ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

Liny Chan August 21, 2025 21/08/2025

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចនិងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥៕ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ពលរដ្ឋខ្មែរនៅប្រទេសអ៉ីតាលី នាំគ្នាជួបជុំគ្នានៅមុខស្ថានកុងស៊ុលថៃ ដើម្បីឲ្យថៃដោះលែងកងទ័ពកម្ពុជា១៨រូបដោយគ្មានលក្ខខណ្ឌ  និងបញ្ឈប់ជាបន្ទាន់ការឈា្លនពានទឹកដីកម្ពុជា

Liny Chan August 21, 2025 21/08/2025

(អ៉ីតាលី)៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអ៉ីតាលី នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ជាច្រើននាក់ បានចេញជួបជុំគ្នាដោយអហិង្សា នៅមុខស្ថានកុងស៊ុលថៃ នៅទីក្រុង Milano ប្រទេសអ៉ីតាលី ក្នុងគោលបំណងឲ្យថៃបញ្ឈប់ជាបន្ទាន់ នូវការបង្កហេតុសង្រ្គាមឈា្លនពានមកលើបូរណភាពទឹកដីប្រទេសកម្ពុជា ដោយប្រើលេស និងរូបភាពផ្សេងៗ ព្រមទាំងទាមទារឲ្យដោះលែងវីរៈកងទ័ពរបស់កម្ពុជាទាំង១៨នាក់មកវិញ ដោយគ្មានលក្ខខណ្ឌ។ការជួបជុំទាមទារបែបនេះក្រោមហេតុផលទាំងប្រទេសកម្ពុជា និងប្រទេសថៃ សុទ្ធសឹងតែជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា ដូច្នេះយើងត្រូវគោរព និងដើតាមគន្លងមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋគ្រប់រូប។ នៅក្នុងព្រឹត្តិការណ៍អហិង្សានេះ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអ៉ីតាលី បានសូមឲ្យថ្នាក់ដឹកនាំប្រទេសកម្ពុជា និងថ្នាក់ដឹកនាំប្រទេសថៃ ដោះស្រាយបញ្ហាទៅតាមផ្លូវច្បាប់អន្តរជាតិ និងបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ត្រូវការសន្តិភាពដើម្បីរស់នៅជួបជុំក្រុមគ្រួសារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យក្រុមរកលុយតាមបណ្តាញសង្គម (MMO) កុំបំប៉ោងបញ្ហាអត់ការងារធ្វើដើម្បីឆ្នាំងបាយរបស់ខ្លួន

Liny Chan August 21, 2025 21/08/2025

(ភ្នំពេញ)៖ បន្ទាប់ពីពលរដ្ឋខ្មែរត្រឡប់មកពីថៃចូលក្នុងប្រទេសកម្ពុជាវិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវយុទ្ធនាការជាច្រើន ដើម្បីសម្របសម្រួលដល់ការរកការងារធ្វើរបស់ពួកគាត់។ ជាមួយគ្នានោះ ក្រសួងការងារក៏សង្កេតឃើញដែរថា មានក្រុមរកលុយតាមបណ្តាញសង្គម (MMO) ឆ្លៀតឱកាសមួយចំនួន បានយកវីដេអូ ប្រជាជនខ្មែរមិនទាន់មានការងារធ្វើ ទៅផ្សព្វផ្សាយ ដើម្បីបានឡាច និងបានល្បី។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖ “នេះមិនមែនជាពេលដែលត្រូវប្រើប្រាស់ការមិនមានការងារធ្វើដើម្បីផ្សព្វផ្សាយយកឡាច និងយកល្បីនោះទេ ព្រោះក្រសួងការងារបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីរកការងារជូនបងប្អូនពលករខ្មែរ និងពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ”។ បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ “ដើម្បីជួយពលករ ក៏ដូចជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ ក្រសួងការងារបានដាក់ចេញនូវយុទ្ធនាការជាច្រើន ដូចជាការចាំទទួលពលករ និងណែនាំពីឱកាសការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមមណ្ឌលសំចត និងកន្លែងទទួលពលករ ការធ្វើវេទិកាការងារចុះតាមភូមិស្រុក ដោយនាំយកទាំងឱកាសការងារ និងតំណាងរោងចក្រសហគ្រាស ទៅជាមួយផង ក្រៅពីនេះក្រសួងក៏បានចេញសេចក្តីជូនដំណឹងដើម្បីណែនាំដល់ម្ចាស់សហគ្រាស រោងចក្រ ដើម្បីសម្រួលដល់ការចូលធ្វើការងាររបស់បងប្អូនពលករ និងពលរដ្ឋខ្មែរដែលត្រឡប់មកពីថៃ”។ ក្រសួងការងារសូមអំពាវនាវឱ្យក្រុមរកលុយតាមបណ្តាញសង្គម (MMO) បញ្ឈប់នូវការកេងចំណេញផលប្រយោជន៍របស់ខ្លួនតាមរយៈការផ្សព្វផ្សាយវីដេអូពលរដ្ឋអត់ការងារធ្វើជាបន្ទាន់ និងសូមស្នើដល់ក្រុម MMO សូមចូលរួមផ្សព្វផ្សាយពីឱកាសការងារជាង ២១ម៉ឺនកន្លែងដែលក្រសួងការងារ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) […]

នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុមគ្នា ៧នាក់ និងមួយក្រុមទៀត គ្នា ១៤នាក់រត់រួច ក្រោយពួកគេប្រយុទ្ធគ្នាតាមផ្លូវ

Liny Chan August 21, 2025 21/08/2025

(ភ្នំពេញ)៖ ក្មេងទំនើង២ក្រុម ប្រដាប់ដោយដំបង និងដុំថ្ម បានបើកឆាកប្រយុទ្ធគ្នានៅតាមផ្លូវ ក៏ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍នចោមចៅទី១ ធ្វើការឃាត់ខ្លួន បាន១ក្រុមមានគ្នា៧នាក់ ចំណែកឯ១ក្រុមទៀត មានគ្នា១៤នាក់ បានរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៣៖៤០នាទី នៅតាមផ្លូវក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវចាប់ខ្លួនរួមមាន៖១៖ ឈ្មោះ អឿន ស៊ីអៀង ភេទប្រុស អាយុ១៨ឆ្នាំ២៖ ឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ៣៖ ឈ្មោះ យឺន ផៃរិន ភេទប្រុស អាយុ១៨ឆ្នាំ៤៖ ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ៥៖ ឈ្មោះ ហ៊ូត គីមហៀង ភេទប្រុស អាយុ១៨ឆ្នាំ៦៖ ឈ្មោះ អូន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ៧៖ ឈ្មោះ […]

ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុនប្រភេទផលិតបោកគក់សម្លៀកបំពាក់ មិនបានអនុវត្តត្រឹមត្រូវតាមច្បាប់បរិស្ថាន និងស្នើឱ្យបញ្ឈប់ការបញ្ចេញសំណល់រាវជាបន្ទាន់

Liny Chan August 21, 2025 21/08/2025

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានពិនិត្យឃើញមានទឹកពណ៌ខៀវក្រម៉ៅ និងមានក្លិនអូសាវែលហូរចេញពីលូចូលប្រឡាយលូប្រាំ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុន M.H FASHION (CAMBODIA) WASHING DYEING CO., LTD. ដែលជាជាប្រភេទផលិតបោកគក់សម្លៀកបំពាក់ នៅក្នុងមូលដ្ឋានខាងលើ មិនបានអនុវត្តច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវ ដោយបានបញ្ចេញសំណល់រាវចេញពីផលិតកម្មត្រូវបានបង្ហូរចូលអាងស្ដុក ទំហំ (2x15x2m) រួចបូមបង្ហូរតាមប្រព័ន្ធលូក្រោមដី រួចបញ្ជូនចូលទៅប្រឡាយលូប្រាំដោយផ្ទាល់។ ក្រុមការងារបានពិនិត្យឃើញថាក្រុមហ៊ុនមានអាងប្រព្រឹត្តិកម្មចំនួន១ មានសភាពទ្រុឌទ្រោម មិនបានដំណើរការនោះទេ (ខូច)។ ក្រុមការងារក្រសួងបរិស្ថាន បានយកសំណាកទឹក នៅទីតាំងទឹកលូហូរចូលប្រឡាយលូប្រាំ មកវិភាគនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថានផងដែរ។ លើសពីនេះ ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមហ៊ុនបានដំណើរការចាប់តាំងពីឆ្នាំ២០២០ ហើយមិនបានអនុវត្តច្បាប់ត្រឹមត្រូវនោះទេ ក្នុងនោះគ្មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនៅឡើយ។ បន្ទាប់ពីរកឃើញករណីល្មើសខាងលើក្រុមការងារក្រសួងបរិស្ថាន បានកំណត់វិធានការច្បាប់ឱ្យក្រុមហ៊ុន ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវជាបន្ទាន់ទោះរូបភាពណាក៏ដោយ និងត្រូវទទួងរងពិន័យអន្ដរការណ៍យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា ៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា៦៥៤ […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាមិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ព្រោះមិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹងទេ ហើយប៉ះពាល់ដល់កិច្ចសន្ទនាប្រកបដោយសន្តិភាពថែមទៀត

Liny Chan August 21, 2025 21/08/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានរំលឹកអំពីលក្ខខណ្ឌមួយ នៃកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC កន្លងទៅ នោះគឺការព្រមព្រៀងរវាងកម្ពុជា-ថៃ មិនផ្សព្វផ្សាយព័ត៌មានមិនពិត។ ទាក់ទងនឹងលក្ខខណ្ឌនេះ កម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវ ហើយមិនផ្សព្វផ្សាយ និងមិនគាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតឡើយ។ ថ្លែងក្នុងឱកាសសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងដូច្នេះថា «ចំពោះកម្ពុជាគឺមិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬផលិតព័ត៌មានក្លែងក្លាយណាមួយព្រោះទង្វើទាំងអស់នេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍សាធារណជនប៉ុណ្ណោះទេ ថែមទាំងមិនបង្កើតបរិយាកាសអំណោយផល ដល់កិច្ចសន្ទនាប្រកបដោយ សន្តិភាពបន្ថែមទៀត»។ កម្ពុជាបន្តអំពានាវឱ្យភាគីថៃអនុវត្តទៅតាមបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ក្នុងនោះក៏មានការបញ្ជូនយោធិនដែលថៃចាប់ខ្លួន១៨នាក់ ឱ្យត្រឡប់មកកម្ពុជាវិញផងដែរ។ ការទាមទារឱ្យដោះលែងនេះ មិនមែនតែកម្ពុជាទេ សូម្បីសហគមន៍អន្តរជាតិ ក៏បានអំពាវនាវឱ្យថៃដោះលែងផងដែរ ព្រោះថៃបានចាប់ខ្លួន យោធិនកម្ពុជា ៨ម៉ោងក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន។ អ្នកនាំពាក្យក្រសួងការពារបានបន្ថែមថា ការអនុវត្តបទឈប់បាញ់បានយ៉ាងពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផល ឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាព ​នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមិនត្រឹមតែជាអ្វីដែលប្រជាជនទាំងពីរចង់បាននោះទេ ក៏ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ តាមរយៈការចេញសារជាច្រើនសម្តែងការអបអរសាទរ និងការគាំទ្រចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មការធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គ្រោងអនុវត្តការសាកល្បងការហោះហើរ ជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗបន្ថែមទៀត នៅដើមខែកញ្ញាខាងមុខ

Liny Chan August 20, 2025 20/08/2025

(ភ្នំពេញ)៖ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានអនុវត្តការសាកល្បងហោះហើរដំបូងយ៉ាងជោគជ័យ ជាមួយយន្តហោះប្រភេទ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia រួចមក អាកាសយានដ្ឋាននេះ គ្រោងអនុវត្តការសាកល្បងការហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗបន្ថែម នៅដើមខែកញ្ញា។ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ យន្តហោះប្រភេទ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) និងចុះចតយ៉ាងរលូនលើផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការសាកល្បងនេះ បានសម្រេចបានលទ្ធផលជោគជ័យទាំងផ្នែកបច្ចេកទេស និងប្រតិបត្តិការហោះហើរ ដោយស្របទៅតាមផែនការដែលបានកំណត់ ដែលជាជំហានសំខាន់មួយ ក្នុងការរៀបចំអាកាសយានដ្ឋានសម្រាប់បើកប្រតិបត្តិការជាផ្លូវការនាពេលឆាប់ៗខាងមុខ។ ការសាកល្បងការហោះហើរបន្ថែមទៀតជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ ត្រូវបានគ្រោងធ្វើឡើងនៅដើមខែកញ្ញាខាងមុខនេះ ក្នុងការបន្តហ្វឹកហាត់អនុវត្តន៍ ដើម្បីឱ្យអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមខ្លួនធ្វើការស្វាគមន៍អ្នកដំណើរទាំងក្នុង និងក្រៅប្រទេសយ៉ាងរលូន។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ […]

ក្នុងជំនួបជាមួយ​រដ្ឋមន្ត្រី​ កែវ រតនៈ, ​ក្រុមហ៊ុនប្រេង Total របស់បារាំង ធានាលទ្ធភាពផ្គត់ផ្គង់ប្រេងជូនកម្ពុជាតាមតម្រូវការ

Liny Chan August 20, 2025 20/08/2025

(ភ្នំពេញ)៖ ​អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies លោក Mehmet Celepoglu បានបញ្ជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ប្រេង ជូនកម្ពុជាតាមតម្រូវការ។ ការបញ្ជាក់ថានេះ ធ្វើឡើងក្នុងឱកាសដែលលោកជួបពិភាក្សាការងារមួយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ។ ការបញ្ជាក់របស់អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies រូបនេះ ស្របពេលដែលកម្ពុជាញ្ឈប់ការនាំចេញចូលពីប្រេង និងឧស្ម័នពីប្រទេសថៃ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានជម្លោះព្រំដែន និងរងការគម្រាមពីថៃ ក្នុងការឈប់លក់ប្រេង​ឱ្យកម្ពុជា។ ក្រុមហ៊ុន​ Total Energies គឺជាក្រុមហ៊ុនធំមួយ ដែលបានវិនិយោគលើវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាជាច្រើនឆ្នាំមកហើយ និងមានស្ថានីយ៍ប្រេងឥន្ធនៈយ៉ាងច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ក្នុងពេលដែលកម្ពុជាមានជម្លោះជាមួយថៃ ក្រុមហ៊ុននេះ បានបញ្ជាក់ជំហរក្នុងការពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជាផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្នងការនគរបាលខេត្តកណ្ដាល បង្ហាញលទ្ធផលពិសោធន៍ នៃផលិតផល ៤មុខរបស់ Love Riya ដែលមានសារធាតុគីមីហាមឃាត់លើសកម្រិត ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់

Liny Chan August 20, 2025 20/08/2025

(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផល នៃការធ្វើពិសោធន៍ និងធ្វើតេស្ដនូវផលិតផលចំនួន៤មុខ ក្នុងចំណោមផលិតផល ផ្សេងទៀតរបស់ Love Riya (ឆេង ស្រីរ័ត្ន) ដែលត្រូវបានរកឃើញថា មានសារធាតុគីមីហាមឃាត់លើសកម្រិតខុសច្បាប់អនុញ្ញាត និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។ តាមរយៈ Facebook លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសម្ដែងនូវការសោកស្ដាយ និងអាណិតដល់អ្នករងគ្រោះដែលធ្លាប់ជឿជាក់លើផលិតផលរបស់អ្នកនាង Love Riya ដែលខិតខំប្រឹងរកលុយមកទិញផលិតផល របស់ក្រុមហ៊ុនខាងលើយកមកប្រើប្រាស់ និងប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនពីមួយថ្ងៃ ទៅមួយថ្ងៃ។ លោកស្នើសុំឲ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននិងកំពុងបំពុលសង្គមពាក់ព័ន្ធ បុគ្គលរូបនេះ។ បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត, ក្រោយពីមន្ដ្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្ដ្រីនគរបាលជំនាញ។ សូមរំលឹកថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៉ើបសួរ […]