ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីម៉ាឡេស៉ី សន្ទនាទូរស័ព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ

Liny Chan August 19, 2025 19/08/2025

(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ រូបលោក ទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។ ដំណឹងនៃការសន្ទនាទូរសព្ទខាងលើ ត្រូវបានលោក Anwar ប្រកាសឱ្យដឹងតាមរយៈគណនី Facebook ផ្លូវការរបស់លោកផ្ទាល់។ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ដែលមានតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ បានបន្ថែមទៀត មេដឹកនាំទាំងពីរក៏បាននិយាយគ្នាផងដែរ ​​ពាក់ព័ន្ធក្រុមសង្កេតការណ៍អន្តរកាល IOT ដែលបាននិងកំពុងចុះសង្កេតការណ៍ផ្ទាល់យ៉ាងយកចិត្តទុកដាក់ នៅតាមតំបន់ព្រំដែននៃកម្ពុជា-ថៃ ហើយបានពិភាក្សាថែមទៀត លើចំណាត់ការផ្សេងៗបន្ថែម ដែលអាចធ្វើឡើងដើម្បីជំរុញប្រសិទ្ធភាពនៃប្រតិបត្តិការឃ្លាំមើលរបស់ IOT៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពលើសមរនៅភូមិមុខ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ

Liny Chan August 19, 2025 19/08/2025

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ ពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធឧទ្ទិសដល់វីរកងទ័ពកម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិជាតិមាតុភូមិការពារបូរណភាពទឹកដី ពីការឈ្លានពានដោយកងទ័ពថៃ ។ ពិធីនេះបានធ្វើឡើនៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ដោយមានការនិមន្ត និងអញ្ជើញពីព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រី លោក គិត ទ្រី តំណាងរាស្រ្តមណ្ឌលរតនគិរី, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។ នាឱកាសនោះលោក ញ៉ែម សំអឿន បានលើកឡើងថា ពិធីនេះដើម្បីរំលឹកអំពីគុណបំណាច់ដល់វីរៈយុទ្ធជនកងទ័ព ដែលបានពលីជីវិតនៅក្នុងសមរភូមិ នៅតាមខ្សែបន្ទាត់ព្រំដែកម្ពុជា ថៃ ដែលបានពលីដោយការវាយប្រហារ ពីសំណាក់ភាគីថៃនោះ រដ្ឋបាលខេត្តបានរៀបចំពិធីគោរពនូវវិញ្ញាក្ខន្ធ និងបង្សុកូល ឧទ្ទិសមហាកុសលផលបុណ្យដល់ វីរៈកងទ័ព និងប្រជាជន ដែលបានពលីក្នុងពេលសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ។ លោកអភិបាលខេត្តបន្តថា យើងទាំងអស់គ្នា សូមសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយស្រណោះ […]

លោក គីម ជុងអ៊ុន បញ្ជាឱ្យពង្រីកបន្ថែមទៀតសមត្ថភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

Liny Chan August 19, 2025 19/08/2025

(ព្យុងយ៉ាង)៖ នៅថ្ងៃអង្គារ ទី១៩ ខែសីហា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យមានការពង្រីកយ៉ាងឆាប់រហ័ស ចំពោះសមត្ថភាពអាវុធនុយក្លេអ៊ែរ នៃប្រទេសរបស់លោកបន្ថែមទៀត ក្រោមហេតុផលថា ការបន្តធ្វើសមយុទ្ធយោធារួមគ្នា រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក អាចនឹងនាំទៅរកការផ្ទុះសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម បាននិយាយយ៉ាងដូច្នេះថា «សម្ព័ន្ធភាពយោធា និងការដំឡើងសាច់ដុំរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង គឺជាតឹកតាងជាក់ស្តែងបំផុត ដែលស្តែងឱ្យឃើញពីឆន្ទៈរបស់ពួកគេ ក្នុងការបង្កឱ្យមានសង្រ្គាមផ្ទុះឡើង។ ស្ថានការណ៍បច្ចុប្បន្នបែបនេះ ទាមទារឱ្យយើងចេះត្រូវធ្វើការផ្លាស់ប្តូរខ្លាំងនិងលឿន នៅក្នុងទ្រឹស្តីនិងការអនុវត្តផ្នែកយោធា ព្រមទាំងពង្រីកឱ្យឆាប់រហ័សនូវសមត្ថភាពអាវុធនុយក្លេអ៊ែរ»។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមការធ្វើសមយុទ្ធយោធារួមទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលពួកគេអះអាងថា មានគោលដៅពង្រឹងការត្រៀមលក្ខណៈរបស់សម្ព័ន្ធមិត្តទាំងពីរ សម្រាប់ការគំរាមកំហែងពីកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។ សមយុទ្ធនោះ នឹងមានរយៈពេលសរុប១១ថ្ងៃ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្តេជ្ញាគោរពប្រព័ន្ធនយោបាយរបស់​កូរ៉េខាងជើង ហើយកសាងការជឿទុកចិត្តផ្នែកយោធាឡើងវិញ បើទោះបីជាទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនមិនចាប់អារម្មណ៍​ចំពោះការស្តារទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលក៏ដោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ហ្សេលេនស្គី ថាការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ប្រហែលជាត្រូវសម្រេចក្នុងរយៈពេល​ ១០ថ្ងៃ

Liny Chan August 19, 2025 19/08/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃអង្គារនេះ បន្ទាប់ពីជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងបណ្តាមេដឹកនាំអឺរ៉ុបថា ការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ ទំនងជានឹងត្រូវបានសម្រេចក្នុងរយៈពេល ១០ថ្ងៃ។ នេះបៀយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ ២០២៥។ កាលពីថ្ងៃចន្ទ លោក ត្រាំ បានប្រាប់លោក ហ្សេលេនស្គី ថាសហរដ្ឋអាមេរិកនឹងជួយធានាសន្តិសុខរបស់អ៊ុយក្រែន នៅក្នុងកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅទីនោះ។ លោក ហ្សេលេនស្គី ចាត់ទុកថា វាជារឿងដ៏សំខាន់ដែលសហរដ្ឋអាមេរិក បានបញ្ជូនសញ្ញាច្បាស់លាស់ថា ខ្លួននឹងស្ថិតក្នុងចំណោមប្រទេសសម្របសម្រួល ហើយក៏ជាអ្នកចូលរួមក្នុងការធានាសន្តិសុខសម្រាប់អ៊ុយក្រែនផងដែរ។ លោក ហ្សេលេនស្គី ប្រាប់សន្និសីទសារព័ត៌មាន ដូច្នេះថា «ការធានាសន្តិសុខ ប្រហែលជាត្រូវបែងចែកទៅដៃគូរបស់យើង ហើយព័ត៌មានលម្អិតច្រើនទៀតនឹងចេញមកបន្តបន្ទាប់​ ហេីយនឹងមានលិខិតផ្លូវការក្នុងរយៈពេល ១០ថ្ងៃ»។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំជាមួយមេដឹកអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប នៅក្នុងទីក្រុងវ៉ាស៉ីតោន នាថ្ងៃចន្ទ ទី១៨ ខែសីហា ដោយលោក ត្រាំ ពិពណ៌នាថាបានប្រព្រឹត្តយ៉ាងល្អប្រសេីរ ជាមួយនិងការរៀបចំឱ្យមានជំនួបរវាងមេដឹកនាំរុស្ស៉ី-អ៊ុយក្រែន […]

សារជនរងគ្រោះ «ទីបំផុតពួកយើងទទួលបានយុត្តិធម៌ហើយ» ! ថ្ងៃនេះតុលាការកំពូលប្រកាសសាលដីកាលើករណីអតីតឧកញ៉ា ស្រី ស៊ីណា ដោយបានសម្រេចតម្កល់សាលដីកាសាលាឧទណ្ធ៍ទុកជាបានការ !

Liny Chan August 19, 2025 19/08/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ តុលាការកំពូល បានបើកសវនាការប្រកាសសាលដីការករណីអតីតឧកញ្ញា ស្រី ស៊ីណា ដោយបានសម្រេចតម្កល់សាលដីកាសាលាឧទ្ធណ៍ រាជធានីភ្នំពេញ ទុកជាបានការដដែល លើសំណុំរឿងចំនួន៣។ នេះបើយោងតាម មន្ត្រីតុលាការកំពូលបានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការ ឱ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ សារពីយុវជន ហុង រិទ្ធីរក្ស ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ៤​នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារ​ដោយអតីតឧកញ៉ា ស្រី ស៊ីណា ក្នុងជម្លោះស្នួរហាលខោអាវនោះបានប្រកាសថា ពួកខ្លួនទទួលបានយុត្តិធម៌ហើយ។ តាមគណនី​Facebook ឈ្មោះ Hong Rithea Reak យ៉ាងដូច្នេះថា «ទីបំផុតពួកយើងទទួលបានយុត្តិធម៌ហើយ…..ពេលព្រឹកថ្ងៃទី ១៩ សីហា ២០២៥ តុលាការ តុលាការកំពូលបានប្រកាសសេចក្តីសម្រេច យកការសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការដដែល ។ យុត្តិធម៌នៅតែមានសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ដូចយើងខ្ញុំ ។ ខ្ញុំបាទសូមអរគុណទៅដល់សម្ដេចពុក ហ៊ុន សែន នឹងសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែយកចិត្តទុកដាក់នៅក្នុងរឿងក្តីរបស់យើងខ្ញុំ តាំងពីការកើតរឿងដំបូងរហូតទទួលបានយុត្តិធម៌នៅពេលនេះ ។ ខ្ញុំបាទជាប្រជាជនស្លូតត្រង់ម្នាក់ក៏សូមជូនពរឱ្យសម្ដេចទាំងទ្វេ មានសុខភាពល្អ […]

រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិភាក្សា​ទិញភាគហ៊ុន ១០% ក្នុងក្រុមហ៊ុន Intel

Liny Chan August 19, 2025 19/08/2025

(បរទេស)៖​ តាមការចុះផ្សាយដោយសារព័ត៌មាន​ Bloomberg និង Reuters នាពេលថ្មីៗនេះ រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ កំពុងពិភាក្សាអំពីការទិញភាគហ៊ុនប្រហែល ១០% ក្នុងក្រុមហ៊ុន Intel។ ការដាក់ពិចារណានេះអាចនឹងក្លាយជាការបំលែងថវិកាជំនួយប្រមាណ ១០.៩ ពាន់លានដុល្លារ ដែល Intel ទទួលបានតាមច្បាប់ CHIPS ទៅជាភាគហ៊ុនរបស់រដ្ឋ។ ប្រសិនបើកិច្ចព្រមព្រៀងនេះកើតមាន អាមេរិកនឹងក្លាយជាអ្នកកាន់ភាគហ៊ុនធំមួយក្នុងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចខ្នាតយក្សមួយនេះ។ ភាគហ៊ុន Intel បានធ្លាក់ប្រហែល ៣​ ទៅ​ ៥% បន្ទាប់ពីព័ត៌មាននេះចេញផ្សាយ​ ដោយអ្នកវិនិយោគមានការព្រួយបារម្ភអំពីការួមបញ្ចូលរដ្ឋាភិបាល​ ជាអ្នកកាន់ភាគហ៊ុន និងបញ្ហានៃការរួមបញ្ចូលភាគហ៊ុន (dilution)។ ទោះជាយ៉ាងណា ក្រោយមកភាគហ៊ុនបានកេីនឡើងវិញ​ បន្ទាប់ពីមានការប្រកាសថា ក្រុមហ៊ុនជប៉ុន​ SoftBank បានវិនិយោគចំនួន ២ ពាន់លានដុល្លារ ចូលក្នុង Intel។ រដ្ឋាភិបាលសហរដ្ឋអាមេរិក​ ចង់ពង្រឹងសមត្ថភាពផលិតកម្មឧបករណ៍អេឡិចត្រូនិចក្នុងស្រុក និងធានាថា តម្លៃពន្ធប្រជាពលរដ្ឋមានផលចំណេញត្រឡប់មកវិញ។​ ការចូលរួមជាអ្នកកាន់ភាគហ៊ុននឹងបង្ហាញពីទិសដៅរបស់រដ្ឋាភិបាលត្រាំក្នុងការចូលរួមយ៉ាងជ្រាលជ្រៅលើសហគ្រាសឯកជនយ៉ាងសំខាន់ ដូចជាករណីកន្លងមកដែលមានការចូលរួមជាមួយ Nvidia, AMD និងក្រុមហ៊ុនដែក U.S. Steel។​ គួរជម្រាបថា​ សម្រាប់ […]

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ !

Liny Chan August 19, 2025 19/08/2025

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ ! សំណេររបស់ សម្តេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់ គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រៀងឈប់បាញ់? According to a recent report by a Thai newspaper, the acting Prime Minister of Thailand stated that Hun Sen and […]

អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ បន្តមានសភាពស្ងប់ស្ងាត់, កម្ពុជាបន្តទាមទារឱ្យភាគីថៃ អនុវត្តកិច្ចព្រមព្រៀង ដោយលែងយោធិនទាំង១៨នាក់

Liny Chan August 19, 2025 19/08/2025

(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុងទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ មិនមានការវិវត្តអ្វីគួរឱ្យកត់សម្គាល់ឡើយ ខណៈដែលកងកម្លាំងកម្ពុជា បន្តស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតួនាទីរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ នេះបើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទនាព្រឹកថ្ងៃទី១៩ ខែសីហានេះ។ លោកស្រីបានបញ្ជាក់ថា ជាមួយនឹងការអនុវត្តជាអនុវត្តយ៉ាងខ្ជាប់ខ្ជួនចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ GBC កម្ពុជាបន្តទាមទារឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀង ដោយប្រគល់ឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា១៨រូប ដែលត្រូវយោធាថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ ដែលរហូតដល់ពេលនេះមានរយៈពេល២០ថ្ងៃហើយ។ ក្រសួងការពារជាតិកម្ពុជា កងយោធពលខេមរភូមិន្ទ និងសហគមន៍អន្តរជាតិ បន្តទាមទាររហូតដល់ភាគីថៃ អនុវត្តច្បាប់អន្តរជាតិ ប្រគល់ពួកគាត់មកកម្ពុជាវិញ ដើម្បីបានជួបជុំគ្រួសារដែលកំពុងរង់ចាំ។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន បានរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ​ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាសជាទីបំផុត។ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញរវាងភាគីទាំងសងខាង នឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផល នាំមកវិញនូវសន្តិភាព ​ស្ថិរភាព ប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ […]

ទូតចិនប្រចាំកម្ពុជា៖ ភ្ញៀវទេសចរចិនជាប់លំដាប់ថ្នាក់លេខ១ ដែលមកទស្សនាប្រាសាទអង្គរវត្តច្រើនជាងគេ នៅខែកក្កដា ឆ្នាំ២០២៥

Liny Chan August 19, 2025 19/08/2025

(ភ្នំពេញ)៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ៧ខែឆ្នាំ២០២៥នេះ ទេសចរចិនចំនួន ៥៣ ២៩១នាក់ បានមកលេងកម្ពុជា កើនឡើង ២១% ហើយចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេ សម្រាប់ប្រាសាទអង្គរវត្ត។ លោកបានលើកឡើងថា «តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុងរយៈពេល ៧ខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣ ២៩១នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន»។ លោក Wang Wenbin បានបន្តថា នៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥ ៧២០នាក់ បានទៅទស្សនាទីនោះ។ ឆ្នាំ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងសាធារណការ ប្រកាសការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នលើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគ.ម ២+៨០០ ដល់ផ្លូវជាតិលេខ១

Naren August 18, 2025 18/08/2025

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នលើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពី គ.ម ២+៨០០ ដល់ផ្លូវជាតិលេខ១ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៧ព្រឹក តទៅរហូតដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨ ដើម្បីអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលមានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ដើម្បីឱ្យគម្រោងសាងសង់ស្ពានខាងលើប្រព្រឹត្តទៅដោយរលូន ក្រសួងបានរៀបចំដើម្បីបង្វែរទិសចរាចរណ៍ជាបណ្តោះអាសន្ន ដូចខាងក្រោម៖ ១៖ ប្រភេទយានយន្តធុនស្រាល អាចធ្វើចរាចរណ៍តាមផ្លូវលេខ ១១៦ A។២៖ ប្រភេទយានយន្តធុនធ្ងន់ ត្រូវធ្វើចរាចរណ៍តាមផ្លូវលេខ ១២ A។៣៖ សម្រាប់ផ្លូវជាតិលេខ ១ ដែលទីតាំងគម្រោងឆ្លងកាត់ ការធ្វើចររាចរណ៍នៅរក្សាធម្មតា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News