ព័ត៌មានជាតិ

ព្យុះ Kajiki ផ្ដា-ច់ជីវិតមនុស្ស ៣នាក់នៅវៀតណាម ជន់លិចផ្លូវក្នុងទីក្រុងហាណូយ

Liny Chan August 26, 2025 26/08/2025

(ហាណូយ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសវៀតណាម នៅថ្ងៃអង្គារ ទី២៦ ខែសីហា បានឱ្យដឹងថាព្យុះទីហ្វុង Kajiki បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ និង១០នាក់ផ្សេងទៀត បានរងរបួស ជាមួយការព្រមានថាភ្លៀងធ្លាក់ខ្លាំងអាចនឹងបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលវៀតណាម ក៏បានឱ្យដឹងដែរថាព្យុះ Kajiki បានបង្កការខូចខាតដល់ផ្ទះជិត ៧០០០ខ្នង បង្កឱ្យទឹកជន់លិចផ្ទៃដីដាំស្រូវ ២៨ ៨០០ហិកតា និងធ្វើឱ្យដើមឈើ ១៨ ០០០ដើមរលំ។ ព្យុះនេះថែមទាំងបានធ្វើឱ្យបង្គោលភ្លើង ៣៣១ដើមរលំផងដែរ ដោយបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងខេត្ត Thanh Hoa, Nghe An, Ha Tinh, Thai Nguyen និងខេត្ត Phu Tho។ បន្ថែមពីលើនេះ រូបភាពចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមវិញ បានបង្ហាញពីដងផ្លូវជាច្រើនក្នុងរដ្ឋធានីហាណូយ ត្រូវបានជន់លិចខណៈភ្លៀងនៅតែបន្តធ្លាក់ខ្លាំង នៅព្រឹកថ្ងៃអង្គារនេះ។ បន្ទាប់ពីបក់បោកលើដីគោកនៃឆ្នេរភាគកណ្ដាលនៃប្រទេសវៀតណាម កាលពីរសៀលថ្ងៃចន្ទម្សិលមិញ ព្យុះ Kajiki បានថមថយចុះថាមពលក្លាយជា សម្ពាធត្រូពិក និងរំកិលទៅកាន់ប្រទេសឡាវ នៅព្រឹកថ្ងៃអង្គារនេះ។ អាជ្ញាធរឧតុនិយមវៀតណាម បានព្រមានថាភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅតាមផ្នែកជាច្រើននៃប្រទេស […]

ពលករខ្មែរដែលបានត្រឡប់មកពីថៃប្រមាណជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ

Liny Chan August 26, 2025 26/08/2025

(ភ្នំពេញ)៖ មកដល់ពេលនេះ ពលរដ្ឋ និងពលករខ្មែរ ដែលទើបត្រឡប់មកពីថៃជាង១៣ម៉ឺននាក់ ទទួលបានឱកាសការងារ។ នេះបើយោងតាមការលើកឡើងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ក្រោយពីការត្រឡប់មកវិញរបស់បងប្អូនពលករ ក្រសួងការងារជាដំបូងផ្តោតលើរោងចក្រធំៗ ដើម្បីធានាថាបងប្អូនពលករ ដែលត្រឡប់មកវិញទទួលបានឱកាសការងារជាមួយនឹងស្តង់ដារ និងលក្ខខណ្ឌការងារដែលល្អប្រសើរ។ លោកបានថ្លែងថា៖ «យើងផ្តោតលើរោងចក្រធំៗដែលបម្រើការនាំចេញ ដោយសាររោងចក្រធំទាំងនោះមានលក្ខខណ្ឌការងារល្អ មានប្រាក់ខែប្រហាក់ប្រហែលថៃ កន្លែងធ្វើការមានស្តង់ដាប្រហាក់ប្រហែលថៃ និងទំនើប ដែលក្រោយពីបងប្អូនបានចូលធ្វើការងារហើយ គាត់នឹងមិនត្រឡប់ទៅវិញនោះទេ»។ បន្ថែមពីនេះ លោក ហេង សួរ បានលើកឡើងថា ក្រសួងការងារប្រមូលបានឱកាសការងាររាប់សិនម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ ឯការប្រែប្រួលពីព័ត៌មានទីផ្សារការងារដោយសារតម្រូវការការងារជាច្រើនពីសំណាក់បងប្អូនពលករខ្មែរ ហើយវាក៏បង្ហាញពីការខិតខំនៃតួអង្គពាក់ព័ន្ធក្នុងការជួយរកការងារជូនពួកគាត់។ សូមបញ្ជាក់ដែរថា ការទទួលបានឱកាសការងាររបស់ពលករខ្មែរជាង ១៣ម៉ឺននាក់ ដោយសារវិធានការពីរសំខាន់ៗ គឺវិធានការដែលដាក់ចេញដោយក្រសួងការងារ និងការចូលរួមពីក្រុមហ៊ុនឯកជនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិ៖ សកម្មភាពពលរដ្ឋតវ៉ាប្រឆាំងនឹងការរាយបន្លាលួសរបស់ថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ កើតឡើងដោយសារតែឆន្ទៈស្រលាញ់ទឹកដី និងការពារកម្មសិទ្ធិស្របច្បាប់ 

Liny Chan August 26, 2025 26/08/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា សកម្មភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលចេញតវ៉ាប្រឆាំងនឹងការរាយបន្លាលួសរបស់កងកម្លាំងយោធាថៃ ក្នុងភូមិសាស្ដ្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កើតឡើងដោយតែឆន្ទៈស្រលាញ់ទឹកដី និងការពារកម្មសិទ្ទិស្របច្បាប់របស់ពួកគាត់។ កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី បានចូលមករាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ដ្រទល់មុខភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង១៥៖១៤នាទីរសៀល កងកម្លាំងថៃ បានធ្វើសកម្មភាពជាថ្មីបម្រុងយកបន្លាលួសមករាយម្ដងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃ យកបន្លាលួសរបស់ខ្លួនចូលត្រឡប់ទៅវិញ។ តាមរយៈសន្និសីទសារព័ត៌មាន លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «ចាប់តាំងពីយប់ថ្ងៃទី២៥ ខែសីហា រហូតដល់ព្រឹកថ្ងៃទី២៦ ខែសីហានេះ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត បានរួមសាមគ្គីធ្វើការឆ្លើយតប និងស្ដែងពីការព្រួយបារម្ភចំពោះមុខនឹងការរាយបន្លាលួសរបស់កងទ័ពថៃ ក្នុងគោលដៅការពារនូវអ្វីដែលពួកគាត់ចាត់ទុកថា ជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងការពារទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់»។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា, ក្នុងហេតុការណ៍ខាងលើ […]

គម្រោងវិនិយោគថ្មីចំនួន ១៣ ក្រោមទុនវិនិយោគសរុប ៩៩លានដុល្លារ ត្រូវបានលើកយកមកពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ

Liny Chan August 25, 2025 25/08/2025

(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងនាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៩លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥.៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្ម ចំនួន១១គម្រោង (ផ្គុំដំទ្បើងរថយន្ត, ផលិតសម្ភារៈបរិក្ខាសម្រាប់កន្ទុយសណ្តោងរថយន្ត និងគ្រឿងបន្ទាប់បន្សំ, ផលិតសម្ភារៈបំពាក់និងតុបតែងរថយន្ត, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ បរិក្ខារអគ្គិសនីលម្អ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ, ផលិតក្រដាសកាតុង, ផលិតអេប៉ុង, ផលិតថង់ប្លាស្ទិក បង់ស្អិត និងក្រដាសម៉ាកឃឺ) និងវិស័យកសិ-ឧស្សាហកម្មចំនួន២គម្រោង គឺគម្រោងរោងចក្រកែច្នៃជ័រកៅស៊ូ។ គម្រោងវិនិយោគទាំង១៣ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងត្បូងឃ្មុំ៕ ផ្ដល់Fresh […]

លោក ត្រាំ ពិចារណាដាក់ទីក្រុងមួយចំនួនទៀត ឱ្យស្ថិតក្រោមការការពារដោយកងទ័ព

Liny Chan August 25, 2025 25/08/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថានឹងពង្រីកការដាក់ពង្រាយ យោធាទៅកាន់ទីក្រុងផ្សេងទៀត ដែលស្ថិតក្រោមការដឹកនាំរបស់មន្រ្តីគណបក្សប្រជាធិបតេយ្យ នៅក្នុងការបញ្ជាក់ទៅកាន់អភិបាលរដ្ឋ Maryland ពេលអមដំណេីររូបលោកចុះទៅទីក្រុង Baltimore។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ ២០២៥។ Baltimore ជាទីក្រុងនៃរដ្ឋ Maryland ដែលលោកអភិបាល​ Wes Moore មកពីបក្សប្រជាធិបតេយ្យ បានសម្តែងការមិនពេញចិត្តចំពោះការដឹកនាំដ៏បត់បែនរបស់ លោក ត្រាំ ជុំវិញការយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងបុគ្គលគ្មានផ្ទះសម្បែងនៅក្នុងទីក្រុងវ៉ាស៉ីនតោន។ តាមការបង្ហោះនៅលេី Truth Social លោក ត្រាំ ថាលោក Moore បានលេីកសំណេីមានលក្ខណៈបង្កហេតុ ហើយបន្ទាប់មកលើកឡើងពីទិដ្ឋភាពនៃការដាក់ពង្រាយឆ្មាំជាតិនៅទីក្រុង Los Angeles ជុំវិញការជំទាស់របស់អភិបាលរដ្ឋ California លោក Gavin Newsom។ លោក ត្រាំ សរសេរទៀតថា កំណត់ត្រារបស់លោក Moore ស្តីពីតួលេខនៃឧក្រិដ្ឋកម្មដូចជាមិនទំនង ប្រសិនបើលោក Moore ត្រូវការជំនួយ […]

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន RBC រវាងកម្ពុជា យោធភូមិភាគីទី៤ កម្ពុជា និងយោធភូមិភាគទី២ របស់ថៃ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែសីហាស្អែកនេះ នៅច្រកជាំ ខេត្តឧត្តរមានជ័យ

Liny Chan August 25, 2025 25/08/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ​បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន RBC រវាងកម្ពុជា យោធភូមិភាគីទី៤ កម្ពុជា និងយោធភូមិភាគទី២ របស់ថៃ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ នៅច្រកជាំ ខេត្តឧត្តរមានជ័យ។ ការឱ្យដឹងថា របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងកម្ពុជា យោធភូមិភាគីទី៤ កម្ពុជា និងយោធភូមិភាគទី២ របស់ថៃ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ ដែលគ្រោងនឹងធ្វើនៅច្រកជាំខេត្តឧត្តរមានជ័យ»។ គួរឱ្យដឹងថា កិច្ចប្រជុំខាងលើនេះកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ សូមជម្រាបដែរថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ […]

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងក្រសួងការពារជាតិ រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលពលី ក្នុងសមរភូមិការពារទឹកដី

Liny Chan August 25, 2025 25/08/2025

(ភ្នំពេញ)៖ អគ្គមហាឧបាសក នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងលោកស្រី សូ សុគន្ធារី, នាយឧត្តមសេនីយ៍បណ្ឌិត ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងអាជ្ញាធរមូលដ្ឋានឃុំវល្លិ៍ស បានរៀបចំពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធឧទ្ទិសដល់វីរកងទ័ពកម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដី។ ពិធីនេះមានការនិមន្តចូលរួមពីសំណាក់ព្រះរតនសោភ័ណ ម៉ន បឿន ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ជាសង្ឃាធិបតី វត្តចំបក់ ក្នុងគោលំណងបួងសួងដល់ព្រលឹងបុព្វបុរសមេទ័ព អ្នកសច្ចំបង់បត់ ដើម្បីការពាររារាំងសព្វសត្រូវដែលមានចិត្តឈ្លានពានទឹកកម្ពុជារដ្ឋ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។ ព្រះរតនសោភ័ណ ម៉ន បឿន បានមានសង្ឃដីកាបញ្ជាក់ថា នៅថ្ងៃនេះដើម្បីរំលឹកអំពីគុណបំណាច់ដល់ វីរយុទ្ធជនកងទ័ព ដែលបានពលីជីវិតនៅក្នុងសមរភូមិនោះ ព្រះសង្ឃមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាយ៉ាងច្រើនអង្គ-នាក់ បានរៀបចំពិធីគោរពនូវវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យដល់វីរកងទ័ព និងប្រជាជនដែលបានស្លាប់ និងពលីក្នុងពេលសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជារយៈពេលថ្មីៗនេះ។ ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាបញ្ជាក់ថា យើងទាំងអស់គ្នាពិតជាបានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ […]

អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់ភាគីថៃ៖ ការសន្យាចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋថៃ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាសិទ្ធិរបស់ថៃ ប៉ុន្តែមិនត្រូវធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា

Liny Chan August 25, 2025 25/08/2025

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់ភាគីថៃ៖ ការសន្យាចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋថៃ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែមិនត្រូវធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្ដែង ឬប៉ះពាល់ដល់តំបន់ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងកាន់កាប់ និងអាស្រ័យផលឡើយ។ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងកសិកម្ម ច្រានចោលការចោទប្រកាន់របស់គណនីហ្វេកប៊ុក IBoi ពាក់ព័ន្ធនឹងការស្លា-ប់របស់ «ដំរីឡាក់គី» ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្រុមពេទ្យសត្វនៅសួនសត្វភ្នំតាម៉ៅ

Liny Chan August 25, 2025 25/08/2025

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់របស់ គណនីហ្វេកប៊ុក IBoi ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្រុមពេទ្យសត្វនៅសួនសត្វភ្នំតាម៉ៅ។ ក្រោយការបង្ហោះរបស់គណនី IBoi ដែលបានផ្សាយថា៖ «Lucky ស្លាប់ដោយសារឈឺចំថ្ងៃសៅរ័-អាទិត្យ (ពេទ្យមិនធ្វើការ) ទើបមិនបានព្យាបាល»។ ខណៈដែលការលើកឡើងនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ច្រានចោលទាំងស្រុង ដោយលោក ឃឹម ហ្វីណង់ បានបញ្ជាក់នៅគណនីផេកផ្លូវការរបស់លោកថា៖ «ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយគណនី IBoi គឺជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ក្រុមពេទ្យសត្វរបស់យើង ដែលបានខិតខំប្រឹងប្រែងសង្គ្រោះជីវិតឡាក់គី ទាំងយប់ទាំងថ្ងៃ ដោយមិនដែលគិតពីថ្ងៃសម្រាកឡើយ»។ លោក បានបន្តថា ចាប់តាំងពីទទួលបានដំណឹងថាឡាក់គី ចាប់ផ្តើមឈឺនិងបាត់បង់ចំណង់អាហារភ្លាមៗ ក្រុមការងាររបស់យើងបានចុះជួយអន្តរាគមន៍ភ្លាមៗ ដែលក្នុងនោះក៏មានវត្តមានលោកស៊ី ថេង នៅជាមួយរហូតផងដែរ។ ខ្លឹមសារដើមនៅលើគណនី Wildlife Care គ្រាន់តែជាការបង្ហាញពីអារម្មណ៍សោកសៅមួយប៉ុណ្ណោះ ហើយពាក្យថា «ស្លាប់ដោយសារ…» គឺជាពាក្យដែលគណនី IBoi ប្រឌិតដោយខ្លួនឯងទេ។ យោងតាមប្រភពដដែលបានឱ្យដឹងថា មានតែលទ្ធផលនៃកោសល្យវិច័យមួយគត់ ទើបអាចបញ្ជាក់ពីមូលហេតុពិតប្រាកដនៃជំងឺរបស់ឡាក់គីបាន។ សូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបន្ថែមបន្ថយទាំងឡាយដើម្បីទាក់ទាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការស្លាប់របស់ឡាក់គី ដែលនាំឱ្យមានការសន្និដ្ឋានខុសនិងការយល់ច្រឡំដូចនេះបន្តទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News