ស្នងការនគរបាលខេត្តកណ្ដាល បង្ហាញលទ្ធផលពិសោធន៍ នៃផលិតផល ៤មុខរបស់ Love Riya ដែលមានសារធាតុគីមីហាមឃាត់លើសកម្រិត ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់
Liny Chan
August 20, 2025
20/08/2025
(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផល នៃការធ្វើពិសោធន៍ និងធ្វើតេស្ដនូវផលិតផលចំនួន៤មុខ ក្នុងចំណោមផលិតផល ផ្សេងទៀតរបស់ Love Riya (ឆេង ស្រីរ័ត្ន) ដែលត្រូវបានរកឃើញថា មានសារធាតុគីមីហាមឃាត់លើសកម្រិតខុសច្បាប់អនុញ្ញាត និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។ តាមរយៈ Facebook លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសម្ដែងនូវការសោកស្ដាយ និងអាណិតដល់អ្នករងគ្រោះដែលធ្លាប់ជឿជាក់លើផលិតផលរបស់អ្នកនាង Love Riya ដែលខិតខំប្រឹងរកលុយមកទិញផលិតផល របស់ក្រុមហ៊ុនខាងលើយកមកប្រើប្រាស់ និងប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនពីមួយថ្ងៃ ទៅមួយថ្ងៃ។ លោកស្នើសុំឲ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននិងកំពុងបំពុលសង្គមពាក់ព័ន្ធ បុគ្គលរូបនេះ។ បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត, ក្រោយពីមន្ដ្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្ដ្រីនគរបាលជំនាញ។ សូមរំលឹកថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៉ើបសួរ […]