ព័ត៌មានជាតិ

ថៃតែងតាំងមេបញ្ជាការយោធាធំៗថ្មី ក្នុងនោះឧត្តមសេនីយ៍ Weerayuth Raksil ឡើងជាមេបញ្ជាការភូមិភាគ២ បន្តពី Boonsin Padklang

Liny Chan September 5, 2025 05/09/2025

(បាងកក)៖ នាថ្ងៃសុក្រ ទី៥ ខែកញ្ញា ប្រទេសថៃបានសេចក្តីប្រកាសពីការតែងតាំងមន្រ្តីយោធាសរុប៨៦២នាក់ ក្នុងនោះរួមមានទាំង​មេបញ្ជាការធំៗ ហើយការចូលកាន់តំណែងជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។ នេបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod។ សម្រាប់ក្នុងចំណោមការតែងតាំងមេបញ្ជាការជាន់ខ្ពស់ នៅក្នុងកងទ័ពជើងគោកថៃ គឺរួមមានដូចជា ឧត្តមសេនីយ៍ Worayos Lueangsuwann មេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ១, ឧត្តមសេនីយ៍ Weerayuth Raksil មេបញ្ជាការរងយោធភូមិភាគទី២ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ២, ឧត្តមសេនីយ៍ Woratep Bunya មេបញ្ជាការរងយោធភូមិភាគទី៣ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ៣, ឧត្តមសេនីយ៍ Norathip Poynok មេបញ្ជាការរងយោធភូមិភាគទី៤ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ៤។ គួរបញ្ជាក់ថា ក្រៅពីនេះ ឧត្តមសេនីយ៍ Pairot Fuangchan អគ្គលេខាធិការកងទ័ពជើងទឹកថៃ ត្រូវបានដំឡើងឋានៈជា មេបញ្ជាការកងទ័ពជើងទឹក ខណៈមេបញ្ជាការរងកងទ័ពអាកាស ឧត្តមសេនីយ៍ Seksan Kantha ត្រូវបានតែងតាំង​ជាមេបញ្ជាការកងទ័ពអាកាស។ ចំណែក ឧត្តមសេនីយ៍ Tharapong Malakham អគ្គលេខាធិការរងក្រសួងការពារជាតិ ត្រូវបានដំឡើងឋានៈជា អគ្គលេខាធិការក្រសួងការពារជាតិ […]

នាយឧត្តមសេនីយ៍ ស ថេត ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសេចក្ដីថ្លៃថ្នូរ

Liny Chan September 5, 2025 05/09/2025

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់ តំណាងក្រុមហ៊ុន ព្រមទាំងភ្នាក់ងារដឹកជញ្ជូនប្រមាណជាង៦០០នាក់។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណដល់ម្ចាស់ ឬតំណាងក្រុមហ៊ុនបានចូលរួមកិច្ចប្រជុំនាឱកាសនេះ ដែលបង្ហាញអំពីឆន្ទៈរួមគ្នាក្នុងការដោះស្រាយបញ្ហាចរាចរណ៍ ព្រោះបញ្ហាចរាចរណ៍ជាបញ្ហារួមដែលត្រូវចូលរួមចំណែកទាំងអស់គ្នា ពិសេសភ្នាក់ងារដឹកជញ្ជូនផ្ទាល់តែម្ដង ដែលមមាញឹកក្នុងការប្រើប្រាស់ផ្លូវសាធារណៈដើម្បីបម្រើសេវាជូនអតិថិជនរបស់ខ្លួនប្រចាំថ្ងៃ ហើយក៏ងាយប្រឈមជាមួយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ភ្នាក់ងារដឹកជញ្ជូនទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ចំនួន១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ រួមមាន៖ *ទី១៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត*ទី២៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដាច់ខាត*ទី៣៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀនជាដាច់ខាត*ទី៤៖ មិនត្រូវបើកបរក្រោមស្ថានភាពងងុយដេកជាដាច់ខាត*ទី៥៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលជិះម៉ូតូ*ទី៦៖ ត្រូវពាក់ខ្សែក្រវ៉ាត់ជានិច្ច (ចំពោះរថយន្ត)*ទី៧៖ ត្រូវបើកបរដោយប្រកាន់ស្តាំជានិច្ច*ទី៨៖ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច*ទី៩៖ ត្រូវចេះបើកបរច្បាស់លាស់ និងមានការយល់យោគអធ្យាស្រ័យគ្នា*ទី១០៖ ត្រូវបើកបរដោយស្មារតីប្រុងប្រយ័ត្នជានិច្ចគ្រប់ពេលវេលា។ បន្ថែមលើនេះ នាយឧត្តមសេនីយ៍ ស ថេត […]

កម្ពុជា បាននិងកំពុងជំរុញការផលិតទំនិញចម្រុះ សម្រាប់ជំនួសទំនិញនាំចូលជាបណ្តើរៗ ប៉ុន្តែត្រូវការការជួយគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក

Liny Chan September 5, 2025 05/09/2025

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ជាបណ្តើរៗ ក្រុមហ៊ុនឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បាននិងកំពុងខិតខំក្នុងការផលិតទំនិញថ្មីៗបន្ថែមទៀត ដើម្បីជំនួសទំនិញនាំចូលពីក្រៅប្រទេស។ លោកលើកឡើងថា បើទោះបីជាការផលិត មិនអាចជំនួសការនាំចូលទាំងស្រុងបានក៏ដោយ ប៉ុន្តែនឹងអាចបំពេញបាននូវកង្វះមួយចំនួន ដោយការផលិតនេះ នឹងមិនប្រើប្រាស់ថ្លៃដើមខ្ពស់ពេក ហើយអាចមានភាពប្រកួតប្រជែងជាមួយនឹងទំនិញនាំចូល។ ប៉ុន្តែយ៉ាងនេះក្តី កិច្ចការនេះសម្រេចទៅបាន ទាល់តែមានការចូលរួមគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក ដែលមានចំណង់ចំណូលចិត្តក្នុងការប្រើប្រាស់ទំនិញក្នុងស្រុក។ ដូច្នេះហើយបានជាក្រសួងពាណិជ្ជកម្មរៀបចំយុទ្ធនាការទិញផលិតផលក្នុងស្រុក។ ហើយនៅពេលចុងឆ្នាំខាងមុខនេះ ក្រសួងក៏នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ដើម្បីឱ្យសាធារណជនបានឈ្វេងយល់ និងដឹងពីមុខទំនិញដែលកម្ពុជាបានផលិតផងដែរ។ លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍សេដ្ឋកិច្ចនៃការដាក់ពន្ធថ្មី ១៩%របស់អាមេរិកមកលើកម្ពុជា»។ សូមស្តាប់ការពន្យល់បន្ថែមរបស់លោកដូចតទៅ៖

សម្តេចតេជោ ហ៊ុន សែន ស្នើអាមេរិកឃ្លាំមើលសកម្មភាពរាយបន្លាលួស តាមព្រំដែនពីសំណាក់កងទ័ពថៃ, អាមេរិក ប្រកាសយកចិត្តទុកដាក់លើរឿងនេះ ហើយជំរុញឱ្យស្ថានការណ៍ត្រឡប់ទៅសភាពដើមវិញ

Liny Chan September 5, 2025 05/09/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើសហរដ្ឋ​អា​មេ​រិក បន្តយកចិត្តទុកដាក់តាមដានសកម្មភាពរាយបន្លាលួសតាមបន្ទាត់ព្រំដែន ពី​សំណាក់​កងទ័ពថៃ ដែលជាទង្វើបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។ លោក ជា ធីរិទ្ធ អ្នកពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងរីករាយបានជួប​លោក​ស្រីភារធារី និងសហការីជាថ្មី។ លោកស្រីភារធារីស្តីទី បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ​លោក​ស្រី និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាពិសេសបានរំលេច​ពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ លោកស្រី បានគូសរំលេចថា បច្ចុប្បន្ននេះ​ទំនាក់​ទំនង​រវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរ ហើយប្រទេសទាំងពីរកំពុ​ង​ប្រារព្ធនូវការអប​អរសាទរខួប៧៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានជម្រាបលោកស្រីភារធារីស្ថានទូតអាមេរិក អំពីសាវតារ​នៃជម្លោះព្រំដែនកម្ពុជា និងថៃ ក៏ដូចជាស្ថានការណ៍ដែលបានវិវឌ្ឍន៍ចុងក្រោយនៃជម្លោះនេះ បន្ទាប់ពីមានបទឈប់បាញ់នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ […]

ជនអនាមិកបង្កើត TikTok ក្លែងក្លាយប្រើប្រាស់ឈ្មោះ និងរូបរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្សាយព័ត៌មានប្រឌិតខុសការពិត

Liny Chan September 4, 2025 04/09/2025

(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានចេញមកបញ្ជាក់ថា មានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយ ដែលមានឈ្មោះ (RathSreang) ដោយបានយកឈ្មោះ និងរូបភាពរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទៅផ្សព្វផ្សាយ ដោយគ្មានការអនុញ្ញាត ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់លោកផងដែរ។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានគណនី TikTok ផ្លូវការផ្ទាល់ខ្លួន ដែលមានឈ្មោះ (Rath Sreang) ហើយមានសញ្ញាធិកពណ៌ខៀវ ដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន TikTok តែមួយប៉ុណ្ណោះ។ ដូច្នេះគ្រប់គណនី TikTok ណាមួយ ដែលមានឈ្មោះ និងរូបភាពរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ហើយមិនមានសញ្ញាធិកពណ៌ខៀវ គឺជាគណនីក្លែងបន្លំទាំងអស់ សូមសាធារណជនកុំមានការភ័ន្តច្រលំ ឬចាញ់កលល្បិចរបស់ជនខិលខូចទាំងនោះ ដោយប្រកាណាមួយឲ្យសោះ។ ជនដែលបានយកឈ្មោះលោក រ័ត្ន ស្រ៊ាង ទៅបង្កើតគណនី TikTok ទាំងអស់ ទោះក្នុងបំណងអ្វីក៏ដោយសូមប្តូរចេញ និងបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ជាក់ជាមិនខាន។ គណនី […]

ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍តវ៉ាជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយយោធាថៃ និងជំរុញឱ្យភាគីថៃរក្សាស្ថានភាពដូចដើម និងចូលរួមដោះស្រាយជម្លោះព្រំ ដែនខាងលើ តាមរយៈយន្តការ GBC និង JBC

Liny Chan September 4, 2025 04/09/2025

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការតវ៉ាជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយយោធាថៃ និងជំរុញឱ្យភាគីថៃរក្សាស្ថានភាពដូចដើម និងចូលរួមដោះស្រាយជម្លោះព្រំ ដែនខាងលើ តាមរយៈយន្តការ GBC និង JBC។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ក្រសួងការបរទេស៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចិននាំមុខគេដែលបានមកបោះទុនវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ ៣ ៨០៣លានដុល្លារ នៅរយៈពេល៨ខែ ឆ្នាំ២០២៥

Liny Chan September 4, 2025 04/09/2025

(ភ្នំពេញ)៖ ប្រទេសចិន បានឈរលំដាប់លេខ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅរយៈពេល៨ខែ ឆ្នាំ២០២៨ ក្នុងទំហំទឹកប្រាក់ ៣ ៨០៣លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែកប្រមាណ ៥២.៨២% នៃទុនវិនិយោគសរុបនៅក្នុងប្រទេសកម្ពុជា ចំនួន៧,២០០លានដុល្លារអាមេរិក។ ចំណែកកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី២ ដែលបានរួមចំណែកប្រមាណ៣១.២៦% ក្នុងទំហំទឹកប្រាក់២,២៥០លានដុល្លារ ខណៈសិង្ហបុរី ស្ថិតនៅលេខរៀងទី៣ រួមចំណែក៦.៩៤% ក្នុងទំហំទឹកប្រាក់ ៤៩៩លានដុល្លារ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគ ចំនួន៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧.២ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគ មានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១%។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ជាការកត់សម្គាល់ បើប្រៀបធៀបនឹង គម្រោងវិនិយោគដែលត្រូវបាន ចុះបញ្ជីក្នុងឆ្នាំ២០២៤ ដែលមានត្រឹមតែ ៤១៤គម្រោង […]

អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ទាត់ចោលការប្រឌិតព័ត៌មានរបស់ជនក្បត់ជាតិ ៣ជំនាន់ ថា រាជរដ្ឋាភិបាលគំរាមកំហែង និងកាត់ប្រាក់ខែទ័ពជួរមុខ

Liny Chan September 4, 2025 04/09/2025

(ភ្នំពេញ)៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញមកបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី និងបក្ខពួក ដែលថា «រាជរដ្ឋាភិបាល បានគំរាមកំហែង និងកាត់ប្រាក់ខែកងទ័ពជួរមុខ»។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់គោលរបប និងផ្គត់ផ្គង់បន្ថែមដល់កងទ័ពជួរមុខ ព្រមទាំងមានគោលរបបពិសេសចំពោះយោធិនពលី ពិការដើម្បីការពារជាតិ មាតុភូមិ។ កងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុង និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក ដែលមានគោលបំណងបំបាក់ស្មារតី និងប្រមាថយ៉ាង ធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ និងប្រជាជនខ្មែរដែលរងគ្រោះការរំលោភបំពានទាំងកម្រោលមកលើបូរណទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ជនក្បត់ជាតិ៣ជំនាន់ សម រង្សី និងបក្សពួក បាននិងកំពុងលុបបំបាត់កិត្តិយសវីរៈយុទ្ធជន និងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ ខណៈរាជរដ្ឋាភិបាល ប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជា កងយោធពលខេមរភូមិន្ទ បាននិងកំពុងតស៊ូក្រាញននៀលប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ […]

មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាជួយរុស្ស៉ីពេញទំហឹង និងពិភាក្សាអំពីភាពជាដៃគូជាមួយលោក ពូទីន

Liny Chan September 4, 2025 04/09/2025

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកនឹងគាំទ្រយ៉ាងពេញទំហឹងដល់កងទ័ពរុស្ស៉ី ឱ្យដូចជាបងប្អូន ហើយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ចាត់ទុកទំនាក់ទំនងរុស្ស៉ី-កូរ៉េខាងជើងថាជាពិសេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ ២០២៥។ សេចក្តីរាយការណ៍របស់ KCNA បញ្ជាក់ថា «សមមិត្ត គីម ជុងអ៊ុន និងលោកប្រធានាធិបតី ពូទីន បានផ្លាស់ប្តូរយោបល់គ្នា ដោយស្មោះត្រង់ លើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។ KCNA បន្ថែមថា លោក ពូទីន បានកោតសរសើរយ៉ាងខ្លាំង ចំពោះទាហានកូរ៉េខាងជើងដែលកំពុងប្រយុទ្ធនឹងអ៊ុយក្រែន ហើយថាទំនាក់ទំនងនៃប្រទេសទាំងពីរគឺ «ពិសេសដោយការជឿទុកចិត្ត មិត្តភាព និងសម្ព័ន្ធភាព»។ គួរបញ្ជាក់ថា លោក គីម និងលោក ពូទីន បានជួបគ្នាកាលពីថ្ងៃពុធសប្តាហ៍នេះ អំឡុងពេលចូលរួមទិវាជ័យជម្នះ នៅក្នុងទីក្រុងប៉េកាំង។ KCNA បានចុះផ្សាយរូបថត លោក គីម ជុងអ៊ុន […]