ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការបរទេស៖ ថៃរំលោភបទឈប់បាញ់ និងរំលោភដែនអធិបតេយ្យកម្ពុជា ក្រោយរាយបន្លាលួសព័ទ្ធផ្ទះ និងដីពលរដ្ឋនៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ

Liny Chan August 26, 2025 26/08/2025

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រុមយោធាថៃបានបន្ដរំលោភដែនអធិបតេយ្យរបស់កម្ពុជា និងរំលោភបទឈប់បាញ់ជាថ្មីម្ដងទៀត ក្រោយពួកគេធ្វើសកម្មភាពរាយលួសបន្លាព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ លោក ជុំ សុន្ទរី បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី យោធាថៃបានបន្ដដាក់ខ្សែលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មនេះជាការរំលោភថ្មីមួយទៀតរបស់យោធាថៃ ចូលមកក្នុងទឹកដីរបស់កម្ពុជា ហួសពីទីតាំងរបស់ពួកគេនៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥»។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា, សកម្មភាពនេះ ជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការប៉ុនប៉ងដោយចេតនារបស់ថៃ ក្នុងការពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៉ីវិល។ ជាងនេះទៅទៀត ការរំលោភនេះ ក៏អាចធ្វើឲ្យមានគ្រោះថ្នាក់បន្ថែមទៀត ទៅដល់បទឈប់បាញ់ដែលកំពុងតែមានភាពផុយស្រួយ ហើយវាក៏ជាការផ្ទុយស្រឡះទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅម៉ាឡេស៉ី ក៏ដូចជាស្មារតីនៃកំណត់ហេតុរបស់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលត្រូវបានគូសបញ្ជាក់បន្ថែមទៀតដោយកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនតំបន់រវាងយោធភូមិភាគទី៥របស់កម្ពុជា […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើពលរដ្ឋរក្សាឱ្យបាននូវសន្តិភាពនិយម និងអហិង្សា តាមរយៈការបង្ហាញទឹកចិត្តស្នេហាជាតិដោយប្រើបញ្ញា ជាជាងប្រើអារម្មណ៍

Liny Chan August 26, 2025 26/08/2025

(ភ្នំពេញ)៖ លោក ប៉ែន ​បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើឱ្យពលរដ្ឋរក្សាឱ្យបាននូវសន្តិភាពនិយម និងអហិង្សា តាមរយៈការបង្ហាញទឹកចិត្តស្នេហាជាតិដោយប្រើបញ្ញា ជាជាងប្រើអារម្មណ៍។ លោកបានស្នើបែបនេះ ក្នុងឱកាសរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង ០៤រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ បើតាមលោក ប៉ែន ​បូណា ដើម្បីបំផ្លាញពិន្ទុដ៏ល្អរបស់កម្ពុជា គេបានញុះញង់តាមវិធីគ្រប់យ៉ាង ដើម្បីឱ្យកម្ពុជាអស់ការអត់ធ្មត់ ហើយឈានទៅប្រព្រឹត្តអំពើហិង្សាណាមួយ ដែលគេអាចប្រើប្រាស់ជាលេសបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ តាមរយៈការចោទប្រកាន់ថា កម្ពុជាបាញ់មុន។ នេះគឺជាអន្ទាក់ដ៏គ្រោះថ្នាក់។ លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនយើងរក្សាឲ្យបាន នូវស្មារតីសន្តិភាពនិយម និងអហិង្សាតាមរយៈទឹកចិត្តស្នេហាជាតិ ដោយប្រើបញ្ញា ច្រើនជាងប្រើអារម្មណ៍ ដើម្បីចៀសវាងធ្លាក់ទៅក្នុងអន្ទាក់ នៃការញុះញង់ បំបែកបំបាក់ កម្លាំងមហាសាមគ្គីជាតិខ្មែរ ពីសំណាក់មជ្ឈដ្ឋានអមិត្តរបស់កម្ពុជា ជាពិសេសការប៉ុនប៉ងបំបែកកម្លាំងប្រជាពលរដ្ឋ ពីរាជរដ្ឋាភិបាល ពីកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលជាខឿនការពារជាតិដ៏រឹងមាំ»។ សូមជម្រាបថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤៖២០ នាទីរសៀល កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ […]

បាតុភូតចន្ទគ្រាសលោហិត នឹងលេចឡើងនាចុងសប្តាហ៍ក្រោយ ហើយនៅប្រទេសកម្ពុជាយើង អាចមើលឃើញតាំងដើមដល់ចប់

Liny Chan August 26, 2025 26/08/2025

(ភ្នំពេញ)៖ នៅចុងសប្តាហ៍ក្រោយនេះ បាតុភូតចន្ទគ្រាសពេញលេញ ដែលជាពេលព្រះចន្ទត្រូវស្រមោលផែនដីបាំងជិតទាំងស្រុង នឹងកើតមានឡើង ហើយបណ្តាប្រទេសជាច្រើន នឹងអាចមើលឃើញវាតាំងពីដើមរហូតដល់ចប់ ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ។ នេះបើតាមការផ្សាយរបស់វែបសាយ Date and Time។ ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់​ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា។ លើកចុងក្រោយបង្អស់ ដែលបាតុភូតចន្ទគ្រាសពេញលេញ អាចត្រូវមើលឃើញនៅកម្ពុជា គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ គួរបញ្ជាក់ថា វានឹងជាបាតុភូតចន្ទគ្រាសពេញលេញទាំងស្រុង ដែលមានរយៈពេលដ៏យូរបំផុត គិតចាប់តាំងពីឆ្នាំ២០២២មក។ អំឡុងបាតុភូតចន្ទគ្រាសនោះ ព្រះចន្ទនឹងមានពណ៌ក្រហម ប្រៀបដូចជាលោហិតយ៉ាងដូច្នោះ។ វាមើលទៅមានពណ៌បែបនោះ ដោយសារតែការជះរាយប៉ាយ​នៃ​កាំពន្លឺ​ព្រះអាទិត្យ​នៅ​ក្នុង​បរិយា​កាសផែនដី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នរយៈពេល ៣ថ្ងៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សប្រឡងបាក់ឌុប

Liny Chan August 26, 2025 26/08/2025

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណកា និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យប្រើប្រាសជាបណ្តោះអាសន្នរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) លោកគ្រូ អ្នកគ្រូ និងមាតា បិតាសិស្ស ដើម្បីសុវត្ថិភាពដល់ការធ្វើដំណើរទៅប្រឡង។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យក្មួយៗបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖២៨ សីហា ២០២៥ លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ ដើម្បីសុវត្ថិភាពដល់ការធ្វើដំណើរទៅប្រឡង និងកុំឲ្យពិបាកជិះទូក កាណូត ឆ្លងកាត់ទន្លេនៅរដូវទឹកដំឡើង។ ម៉ោងពេលសម្រាប់ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដោយមានការជួយសម្រួលពីមន្ត្រីការដ្ឋានស្ថាបនាស្ពាន អាជ្ញាធរ និងសមត្ថកិច្ចនៅទីនោះមានដូចជា៖ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ […]

យន្តហោះ Air China ដឹកមនុស្ស២៦៥នាក់ ក្នុងគោលដៅទីក្រុងឡុងដ៍-ប៉េកាំង ចុះចតបន្ទាន់នៅប្រទេសរុស្ស៉ី ក្រោយជួបបញ្ហាម៉ាស៉ីន

Liny Chan August 26, 2025 26/08/2025

(មូស្គូ)៖ អាជ្ញាធរអាកាសចរណ៍រុស្ស៉ី នាថ្ងៃអង្គារ ទី២៦ ខែសីហា បានឱ្យដឹងថា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន Air China ដែលមានគោលដៅធ្វើដំណើរចេញពីទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងនៃប្រទេសចិន ហើយ​មានមនុស្សសរុប២៦៥នាក់ជិះនៅលើនោះ បានធ្វើការចុះចតបន្ទាន់នៅតំបន់ Siberia នៃប្រទេសរុស្ស៉ី ក្រោយជួបបញ្ហាម៉ាស៉ីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អាកាសចរណ៍ស៉ីវិលរុស្ស៉ី Rosaviatsia បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងពេលហោះហើរពីទីក្រុងឡុងដ៍ទៅទីក្រុងប៉េកាំង ក្រុមការងារយន្តហោះ Boeing 777-300 ១គ្រឿងរបស់អាកាសចរណ៍ Air China បានសម្រេចចិត្តចុះចតនៅអាកាសយានដ្ឋាន Nizhnevartovsk នៃប្រទេសរុស្ស៉ី ខណៈមូលហេតុបឋម គឺដោយសារតែម៉ាស៉ីនមួយរបស់យន្តហោះ បានជួបបញ្ហា។ គួរបញ្ជាក់ថា បើតាម Rosaviatsia ក្រុមហ៊ុនអាកាសចរណ៍ Air China បានសម្រេចចិត្តបញ្ជូនយន្តហោះបម្រុង១គ្រឿង មកកាន់អាកាសយានដ្ឋាន Nizhnevartovsk។ យន្តហោះនោះត្រូវបានរំពឹងថា នឹងមកដល់នៅប៉ុន្មានម៉ោងខាងមុខ ដើម្បីដឹកអ្នកដំណើរទាំង២៥០នាក់ និងក្រុមការងារយន្តហោះ១៥នាក់ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា៖ ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ

Liny Chan August 26, 2025 26/08/2025

(ភ្នំពេញ)៖ ឆ្លើយតបចំពោះការលើកឡើងពីសាធារណៈមតិនៅតាមបណ្ដាញសង្គម Facebook នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញមកអះអាងការប៉ះទង្កិចគ្នារវាងប្រជាពលរដ្ឋកម្ពុជា និងទាហានថៃ ពាក់ព័ន្ធការរាយលួសបន្លានៅភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។ Facebook ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានសង្កត់ធ្ងន់រៀបរាប់ថា ការប៉ះទង្កិចគ្នារវាងប្រជាពលរដ្ឋកម្ពុជា និងទាហានថៃ ពាក់ព័ន្ធការរាយលួសបន្លានៅភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ អាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចឈរជើងនៅទីនោះ ដើម្បីជួយដោះស្រាយ។ ដោយឡែក ចំពោះការជូនព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិវិញ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានលើកឡើងថា ក្រសួងការពារជាតិ ផ្សាយពីសភាពការណ៍ពីម៉ោង១២យប់ ដល់ម៉ោង៦ព្រឹក ប៉ុន្ដែការរាយលួសបន្លានោះ គឺកើតឡើងនៅវេលាម៉ោង២៖២០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ដែលជាការបកស្រាយ និងពន្យល់បន្ថែមរបស់ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា៖ «ជូនសាធារជនពិចារណា៖១៖ អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត។ ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម […]

រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ិនធឺណិត និងអាជីវកម្មលក់សម្ភារសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា

Liny Chan August 26, 2025 26/08/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង ២៨ សីហា ២០២៥ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ៣៥មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានដំណឹងដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង (ដូចមានក្នុងឯកសារឧបសម្ព័ន្ធ) ដូចខាងក្រោម៖ *១៖ ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សា គ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ *២៖ ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានា ដែលស្ថិតនៅ ជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី២៨-២៩ […]

រដ្ឋមន្រ្ដីពាណិជ្ជកម្ម អំពាវនាវឲ្យមានការទប់ស្កាត់ ការប្រើប្រាស់ឈ្មោះផលិតផលខ្មែរ បិទលើផលិតផលប្រទេសដទៃ ចៀសវាងការក្លែងបន្លំ

Liny Chan August 26, 2025 26/08/2025

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងអំពាវនាវឲ្យមានការទប់ស្កាត់ ការប្រើប្រាស់ ឬយកឈ្មោះរបស់ផលិតផលខ្មែរ ទៅបិទលើផលិតផលនានារបស់ប្រទេសដទៃ ព្រោះថាការធ្វើបែបនេះនាំឲ្យមានការយល់ច្រឡំ និងបញ្ចៀសនូវការក្លែងបន្លំផងដែរ។ កាលើកឡើងនេះបន្ទាប់ពីកន្លងទៅនេះ មានផលិតផលខ្មែរជាច្រើន រួមមានផលិតផលអង្ករ ប្រហុក ជាដើមត្រូវបានគេយកឈ្មោះជាផលិតខ្មែរ ទៅប្រើប្រាស់យ៉ាងណាធិបតេយ្យ ពិសេសនៅលើទីផ្សារក្រៅប្រទេស។ ការលើកឡើងអំពាវនាវរបស់លោកស្រី ចម និម្មល ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៃ «យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» នៅថ្ងៃទី២៦ ​ខែសីហា ឆ្នាំ២០២៥។ លោកស្រី ចម និម្មល បានថ្លែងឲ្យដឹងថា សូមសហព័ន្ធស្រូវអង្ករកម្ពុជា បន្ដពង្រឹងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបង្កើតឲ្យមានកេរ្ដិ៍ឈ្មោះនៃអង្ករកម្ពុជា សូមបន្ដពង្រឹងគុណភាព ដើម្បីប្រកួតប្រជែងជាមួយប្រទេសនាំចេញអង្ករផ្សេងៗទៀត និងត្រូវចូលរួមប្រតិបត្តិការជំរុញធុរកិច្ចស្របច្បាប់ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ប្រកដោយតម្លាភាព ផ្គត់ផ្គង់អង្ករដែលមានលក្ខណៈប្រកួតប្រជែង និងប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈលើទីផ្សារជាតិ និងអន្ដរជាតិ។ លោកស្រី ចម និម្មល បានបញ្ជាក់បន្ថែមថា «សូមចូលរួមការពង្រឹងគុណភាពអង្ករកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវ និងត្រូវគិតគូរលើបរិមាណ, គុណភាព និងសោភណ្ឌភាពនៃការវេចខ្ចប់នៃស្ដង់ដារ ដើម្បីរក្សាបាននូវកេរ្ដិ៍ឈ្មោះជានិរន្ដរភាពនៃការនាំចេញ។ សូមតម្រូវឲ្យបាននូវការធានារ៉ាប់រង នូវការធានាគុណភាពម៉ាកអង្កររបស់កម្ពុជា និងហាមផ្ដាច់ការយកអង្កររបស់កម្ពុជា ទៅលាយបញ្ជូលគ្នាជាមួយអង្កររបស់ប្រទេសផ្សេងៗ និងបិទស្លាកសញ្ញាអង្កររបស់កម្ពុជា»។ លោកស្រីបានបញ្ជាក់ថា […]

ក្រុមអ្នកសង្កេតការណ៍អន្ដរកាល IOT ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ី ចុះពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ទីដែលទាហានថៃរាយបន្លាលួសយកដី និងផ្ទះពលរដ្ឋកម្ពុជា 

Liny Chan August 26, 2025 26/08/2025

(បន្ទាយមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន៥ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ីប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលកម្លាំងទាហានថៃ បានចូលមកឡោមព័ទ្ធ និងរាយលួសបន្លាយកដី ព្រមទាំងផ្ទះប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ។ ក្នុងពេលចុះពិនិត្យជាក់ស្ដែង នៅទីតាំងដែលទាហានថៃឈ្លានពានព័ទ្ធលួសបន្លាយកដី និងផ្ទះប្រជាពលរដ្ឋកម្ពុជានោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ បានធ្វើការពន្យល់ និងរៀបរាប់បញ្ជាក់លម្អិតអំពីបញ្ហាដែលបានកើតឡើង ដែលបង្កដោយក្រុមទាហានថៃ មកលើប្រជាពលរដ្ឋកម្ពុជា រហូតធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាខឹងសម្បា និងផ្ទុះការតវ៉ាទៅកាន់ក្រុមទាហានថៃ។ កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី បានចូលមករាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ដ្រទល់មុខភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង១៥៖១៤នាទីរសៀល កងកម្លាំងថៃ បានធ្វើសកម្មភាពជាថ្មីបម្រុងយកបន្លាលួសមករាយម្ដងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃ យកបន្លាលួសរបស់ខ្លួនចូលត្រឡប់ទៅវិញ។ លោកស្រីឧត្តមសេនីយ៍ឯក […]

ចាប់ខ្លួនស្ដ្រីម្នាក់ដែលជំនាញលក់ដីខ្យល់ និងបោកប្រាស់ពលរដ្ឋនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

Liny Chan August 26, 2025 26/08/2025

(កំពង់ស្ពឺ)៖ ស្ដ្រីម្នាក់ដែលជំនាញលក់ដីខ្យល់ និងបោកប្រាស់ប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីរត់គេចខ្លួនកាលពីពេលកន្លងទៅ។ ថ្លែងប្រាប់ភ្នាក់ងារ Fresh News សមត្ថកិច្ចបានបញ្ជាក់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ស្ដ្រីដែលជំនាញបោកប្រាស់ប្រជាពលរដ្ឋករណីទិញលក់ដីខ្យល់នោះឈ្មោះ ទិត្យ ស៊ីណា អាយុ​៦៣ឆ្នាំ​ មានទីលំ​នៅភូមិទី​៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់​ស្ពឺ។ ការចាប់ខ្លួននេះ ដោយអនុវត្ដតាមការដឹកនាំបញ្ជាពីលោ​កឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ និងធ្វើឡើងតាមដីកាបង្គាប់ឲ្យខ្លួន ពីបទឆបោក កា​លពីថ្ងៃ​ទី១៤​ ខែមិថុនា​ ឆ្នាំ២០២០ របស់ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ លោក ហោ ចាន់ពិសី។ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹង​ថា មុខសញ្ញាខាងលេីតែងតែ​គេ​ចខ្លួនមិននៅក្នុងមូលដ្ឋាននោះទេ​ កន្លងមកជនខាងលេីធ្លាប់មា​នរឿងរ៉ាវពាក់ព័ន្ធករណីផ្សេងទៀតដែលនាំឲ្យស​មត្ថកិច្ច មិនអាចអនុវត្ដដីកាបាន។ ក្រោយសមត្ថកិច្ចអនុវត្ដដីកាបង្គាប់ឲ្យចាប់ខ្លួនរួចបានបញ្ជូនស្រ្ដីខា​ងលេីទៅកាន់សាលាដំបូងខេត្ដបន្ដនី​តិវិធី​ និងប​ញ្ជូនទៅពន្ធនាគារខេត្ដកំពង់ស្ពឺ រង់ចាំដំណេីរការ​តាមផ្លូវច្បាប់ដេីម្បីបញ្ឈប់សកម្មភាពនេះមិនបន្ដកេីតមានជាបន្ដទៀត។ ពលរដ្ឋដែលធ្លាប់រងគ្រោះ បានលើកឡើងថា ស្រ្តីជាជនល្មើសបានលក់ដីឲ្យពួកគាត់ហើយ បន្ទាប់បានយកដីនោះទៅលក់ឲ្យអ្នកផ្សេងៗ បន្តរហូតមានអ្នកចាញ់បោកជាច្រើននាក់ហើយបន្តរត់គេចខ្លួនរហូត ទើបពេលកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចាត់ការចាប់បាន។ ពួកគាត់បានសំណូមពរសុំច្បាប់ចាត់ការស្ត្រីរូបនេះឲ្យសមតាមបទល្មើសដែលបានប្រព្រឹត្តកន្លងមក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News