក់ម្ហូបខ្មែរ នៅ និវេសនដ្ឋានឯកអគ្គរាជទូត។ ក្រៅពីគោលដៅផ្សព្វផ្សាយម្ហូបខ្មែរ ក្នុងសៀវភៅ «កេរដំណែល ស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលបានឈ្នះជ័យ លាភីជាសៀវភៅអាស៊ីល្អជាងគេ (Best Asian Cuisine Book) ក្នុងការប្រកួតរង្វាន់ Gourmand World Cookbook Awards ប្រចាំឆ្នាំ២០២១ នៅទីក្រុងប៉ារីស កម្មវិធីអាហារពេលល្ងាចនេះធ្វើឡើង ក្នុងបំណងពង្រឹងទំនាក់ទំនង ជាមួយអាជ្ញាធរ បារាំង […]

យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍នៅខេត្តព្រះសីហនុ! យានយន្ត៧០០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនាយប់ថ្ងៃទី១៦ ខែកុម្ភៈ

Khmerpress February 17, 2024 17/02/2024

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៦គោលដៅ នាយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមភូមិសាស្ត្រក្នុងក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៧០០គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។ ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៦គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៧០០គ្រឿង ម៉ូតូ និងPassapp ចំនួន ៤០០គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖ *ទី១៖ ធ្វើ​តេស្ដ​ជាតិអាកុល​​ចំនួន​៥៤នាក់ រកឃេីញ​វិជ្ជ​មាន​១០នាក់ (ខ្មែរ)។ *ទី២៖ ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ចំនួន៧៦នាក់​ រកឃេីញវិជ្ជមាន៥នាក់​ […]

សមត្ថកិច្ចឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ក្រោយក្លែងឯកសារលួចលក់ដីចំការ១៥ហិចតារបស់អ្នកដទៃ នៅស្រុកកែវសីមា និងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់

Khmerpress February 17, 2024 17/02/2024

(មណ្ឌលគិរី)៖ បុរសវ័យចំណាស់អ្នកចាំចំការឲ្យគេម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួននៅស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីរូបគាត់បានក្លែងឯកសារលួចលក់ដីរបស់ម្ចាស់ចំការ ចំនួន១៥ហិចតា នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បុរសខាងលើឈ្មោះ ធូ ខ្លឹង ហៅតាកំលោះចាស់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយមានការអនុញ្ញាតពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយបានបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរីវិញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។ យោងតាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០០៦ ឈ្មោះ ឃឹម សំអាត ហៅតាបារាំង បានធ្វើដំណើរទៅខេត្តមណ្ឌលគិរី ហើយបានឲ្យឈ្មោះ ធូ ខ្លឹង ហៅតាកំលោះ ទិញដីចំការមួយកន្លែងដែលមានទំហំដីប្រមាណ ២៧៤,៩៥០ម៉ែត្រក្រឡា ស្ថិតនៅក្នុងចំណុចត្រពាំង៣ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦ ចេញដោយលោក លាត លឹមគុណ មេឃុំចុងផ្លាស់។ បន្ទាប់ពីឈ្មោះ ឃឹម សំអាត ហៅតាបារាំង […]

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឆ្លើយតបចំពោះការព្រួយបារម្ភអំពីបញ្ហាសន្ដិសុខ នៅរាជធានីភ្នំពេញ ដែលលើកឡើងដោយស្ថានទូតរុស្ស៉ី, ស្នើអ្នករងគ្រោះពិតប្រាកដដាក់ពាក្យបណ្ដឹង មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Naren February 17, 2024 17/02/2024

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញមកឆ្លើយតបចំពោះការព្រួយបារម្ភអំពីបញ្ហាសន្ដិសុខ នៅរាជធានីភ្នំពេញ ដែលបានលើកឡើងដោយស្ថានទូតរុស្ស៉ី ប្រចាំនៅប្រទេសកម្ពុជា ហើយបានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្ន។ ក្រោយឃើញការចុះផ្សាយរបស់ស្ថានទូតរុស្ស៉ីបែបនេះ ហើយត្រូវបានយកមកផ្សព្វផ្សាយបន្តតាមបណ្តាញសង្គម, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយអធិការនគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញពាក់ព័ន្ធ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធអ្វីដែលស្ថានទូតរុស្ស៉ីបានលើកឡើង។ ប៉ុន្ដែក្នុងកិច្ចប្រជុំនោះ មិនមានរបាយការណ៍ណាមួយបង្ហាញថា មានប្រជាពលរដ្ឋរុស្ស៉ីណាម្នាក់ រងគ្រោះដោយសារអំពើចោរកម្ម ដែលកើតឡើងនៅរាជធានីភ្នំពេញនោះ។ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានអះអាងទៀតថា បច្ចុប្បន្នស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងរាជធានីភ្នំពេញ មិនដូចអ្វីដែលស្ថានទូតរុស្ស៉ីព្រួយបារម្ភ រហូតដល់ថ្នាក់អំពាវនាវឲ្យប្រជាពលរដ្ឋរបស់ខ្លួនព្រួយបារម្ភនោះឡើយ ពោលកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់នៅរាជធានីភ្នំពេញ ខិតខំប្រឹងប្រែងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយអធិការខណ្ឌទាំង១៤ និងការិយាល័យជំនាញពាក់ព័ន្ធ ដើម្បីឆែកព័ត៌មាននេះ គឺយើងអត់ទទួលព័ត៌មាន ឬសភាពការណ៍ ចូលរួមប្ដឹងរបស់គាត់នោះ។ យើងសំណូមពរឲ្យពួកគាត់ចូលរួមសហការជាមួយសមត្ថកិច្ចយើងខ្ញុំ»។ ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអំពាវនាវដល់ជនរងគ្រោះពិតប្រាកដ […]

ចំណូលគយក្នុងឆ្នាំ២០២៣ ប្រមូលបាន ២ ២៨៨ លានដុល្លារ, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំការងារមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលចំណូល

Naren February 17, 2024 17/02/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅទូទាំងប្រទេស។ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួន ដែលសម្រេចបានក្នុងឆ្នាំ២០២៣ រួមមាន ចំណូលប្រមូលបានក្នុងឆ្នាំមានចំនួន ៩ ២៦៧.៤៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ២៨៨.២៧ លានដុល្លារ) ថយចុះប្រមាណ ១៥.៧% ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។ លទ្ធផលនេះសម្រេចបាន ៨២.៤% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ លោកបញ្ជាក់ថា ការប្រមូលចំណូលពុំបានសម្រេចតាមផែនការដូចនេះ បណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន ជាពិសេស ការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្ត ដែលកន្លងមកជាប្រភពចំណូលសំខាន់របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, កំណើនជាបន្តបន្ទាប់ទាំងវិសាលភាព […]

ធនាគារពិភពលោក ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ មានកំណើន ៥.៨%

Naren February 17, 2024 17/02/2024

(ភ្នំពេញ)៖ ធនាគារពិភពលោក បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ នឹងមានកំណើន៥.៨%។ នេះបើតាមការលើកឡើងពីលោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធនាគារពិភពលោក​ប្រចាំកម្ពុជា។ ថ្លែងក្នុងកម្មវិធី FRESH BUSINESS លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធនាគារពិភពលោក​ប្រចាំកម្ពុជា បានឲ្យដឹងថា ធនាគារពិភពលោក បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងខែវិច្ឆិកាថា កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៤ ល្អប្រសើរជាងឆ្នាំ២០២៣ តែបន្ដិចប៉ុណ្ណោះ គឺមានកំណើនក្នុងរង្វង់ ៥.៨ភាគរយ ខណៈឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចមានចំនួន ៥.៤ភាគរយ។ លោក លី សូដេត បានថ្លែងថា ការដឹងពីកំណើនសេដ្ឋកិច្ច គឺជាការវាស់ស្ទង់ ផលិតផលក្នុងស្រុកសរុបថេររវាងឆ្នាំចាស់ និងឆ្នាំថ្មី ដូច្នេះដើម្បីព្យាករវិស័យសេដ្ឋកិច្ចបាន គឺត្រូវការវាស់ស្ទង់វិស័យចំនួន ៤រួមមាន៖ វិស័យពិត, វិស័យក្រៅប្រទេស, វិស័យសារពើពន្ធ និងវិស័យរូបបិយវត្ថុ ដែលបានឆ្លុះបញ្ចាំងសេដ្ឋកិច្ចទាំងមូលបាន៕ សូមទស្សនាការលើកឡើងរបស់សេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធនាគារពិភពលោក​ប្រចាំកម្ពុជា៖ ផ្តល់សិទ្ធិដោយ៖ Fresh News