ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺផ្តាសាយបក្សី លើកុមារីអាយុ៦ឆ្នាំម្នាក់ នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ

Liny Chan August 6, 2025 06/08/2025

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើកុមារីអាយុ៦ឆ្នាំម្នាក់ នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាម ជួយសង្គ្រោះដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា មួយខែកន្លងមកនេះ នៅក្នុងភូមិកើតហេតុមានមាន់ឈឺ និងងាប់ ជិតមួយពាន់ក្បាល ជាមួយគ្នានោះនៅផ្ទះកុមារក្នុងអំឡុងពេល២០ថ្ងៃនេះ មានមាន់ឈឺនិងងាប់ចំនួន៣០ក្បាល ជាបន្តបន្ទាប់ ហើយម្តាយកុមារបានយកមាន់ងាប់មកធ្វើម្ហូប មុនថ្ងៃដែលកុមារចាប់ផ្តើមឈឺ៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖

បណ្ដាអង្គទូត ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) សរុប ១៥ស្ថាប័ន ចុះពិនិត្យជំរុំជនភៀសសឹក «បន្ទាយអំពិល» នៅខេត្តឧត្តរមានជ័យ

Liny Chan August 6, 2025 06/08/2025

(ឧត្តរមានជ័យ)៖ បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។ ការចុះទៅពិនិត្យនេះ ដឹកនាំដោយលោក កាន់ ផារិទ្ធ និងលោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។ របាយការន៍របស់អាជ្ញាធរបានឲ្យដឹងថា ជនភៀសសឹកដែលចូលមកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តភ្នំកំបោរ ភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ មានចំនួន៣,៩០៥គ្រួសារ ស្មើមនុស្សចំនួន១២,៤៧៤នាក់។ ប៉ុន្តែចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ មានសភាពការណ៍ប្រែប្រួល ពួកគាត់បានមកទៀតរហូតមានចំនួនកើនឡើង៤,២៨០គ្រួសារ ស្មើមនុស្សចំនួន១,៧៦៤នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កុមារប្រមាណ ៣០០០នាក់ ទទួលបានការវះកាត់ដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥

Liny Chan August 6, 2025 06/08/2025

(ភ្នំពេញ)៖ រយៈពេលពេញមួយខែកក្កដា ក្នុងឆ្នាំ២០២៥នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅគន្ធបុប្ផាភ្នំពេញ និងសៀមរាប បានជួយវះកាត់កុមារដែលមានជំងឺចំនួន ៣,០០១នាក់ ដោយឥតគិតថ្លៃគ្រប់ៗគ្នា និងដោយគ្មានការរើសអើង។ ក្នុងចំណោមនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតតប្រហោងបេះដូងតាមសរសៃឈាមលើកុមារចំនួន៨៤នាក់។ នេះបើតាមព័ត៌មានពិតនៃតួលេខ នៃការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥។ ជារួមនៅក្នុងរយៈពេលពេញ១ខែកក្កដា មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺប្រមាណ ១០ម៉ឺននាក់ ក្នុងនោះចំនួន ៩២,១៤៨នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ៗ ២២,៩១៧នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារមានជំងឺគ្រុនឈាម ចំនួន ៣,៩១៨នាក់។ ក្រៅពីព្យាបាលកុមារ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក៏បានពិនិត្យផ្ទៃពោះ និងព្យាបាលជូនស្ត្រីមានផ្ទៃពោះចំនួន ៨,៩៣៣នាក់ ដែលមកពិនិត្យតាមដានផ្ទៃពោះ និងទទួលសេវាព្យាបាល។ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ក្រុមគ្រូពេទ្យជំនាញបានជួយសម្រាលកូនបានលើស្ត្រីចំនួន ១,៦០២នាក់។ មូលនិធិគន្ធបុប្ផាកម្ពុជា អះអាងថារាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ និងដោយគ្មានការរើសអើង សម្រាប់អ្នកមកទទួលសេវាគ្រប់ៗគ្នា។ គួរឱ្យដឹងថា តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣លានករណី, […]

ក្រសួងការងារ ច្រានចោលការបំភ្លៃរបស់កាសែតថៃដែលថា «ពលករខ្មែរចាកចេញពីថៃដោយសារការគំរាមដកសញ្ជាតិ និងរឹបអូសដីធ្លី»

Liny Chan August 6, 2025 06/08/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ បានទាត់ចោលការផ្សព្វផ្សាយបែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជាយ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជាគ្មានការគំរាមកំហែងបែបនេះឡើយ ហើយមូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋខ្មែរត្រលប់មកកម្ពុជាយ៉ាងគំហុកនេះ គឺដោយសារអំពើហិង្សាពីក្រុមជ្រុលនិយមថៃមកលើពលរដ្ឋខ្មែរ ដែលមិនទាន់មានចំណាត់ការនៅឡើយ ការឈ្លានពានពីយោធាថៃមកកម្ពុជា និងការអំពាវនាវពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល រួមទាំងការចង់វិលមកជួយសេដ្ឋកិច្ចប្រទេសជាតិវិញរបស់ពលរដ្ឋ។ លោក ស៊ុន មេសា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមច្រានចោលការលើកឡើងរបស់កាសែតថៃនេះដែលជារឿយៗផ្សាយព័ត៌មានមិនពិតហើយបំភ្លៃស្ថានការណ៍។ នេះមិនមែនជាលើកទី១នោះឡើយ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិសូមមេត្តាកុំជឿលើការផ្សាយនេះឱ្យសោះ»។ ការបញ្ជាក់ឆ្លើយតបនេះ គឺស្របពេលដែលពលរដ្ឋខ្មែរដែលធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃប្រមាណ៧៥ម៉ឺននាក់បានវិលមកកាន់កម្ពុជាវិញ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ។ ទន្ទឹមនឹងនេះ ក្រសួងការងារ សូមបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរដែលនៅប្រទេសថៃសូមបន្តវិលមកស្រុកកំណើតយើងវិញ នៅពេលដែលបងប្អូនទទួលរងការ បំភិតបំភ័យ វាយធ្វើបាប និងមិនឱ្យតម្លៃ។ បន្ថែមពីនេះ ក្រសួងការងារ […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ស្ថានភាពតំបន់អានសេះ កំពុងស្ថិតនៅក្រោមការឃ្លាំមើលរបស់កម្ពុជា ក្រោយដកបន្លាលួសរបស់ថៃ, កម្ពុជាចង់បានព្រំដែនសន្តិភាពជាមួយប្រទេសជិតខាង ហើយនឹងពុះពារការពារបូរណភាពទឹកដីរបស់ខ្លួនឱ្យខាងតែបាន

Liny Chan August 6, 2025 06/08/2025

(ភ្នំពេញ)៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បា​នឱ្យដឹងថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ នាព្រឹកនេះ មានសភាពស្ងប់ស្ងាត់ ដោយឡែកនៅតំបន់អាសេះ ក្រោយពេលដកបន្លាលួស ពេលនេះកំពុងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់របស់ភាគីកម្ពុជា។ លោកស្រី បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បែបនេះថា «ចំពោះស្ថានភាពនៅតំបន់អានសេះ កំពុងស្ថិតនៅក្រោមការឃ្លាំមើល ដោយប្រុងប្រយ័ត្នខ្ពស់បំផុតដោយកងកម្លាំងកម្ពុជា ដើម្បីពង្រឹងការអនុវត្តតាមស្មារតីបទឈប់បាញ់ ដែលកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងពុត្រាចាយ៉ា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥»។ លោកស្រីបានរំលឹកឡើងវិញអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ដោយក្នុងនោះមានដូចជា៖ ទី១៖ បញ្ឈប់ការបាញ់គ្នា, ទី២៖ មិនឱ្យមានការចល័តឬបន្ថែមទ័ព, ទី៣៖ កងទ័ពប្រទេសទាំងពីរដែលឈរជើងកន្លែងណាត្រូវនៅកន្លែងនោះរាប់តាំងពីបទឈប់បាញ់ចូលជាធរមាន និងទី៤៖ ត្រូវបង្កើតក្រុមការងារទំនាក់ទំនងដើម្បីធ្វើការជាមួយគ្នា។ លោកស្រីបានបញ្ជាក់បន្ថែមថា តាមរយៈការពុះពារ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ និងមិនប្រែប្រួលនូវជំហររបស់រាជរដ្ឋាភិបាល រួមជាមួយកងកម្លាំងប្រដាប់អាវុធក្នុងការគោរពអនុវត្តយ៉ាងពេញលេញ និងស្មោះត្រង់ នូវលក្ខខណ្ឌបទឈប់បាញ់ ដើម្បីឆ្ពោះទៅធ្វើឱ្យប្រសើរឡើងនូវស្ថានភាពឱ្យឆាប់រហ័ស។ «កងកម្លាំងកម្ពុជាគាំទ្រនូវជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី។ កម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព […]

អ្នកនាំពាក្យការបរទេស៖ វិធានការផ្លូវច្បាប់របស់ថៃ ជាការបង្វែរការចាប់អារម្មណ៍ក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តខ្លួនប្រឆាំងនឹងកម្ពុជា ជាពិសេសគឺការវាយប្រហារដោយឥតមូលហេតុលើទឹកដីកម្ពុជា

Liny Chan August 6, 2025 06/08/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថា វិធានការផ្លូវច្បាប់របស់ថៃ ដែលប្តឹងកម្ពុជា ជាការបង្វែរការចាប់អារម្មណ៍របស់សាធារណៈមតិនៅក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេសគឺការវាយប្រហារដោយឥតមូលហេតុលើទឹកដីកម្ពុជា។ ក្នុងសន្និសីទព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ លោក ជុំ សុន្ទរី បានបន្តថា វិធានការផ្លូវច្បាប់នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ថៃមានគោលដៅបង្វែរចេញពីការតិទៀនលើការខូចខាតរបស់ប្រជាជនស៊ីវិល ការរំលោភបំពានរបស់ថៃចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និង ការមិនគោរពរបស់ថៃជាបន្តបន្ទាប់ទៅលើបទឈប់បាញ់។ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «វិធានការផ្លូវច្បាប់នេះ គឺពុំមានមូលដ្ឋានសោះឡើយ ហើយវាបង្ហាញពីការប៉ុនប៉ងដោយចេតនា បង្វែងការចាប់អារម្មណ៍របស់សាធារណៈមតិ ទាំងនៅក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា»។ សូមជម្រាបថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់កម្លាំងយោធា និងអាវុធរបស់កម្ពុជា រំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ បុគ្គលិកយោធា និងភ្នាក់ងាររដ្ឋាភិបាល នាយកដ្ឋានពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់។ នេះរួមបញ្ចូលទាំងសំណុំរឿង ព្រហ្មទណ្ឌ និងរដ្ឋប្បវេណីទាំងក្នុង និងក្រៅប្រទេស […]

ការមួលបង្កាច់កម្ពុជា ពីសំណាក់ភាគីថៃ ជុំវិញជម្លោះព្រំដែន, លោក ប៉ែន បូណា៖ សហគមន៍អន្តរជាតិ គេបានដឹងច្បាស់ហើយថាភាគីថៃ មិនអាចចេះតែនិយាយអ្វីបានតាមចិត្តនោះទេ, សូមពលរដ្ឋបន្តនូវកម្លាំងមហាសាមគ្គីដ៏ធំធេងនៅពីក្រោយខ្នងកងកងទ័ព និងរដ្ឋាភិបាល

Liny Chan August 6, 2025 06/08/2025

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ពេលនេះសហគមន៍អន្តរជាតិគេបានដឹងអស់ហើយ ភាគីថៃ មិនអាចចេះតែនិយាយអ្វីបានតាមចិត្តនោះទេ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ បន្តនូវកម្លាំងមហាសាមគ្គីដ៏ធំធេងរបស់យើង នៅពីក្រោយកងកម្លាំងប្រដាប់អាវុធ កងទ័ពដ៏អង់អាចក្លាហានរបស់យើង ​នៅពីក្រោយថ្នាក់ដឹកនាំដែលមានភាពវាងវ័យ បទពិសោធន៍ ក្នុងការដឹកនាំប្រទេស និងការពារបូរណភាពទឹកដីកម្ពុជា។ ការលើកឡើងបែបនេះរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសលោកចូលរួមរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា អត់មានអ្វីចំលែកនោះទេ ដែលមន្ត្រីស៉ីវិល ទាំងយោធារបស់ថៃ និងបណ្តាញសារព័ត៌មាន នៅតែបន្តនិយាយភូតកុហុស មួលបង្កាច់ ចោទប្រកាន់កម្ពុជាគ្រប់ពេលវេលា។​ អ្វីដែលភាគីថៃ បាននិយាយ គឺនិយាយភូតកុហុស ទៅបរទេសថា កម្ពុជា ជាអ្នកឈ្លានពាន កងទ័ពកម្ពុជា ជាអ្នកបាញ់ទៅលើកងទ័ពថៃមុនជាដើម។ ត្រង់ចំណុចនេះ គឺប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានអន្តរជាតិ បានមើលឃើញយ៉ាងច្បាស់ពីទង្វើរំលោភបំពានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី ពីសំណាក់ភាគីថៃ ទៅវិញ។ ប្រទេសកម្ពុជា បានឆ្លងកាត់ភ្លើងសង្គ្រាម និងបានជួបនូវវិនាសសកម្មជាច្រើនដោយសារតែភ្លើងសង្គ្រាម ដូច្នេះ ហើយថ្នាក់ដឹកនាំរបស់កម្ពុជា បានតស៊ូលះបង់គ្រប់បែបយ៉ាងទម្រាំតែកម្ពុជា […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការប្រឌិតព័ត៌មានរបស់ថៃ ដើម្បីបំបែកពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាល គឺអត់ប្រយោជន៍ទេ

Liny Chan August 5, 2025 05/08/2025

(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការប្រឌិតព័ត៌មានរបស់មន្រ្តី យោធា និងសារព័ត៌មានថៃ ដើម្បីបំបែកមហាសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាល គឺអត់ប្រយោជន៍ទេ ផ្ទុយទៅវិញពលរដ្ឋខ្មែរមានតែសាមគ្គីជាមួយរាជរដ្ឋាភិបាលកាន់តែខ្លាំងឡើង។ លោកបានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។ ការថ្លែងរបស់លោក ប៉ែន បូណា គឺដើម្បីឆ្លើយតបចំពោះមន្រ្តីថៃ សារព័ត៌មានថៃ និងយោធាថៃ ដែលបានប្រឌិតព័ត៌មានភូតកុហក ក្នុងគោលបំណងមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ។ លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះ «វិធីសាស្ត្រនេះគ្មានប្រសិទ្ធភាព ដែលមហាជនទូទៅគេទទួលបានព័ត៌មានយ៉ាងទូលំទូលាយរួចស្រេចទៅហើយ។ ដោយឡែក ប្រជាជនកម្ពុជាមានការយល់ដឹងគ្រប់គ្រាន់ និងចេះបែកចែកអាក្រក់ និងល្អ សនិងខ្មៅយ៉ាងច្បាស់។ ដូច្នេះហើយ ការព្យាយាមបញ្ចេញព័ត៌មានភូតកុហកចោទប្រកាន់ថ្នាក់ដឹកនាំកម្ពុជា ក្នុងចេតនាបំបែកបំបាក់ប្រជាពលរដ្ឋខ្មែរពីថ្នាក់ដឹកនាំរបស់ខ្លួន គឺជារឿងអត់ប្រយោជន»។ បើតាមលោក ប៉ែន បូណា នៅពេលថៃបង្កើតព័ត៌មានក្លែងក្លាយ បែរជាចោទកម្ពុជាថា ជាអ្នកផលិតព័ត៌មានក្លែងក្លាយទៅវិញ។ លោកបន្តថា ពលរដ្ឋខ្មែរ និងអន្តរជាតិមិនជឿទាល់តែសោះនូវការភូតភររបស់ថៃ។ ជាមួយគ្នានេះ លោក ប៉ែន បូណា បានបន្ថែមថា ពេលនេះជាពេលវេលា ដែលភាគីទាំងពីរ […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ថៃបន្ដរំលោភបំពានដែនអធិបតេយ្យកម្ពុជា និងរៀបចំលេណដ្ឋានបេតុង នៅតំបន់អានសេះ, កម្ពុជាស្នើថៃរុះរើបន្លាលួស និងដកគ្រឿងចក្រចេញជាបន្ទាន់

Liny Chan August 5, 2025 05/08/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា កងទ័ពថៃបានបន្ដរំលោភបំពានយ៉ាងធ្ងន់ធ្ងរចូលដែនអធិបតេយ្យរបស់កម្ពុជា និងមិនខ្លាចញញើតនូវអ្វីដែលបានសន្យាក្នុងបទឈប់បាញ់ ដោយថៃបានបន្ដរៀបចំលេណដ្ឋានបេតុងរឹងមាំ នៅតំបន់អានសេះដែលជាទឹកដីកម្ពុជា។ តាមរយៈសន្និសីទបង្ហាញអំពីបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់, លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «ស្ថានភាពនៅតំបន់អានសេះ ដែលកងទ័ពថៃបានធ្វើការរំលោភបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។ នៅវេលាម៉ោង៩៖០៩នាទីព្រឹក គ្រឿងចក្រថៃបានបន្ដជីក (ជីកលេណដ្ឋាន), ហើយនៅម៉ោង៩៖៥០នាទី មានរថយន្ដរបស់ថៃមួយគ្រឿង បានដឹកបេតុងលេណដ្ឋាន ក្នុងនោះកង់ឡាន និងលូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន, នៅវេលាម៉ោង៩៖៥៣នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។ នៅវេលាម៉ោង១០៖៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀត បានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលិស ចម្ងាយពីទីតាំងកងទ័ពកម្ពុជាឈរជើង ប្រហែល១៥ម៉ែត្រ និងបន្ដដាក់លូ និងកង់ឡានធ្វើលេណដ្ឋាន»។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា, នេះជាសកម្មភាពដ៏គឃ្លើនរបស់ភាគីថៃ ដែលរំលោភបំពានលើបទឈប់បាញ់ និងរំលោភបំពានលើបូរណភាពទឹកដីរបស់កម្ពុជា ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហានេះ កងទ័ពកម្ពុជាបានធ្វើការទំនាក់ទំនងជាមួយកងទ័ពថៃ ដើម្បីឲ្យរុះរើសនូវបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ ចេញពីដែនអធិបតេយ្យរបស់កម្ពុជា។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយទេ ដោយភាគីទាំងសងខាងកំពុងពិភាក្សា និងចរចាគ្នា។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា […]

ប្រជាពលរដ្ឋខ្មែរជាង ១០ម៉ឺននាក់ទៀត បានសម្រុកចេញពីប្រទេសថៃ មកស្រុកវិញតាមច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង, អាជ្ញាធរបន្ដសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

Liny Chan August 5, 2025 05/08/2025

(បាត់ដំបង)៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរប្រមាណ ១០ម៉ឺននាក់ បានបន្ដចាកចេញពីប្រទេសថៃ ដើម្បីវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្ថិតក្នុងស្រុកកំរៀង។លោក សុខ លូ អភិបាលខេត្តបាត់ដំបង បន្ដដឹកនាំអាជ្ញាធរ និងមន្ដ្រីពាក់ព័ន្ធសម្របសម្រួលពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ។ ក្នុងឱកាសនោះលោក សុខ លូ បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អាហារសម្រន់ជូនដល់ពលករផងដែរ។ ពលករខ្មែរដែលបានមកដល់ស្រុកកំណើតវិញ អំពាវនាវដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ សូមវិលត្រឡប់មកមាតុប្រទេសវិញដើម្បីសុវត្ថិភាព។ ពលករខ្មែរទាំងអស់នោះ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ ទៅកាន់ស្រុកកំណើតវិញ ដោយសុវត្ថិភាព។ ជាបន្តបន្ទាប់ លោក សុខ លូ បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។ សូមជម្រាបថា ការវិលត្រឡប់របស់ពលករខ្មែរជាបន្តបន្ទាប់ បានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលករទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញជាបន្តបន្ទាប់ ប្រកបដោយសុខសុវត្ថិភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News