(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (US Congressional Member Delegation – CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne សមាជិកសភាតំណាងរដ្ឋ Texas ព្រមទាំងមានការចូលរួមពីបណ្ឌិត Rich McCormick សមាជិកសភាតំណាងរដ្ឋ Georgia និងលោក Suhas Subramanyam សមាជិកសភាតំណាងរដ្ឋ Virginia និងសហការីអមដំណើរទស្សនកិច្ចនេះ។ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (CODEL) មកកាន់កម្ពុជា, អគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូននូវស្ថានភាព និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបាន និងកំពុងរីកលូតលាស់ ក្នុងរយៈកាលជាង ៣ទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, និងហានិភ័យនានាក្នុងតំបន់ និងសកល។ អគ្គបណ្ឌិតសភាចារ្យ ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការ លើកិច្ចព្រមព្រៀងពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងកិច្ចខិតខំប្រឹងប្រែងរបស់លោក Donald […]