ព័ត៌មានជាតិ

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស៖ មេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាបម្នាក់ ដែលប្រើហិង្សាលើស្ត្រីនៅខារ៉ាអូខេ ស្ថិតក្រោមត្រួតពិនិត្យ និងចាត់វិធានការណ៍តាមច្បាប់

Liny Chan August 8, 2025 08/08/2025

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ករណីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ឈ្មោះ ចាន់ ឃុង បានប្រើហិង្សាលើស្ត្រី នៅខារ៉ាអូខេ កាលពីយប់មិញនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បាននិងកំពុងធ្វើការត្រួតពិនិត្យ ដើម្បីសុំគោលការណ៍ចាត់វិធានការណ៍បន្ត។ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ក្រុមជនសង្ស័យបានប្រើហិង្សាលើស្រ្តីដែល​រងរបួស​ផ្ទៃ​មុខ​ និង​ភ្នែក​ក្នុង​បន្ទប់​ខារ៉ា​អូខេ​មួយ​កន្លែង​នៅ​បឹងកក់​ ខណ្ឌ​ទួលគោក​ កាល​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៧​ ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែ​សីហា​ ឆ្នាំ​ ២០២៥​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កិច្ចព្រមព្រៀង GBC: កម្ពុជា-ថៃ យល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពី​ព្រំដែនរបស់ខ្លួន

Liny Chan August 7, 2025 07/08/2025

(ម៉ាឡេស៊ី)៖ កម្ពុជា-ថៃ យល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពី​ព្រំដែនរបស់ខ្លួន។ នេះបើតាមខ្លឹមសារ នៃកិច្ចព្រមព្រៀង១៣ចំណុច ក្រោយកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) រវាងកម្ពុជា និងថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានធ្វើឡើងរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីក្រុងគួឡារ ឡាំពួរ ប្រទេសម៉ាឡេស៊ី, ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំណែកភាគីថៃ ដឹកនាំលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិថៃ។ តាមកិច្ចព្រមព្រៀង១៣ចំណុច បានឱ្យដឹងថា ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង។ នេះរួមបញ្ចូលទាំង​ការធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាសនិងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរយល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពី​ព្រំដែនរបស់ខ្លួន។ ភាគីទាំងពីរឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ទម្រង់ ប្រឆាំងជនស៉ីវិលនិងវត្ថុស៉ីវិល ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពបែបនោះ នឹងមិនត្រឹមបង្កគ្រោះថ្នាក់ ចំពោះសហគមន៍រស់នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែក៏បំពានច្បាប់អន្តរជាតិ ហើយធ្វើឱ្យអាប់ឱនមុខមាត់នៅលើឆាកអន្តរជាតិ […]

កិច្ចព្រមព្រៀង GBC: កម្ពុជា-ថៃ ឯកភាព មិនបង្កើនកម្លាំង តាមបណ្តោយព្រំដែន​ នៃប្រទេសទាំងពីរ

Liny Chan August 7, 2025 07/08/2025

(ម៉ាឡេស៊ី)៖ ក្នុងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដែលធ្វើឡើង នាទីក្រុងគួឡារឡាំពួរ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ ភាគីទាំងពីរ បានសម្រេចឯកភាពគ្នា មិនបង្កើនកម្លាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទៀតនោះទេ។ ក្នុងអនុស្សារណៈការព្រមព្រៀង បានបញ្ជាក់ថា «ភាគីទាំងពីរ យល់ស្របមិនបង្កើនចំនួនកងកម្លាំង នៅតាមបណ្តោយព្រំប្រទល់ទាំងស្រុងរវាង កម្ពុជា-ថៃ។ ការដាក់កម្លាំងបន្ថែមណាមួយ មុខជានឹងបង្កើនភាពតានតឹង ហើយជះផលប៉ះពាល់អវិជ្ជមានចំពោះកិច្ចប្រឹងប្រែងរយៈពេលវែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍។»។ ក្នុងអនុស្សារណៈការព្រមព្រៀង បានបន្ថែមទៀតថា «ភាគីទាំងពីរឯកភាពគ្នា មិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង។ នេះរួមបញ្ចូលទាំង​ការធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាសនិងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥»។ លើសពីនោះទៀត ភាគីទាំងពីរ (កម្ពុជា-ថៃ) យល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពី​ព្រំដែនរបស់ខ្លួន។ កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួម ពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ដែលមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍។ […]

កម្ពុជាទទួល​បានចំណូលជាង ៣០៩លានដុល្លារ ពីការនាំចេញអង្ករជាង ៤២ម៉ឺនតោន នៅរយៈពេល ៧ខែឆ្នាំនេះ

Liny Chan August 7, 2025 07/08/2025

(ភ្នំពេញ)៖ ការនាំចេញក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៤២០ ៥៧២តោន គិតជាទឹកប្រាក់បានចំនួន ៣០៩.៣២ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤២០ ៥៧២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៥ ដែលក្នុងនោះ៖ * ទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២០០ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ១៥៦.៩២ លានដុល្លារសហរដ្ឋអាមេរិក* ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១០៥ ៦២១ តោន គិតជាទឹកប្រាក់ចំនួន ៦២.១៣ លានដុល្លារសហរដ្ឋអាមេរិក* ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៧ប្រទេស បានបរិមាណចំនួន ៥៧ ១៧៩ តោន គិតជាទឹកប្រាក់ចំនួន ៤០.១៤ លានដុល្លារសហរដ្ឋអាមេរិក* ទៅកាន់គោលដៅ ៣២ […]

អ្នកជំនាញកែច្នៃអាហារកូរ៉េ នឹងជួយសហគ្រាសកម្ពុជា ក្នុងការកែច្នៃ និងអភិវឌ្ឍន៍ផលិតផលស្របតាមតម្រូវការបច្ចុប្បន្ន

Liny Chan August 7, 2025 07/08/2025

(ភ្នំពេញ)៖ អ្នកជំនាញកែច្នៃអាហាររបស់កូរ៉េ សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ នឹងជួយ​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា(SMEs)​ កែច្នៃ និងអភិវឌ្ឍន៍ផលិតផលថ្មីៗឱ្យមានគុណភាព និងស្តង់ដាសុវត្ថិភាព​ ដើម្បីឆ្លើយតបនឹងតម្រូវការ​ក្នុងស្រុក និងនាំចេញ ​ខណៈបច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បាននឹងកំពុងពង្រឹង និងពង្រីកការផលិត និងអភិវឌ្ឍន៍ផលិតផលថ្មីៗបន្ថែមទៀត សម្រាប់ជំនួសទំនិញនាំចូលពីថៃ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីសម្ពោធបើកដំណើរការ​មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ ​នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោក JUNG JAE HAK នាយករងនាយកដ្ឋានកំណើនសាកល​របស់វិទ្យាស្ថានបច្ចេកវិទ្យាជឿនលឿនកូរ៉េបានលើកឡើងថា ​​ក្នុងខណៈពេលនេះ គឺជាឱកាសល្អដែលSMEsកម្ពុជា ត្រូវចាប់ឱកាសក្នុងការផលិត ដូច្នេះហើយអ្វីដែលSMEsកម្ពុជា មានបំណងចង់កែច្នៃ អាចមកសិក្សាបច្ចេកទេសកែច្នៃជាមួយអ្នកជំនាញកូរ៉េ នៅវិទ្យាស្ថានកែច្នៃម្ហូបអាហារកូរ៉េ ដើម្បីពង្រឹងការផលិតរបស់ខ្លួន ក្នុងការឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្ននេះ។ ​ជាមួយគ្នានេះលោកបន្ថែមថា «វិទ្យាស្ថានកែច្នៃម្ហូបអាហារកូរ៉េ នឹងសហការជាមួយនឹងក្រសួងឧស្សាហកម្ម ដើម្បីសិក្សាបន្ថែម​ពីតម្រូវការកែច្នៃម្ហូបអាហារនៅកម្ពុជា ទៅលើប្រភេទម្ហូបអាហារបែបណាខ្លះដែលត្រូវផលិត ហើយអ្នកជំនាញកូរ៉េនឹងជួយជំរុញឱ្យកាន់តែល្អប្រសើរ ហើយនឹងគិតគូរនាំចេញទៅលក់នៅទីផ្សារកូរ៉េបាននៅពេលខាងមុខ»។ លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) បានលើកឡើងថា ​​​ស្របតាមតម្រូវការនៃសម័យកាលនេះប្រទេសកូរ៉េបាននឹងកំពុងលើកកម្ពស់គម្រោង TASK ផ្នែកវិស័យម្ហូបអាហារ សម្រាប់រយៈពេល០៦ […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចប្រជុំ GBC នៅម៉ាឡេស៉ី បានប្រព្រឹត្តទៅដោយជោគជ័យ, កម្ពុជា-ថៃ ឯកភាពគ្នាលើលក្ខខណ្ឌ នៃការអនុវត្តបទឈប់បាញ់ និងបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ

Liny Chan August 7, 2025 07/08/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន បានប្រព្រឹត្តទៅដោយជោគជ័យ។ បើតាមការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ភាគីទាំងពីរ កម្ពុជា-ថៃ បានពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌ នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងដែលបញ្ជាក់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋានកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅម៉ាឡេស៊ី រយៈពេល៣ថ្ងៃនេះ មានសញ្ញាវិជ្ជមានច្រើន 

Liny Chan August 7, 2025 07/08/2025

(ភ្នំពេញ)៖ ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រយៈពេល៣ថ្ងៃមកនេះ មានសញ្ញាវិជ្ជមានជាច្រើនរវាងភាគីទាំងពីរ។ គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំក្រុមលេខាGBC បានចាប់ផ្តើមតាំងពីថ្ងៃទី៤ ដល់ទី៦ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កិច្ចប្រជុំ៣ថ្ងៃនេះ ក្រុមការងារលេខាធិការដ្ឋានកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានផ្លាស់ប្តូរនៃចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន ធាតុចូលជាច្រើនរបស់កម្ពុជា ក៏បានភាគីថៃយល់ស្រប និងទទួលយក ដោយឡែកភាគីថៃ ក៏មានចំណុចល្អខ្លះដែលកម្ពុជា ទទួលយកដូចគ្នា»។ គួរឱ្យដឹងថា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ កិច្ចប្រជុំនេះ មានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ក្នុងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលប្រព្រឹត្តទៅនៅទីក្រុង […]

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរវាងកម្ពុជា និងថៃមា​នកំណើន ខណៈការហោះហើរបន្តរក្សាភាពប្រក្រតី

Liny Chan August 7, 2025 07/08/2025

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រោយពេលព្រំដែនគោក កម្ពុជា និងថៃបានបិទទាំងស្រុង ធ្វើឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរវាងផ្លូវហោះហើរភ្នំពេញ និងបាងកក បានកើនឡើង។ យោងតាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិល គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសពីទីក្រុងបាងកកប្រទេសថៃមកកម្ពុជា មានបរិមាណ ជាង២ពាន់តោនគីឡូក្រាម។ ទន្ទឹមគ្នានេះ លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា ជើងហោះហើររវាងកម្ពុជា និងថៃ គឺជើងហោះហើរភ្នំពេញ-បាងកក និងសៀមរាប-បាងកក នៅនៅរក្សាប្រក្រតីភាពដដែល ដោយក្រុមហ៊ុនអាកាសចរណ៍ Viet Jet និង Thai Airways បានបើកដំណើរការធម្មតាឡើងវិញ លើកលែងតែក្រុមហ៊ុន Bangkok Air បានផ្អាកការហោះហើរពេលព្រឹកមួយជើងចាប់ពីថ្ងៃទី៧ ខែសីហាដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារកត្តាថយចុះអ្នកណើរ។ ជុំវិញការដឹកជញ្ជូនរវាងកម្ពុជា និងថៃ, លោក ជា ចាន់ដារ៉ា […]

អ្នកនាំពាក្យក្រសួងការពារជាតិ ទាត់ចោលការផ្សាយព័ត៌មានប្រឌិតរបស់ថៃ ពាក់ព័ន្ធការឃាត់ខ្លួនបុរសម្នាក់ថាជាចារកម្មរបស់កម្ពុជា និងជាយោធិននៅបញ្ជាការដ្ឋានអង្គរក្ស (BHQ)

Liny Chan August 6, 2025 06/08/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានប្រឌិតរបស់ថៃ ពាក់ព័ន្ធការឃាត់ខ្លួនបុរសម្នាក់នៅខេត្តបុរីរ៉ាំ និងចោទថា បុគ្គលនោះជាចារកម្មរបស់កម្ពុជា និងជាយោធិនបម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស (BHQ)។ តាមរយៈសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចាត់ទុកការផ្សាយព័ត៌មាននេះ ជាការបង្កើតសាច់រឿងគ្មានមូលដ្ឋាន គ្មានភស្ដុតាង ផ្ទុយពីការពិតក្នុងចេតនាមួលបង្កាច់មកលើកម្ពុជាពីសំណាក់សារព័ត៌មានថៃ ដែលគ្មានវិជ្ជាជីវៈ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការលើកឡើងរបស់សារព័ត៌មានថៃ ពាក់ព័ន្ធការចោទប្រកាន់លើបុគ្គលម្នាក់ថាជា ទាហានរបស់កម្ពុជា ហើយបម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស។ កម្ពុជាសូមធ្វើការច្រានចោលទាំងស្រុង ចំពោះការផ្សាយដោយគ្មានមូលដ្ឋានបង្កើតសាច់រឿង គ្មានភស្ដុតាង មិនទាន់មានការស៉ើបអង្កេតច្បាស់លាស់ បង្កើតរឿងផ្ទុយពីការពិតក្នុងចេតនាមួលបង្កាច់មកលើកម្ពុជារបស់សារព័ត៌មានថៃមួយចំនួន»។ សូមជម្រាបថា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ សារព័ត៌មានថៃបានផ្សាយព័ត៌មានមិនពិត ដោយប្រឌិតលើកឡើងថា ប៉ូលិសខេត្តបុរីរ៉ាំ បានចាប់ខ្លួនទាហានខ្មែរម្នាក់បម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស ហៅកាត់ BHQ និងត្រូវបានសង្ស័យថាលាក់ខ្លួននៅទីនោះ ដើម្បីបញ្ជូនព័ត៌មានពាក់ព័ន្ធយោធាថៃមកកាន់ប្រទេសកម្ពុជា។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមទៀតថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនអនុញ្ញាតដោយយោធិនគ្រប់រូបដែលមានស្នាមសាក់លើដងខ្លួន ដូចក្នុងរូបដែលភាគីថៃបង្ហាញចូលបម្រើការងារក្នុងក្របខ័ណ្ឌណាមួយរបស់កងកម្លាំងកម្ពុជាជាដាច់ខាត៕ ផ្ដល់សិទ្ធិដោយ៖ […]

អ្នកនាំពាក្យក្រសួងការបរទេស៖ ការថ្លែងរបស់ក្រសួងការបរទេសថៃ ដែលថានាំកម្ពុជាមករកកិច្ចចរចា គ្រាន់តែជាការកសាងជំនឿឡើងវិញប៉ុណ្ណោះ 

Liny Chan August 6, 2025 06/08/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថា ការថ្លែងជាសាធារណៈរបស់ក្រសួងការបរទេសថៃ ដែលថានាំកម្ពុជាមករកកិច្ចចរចានេះ គ្រាន់តែជាការកសាងជំនឿឡើងវិញប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបន្តថា កម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពបង្ករឿងផ្នែកយោធារបស់ថៃ នៅព្រំដេនប្រទេសទាំងពីរ ដែលមិនត្រឹមរំលោភបទឈប់បាញ៉ប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកឡើងរបស់ក្រសួងការបរទេសថៃ ដែលថ្លែងជាសាធារណៈថានាំកម្ពុជាទៅរកការចរចាវិញនេះ គឺមានគោលដៅគ្រាន់តែដើម្បីទទួលបាននូវការទុកចិត្តតែប៉ុណ្ណោះ។ ការថ្លែងបែបនេ​ះ មិនមានមូលដ្ឋានអ្វីត្រឹមត្រូវឡើយ ហើយវាជាការមើលរំលងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឲ្យភាពតានតឹងថយចុះ និងការរក្សាសន្តិភាព»។ អ្នកនាំពាក្យក្រសួងការបរទេស ក៏បានបន្ថែមថា ការលើកឡើងថា យោធាថៃប្រើសិទ្ធិការពារខ្លួន មិនឆ្លុះបញ្ចាំងពីការពិត ខណៈការពិតគឺថៃបានឈ្លានពានលើកម្ពុជា ហើយកម្ពុជាគឺជាអ្នកការពារខ្លួនស្របតាមច្បាប់អន្តរជាតិ។ លោកបានបន្ថែមថា ការចោទប្រកាន់ថា កម្ពុជាផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយជាការប៉ុនប៉ងបង្វែរការចាប់អារម្មណ៍ចេញពីការពិត ហើយធ្វើឱ្យសកម្មភាពបង្ករឿងរបស់ខ្លួនមានភាពត្រឹមត្រូវ។ អ្នកនាំពាក្យក្រសួងការបរទេស ក៏បានអំពាវនាវឱ្យភាគីថៃ ចៀសវាងយកបញ្ហានយោបាយ ទៅប្រើប្រាស់ក្នុងការងារព័ត៌មាន។ កម្ពុជាអះអាងជាថ្មីម្តងទៀត ចំពោះការជូនព័ត៌មានដោយចំហរនិងត្រឹមត្រូវ ហើយស្វាគមន៍ចំពោះភាគីទី៣ និងអ្នកសង្កេតការណ៍អន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News