ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាស​នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

Nisaiy KP September 6, 2025 06/09/2025

ព្រះមហាក្សត្រ ចេញព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាស​នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា​ ឆ្នាំ២០២៥ ទ្រង់បានចេញព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១ រោច ដល់ថ្ងៃ១៥ រោច ខែភទ្របទ។ នៅក្នុងព្រះរាជសាររបស់ព្រះអង្គនាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិធំមួយ ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំតាំងពីបុរាណកាលមក។ ពិធីបុណ្យនេះមានសារៈសំខាន់ និងមានអត្ថន័យដ៏ធំធេងណាស់សម្រាប់ប្រជារាស្ត្រខ្មែរ ដែលបានធ្វើដំណើរពីទីជិតឆ្ងាយទៅកាន់ស្រុកកំណើតដូនតា ដើម្បីបានជួបជុំគ្នានៅតាមលំនៅឋាន វត្តអារាម ធ្វើបុណ្យទានសម្តែង នូវកតញ្ញូចំពោះអ្នកមានគុណ ឧទ្ទិសកុសលជូនបុព្វការីជន ដែលទទួលមរណកាលទៅហើយ និងបានបណ្តុះស្មារតីសាមគ្គីភាព ជាតិ ស្រឡាញ់ ថែរក្សា ការពារទំនៀមទម្លាប់ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។ ជាពិសេស ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋាន មានឱកាសបានឧទ្ទិសកុសលដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្ម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន […]

ខ្សែរត់រថយន្តក្រុងសាធារណៈទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រតិបត្តិការចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ

Nisaiy KP September 6, 2025 06/09/2025

(ភ្នំពេញ)៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ជ.ស) បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកប្រតិបត្តិការ ខ្សែរត់រថយន្តក្រុងសាធារណៈ អាកាសយានដ្ឋានអន្តរជាតិតេជោ – AIRPORT EXPRESS BUS។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីរួមចំណែកលើវិស័យដឹកជញ្ជូន ទេសចរណ៍ សេដ្ឋកិច្ច ក៏ដូចជាការបង្កលក្ខណៈ ជាជម្រើសងាយស្រួលមួយ ដល់ការធ្វើដំណើរតភ្ជាប់ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F មកកាន់រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យ រ.ដ.ស រៀបចំ ដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ-AIRPORT EXPRESS BUS ចាប់ពី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រតិបត្តិការចាប់ពីម៉ោង ០៥៖៣០នាទី ដល់ម៉ោង២៣៖៣០នាទី មានតម្រាយខ្សែរត់ ២ទិសដៅ ចេញដំណើរ ដូចខាងក្រោម៖ * ទិសដៅទី១-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាស មរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) […]

រដ្ឋបាលខេត្ដស្ទឹងត្រែង បដិសេធចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយថា មានការលួចដឹកសត្វគោក្របី ជ្រូកកណ្តុរ ពពែ ពីថៃឆ្លងកាត់ឡាវ ចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល

Nisaiy KP September 6, 2025 06/09/2025

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្ដស្ទឹងត្រែង បានចេញសេចក្តីបំភ្លឺព័ត៌មាន បដិសេធចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយថា មានការលួចលាក់ដឹកសត្វគោក្របី ជ្រូកកណ្តុរ ពពែ ពីថៃឆ្លងកាត់ឡាវ ចូលតាមច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងសេចក្តីបំភ្លឺព័ត៌មាន បានឲ្យដឹងថា មន្ត្រីអ្នកនាំពាក្យនៃរដ្ឋបាលខេត្ត សូមធ្វើការបំភ្លឺចំពោះករណីដែលគេហទំព័រ CNM TVNews និងបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួនទៀត បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ថា មានការលួចលាក់ដឹកសត្វគោក្របី ជ្រូកកណ្តុរ ពពែ ពីប្រទេសថៃឆ្លងកាត់តាមប្រទេសឡាវ ចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង។ ជុំវិញករណីនេះ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបថា ការចុះផ្សាយនោះ គឺជាការប្រឌិតព័ត៌មានទាំងស្រុង និងខ្វះវិជ្ជាជីវៈព័ត៌មានសុទ្ធសាធ។ រដ្ឋបាលខេត្ដស្ទឹងត្រែង សូមបញ្ជាក់ជូនថា ការដឹកជញ្ជូនសត្វចិញ្ចឹមចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀលក្នុង ខេត្តស្ទឹងត្រែង គឺមានសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ផ្នែក ដើម្បីធ្វើការ ត្រួតពិនិត្យត្រឹមត្រូវ តាមគោលការណ៍ច្បាប់ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយការដឹកជញ្ជូនសត្វចិញ្ចឹមនោះទៀតសោត គឺមានតែសត្វគោក្របី ដែលជាផលិតកម្មនៅក្នុងប្រទេសឡាវប៉ុណ្ណោះ ដោយ ក្រុមហ៊ុនធ្វើពាណិជ្ជកម្មត្រឹមត្រូវ […]

ក្រសួងឧស្សាហកម្ម, រដ្ឋាករទឹកក្រុងភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចុះកិច្ចព្រមព្រៀងអនុវត្តការងារក្រោមជំនួយរបស់សហភាពអឺរ៉ុប គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី ៣

Nisaiy KP September 6, 2025 06/09/2025

(ភ្នំពេញ)៖ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការអនុវត្តជំនួយឥតសំណងរបស់សហភាពអឺរ៉ុប នៃគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង។ គម្រោងនេះគឺជាគំនិតផ្តួចផ្តើមដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា។ កិច្ចព្រមព្រៀងនេះបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងចំណោមភ្នាក់ងារអនុវត្តទាំងបី កាលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ថ្មីៗនេះ ដោយមានគោលបំណងរួមគ្នាក្នុងការផ្តល់សេវាទឹកប្រកបដោយគុណភាព បរិយាបន្ន និរន្តរភាព និងប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ។ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងដំណាក់កាលទី៣នេះ គឺជាផ្នែកមួយនៃថវិកាសរុប ១០,៩លានអឺរ៉ូ ដែលជាជំនួយផ្តល់ដោយសហភាពអឺរ៉ុប (EU) ដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៤ រវាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីលោក ហូរ ប៊ុណ្ណារិទ្ធ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក PPWSA, លោកសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថ នាយក ITC លោក Laurent RASPAUD នាយករង […]

គណៈកម្មការមហាផ្ទៃ ការពារជាតិមុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា នាំយកម៉ាស់ការពារផ្សែងពុលជិត២ពាន់ម៉ាស់ ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីកងទ័ពកំពុងឈរជើងការពារបរូណភាពទឹកដី

Liny Chan September 6, 2025 06/09/2025

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បាននាំយកអំណោយជាម៉ាស់ការពារផ្សែងពុលចំនួន ១,៨៥០ម៉ាស់ ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ជូនអង្គភាពមួយចំនួនដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារបរូណភាពទឹកដី អធិបតេយ្យភាពរបស់កម្ពុជា ពីសត្រូវឈ្លានពានទិសខេត្តឧត្តរមានជ័យ។ សូមបញ្ជាក់ថា អំណោយជាម៉ាស់ការពារផ្សែងពុលដែលប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យនាពេលនេះ គឺបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ចំនួន៩រូប ក្នុងម្នាក់មួយខែចំនួន ២,០០០,០០០រៀល និងមានការចូលរួមពីទីប្រឹក្សាច្បាប់អមគណៈកម្មការ ១រូប ក្នុងមួយខែ ៣០០,០០០រៀល និងលោក លោកស្រី ចំនួន ៦រូប ក្នុងម្នាក់ចំនួន ២០០,០០០រៀល ក្នុងរយៈពេល៣ខែ ដូចមានរាយនាមក្រោម៖ លោក កែប ជុតិមា ប្រធានលោក ច័ន្ទ សុផល អនុប្រធានលោកស្រី អ៊ុន សុគន្ធា លេខាធិការលោក នៅ សំ សមាជិកលោក ចាន់ យឿន សមាជិកលោក […]

ស្ថានទូតបារាំង និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សហការរៀបចំពិព័រណ៍ «សត្វល្អិត៖ សិល្បៈនៃភាពលម្អិត»

Liny Chan September 5, 2025 05/09/2025

(ភ្នំពេញ)៖ ការតាំងពិព័រណ៍ «សត្វល្អិត៖ សិល្បៈនៃភាពលម្អិត» នឹងបើកបង្ហាញអំពី ជីវចម្រុះដ៏សម្បូរបែបភាពស្រស់ស្អាត ដែលមានមនុស្សតិចណាស់បានស្គាល់ តាមរយៈរូបថតជាច្រើន ដែលបង្កើតឡើងដោយផ្នែកវេជ្ជសាស្ត្រ និងពិសោធន៍ បាណកសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សហការជាមួយស្ថានទូតបារាំងនៅកម្ពុជា។ ក្រុមការងារនេះ ត្រូវបានបណ្តុះបណ្តាលអំពី បច្ចេកទេសថតរូបដ៏ច្នៃប្រឌិតដែលបង្កើតឡើងដោយជនជាតិបារាំងលោក Nathanaël Maury ដោយអាចទាញយករូបថតពីរបស់ដែលតូចខ្លាំង ដូចជាពងមូស ក្នុងកម្រិតគុណភាពខ្ពស់បំផុត។ រូបថតដែលប្រើបច្ចេកទេសទាំងនេះ បង្ហាញចេញឱ្យឃើញនូវរូបសាស្ត្រយ៉ាងលម្អិត ដែលជាប្រយោជន៍ដល់ការ កំណត់អត្តសញ្ញាណប្រភេទសត្វ និងការយល់ដឹងពីទំនាក់ទំនងរបស់សត្វទាំងនោះជាមួយបរិស្ថាន។ នៅចំនុចប្រសព្វ នៃសិល្បៈ និងវិទ្យាសាស្ត្រ បច្ចេកទេសនេះបានរកឃើញទស្សនវិស័យថ្មីមួយ ក្នុងវិស័យបាណកសាស្ត្រដែលជាការសិក្សាវិទ្យាសាស្ត្រ អំពីសត្វល្អិត។ វេជ្ជបណ្ឌិត Sébastien Boyer ប្រធានផ្នែកវេជ្ជសាស្ត្រ និងពិសោធន៍បាណកសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា ការតាំងពិព័រណ៍នេះ គឺជាឱកាសមួយក្នុងការបង្ហាញ មិនមែនត្រឹមតែរូបរាងរបស់សត្វល្អិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពី ស្រាវជ្រាវសំខាន់ៗរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងការតាមដាន និងការពារជំងឺដែលបញ្ជូនតាមសត្វល្អិត ផងដែរ។ វាក៏ជាការរំលឹកអំពីសារៈសំខាន់ក្នុងការពារជីវចម្រុះ ដែលមានឥទ្ធិពលដោយផ្ទាល់លើសុខភាពមនុស្ស។ លោកបន្តថា សត្វល្អិតប្រហែលជា ៨៥% នៃប្រភេទសត្វទាំងអស់ ត្រូវបានកំណត់អត្តសញ្ញាណ ប៉ុន្តែមានរាប់លានប្រភេទទៀត នៅតែមិនទាន់ត្រូវបានស្គាល់ ជាពិសេសនៅកម្ពុជា និងឡាវ ហើយជីវចម្រុះទាំងនេះក៍មិនទាន់ត្រូវបានសិក្សា […]

បាតុភូតចន្ទគ្រាសលោហិត នឹងកើតឡើងនាចុងសប្តាហ៍នេះ ហើយនៅប្រទេសកម្ពុជា ក៏អាចមើលឃើញ

Liny Chan September 5, 2025 05/09/2025

(ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះ បាតុភូតចន្ទគ្រាសពេញលេញ ដែលជាពេលព្រះចន្ទត្រូវស្រមោលផែនដីបាំងជិតទាំងស្រុង នឹងកើតមានឡើង ហើយបណ្តាប្រទេសជាច្រើន នឹងអាចមើលឃើញវាតាំងពីដើមរហូតដល់ចប់ ក្នុងនោះរួមមានទាំងប្រទេសកម្ពុជា ផងដែរ។ នេះបើតាមការផ្សាយរបស់វែបសាយ Date and Time។ ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់​ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា។ លើកចុងក្រោយបង្អស់ ដែលបាតុភូតចន្ទគ្រាសពេញលេញ អាចត្រូវមើលឃើញនៅកម្ពុជា គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ គួរបញ្ជាក់ថា វានឹងជាបាតុភូតចន្ទគ្រាសពេញលេញទាំងស្រុង ដែលមានរយៈពេលដ៏យូរបំផុត គិតចាប់តាំងពីឆ្នាំ២០២២មក។ អំឡុងបាតុភូតចន្ទគ្រាសនោះ ព្រះចន្ទនឹងមានពណ៌ក្រហម ជាហេតុនាំឱ្យគេនិយមហៅថា ព្រះចន្ទលោហិត។ វាមើលទៅមានពណ៌បែបនោះ ដោយសារតែការជះរាយប៉ាយ​នៃ​កាំពន្លឺ​ព្រះអាទិត្យ​នៅ​ក្នុង​បរិយា​កាសផែនដី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាកាសយានដ្ឋានអន្ដរជាតិតេជោ និមន្តសម្តេចសង្ឃ ១៨អង្គ ពុទ្ធាភិសេក «ព្រះពុទ្ធបដិមា» ទម្ងន់៩តោន និងកម្ពស់៩ម៉ែត្រ ត្រៀមរួចរាល់សម្រាប់ដំណើរការ នៅថ្ងៃសប្តាហ៍ក្រោយ

Liny Chan September 5, 2025 05/09/2025

(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីក្រុងពាលី និងពុទ្ធាភិសេក «ព្រះពុទ្ធបដិមា» ទម្ងន់៩តោន និងកម្ពស់៩ម៉ែត្រ ដើម្បីតម្កល់ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងបរិវេណអាកាសយានដ្ឋាន ស្ថិតនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល។ ពិធីបែបព្រះពុទ្ធសាសនានេះ បានរៀបចំឡើងដោយមានការយាងនិមន្ត ពីសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចសង្ឃ ១៦អង្គផ្សេងទៀត ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និង ភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។ […]

លោក ពូទីន ព្រមានថា វត្តមានកងទ័ពលោកខាងលិចនៅអ៊ុយក្រែន នឹងក្លាយជាគោលដៅដែលរុស្ស៉ីមានសិទ្ធិវាយប្រហារ

Liny Chan September 5, 2025 05/09/2025

(មូស្គូ)៖ នាថ្ងៃសុក្រ ទី៥ ខែកញ្ញា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា កងទ័ពរបស់លោកខាងលិច ដែលហ៊ានដាក់ពង្រាយនៅអ៊ុយក្រែន នឹងក្លាយជាគោលដៅសមស្រប សម្រាប់ឱ្យទីក្រុងមូស្គូមានសិទ្ធិវាយប្រហារបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ពូទីន បានព្រមានដូចខាងលើ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានអះអាងថា ប្រទេសសរុបចំនួន២៦ បានសន្យាផ្តល់ការធានាសន្តិសុខក្រោយពេលសង្រ្គាមដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងការដាក់ពង្រាយកងកម្លាំងអន្តរជាតិមួយ នៅដីគោក ផ្ទៃទឹក និងដែនអាកាស។ ជាយូរមកហើយ រុស្ស៉ីបានលើកហេតុផលថា មូលហេតុចម្បងបំផុតមួយ ដែលខ្លួនបើកការវាយប្រហារឈ្លានពានលើអ៊ុយក្រែន គឺដើម្បីរារាំងកុំឱ្យបក្សសម្ព័ន្ធយោធាលោកខាងលិច គឺអង្គការ NATO ទទួលយកទីក្រុងកៀវចូលជាសមាជិក ហើយដាក់ពង្រាយកងទ័ពនៅក្នុងទឹកដីរបស់អ៊ុយក្រែន។ លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «ដូច្នេះហើយ ប្រសិនបើមានកងទ័ពលោកខាងលិចណាមួយ លេចមុខនៅអ៊ុយក្រែន ជាពិសេសនៅពេលនេះ អំឡុងប្រតិបត្តិការពិសេស (សង្រ្គាមអ៊ុយក្រែន) យើងនឹងចាត់ទុកថា ទាហានទាំងនោះ គឺជាគោលដៅសមស្របដើម្បីវាយកម្ទេច។ ប្រសិនបើ មានការឈានដល់ការសម្រេចចិត្ត ដែលនាំទៅរកសន្តិភាព ទៅរកសន្តិភាពយូរអង្វែង នោះខ្ញុំមិនយល់ទាល់តែសោះ ថាហេតុអ្វីបានជាចាំបាច់ត្រូវមានវត្តមានពួកគេក្នុងទឹកអ៊ុយក្រែន»៕ ផ្ដល់សិទ្ធិដោយ៖ […]

អ្នកនាំពាក្យពាណិជ្ជកម្ម៖ កម្ពុជា និងចិន មានគម្រោងបង្កើតសួនឧស្សាហកម្មមួយ ដើម្បីនាំយកឧស្សាហកម្មដែលចិនមាន មកបង្កើតឱ្យមាននៅកម្ពុជាដែរ

Liny Chan September 5, 2025 05/09/2025

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នាពេលខាងមុខ កម្ពុជានិងចិន មានគម្រោងបង្កើតសួនឧស្សាហកម្មមួយ ដោយសួននេះនឹងនាំយកឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យាដែលចិនមាន មកបង្កើតឱ្យមាននៅកម្ពុជាដែរ ដែលជាឱកាសសម្រាប់កម្ពុជាប្រែក្លាយឧស្សាហកម្មកម្រិតមធ្យម ទៅជាឧស្សាហកម្មកម្រិតខ្ពស់ លោកមានប្រសាសន៍ថា ចិននគឺជាប្រទេសដែលមានការផលិតទំនិញគ្រប់ប្រភេទ រហូតឈានដល់ការផលិតយន្តហោះ។ តាមរយៈសហការជាមួយចិននេះ នឹងជំរុញឱ្យកម្ពុជាក្លាយជាប្រទេសដែលមានឧស្សាហកម្មជឿនលឿន ដោយសួនឧស្សាហកម្មនេះ នឹងមានគម្រោងបង្កើតនូវចង្កោមឧស្សាហកម្មកម្រិតមធ្យម ហើយឈានទៅប្រែក្លាយទៅជាឧស្សាហកម្មកម្រិតខ្ពស់។ ដូច្នេះនឹងអាចជំរុញឱ្យកម្ពុជាជាប្រទេសមានឧស្សាហកម្មជឿនលឿននៅពេលខាងមុខ។ លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍សេដ្ឋកិច្ចនៃការដាក់ពន្ធថ្មី ១៩%របស់អាមេរិកមកលើកម្ពុជា»។ សូមស្តាប់ការពន្យល់បន្ថែមរបស់លោកដូចតទៅ៖