ព័ត៌មានជាតិ

អាណាព្យាបាលបារម្ភចំពោះការប្រឡងរបស់កូនៗ តែជឿជាក់លើសមត្ថភាព និងការខិតខំប្រឹងប្រែង, ជូនពរបេក្ខជនទាំងអស់ជោគជ័យលើការប្រឡងបាក់ឌុប

Liny Chan August 28, 2025 28/08/2025

(ភ្នំពេញ)៖ គ្រាកំពុងអង្គុយរង់ចាំកូនប្រុស កូនស្រី ដែលបានចូលទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ អាណាព្យាបាលរបស់បេក្ខជនម្នាក់ៗ សុទ្ធតែបានបង្ហាញនូវក្ដីរំពឹងខ្ពស់ថា កូនៗរបស់ពួកគាត់នឹងទទួលបានជោគជ័យក្នុងការប្រឡងដ៏សំខាន់មួយនេះ។ ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News អាណាព្យាបាលបានគូសបញ្ជាក់ដូចៗគ្នាថា កូនៗរបស់ពួកគាត់ពិតជាបានខិតខំប្រឹងប្រែងក្នុងការរៀនសូត្រខ្លាំងណាស់ ពិសេសនៅពេលការប្រឡងកាន់តែខិតជិតចូលមកដល់នេះ ដូច្នេះពួកគាត់រំពឹងថា នឹងទទួលបានជោគជ័យ។ បន្ថែមពីនេះ ពួកគាត់ក៏បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ដំណើរការប្រឡងនេះ។ ពួកគាត់យល់ថា តាមរយៈការធ្វើកំណែទម្រង់នេះ កម្ពុជានឹងទទួលបានធនធានមនុស្សយ៉ាងពិតប្រាកដនៅថ្ងៃអនាគត ម្យ៉ាងតាមរយៈការធ្វើកំណែទម្រង់នេះ នឹងជំរុញឲ្យសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រផងដែរ។ បើទោះបីជឿជាក់លើសមត្ថភាពរបស់កូនៗយ៉ាងណាក្ដី ឪពុកម្ដាយបេក្ខជនម្នាក់ៗ នៅតែព្រួយបារម្ភផងដែរចំពោះការប្រឡងមួយនេះ ដោយខ្លាចក្រែងមានការភ្លាំងភ្លាត់ណាមួយ កើតឡើងដោយចៃដន្យ។ ពួកគាត់ក៏បានផ្ញើសារជូនពរ ទៅកាន់កូនៗ និងបេក្ខជនប្រឡងដទៃទៀត សូមឲ្យទទួលបានជោគជ័យ សម្រាប់ការប្រឡងដ៏សំខាន់មួយនេះ ក្រោយសិក្សាអស់រយៈពេលជាង១២ឆ្នាំកន្លងមក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រឡងបាក់ឌុប! សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត ជូនពរឱ្យបេក្ខជនទាំងអស់ ទទួលបានលទ្ធផលវិជ្ជមាន ជាមួយនឹងសមត្ថភាពពិត «អ្នកចេះគឺជាប់»

Liny Chan August 28, 2025 28/08/2025

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានចាប់អារម្មណ៍អំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា​ ២០២៤-២០២៥។ សម្តេចបានលើកឡើងថា ដំណើរការប្រឡងបាក់ឌុប ថ្ងៃទី១ បានចាប់ផ្តើម ដែលបេក្ខជនបានកំពុងនឹងចាប់ផ្តើមការប្រឡងរបស់ខ្លួនរយ:ពេលពេញ ២ ថ្ងៃ គឺថ្ងៃ២៨ និង២៩ ខែសីហា ឆ្នាំ២០២៥។ ជាមួយនឹងការចាប់អារម្មណ៍នេះ សម្តេចនាយករដ្ឋមន្ត្រី បានជូនពរឱ្យបេក្ខជនទាំងអស់ ទទួលបានលទ្ធផលវិជ្ជមាន ជាមួយនឹងសមត្ថភាពពិត “អ្នកចេះគឺជាប់” និងការត្រៀមលក្ខណ:យ៉ាងសកម្មនៃការសិក្សាពេញមួយឆ្នាំកន្លងមក បូករួមនឹងការចាប់ផ្តើមពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងនាពេលនេះ។ ព្រមជាមួយគ្នានេះ សម្តេចក៏បានជូនពរដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ក្រុមការងារនៃគណ:កម្មាធិការរៀបចំការប្រឡង,​ អាជ្ញាធររាជធានី-ខេត្ត​ និងគ្រប់លំដាប់ថ្នាក់, អ្នកសង្កេតការណ៍ប្រឡង និងអ្នកស្ម័គ្រចិត្តទាំងអស់ សូមប្រកបដោយភាពជោគជ័យ និងសម្រេចភារកិច្ចជូនជាតិរបស់យើង ក្នុងការរៀបចំការប្រឡងនេះ ដើម្បីទទួលបានធនធានបន្តវេនយ៉ាងមុតស្រួច សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងផលប្រយោជន៍ថ្មីៗបន្ថែមទៀត។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប […]

កម្ពុជាបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ អំពីការដាក់មីនថ្មី ក្រោយទាហានថៃម្នាក់ទៀតជាន់មីនដាច់ជើង នៅក្បែរប្រាសាទតាក្របី

Liny Chan August 28, 2025 28/08/2025

(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងឧប្បត្តិហេតុផ្ទុះមីន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្បែរប្រាសាទតាក្របី និងការចោទប្រកាន់ជាបន្តបន្ទាប់របស់យោធាថៃ។ អាជ្ញាធរមីនបញ្ជាក់ថា ក្នុងឧប្បត្តិហេតុខាងលើទាហានថៃម្នាក់ បានដើរជាន់មីននៅក្នុងតំបន់ព្រំដែន ហើយរងរបួសដាច់ប្រអប់ជើងខាងស្តាំ ហើយយោធាថៃបាន ចោទប្រកាន់ថា កម្ពុជាបានរំលោភលើបទឈប់បាញ់ និងអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាបានដាក់មិនថ្មី ធ្វើពីប្លាស្ទិក ដែលមិនអាចរកឃើញដោយឧបករណ៍រាវមីនស្តង់ដារ។ អាជ្ញាធរមីន សូមសម្តែងនូវការសោកស្តាយ ចំពោះទាហានដែលរងគ្រោះដោយសារមីន និងសូមជូនពរឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែកម្ពុជាក៏សូមបដិសេធយ៉ាងដាច់ខាត ចំពោះការចោទប្រកាន់ដែលថា កម្ពុជាបានដាក់មីនថ្មី ដោយការចោទប្រកាន់នេះ មិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាងច្បាស់លាស់។ កម្ពុជាប្តេជ្ញាគោរពតាមបទឈប់បាញ់ និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ចាប់តាំងពីឆ្នាំ២០០០ ដោយដាច់ខាតមិនប្រើប្រាស់មីនប្រឆាំងមនុស្ស។ កម្ពុជាមិនបានប្រើប្រាស់ ផលិត ឬដាក់មិនថ្មីឡើយ ចាប់តាំងពីអនុសញ្ញាចូលជាធរមានសម្រាប់កម្ពុជា។ តំបន់ដែលឧប្បត្តិហេតុកើតឡើង ស្ថិតនៅតាមបណ្តោយព្រំដែនក្បែរប្រាសាទតាក្របី ដែលជាតំបន់មានមីនច្រើន បន្សល់ទុកពីសម័យសង្គ្រាម ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងអំឡុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម មីនរាប់លានគ្រាប់ ត្រូវបានដាក់នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា រួមទាំងមីនធ្វើពីផ្លាស្ទិកផងដែរ ដែលមីនប្រភេទនេះ មានសារធាតុលោហៈតិចតួចណាស់ […]

បេក្ខជនប្រឡងបាក់ឌុបសរុប១៧៧២នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរមកប្រឡងនៅស្រុកពួក ខេត្តសៀមរាប, លោក មាន ចាន់យ៉ាដា អញ្ជើញចុះជួបសំណេះសំណាលជាមួយសារជូនពរដល់បេក្ខជនទាំងអស់

Liny Chan August 27, 2025 27/08/2025

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល យ៉ាងស្និទ្ធស្នាល និងកក់ក្តៅជាមួយបេក្ខជនបេក្ខនារី ដែលបានចាកចេញពីខេត្ត មកត្រៀមខ្លួនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នៅក្នុងស្រុកពួក ខេត្តសៀមរាប។ លោក មាន ចាន់យ៉ាដា បានថ្លែងពន្យល់ពីមូលហេតុដែលបេក្ខជនបេក្ខនារីមកពីខេត្តឧត្តរមានជ័យ ត្រូវធ្វើដំណើរមកប្រឡងនៅស្រុកពួក ខេត្តសៀមរាប គឺដោយសារតែមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ដែលមិនអនុញ្ញាតឱ្យ មានការរៀបចំការប្រឡងប្រកបដោយសុវត្ថិភាពនៅខេត្តឧត្តរមានជ័យបាន ទើបរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សារបស់យុវជនទាំងអស់ ហើយបានសម្រេចចិត្តផ្ទេរទីតាំងប្រឡង ដើម្បីធានាថាការប្រឡងអាចប្រព្រឹត្តទៅបានដោយរលូន និងសុវត្ថិភាពផងដែរ។ លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងផ្ដាំផ្ញើបេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ កុំភ័យ កុំតក់ស្លុត អ្នកចេះគឺជាប់ ត្រូវខិតខំធ្វើកិច្ចការឲ្យល្អ កុំលួចមើលគ្នា ឬចម្លងគ្នា ត្រូវយកចិត្តទុកដាក់ខិតខំ សរសេរឲ្យបានល្អត្រឹមត្រូវ ទៅលើក្រដាស់វិញ្ញាសារ និងត្រូវប្រឹងឲ្យអស់ពីលទ្ធភាព ជាពិសេសគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ។ ក្រោយពីបញ្ចប់ពិធីសំណេះសំណាលនៅតាមមណ្ឌលប្រឡង លោក មាន ចាន់យ៉ាដា បានបន្តដំណើរទៅកាន់មន្ទីរពេទ្យបង្អែកពួក ដើម្បីចូលសួរសុខទុក្ខដល់បេក្ខជនចំនួន០៨នាក់ដែលកំពុងសម្រាកព្យាបាលជំងឺ និងបានផ្ដល់ ថវិកាក្នុងម្នាក់ៗចំនួន២០ម៉ឺនរៀល និងទឹកក្រូច១កេស ដើម្បីលើកទឹកចិត្តដល់បេក្ខជន […]

មន្ត្រីជាន់ខ្ពស់របស់ជប៉ុន ជួបមន្ត្រីជាន់ខ្ពស់របស់កម្ពុជា, ជាជំនួបក្នុងកិច្ចប្រឹងប្រែងជួយដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ

Liny Chan August 27, 2025 27/08/2025

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជប៉ុន គឺលោក សឺហ្សឺគី ហ៊ីដេអូ ឯកអគ្គ​រាជ​ទូត នៃកិច្ចសហប្រតិបត្តិការមេគង្គ បានអញ្ជើញ​មកដល់ប្រទេសកម្ពុជាហើយ បន្ទាប់ពីបញ្ចប់ដំណើរ​ទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី។ ដំណើរអញ្ជើញដល់ប្រទេសកម្ពុជា លោកឯកអគ្គរាជទូត សឺហ្សឺគី បានជួបជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ​ការ​អន្តរជាតិ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និង លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ក្នុងជំនួបនេះ លោកឯកអគ្គរាជទូត ទទួលបាននូវការពន្យល់អំពីស្ថានភាព​បច្ចុប្បន្ន​នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ លោកឯកអគ្គរាជទូត សឺហ្សឺគី បានលើកទឹកចិត្ត​កម្ពុជា ចំពោះកិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញ​ការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់។ លោកឯកអគ្គរាជទូត ក៏បានគូសរំលេចពីសារៈសំខាន់នៃទំនាក់ទំនងល្អរវាងកម្ពុជា និងថៃ សម្រាប់សន្តិភាព ស្ថិរភាព និងការតភ្ជាប់ក្នុងតំបន់ ហើយការបើកឱ្យមា​ន​ការ​ដឹកជញ្ជូន​តាមព្រំដែនក៏មានសារៈសំខាន់ផងដែរ ក្នុងការតភ្ជាប់តំបន់មេគង្គ។ លើសពីនេះ លោកឯកអគ្គរាជទូត សឺហ្សឺគី ក៏បានបង្ហាញពីគោលបំណង​របស់​​ជប៉ុន​ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងការទូត និងផ្តល់កិច្ចសហប្រតិបត្តិការតាម​តែអាច​ធ្វើ​ទៅបាន ដែលក្នុងនោះរួមទាំងការអនុវត្តជំនួយសង្គ្រោះបន្ទាន់ (ឥតសំណង)ដែលបាន​ដាក់ចេញនាពេលថ្មីៗនេះផងដែរ។ សូមបញ្ជាក់ថា […]

អ្នកយកព័ត៌មានអន្តរជាតិដ៏ល្បីរបស់ ​Channel News Asia (CNA) របស់សិង្ហបុរី​ បានចុះថតទិដ្ឋភាពជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

Liny Chan August 27, 2025 27/08/2025

(បន្ទាយមានជ័យ)៖ អ្នកយកព័ត៌មានអន្តរជាតិដ៏ល្បី ​Channel News Asia (CNA) របស់សិង្ហបុរី​ បានចុះថតទិដ្ឋភាពជាក់ស្តែង និងជួបសម្ភាសជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ទីកន្លែងដែលទាហានថៃ ចូលមកឡោមព័ទ្ធបន្លាលួស។ អ្នកយកព័ត៌មានអន្តរជាតិដ៏ល្បី ​Channel Newsasia (CNA) របស់សិង្ហបុរី រូបនេះ ធ្លាប់បានចូលរួមមកយកព័ត៌មានផ្ទាល់នៅសមរភូមិព្រំដែនកម្ពុជា ដោយបង្ហាញពីការរងគ្រោះយ៉ាងធ្ងន់ធ្ងរ នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ពេលទាហានថៃបានបាញ់ផ្លោងក្នុងរយៈពេល៥ថ្ងៃមកនោះ។ ពេលទៅដល់ទឹកដីឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកយកព័ត៌មានអន្តរជាតិដ៏ល្បីរូបនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងសមត្ថកិច្ចពាក់ព័ន្ធ ដោយនាំទៅកាន់កន្លែងដែលទាហានចូលមករាយបន្លាលួស និងរឹបអូសផ្ទះប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ ធ្វើឡើងនៅថ្ងៃទី២៧ ខែសីហានេះ នាច្រកទ្វារអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ

Liny Chan August 27, 2025 27/08/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា នៅថ្ងៃនេះនឹងមានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលធ្វើឡើងរវាងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ។ ក្នុងសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់កម្ពុជា ថៃ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា កិច្ចប្រជុំ RBC នេះភាគីកម្ពុជា ដឹកនាំដោយដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងភាគីថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២។ មេបញ្ជាការទាំងពីរនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា ថៃ RBC នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ (ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥) នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធានរបស់កិច្ចប្រជុំ RBC។ គណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ឯក […]

គណៈកម្មការ​អនុសញ្ញាអូតាវ៉ា ទទួលយកការបំភ្លឺរបស់កម្ពុជា ដោយ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ថៃ​លើ​ការ​ដាក់​មីន​ថ្មី

Liny Chan August 27, 2025 27/08/2025

(ភ្នំពេញ)៖ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានឱ្យដឹងថា តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានសរសេរលិខិតបំភ្លឺចំពោះប្រធានអនុសញ្ញាអូតាវ៉ា ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ថៃជុំវិញការចោទប្រកាន់ថាកម្ពុជា បានដាក់មីនថ្មី។ ខណៈដែលអង្គការដោះមីន​អន្តរជាតិដូច​ជា​ APOPO និង HALO TRUST ក៏បាន​អះអាង​ពី​គ្រាប់​មីន​ទាំង​នោះ​ថា​ជា​មីន​ចាស់ដែលសល់តាំងពីអតីតកាល ពុំមែនជាមីនថ្មីឡើយ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បានបានបញ្ជាក់ក្នុងសន្នីសីទសារព័ត៌​មាន​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​សីហា នេះ​ថា ក្រោយពី​ថៃ​បាន​ចោទ​ប្រកាន់​ជាបន្តបន្ទាប់​លើ​កម្ពុជា​ ដែល​ថា​បាន​ដាក់​មីន​ថ្មី​នោះ កម្ពុជា​បាន​ប្រើមធ្យោបាយ​ការទូត​ទៅ​កាន់​ប្រធាន​អនុសញ្ញាហាមឃាត់មីន​ប្រឆាំង​មនុស្ស​តែ​ម្ដង​ ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន ទាំង​ការ​ដាក់​លិខិត​ទៅ​ផ្ទាល់​ និង​ប្រជុំ​បក​ស្រាយនៅថ្ងៃទី​២១ ខែ​សីហា ដោយកម្ពុជា​​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ថៃ​ និង​បាន​ហៅ​ការ​ចោទ​ប្រកាន់​នោះ​ថា​គ្មាន​មូលដ្ឋាន ក្រោម​ហេតុ​ផល​នយោបាយ ហើយ​ខ្វះ​នូវ​សំអាង​ដែល​មិន​អាច​ទុក​ចិត្ត​បាន​ និង​ជា​ការប៉ុន​ប៉ង​បង្ខូច​កម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា៖ «ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ ហើយនឹងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺហ្សែវ បានសរសេរលិខិតមួយច្បាប់ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ជូនឯកអគ្គរដ្ឋទូតជប៉ុន និងជាប្រធាននៃកិច្ចប្រជុំលើកទី២២ របស់រដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស (អនុញ្ញាអូតាវ៉ា)»។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេស បានបន្តថា លោកបណ្ឌិត លី ធុជ អនុប្រធានទី១ […]