ព័ត៌មានជាតិ

តំណាងស្ថានទូតចំនួន ៤២ប្រទេស និងអង្គការអន្តរជាតិចំនួន២០ បានចុះពិនិត្យសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ ក្នុងឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ

Liny Chan August 22, 2025 22/08/2025

(បន្ទាយមានជ័យ)៖ ក្រុមតំណាងស្ថានទូតបរទេសចំនួន៤២ និងអង្គការអន្តរជាតិចំនួន២០ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចុះទៅដល់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន។ ដំណើរចុះពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការអនុវត្តបទឈប់បាញ់របស់ គណៈប្រតិភូបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ បេសកកម្មនេះ ធ្វើឡើងក្រោយពេលដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីនជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាទាំងនោះ។ កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីកងទ័ពប្រទេសទាំងពីរបានប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយសារតែភាគីថៃបានបំពានលើដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងបានបើកការវាយប្រហារមុន។ ក្រោយបទឈប់បាញ់នេះ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជា-ថៃ ក៏បានចុះកិច្ចព្រមព្រៀង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញ GBC […]

ប្រធានាធិបតីអាមេរិក លោក Donald Trump ផ្ញើសារថ្លែងអំណរព្រះគុណសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត និងព្រះសង្ឃខ្មែរគ្រប់ព្រះអង្គ ចំពោះការស្រឡាញ់ និងគាំទ្ររូបលោក សម្រាប់ពានរង្វាន់ណូប៊ែលសន្តិភាព

Liny Chan August 22, 2025 22/08/2025

(ភ្នំពេញ)៖ សេតវិមាន (White House) នៅថ្ងៃព្រហស្បតិ៍ទី២១ ខែសីហា ឆ្នាំ២០២៥ បានផ្ញើសារ (តាមរយៈអ៉ីម៉ែល) ប្រគេនសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ដើម្បីជាការថ្លែងអំណរគុណចំពោះសម្ដេច ដែលបានថ្លែងសង្ឃដីកាអរគុណដល់លោកប្រធានាធិបតីត្រំា (Trump) ចំពោះកិច្ចអន្តរាគមន៍របស់រូបលោក នៅក្នុងជម្លោះព្រំដែនរវាងខ្មែរ-ថៃ នៅមុខស្ថានទូតសហរដ្ឋអាមេរិក ពេលធ្វើធម្មយាត្រាដើម្បីសន្តិភាពដែលមានមនុស្សចូលរួមប្រមាណ ៤០០០អង្គ-នាក់កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ។ ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានអរព្រះគុណដល់ព្រះសង្ឃខ្មែរទាំងអស់ ដែលបានគាំទ្ររូបលោក តាមរយៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការស្នើបេក្ខភាពរបស់គាត់ សម្រាប់ពានរង្វាន់ណូប៊ែលសន្តិភាព។ អ្វីដែលគួរឲ្យគត់សម្គាល់ផងដែរនោះគឺ លោកប្រធានាធិបតី Donald Trump បានយកសេចក្ដីថ្លែងការណ៍នោះ ទៅបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់លោក នៅលើបណ្តាញសង្គមឈ្មោះTRUTH (TRUTHSOCIAL)ផងដែរ។ សារថ្លែងអំណរគុណរបស់លោកប្រធានាធិបតីអាមេរិក លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នោះថា «ខ្ញុំព្រះករុណា សូមធ្វើនូវសេចក្ដីគារវៈចំពោះព្រះតេជព្រះគុណជាទីគោរពស្រឡាញ់ !លោកប្រធានាធិបតីបានទស្សនាហើយ នូវព្រះសង្ឃដីកាដ៏មានឥទ្ធិពលរបស់ព្រះអង្គ ហើយលោកប្រធានាធិបតីក៏បានបង្ហោះសេចក្ដីថ្លែងការណ៍នោះ នៅលើគណនីបណ្ដាញសង្គមរបស់គាត់ឈ្មោះ TRUTH ( […]

ប្រមុខការទូត៖ កម្ពុជាអាចសហការជាមួយថៃ ក្នុងការបោសសម្អាតមីន នៅទីតាំងដែលមានមនុស្សរស់នៅ និងកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម

Liny Chan August 22, 2025 22/08/2025

(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាអាចសហការជាមួយថៃ ក្នុងការបោសសម្អាតមីន នៅទីតាំងដែលមានមនុស្សរស់នៅ និងកន្លែងដែលបម្រើដល់សេដ្ឋកិច្ចសង្គម។ ប្រមុខការទូកម្ពុជាបែបនេះនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង៤២ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន២០ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ។ ក្នុងឱកាសដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោក នង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានស្នើឲ្យកម្ពុជា-ថៃ អាចស្រាវជ្រាវ និងកំណត់ព្រំដែនអាទិភាព សម្រាប់បោសសម្អាតមីន មនុស្សធម៌ ជាពិសេស តំបន់ណាដែលមានមនុស្សរស់នៅ និងកន្លែងណាដែលបោសសម្អាតនោះ បម្រើដោយផ្ទាល់ដល់ តម្រូវការសេដ្ឋកិច្ចសង្គម ការពារជីវិតស៊ីវិលនៃប្រជាជនប្រទេសទាំងពីរ និងគាំទ្រដល់ស្ថេរភាពតំបន់ផងដែរ»។ អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ថា កម្ពុជានៅតែបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ទាំងឡាយ ហើយកម្ពុជាសូមរំលឹកថា ចម្ការមីន ក្នុងទឹកដីកម្ពុជា […]

៧ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៤លាននាក់ កើនជិត១៦%

Liny Chan August 22, 2025 22/08/2025

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះថា នៅរយៈពេល៧ខែ ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា រួមមានភ្នំពេញ, សៀមរាបអង្គរ, ព្រះសីហនុ ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួន ៣៧ ៤៩២ជើង កើនឡើងជិត១៦% បើធៀបទៅនឹងរយៈពេល០៧ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។ សម្រាប់អ្នកដំណើរចេញ-ចូល មានចំនួនជាង ៤ ០៨២ ២៦០នាក់ មានការកើនឡើងជិត១៦% ខណៈទំនិញតាមផ្លូវអាកាសចេញ-ចូល មានចំនួន ៤៧ ២១៨តោន) មានការកើនឡើងជិត ២៨%។ ដោយឡែកបើធៀបរយៈពេល ១ខែ រវាងខែកក្កដា និងខែមិថុនា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ទទួលបានជើងហោះហើរចេញ-ចូល មានចំនួន ៥,១១១ ជើងមានការកើនឡើងជាង៨%, អ្នកដំណើរមានចំនួន ៥៥៣ ៥២៣នាក់កើនឡើងជិត ១៤% និងការដឹងទំនិញតាមផ្លូវអាកាសមានចំនួនជាង ១០,២៦៧ តោនកើនឡើងជិត៣០%។ […]

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បន្ដបំពេញបេសកកម្មនៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់អំពីស្ថានការណ៍ក្រោយបទឈប់បា-ញ់ចូលជាធរមាន

Liny Chan August 21, 2025 21/08/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា មកទល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន (IOT) ចំនួន៥ប្រទេស ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ីប្រចាំប្រទេសកម្ពុជា លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM កំពុងបន្ដបំពេញបេសកកម្មនៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់អំពីស្ថានការណ៍តាមបន្ទាត់ព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្ដរកាល IOT ដែលមានតំណាងមកពី៥ប្រទេសចូលរួម គឺម៉ាឡេស៉ី ឥណ្ឌូនេស៉ី ឡាវ ហ្វីលីពីន និងវៀតណាម ដែលដឹកនាំអនុព័ន្ធយោធាម៉ាឡេស៉ី ប្រចាំកម្ពុជា ដែលបានធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ និងបានពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារ និងក្រុមអ្នកសង្កេតការណ៍ កំពុងបន្ដបំពេញបេសកកម្មរបស់ខ្លួននៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានការណ៍ក្រោយបទឈប់បាញ់ចូលជាធរមាន។ បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍ គឺកើតចេញពីលទ្ធផលក្នុងកិច្ចប្រជុំពិសេស ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ […]

អង្គភាពព័ត៌មានចិន ដែលមានអ្នកតាមដានប្រមាណ ៧០លាននាក់ និងផ្សព្វផ្សាយ ៧ភាសា ប្តេជ្ញាចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌កម្ពុជាទៅកាន់ប្រជាជនចិន និងពិភពលោក

Liny Chan August 21, 2025 21/08/2025

(ភ្នំពេញ)៖ លោក Wu Mo ស្ថាបនិក និងជានិពន្ធនាយកនៃសារព័ត៌មាន Macau Greater Bay Times និងជាសមាជិកគណៈកម្មការប្រតិបត្តិសមាគមពាណិជ្ជកម្មអាស៊ាន-ចិន បានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌នៅក្នុងប្រទេសកម្ពុជា បង្ហាញទៅកាន់ប្រជាជនចិន និងបរទេសនៅទូទាំងពិភពលោកបានដឹងកាន់តែច្បាស់បន្ថែមទៀត តាមរយៈថ្នាលផ្សព្វផ្សាយព័ត៌មាន (Platform) របស់ខ្លួនដែលមានអ្នកតាមដានប្រមាណជាង ៧០លាននាក់ និងមានការផ្សព្វផ្សាយជា ៧ភាសាផ្សេងគ្នា។ ការបញ្ជាក់ជំហរបែបនេះរបស់ស្ថាបនិក និងជានិពន្ធនាយកនៃសារព័ត៌មាន Macau Greater Bay Times បានធ្វើឡើងនៅក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ។ ជាការឆ្លើយតបលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការរីករាយចំពោះការចូលរួមរបស់ស្ថាប័នសារព័ត៌មាននានា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយពីការពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ពិសេសបង្ហាញពីភាពរីកចម្រើនលើវិស័យទេសចរណ៍សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យទៅកាន់ពិភពលោក បានដឹងបានឃើញកាន់តែច្បាស់បន្ថែមទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រមុខការទូតកម្ពុជា ប្រជុំជាមួយតំណាង៤២ស្ថានទូត និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន២០ ដើម្បីពន្យល់ពីការវិវត្តចុងក្រោយ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ

Liny Chan August 21, 2025 21/08/2025

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រិត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីនជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងការបរទេសកម្ពុជា ដោយមានការចូលរួមពីតំណាង ៤២ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន ២០ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ ដោយកិច្ចប្រជុំបានធ្វើឡើងនៅក្រសួងការបរទេស និងដឹកនាំដោយ។ កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីផ្ទុះអាវុធរយៈពេល៥ថ្ងៃ ដែលបណ្តាលមកពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ ភាគីទាំងពីរក៏បានបន្តចុះកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។ បន្ទាប់ពីមានបទឈប់បាញ់ និងកិច្ចព្រមព្រៀង១៣ចំណុច ភាគីកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមិនបានបំពានម្តងណាឡើយ ប៉ុន្តែភាគីថៃ ជាពិសេសក្រុមយោធា នៅតែបន្តរំលោភបំពានបន្តបន្ទាប់ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយរាយបន្លាលួស និងចល័តកងទ័ពជាដើម។ ប្រឈមជាមួយនឹងស្ថានភាពនេះ ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក៏បានសរសេរលិខិត២ច្បាប់ ប្តឹងទៅប្រធានក្រុមប្រឹក្សាសន្តិសុខ […]

ប្រធានអាស៊ាន លោក Anwar ថ្លែងថា សំណើបន្ថែមក្រុមអ្នកសង្កេតការណ៍ គឺដើម្បីធានាសុវត្ថិភាពនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាការជ្រៀតជ្រែកទេ

Liny Chan August 21, 2025 21/08/2025

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថាសំណើដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍បន្ថែមដើម្បីតាមដានការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ គឺមានគោលដៅតែមួយគត់ក្នុងការធានាសុវត្ថិភាព និងស្ថិរភាពក្នុងតំបន់ មិនមែនជាការលូកលាន់កិច្ចការរបស់ប្រទេសទាំង២ឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី Bernama នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបន្ថែមថាក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន (IOT) ត្រូវបន្ថែមសមាជិកដើម្បីឱ្យមានតុល្យភាព។ «ជាឧទាហរណ៍ យើងមានសមាជិក១០រូបនៅក្នុង ទីក្រុងបាងកក តែយើងមានតែ២រូបប៉ុណ្ណោះនៅក្នុងទីក្រុងភ្នំពេញ។ ដូច្នេះយើងចាំបាច់ត្រូវបង្កើនសមាជិកបន្ថែម»។ នេះជាការគូសបញ្ជាក់របស់លោក Anwar។ តាមលោក Anwar ប្រសិនបើ មិនគ្រប់គ្រាន់ទេ សមាជិកបន្ថែមអាចយកចេញពីអនុព័ន្ធយោធា និងស្ថានទូត និងគាំទ្រក្រុមការងារផ្សេងទៀត។ គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក Anwar ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីស្ដីទីថៃ Phumtham Wechayachai​ បានទាត់ចោលសំណើបញ្ជូនក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បន្ថែម ទៅតាមដានការអនុវត្តបទឈប់បាញ់នៅ​ឯតំបន់ព្រំដែនកម្ពុជា និងថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងធនធានទឹក និងឧតុនិយម៖ ​ចាប់ពីថ្ងៃទី២១ ដល់ទី៣១ ខែសីហា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ដ្រាក់​គ្របដណ្តប់ស្ទើរទូទាំងប្រទេស

Liny Chan August 21, 2025 21/08/2025

(ភ្នំពេ​ញ)៖ ក្រសួងធនធានទឹក និងឧតុនិយម ​បានចេញ​សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ​ដោយបានបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី និង​កម្ពុជា ​ធ្វើឱ្យធាតុអាកាសនៅប្រទេសកម្ពុជា ផ្ទៃមេឃមានពពកច្រើន និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ដ្រាក់ ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥​។ ​ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥៖ ១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥%។ ២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥៥%។ ៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ […]