កម្ពុជាកំពុងបន្តស្រាវជ្រាវ និងសើបអង្កេតលើភស្តុតាងទាំងឡាយ ដែលរឹបអូសបានដើម្បីកំណត់មុខសញ្ញាមេខ្លោង និងវែកមុខអង្គការចាត់តាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា
Nisaiy KP
August 24, 2025
24/08/2025
(ភ្នំពេញ)៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា(គ.ប.ឆ.ប.) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានផ្តល់បច្ចុប្បន្នស្តីពីការអនុវត្តវិធានការបន្ត ពិសេសក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ដោយបានបង្ហាញថាលេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយក្រសួងសន្តិសុខសាធារណនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្រាវជ្រាវ សើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេលកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់រួមមានទូរស័ព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជាភស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង និងវែកមុខបណ្តាញអង្គការចាត់តាំងពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។ ទាំងនេះជាវិធានការជាបន្តបន្ទាប់ ធ្វើឡើងក្នុងក្របខណ្ឌនៃការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ។ លទ្ធផលដែលនឹងទទួលបានពីការស្រាវជ្រាវនឹងត្រូវប្រើប្រាស់សម្រាប់សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ចេញវិធានការ និងអនុវត្តតាមច្បាប់ ជាធរមាន។ សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ សមត្ថកិច្ចបានចាត់វិធានការ បញ្ជូនមុខសញ្ញាសង្ស័យជាមេក្លោងចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេ […]