ព័ត៌មានជាតិ

អភិបាលខេត្តព្រះវិហារ៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សមរភូមិប្រយុទ្ធ សូមប្រយ័ត្នគ្រាប់មិនទាន់ផ្ទុះ បើមានការសង្ស័យ សូមទាក់ទង CMAC

Liny Chan August 10, 2025 10/08/2025

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់សមូរភូមិប្រយុទ្ធ សូមប្រុងប្រយ័ត្នគ្រាប់មិនទាន់ផ្ទុះ បើមានការសង្ស័យសូមទាក់ទងអង្គភាពសុីម៉ាក់ (CMAC)។ តាមរយ: channel telegram ផ្លូវការរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកនេះ បានបញ្ជាក់បន្ថែមដែរថា៖បើបងប្អូនប្រជាពលរដ្ឋបានជួបនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងCMAC ខេត្តព្រះវិហារ ដូចជា៖– លោក​ អ៊ាន​ សុធា 097 222 2735– លោក​ ហង្ស​ សាណាល 097 200 1298 CMAC ខេត្តឧត្តរមានជ័យ​៖– លោក​ នេត​ រដ្ឋា​ 097 200 1141– លោក​ ជិន​ ប៊ុនហឿត​ 097 204 575 សូមបញ្ជាក់ផងដែរថា៖ រយ:ពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២៥ […]

ក្រោយចិនអនុញ្ញាតឲ្យនាំទុរេនទៅលក់លើទីផ្សាររបស់ខ្លួន, ក្រុមហ៊ុនក្នុងស្រុកមួយទៀត គ្រោងនាំចេញទុរេនខ្មែរ ៥ពាន់តោននៅឆ្នាំ២០២៥នេះ

Liny Chan August 9, 2025 09/08/2025

(ភ្នំពេញ)៖ ដោយទទួលបានការទុកចិត្ត និងអនុញ្ញាតពីសំណាក់រដ្ឋាភិបាលចិន, នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនក្នុងស្រុកមួយទៀត បាននាំចេញទុរេនជាជំហានដំបូងចំនួន ១,៧៥០គីឡូក្រាមទៅប្រទេសចិន តាមរយៈការដឹកជញ្ជូនតាមយន្តហោះ ព្រោះថា ទុរេនដែលនាំចេញនេះ ជាប្រភេទទុរេនខ្មែរសុទ្ធ ដាំលើទឹកដីកម្ពុជាដែលមានបទដ្ឋានស្របតាមស្តង់ដា គ្មានជាតិគីមី និងមានឱជារសឈ្ងុយ ផ្អែមឆ្ងាញ់បំផុត។ តាមផែនការ សម្រាប់ឆ្នាំ២០២៥នេះ ក្រុមហ៊ុនដែលទទួលបានសិទ្ធិ និងការអនុញ្ញាតឲ្យនាំទុរេនទៅកាន់ទីផ្សារចិនខាងលើ គឺក្រុមហ៊ុន KONG & DONG Cooperation IMPORT & EXPORT Co., LTD. ដោយគ្រោងនាំទៅជាង៥ពាន់តោន។ លោកបណ្ឌិត អ៊ុក គង់ ប្រធានក្រុមហ៊ុន K and D opperation import export Co, LTD និងជាប្រធានសមាគមទុរេនកម្ពុជា បានឲ្យដឹងថា ដោយទទួលបានការគាំទ្រ និងណែនាំពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក ឌិត ទីណា ជារដ្ឋមន្ត្រី បានផ្ដល់អាជ្ញាប័ណ្ណ និងក្រោមការចង្អុលបង្ហាញពីសំណាក់សម្ដេចមហាបវរធិបតី […]

អគ្គនាយកគយកម្ពុជា បារម្ភចំពោះការក្លែងបន្លំការនាំចេញទំនិញ ពីសហរដ្ឋអាមេរិកចូលមកកម្ពុជា ដើម្បីទទួលបានការអនុគ្រោះពន្ធ, អ្នកក្លែងបន្លំនឹងទទួលទោសទណ្ឌ

Liny Chan August 9, 2025 09/08/2025

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងថា «យើងមានក្ដីបារម្ភចំពោះការក្លែងបន្លំការនាំចេញទំនិញ ពីសហរដ្ឋអាមេរិកចូលមកកម្ពុជា ដើម្បីទទួលបានការអនុគ្រោះពន្ធ ព្រោះករណីកម្ពុជាលើកលែងពន្ធនាំចូលពីសហរដ្ឋអាមេរិកនេះ យើងអត់តម្រូវឲ្យស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចសហរដ្ឋអាមេរិកចេញ CO ដើម្បីបញ្ជាក់នោះឡើយ ដូច្នេះបន្ទុក គឺធ្លាក់លើភាពស្មោះត្រង់ និងត្រឹមត្រូវរបស់អ្នកនាំចូល»។ លោកបណ្ឌិត គុណ ញឹម គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ លោកបណ្ឌិត គុណ ញឹម បានថ្លែងថា ទាកទិននឹងបញ្ហាក្លែងបន្លំទំនិញ នេះជារឿងដែលនឹងអាចកើតឡើងព្រោះថា កាលណាមានការអនុគ្រោះពន្ធនោះ ការក្លែងបន្លំនឹងអាចកើតមានឡើង។ ចំពោះការនាំចូលទំនិញពីសហរដ្ឋអាមេរិក មកកម្ពុជាដែលលើកលែងពន្ធនេះនឹងអាចកើតមានព្រោះថា លក្ខខណ្ឌនៃការផ្ដល់អត្រាអនុគ្រោះបើការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺប្រទេសនាំចេញជាអ្នកចេញបញ្ជាក់ CO ថាទំនិញនេះពិតជា ឆ្លើយតបនឹងវិធានការទំនិញដែលព្រមព្រៀងក្នុងការអនុគ្រោះពន្ធ ប៉ុន្ដែករណីកម្ពុជាលើកលែងពន្ធនាំចូលពីសហរដ្ឋអាមេរិកនេះ យើងអត់តម្រូវឲ្យស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចសហរដ្ឋអាមេរិកចេញ […]

ក្រសួងការងារ នាំយ​ក​ឱកា​ស​ការ​ងារ​ជាង ៥ពាន់​កន្លែង​ផ្សព្វ​ផ្សាយ​ជូន​ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពីប្រ​ទេសថៃ នៅក្នុង​ខេត្ត​ក្រចេះ

Liny Chan August 9, 2025 09/08/2025

(​ក្រចេះ)៖ លោក ម៉ន គ្រីយ៉ា រដ្ឋ​លេខា​ធិ​ការនៃក្រ​សួង​ការ​ងារ និង​បណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ និង​លោក ម៉ុល វិបុល អនុ​រដ្ឋ​លេខា​ធិកា​រនៃក្រ​សួង​ការ​ងារ និង​បណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ ព្រម​ទាំង​មន្រ្តី​ក្រោម​ឱវាទ​ក្រសួង និង​អាជ្ញា​ធ​រ​ពាក់​ព័ន្ធ បាន​អញ្ជើញ​ចូល​រួម​សំណេះ​សំណាល និង​បើក​កម្ម​វិធី «វេទិ​កាកា​រ​ងារ» របស់​ទីភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការ​ងារ (NEA) នៃ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដែល​ប្រព្រឹត្ត​ទៅនៅ​ឃុំ​ស្រែ​ចារ និងឃុំឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅថ្ងៃ​ទី៨ ខែ​សី​ហា ឆ្នាំ​២០២៥​នេះ​។ ការបើកវេ​ទិកា​ការ​ងារ​នេះ ធ្វើឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ការ​ងារ​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ និង​ផ្សព្វ​ផ្សាយ​អំពី​អត្ថ​ប្រយោ​ជន៍​នៃ​របប​សន្តិ​សុខ​សង្គម​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ ជាពិ​សេសបង​ប្អូន​ពលក​រខ្មែរ​ដែលទើប​ត្រឡប់​មក​ពីប្រទេ​សថៃ។ ក្នុង​ឱកាស​នោះ មន្រ្តី​របស់​ក្រសួង​ក៏បាន​ផ្សព្វ​ផ្សាយ​អំពី​ឱកាស​ការ​ងារ និង​ការ​អប់​រំបណ្តុះ​បណ្តាល​បច្ចេ​កទេ​ស និង​វិជ្ជា​ជីវៈ ដល់​អ្នក​ចូលរួ​មចំនួន​ប្រមា​ណ ៣៧០នា​ក់ ខណៈដែ​លបង​ប្អូន​ប្រជា​ពល​រដ្ឋ ជាពិ​សេស បង​ប្អូន​ពលករ​ខ្មែរ​ប្រមា​ណ ៧០នាក់ ទទួល​បាន​ការ​ងារ​ភ្លាមៗ​ពីក្រុម​ហ៊ុន​ធំៗ​ដែល​មានតម្រូវការ​កម្លាំង​ពលកម្ម​សរុប​ប្រមា​ណ​ជាង ៥ពាន់​កន្លែង​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាមិនគាំទ្រឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត​ ឬការផលិតព័ត៌មានក្លែងក្លាយ

Liny Chan August 9, 2025 09/08/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ៗថា ប្រទេសកម្ពុជា មិនគាំទ្រឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត​ ឬការផលិតព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដំណើរការនៃបទឈប់បាញ់រវាងកងទ័ពទាំងពីរ ដែលបានព្រមពព្រៀងគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៉ី។ ការបញ្ជាក់បែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីមើលឃើញថា ភាគីថៃ បានប្រើប្រាស់ និងបបង្កើតព័ត៌មានមិនពិត ក្លែងក្លាយជាច្រើន ចែកចាយលើបណ្តាញព័ត៌មាន និងបណ្តាញសង្គមនានារបស់ថៃ ដើម្បីបំភាន់ការពិតជុំវិញបញ្ហាព្រំដែន និងដំណើរការនៃបទឈប់បាញ់រវាងយោធាទាំងពីរ។ ការសង្កត់ធ្ងន់របបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងក្នុងឱកាសបន្តសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ៗថា៖ «កម្ពុជា គឺមិនគាំទ្រជាដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬការផលិតព័ត៌មានក្លែងក្លាយណាមួយ ពីព្រោះទង្វើទាំងអស់នេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតាន់តឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែ វាបានបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសុខសន្តិភាពបន្ថែមទៀត»។ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ ​នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែរសីហា ឆ្នាំ២០២៥ ថ្មីៗនេះ នៅប្រទេសម៉ាឡេស៉ី។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កម្ពុជា នៅតែបញ្ជាក់ពីជំហរដោយស្មោះត្រង់របស់ខ្លួន […]

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យភាគីថៃ បង្ហាញសុឆន្ទៈក្នុងការគោរពបទឈប់បាញ់ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសន្តិភាព សម្រាប់ប្រជាជាតិប្រទេសទាំងពីរ

Liny Chan August 9, 2025 09/08/2025

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីថៃ បង្ហាញសុឆន្ទៈ និងការប្ដេជ្ញាចិត្តគោរពកិច្ចព្រមព្រៀងឈប់បាញ់ដោយស្មោះត្រង់ ដើម្បីរក្សាសន្តិភាពនៅក្នុងប្រទេសទាំងពីរ និងដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង១១ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ លោក ប៉ែន បូណា បានឱ្យដឹងថា នៅក្នុងអំឡុងពេលនៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក កម្ពុជាក្នុងនាមជាប្រទេសដែលស្រឡាញ់ និងការពារសន្តិភាព បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់នេះ ដោយបានរក្សាភាពស្ងៀមស្ងាត់ និងការអត់ធ្មត់ខ្ពស់បំផុត។ លោក ប៉ែន បូណា បានបន្ថែមថា ទទឹមនឹងរក្សាភាពស្ងៀមស្ងាត់ និងការអត់ធ្មត់ខ្ពស់បំផុតរបស់កម្ពុជា យើងក៏សង្កេតឃើញថា មានព័ត៌មានក្លែងក្លាយជាច្រើនដែលចេញមកពីភាគីថៃ ដែលជាព័ត៌មានភូតកុហក នៅក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់នេះ។ លោក ប៉ែន បូណា បានបន្ថែមទៀតថា ព័ត៌មានមិនពិត និងភូតកុហកទាំងអស់នោះ មិនផ្តល់ផលប្រយោជន៍អ្វីទេ ព្រោះកុំថាឡើយដល់ទៅប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិដែលមិនជឿលើព័ត៌មានទាំងនោះ សូម្បីតែប្រជាពលរដ្ឋថៃខ្លួនឯង ភាគច្រើនក៏សង្ស័យទៅលើព័ត៌មានដែលបញ្ចេញដោយរដ្ឋាភិបាល និងកងទ័ពថៃដែរ។ លោក ប៉ែន បូណា […]

កាកបាទក្រហមអន្តរជាតិ បានបញ្ជាក់ថា យោធិនកម្ពុជាទាំង១៨នាក់ ដែលត្រូវបានឃុំខ្លួនដោយភាគីថៃ កំពុងមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា

Liny Chan August 9, 2025 09/08/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា តាមកាកបាទក្រហមអន្តរជាតិ ដែលបានចុះសួរសុខទុក្ខយោធិនទាំង១៨នាក់ បានបញ្ជាក់ថា យោធិនកម្ពុជាទាំង១៨នាក់ ដែលត្រូវបានឃុំខ្លួនដោយភាគីថៃនោះ គឺកំពុងមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បែបនេះ នៅក្នុងស​ន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥។ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ លោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះ លោក Lloyd Gillett ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ដូច្នេះថា៖ «ចំពោះការចុះសួរសុខទុក្ខរបស់គណៈកម្មការ កាកបាទក្រហមអន្តរជាតិ ICRC បានទទួលព័ត៌មាន យោធិននៃកងយោធពលខេមរៈភូមិន្ទ ដែលដែលស្ថិតនៅក្រោមការឃុំឃុំខ្លួនរបស់ភាគីថៃនេះគឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា»។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, កម្ពុជាស្នើឲ្យភាគីថៃ ចាប់បញ្ជូនកងកម្លាំងរបស់យើងទាំង១៨ រូប […]

អ្នកនាំពាក្យក្រសួងការបរទេស បដិសេធការលើកឡើងដោយបង្ករឿងរបស់យោធាថៃថា កម្ពុជាកំពុងដំណើរការសង្គ្រាមបំភាន់ការពិត

Liny Chan August 8, 2025 08/08/2025

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ក្រសួងជំទាស់ជាខ្លាំងចំពោះការលើកឡើងដោយបង្ករឿងរបស់យោធាថៃថា កម្ពុជាកំពុងដំណើរការសង្គ្រាមបំភាន់ការពិត។ លោកបានបន្តថា ការថ្លែងបែបនេះ មិនត្រឹមតែជាការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់កិច្ចសន្ទនា នាពេលនេះ។ លោកបានថ្លែងបែបនេះក្នុងឱកាស អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។ លោក ជុំ​ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាសូមជំទាស់ជាខ្លាំងចំពោះការលើកឡើងដែលមានលក្ខណៈបង្ករឿង និងជាការបំភាន់ការពិតរបស់មជ្ឈដ្ឋានយោធាថៃ ដែលបានធ្វើការចែកផ្សាយជាសាធារណៈ នៅលើប្រព័ន្ធសង្គម នៅថ្ងៃម្សិលមិញ។ ការលើកឡើងនោះ ជាការចោទប្រកាន់ដោយគ្មានការទទួលខុសត្រូវ ថាកម្ពុជាកំពុងតែដំណើការនូវអ្វីដែលយោធាថៃចាត់ទុកថា សង្គ្រាមបំភាន់ការពិត។ វាមិនត្រឹមតែជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈរាំងស្ទះដល់លទ្ធភាពនៃការខិតខំប្រឹងប្រែង ដើម្បីសន្តិភាព កិច្ចសន្ទនា និងស្ថិរភាពកំពុងដំណើរការនៅពេលនេះ»។ នាឱកាសនោះ អ្នកនាំពាក្យក្រសួងការបរទេស ក៏បានថ្លែងថា កម្ពុជាអំពាវនាវដល់អាជ្ញាធរថៃ ឱ្យប្រកាន់ខ្ជាប់នូវការអត់ធ្មត់ និងវិជ្ជាជីវៈ ក្នុងការទំនាក់ទំនងជាសាធារណៈរបស់ខ្លួន ដោយចៀសវាងចេញផ្សាយសេចក្តីថ្លែងការណ៍ ដែលគ្មានមូលដ្ឋាន ហើយគំរាមកំហែងដល់សន្តិភាពដ៏ផុយស្រួយ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ សូមជម្រាបថា យោធាថៃតែងតែប្រើប្រាស់កាសែត Khaosod English និង The Nation Thailand ដើម្បីផ្សាយព័ត៌មានមិនពិត។ […]

កម្ពុជា ចាប់ផ្ដើមនាំចេញផ្លែទុរេន ជាលើកដំបូង ទៅកាន់ប្រទេសចិន តាមរយៈជើងយន្ដហោះ

Liny Chan August 8, 2025 08/08/2025

(ភ្នំពេញ)៖ កម្ពុជា បានចាប់ផ្ដើមសាកល្បងនាំចេញផ្លែឈើទុរេន ជាលើកដំបូង ទៅកាន់ខេត្ដហឺណាន ប្រទេសចិន តាមរយៈជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Ari Cambodia) នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងដំណាក់កាល សាកល្បងជាលើកដំបូងនេះ មានផ្លែទុរេនចំនួន២តោន បាននាំចេញទៅកាន់ប្រទេសចិន ហើយចំនួននេះ មិនមែនជាចំនួនជាក់លាក់នោះទេ គឺវានឹងកើនឡើងជាបន្ដបន្ទាប់ តាមការបញ្ជាទិញពីភាគីចិន។ លោក បួន សារៈមុនី បានថ្លែងថា «ខ្ញុំគិតថា ការនាំចេញតាមផ្លូវអាកាស ជាលើកទីដំបូងនេះ ជាមធ្យោបាយមួយមានប្រសិទ្ធភាព ហើយចម្ងាយដឹកជញ្ជូនពីកម្ពុជាទៅចិន ប្រើរយៈពេលតែ៤ម៉ោងប៉ុណ្ណោះ ដែលផ្ដល់ជូនដល់អ្នកបរិភោគ នូវភាពស្រស់នៃផ្លែទុរេន»។ ទន្ទឹមគ្នានេះ លោក បួន សារៈមុនី ក៏សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានជួយសម្រួល ក្នុងការដឹកជញ្ជូននេះ ហើយលោករំពឹងថា នឹងមានការនាំចេញច្រើន ជាបន្ដបន្ទាប់ទៀត ព្រោះឃើញថា ភាគីចិន បានធ្វើបញ្ជាទិញពីកម្ពុជាច្រើន ដែលអាចធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាស មានការកើនឡើង។ សូមជម្រាបថា នាពេលថ្មីៗនេះ […]