ព័ត៌មានអន្តរជាតិ

នៅសល់តែជាង ១០ថ្ងៃទៀតប៉ុណ្ណោះ Apple នឹងប្រកាសបង្ហាញផលិតផលថ្មីជាផ្លូវការហើយ

Liny Chan August 24, 2024 24/08/2024

(បរទេស)៖​ សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី១០ ខែកញ្ញាខាងមុខ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ក្រុមហ៊ុននឹងបង្ហាញម៉ូដែលចុងក្រោយបង្អស់របស់ iPhones, Apple Watches និង AirPods របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuteres នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍ពី Bloomberg ដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីព្រឹត្តិការណ៍នេះ iPhone ថ្មី ពោលគឺ ត្រកូល iPhone 16 ត្រូវបានគេរំពឹងថានឹងអាចរកទិញបាននៅថ្ងៃទី២០ ខែកញ្ញា ស្របតាមកាលវិភាគចេញលក់ជារៀងរាល់ឆ្នាំរបស់ Apple។ យ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀត Apple នៅមិនទាន់មានការបង្ហាញជាផ្លូវការនៅឡើយនោះទេ។ គួរជម្រាបថា អ្នកវិភាគរំពឹងលើត្រកូល iPhone 16 ថានឹងមានការអាប់ដេតសំខាន់ៗ រួមទាំងអេក្រង់ធំជាងមុន ការពង្រឹងសមត្ថភាពកាមេរ៉ា និងចេញមកជាមួយមុខងារ AI ថ្មីដែលមានឈ្មោះថា «Apple Intelligence»។ បន្ថែមពីលើ iPhone 16 នៅមាន Apple Watch […]

សហរដ្ឋអាមេរិកបន្ថែម ១២៣ក្រុមហ៊ុនទៅក្នុងបញ្ជីខ្មៅ រួមមានក្រុមហ៊ុនចិន និងរុស្ស៊ីជាច្រើន

Liny Chan August 24, 2024 24/08/2024

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបន្ថែមក្រុមហ៊ុនចំនួន ១២៣ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ ដែលត្រូវបានគេស្គាល់ថាជា «បញ្ជីអង្គភាព» ដែលក្នុងនោះរួមមានក្រុមហ៊ុនចិនចំនួន ៤២ និងក្រុមហ៊ុនរុស្ស៊ីចំនួន ៦៣។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបានបោះពុម្ពផ្សាយនៅក្នុង Federal Register នៅថ្ងៃសុក្រនេះ ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ការដាក់បញ្ចូលក្នុងបញ្ជីនេះ នឹងបង្ខំឱ្យក្រុមហ៊ុនអាមេរិកទាំងអស់ត្រូវតែទទួលបានអាជ្ញាបណ្ណដែលពិបាកទទួលបាន មុនពេលអាចនាំចេញទំនិញទៅកាន់ក្រុមហ៊ុនទាំងនោះ។ វិធានការនេះត្រូវបានប្រើប្រាស់ជាញឹកញាប់ ដោយរដ្ឋាភិបាលអាមេរិក ដើម្បីដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលជំរុញការអភិវឌ្ឍដោយយោធាចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រថយន្តក្រុងដឹកភ្ញៀវទេសចរឥណ្ឌាធ្លាក់ទឹកទន្លេនៅនេប៉ាល់ បណ្ដាលឱ្យមនុស្ស ២១នាក់បាត់បង់ជីវិត

Liny Chan August 24, 2024 24/08/2024

(ញូវដេលី)៖ ភ្ញៀវទេសចរឥណ្ឌា ២១នាក់បានស្លាប់ នៅថ្ងៃសុក្រនេះ នៅពេលដែលរថយន្តក្រុងដែលដឹកពួកគេបានធ្លាក់ចូលទៅក្នុងទន្លេ ដែលហើមដោយភ្លៀងនៅប្រទេសនេប៉ាល់ជិតខាង នេះបើយោងតាមអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធនៃប្រទេសហិម៉ាឡៃយ៉ា។ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធ លោក Shailendra Thapa បាននិយាយថា មនុស្សសរុបចំនួន ២១នាក់បានស្លាប់ និង ២២នាក់ផ្សេងទៀតបានរងរបួស ដោយបន្ថែមថា អ្នកដំណើរទាំងអស់ចំនួន ៤១នាក់ និងបុគ្គលិក២នាក់ គឺជាជនជាតិឥណ្ឌា ហើយកំពុងធ្វើដំណើរទៅកាន់រដ្ឋធានី Kathmandu ទីក្រុងទេសចរណ៍ Pokhara នៅពេលដែលគ្រោះថ្នាក់កើតឡើង។ ផ្លូវនៅក្នុងតំបន់ភ្នំអាចជាបញ្ហាប្រឈមសម្រាប់អ្នកបើកបរ ព្រោះវាតែងតែតូចចង្អៀត និងគ្រោះថ្នាក់ ដែលធ្វើឱ្យវាពិបាកក្នុងការបត់បែនយានជំនិះធំៗ។ ក្រុមអ្នកជួយសង្គ្រោះមនុស្ស ២២នាក់ចេញពីទន្លេ Marsyangdi ដែលហើមដោយទឹកភ្លៀងនៅក្នុងស្រុក Tanahun ដែលមានចម្ងាយប្រហែល ១១៨ គីឡូម៉ែត្រពីទីក្រុង Kathmandu ក្នុងនោះ ១២នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបានដឹកតាមផ្លូវអាកាសទៅកាន់រដ្ឋធានី។ ក្រុមប៉ូលីស និងកងទ័ពបានចុះតាមជណ្តើរដែកដ៏វែងដើម្បីទៅដល់ទន្លេ ដោយប្រើខ្សែពួរដើម្បីទាញអ្នករបួស និងអ្នកស្លាប់ចេញ។ រូបភាពវីដេអូបានបង្ហាញថា ស្ត្រី និងកុមារអស់កម្លាំងដេកនៅកណ្តាលកំទេចកំទីដែលរាយប៉ាយនៅតាមមាត់ទន្លេដែលហូរយ៉ាងលឿន ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានទាញកុមារដែលស្ទើរតែដួលសន្លប់ចេញពីគ្រោះថ្នាក់។ ទីភ្នាក់ងារសារព័ត៌មាន ANI បាននិយាយថា រដ្ឋ Uttar Pradesh […]

ទឹកជំនន់ និងការរអិលបាក់ដីនៅរដ្ឋ Tripura ប្រទេសឥណ្ឌា បង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន

Liny Chan August 23, 2024 23/08/2024

(ញូវដេលី)៖ អាជ្ញាធរនិយាយថា នៅ​ថ្ងៃ​សុក្រនេះ ក្រុមទាហានបានជួយសង្រ្គោះប្រជាជនទៅកាន់​ទី​សុវត្ថិភាព ​នៅក្នុង​រដ្ឋ Tripura ភាគ​ឦសាន​នៃប្រទេស​ឥណ្ឌា បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់ និង​ការ​រអិលបាក់ដី ដែលបង្ខំឱ្យមនុស្សជាង ៦៥,០០០នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលមនុស្សចំនួន ២៣នាក់បានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០២៤។ រូបភាពពីទូរស្សន៍បង្ហាញឱ្យឃើញនូវបុគ្គលិកកងទ័ព កំពុងបញ្ជាទូកសង្គ្រោះ ខណៈដែលរថយន្តធុនតូច និងរថយន្តក្រុង ជាប់កកកុញនៅតាមផ្លូវដែលលិចលង់ដោយទឹកត្រឹមជង្គង់។ មន្ត្រី​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​និយាយ​ថា ភ្លៀង​ធ្លាក់​មិន​ឈប់ឈរ ៤ថ្ងៃមកនេះ ​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ឡើង​កាន់តែខ្លាំង។ បើតាមក្រុមមន្ត្រីអ្នកផ្លាស់ទីលំនៅ បានប្រមូលផ្តុំគ្នានៅក្នុងជំរំចំនួន ៤៥០កន្លែង។ មនុស្សសរុបប្រហែល ១.៧លាននាក់បានរងផលប៉ះពាល់ ជាមួយនិងការខូចខាតធ្ងន់ធ្ងរចំពោះហេដ្ឋារចនាសម្ព័ន្ធ ដំណាំ និងសត្វចិញ្ចឹម។ រីឯអ្នកស្លាប់ភាគច្រើនគឺបណ្តាលមកពីបំណាក់ដី ហើយខ្លះទៀតលង់ទឹក។ គួរបញ្ជាក់ថា ក្រៅពីឥណ្ឌា ប្រទេសជិតខាងគឺបង់ក្លាដែសឯណោះវិញ ការធ្លាយទំនប់ទឹក Gomti ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បណ្តាលឱ្យ​ជន់​លិច​ភូមិ​ចំនួន ១៥ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​រយ​គ្រួសារ​ត្រូវបាន​ជម្លៀស​ចេញ។ នៅរដ្ឋធានី Dhaka ប្រជាជនចោទប្រកាន់ថា ទឹកជំនន់បណ្តាលមកពីការបើកទ្វារទឹកទំនប់នៅឥណ្ឌា ខណៈដែលឥណ្ឌាបានបដិសេធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ដុំពេជ្រធំជាងគេទី២លើពិភពលោក ត្រូវបានរកឃើញនៅប្រទេសបុតស្វាណា នៃទ្វីបអាហ្រ្វិក

Liny Chan August 23, 2024 23/08/2024

(ហ្កាបូរ៉ូន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុនរុករករ៉ែ Lucara Diamond Corp របស់កាណាដា បានប្រកាសឱ្យដឹងថា ដុំពេជ្រមួយទំហំរហូតដល់២,៤៩២ការ៉ាត់ ដែលធំបំផុតលំដាប់ទី២ នៅលើពិភពលោក ត្រូវបានរកឃើញ នៅក្នុងប្រទេសបុតស្វាណា នៃទ្វីបអាហ្រ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤។ យោងតាមក្រុមហ៊ុន Lucara ដុំពេជ្រខាងលើ ត្រូវបានរកឃើញ នៅអណ្តូងរ៉ែរុករកពេជ្រ Karowe Diamond Mine នៃតំបន់​ភាគឦសានបុតស្វាណា តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាកាំរស្មីអ៉ិច ឬ X-ray។ ក្រុមហ៊ុន Lucara មិនបានបញ្ជាក់អំពីតម្លៃនៃដុំពេជ្រនោះ ឬមួយក៏កម្រិតគុណភាពរបស់វាឡើយ ប៉ុន្តែបើគិតពីទំហំការ៉ាត់ វាជាដុំពេជ្រធំជាងគេបង្អស់ លំដាប់ទី២ បន្ទាប់ពីដុំពេជ្រឈ្មោះ Cullinan ដែលមានទំហំ៣,០១៦ការ៉ាត់ និងត្រូវបានរកឃើញ នៅប្រទេសអាហ្រ្វិកខាងត្បូង កាលពីឆ្នាំ១៩០៥។ គួរបញ្ជាក់ថា បុតស្វាណា គឺជាប្រទេសធំបំផុតមួយ នៅលើពិភពលោក ខាងផលិតពេជ្រ ដែលជាប្រភពចំណូលចម្បងរបស់ខ្លួន ហើយរ៉ាប់រងប្រមាណ៣០ភាគរយ នៃ GDP […]

ធ្លាក់យន្តហោះផ្ទុកមនុស្ស៩នាក់ នៅក្បែរទីក្រុងបាងកកនៃប្រទេសថៃ, អាជ្ញាធរមិនរំពឹងមានអ្នកនៅមានជីវិត

Liny Chan August 23, 2024 23/08/2024

(បាងកក)៖ នាថ្ងៃសុក្រនេះ ក្រុមសង្រ្គោះកំពុងបន្តប្រតិបត្តិការ នៅក្នុងព្រៃនៃប្រទេសថៃ ដើម្បីរុករកមនុស្សបាត់ខ្លួនសរុបចំនួន ៩នាក់ ក្រោយយន្តហោះខ្នាតតូច១គ្រឿង បានធ្លាក់ក្បែរ ភាគអាគ្នេយ៍រាជធានីបាងកក ប៉ុន្តែអាជ្ញាធរមិនរំពឹងថា អាចមានអ្នករួចរស់​ជីវិតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤។ អាជ្ញាធរថៃបានប្រាប់ថា យន្តហោះខាងលើ ប្រភេទ Cessna 208B Grand-Caravan បានធ្លាក់នៅតំបន់ព្រៃនៃខេត្ត Chacheongsao កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយមនុស្សទាំងប៉ុន្មាន ដែលធ្វើដំណើរលើនោះ ត្រូវបានសន្និដ្ឋានថា បាត់បង់ជីវិតទាំងអស់។ មនុស្សទាំង៩នាក់នោះ រួមមានអាកាសយានិក២នាក់ និងអ្នកដំណើរ៧នាក់ ហើយយន្តហោះបានធ្លាក់ ក្រោយពេលចេញដំណើរ ពីអាកាសយានដ្ឋាន Suvarnabhumi នៃទីក្រុងបាងកក នៅតាមផ្លូវឆ្ពោះទៅកាន់ខេត្ត Trat ដែលមានឆ្នេរខ្សាច់ស្អាតៗ នៅជាប់​ឈូងសមុទ្រថៃ។ គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សញ្ជាតិរបស់មនុស្សទាំង៩នាក់ខាងលើ រួមមានថៃ៤នាក់ និងចិន៥នាក់ ក្នុងនោះមានក្មេងៗ២នាក់ អាយុ១២និង១៣ឆ្នាំ។ កងទ័ពនិងអ្នកស្ម័គ្រចិត្តសរុបជាង៣០០នាក់ បានចូលរួមប្រតិបត្តិការរុករក ហើយអាជ្ញាធរថៃ បានបើកការស៉ើបអង្កេត ដើម្បីកំណត់មូលហេតុនៃការធ្លាក់យន្តហោះនេះ។ បំណែកមួយចំនួន […]

កូរ៉េខាងជើង ថ្កោលទោសគម្រោងលក់ឧទ្ធម្ភាគចក្ររបស់អាមេរិក ឱ្យកូរ៉េខាងត្បូង ជាទង្វើបង្ករឿង

Liny Chan August 23, 2024 23/08/2024

(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសផែនការរបស់សហរដ្ឋអាមេរិក ក្នុងការលក់ឧទ្ធម្ភាគចក្រ Apache ទៅឱ្យកូរ៉េខាងត្បូង ហើយសន្យាថានឹងចាត់វិធានការ បន្ថែមដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រតិកម្មរបស់ទីក្រុងព្យុងយ៉ាង កើតមានឡើងក្រោយមន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានប្រកាសថាក្រសួងការបរទេសអាមេរិកបានអនុម័តការលក់ឧទ្ធម្ភាគចក្រ Apache រួមទាំងបរិក្ខារពាក់ព័ន្ធ ទៅឱ្យកូរ៉េខាងត្បូង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី២៣ ខែសីហានេះបានថ្កោលទោសគម្រោងលក់នេះ និងចាត់ទុកថាជា ទង្វើបង្ករឿង។ «នេះគឺជាទង្វើបង្ករឿងដែលមានចេតនាបង្កើនអស្ថិរភាពសន្តិសុខនៅក្នុងតំបន់»។ នេះជាសម្ដីរបស់មន្ត្រីកូរ៉េខាងជើងម្នាក់ដកស្រង់ចេញផ្សាយដោយ KCNA។ មន្ត្រីកូរ៉េខាងជើងរូបនេះដដែល ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថាកំពុងបង្កើនការប្រឈមមុខដាក់គ្នាដោយយោធា និងរុញច្រានតំបន់ទាំងមូលទៅក្នុងហានិភ័យនៃជម្លោះថ្មី មួយ តាមរយៈការផ្គត់ផ្គង់អាវុធទៅឱ្យសម្ព័ន្ធមិត្ត និងប្រទេសជាមិត្តរបស់ខ្លួន។ ដូច្នេះការពង្រឹងសមត្ថភាពការពារខ្លួនរបស់កូរ៉េខាងជើងនឹងត្រូវបង្កើន ដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍ ព្រមទាំងសន្តិភាពក្នុងតំបន់។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា បានប្រកាសឱ្យដឹងថាខ្លួនបានអនុម័តលើការលក់ទៅឱ្យកូរ៉េខាងត្បូង នូវឧទ្ធម្ភាគចក្រប្រយុទ្ធ Apache ចំនួន ៣៦គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងនោះរួមមានទាំងមីស៊ីល គិតជាទឹកប្រាក់ស្មើនឹងជាង ៣.៥ពាន់លានដុល្លារ។ ការប្រកាសនេះដែរធ្វើឡើងក្នុងថ្ងៃតែមួយដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុង សេអ៊ូល ចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដើម្បីហ្វឹកហាត់ពីរបៀបទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង។ សមយុទ្ធមានឈ្មោះថា […]

ថៃបានបញ្ជាក់ករណីជំងឺអុតស្វាជាប្រភេទ Clade 1b ដែលជាករណីទី២ នៅក្រៅទ្វីបអាហ្វ្រិក

Liny Chan August 22, 2024 22/08/2024

(បាងកក)៖ ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា ករណីជំងឺអុតស្វាដែលបានរាយការណ៍ក្នុងសប្តាហ៍នេះ គឺជាមេរោគប្រភេទ Clade 1b ដែលជាករណីទី២ ដែលត្រូវបានបញ្ជាក់នៃមេរោគប្រភេទនេះនៅក្រៅទ្វីបអាហ្វ្រិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ករណីនេះគឺជាបុរសជនជាតិអឺរ៉ុបអាយុ ៦៦ឆ្នាំ ដែលបានមកដល់ប្រទេសថៃកាលពីសប្តាហ៍មុន មកពីប្រទេសមួយនៅទ្វីបអាហ្វ្រិកដែលមិនបានបញ្ជាក់ ជាកន្លែងដែលជំងឺនេះកំពុងរាតត្បាត។ លោក Thongchai Keeratihattayakorn អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យជំងឺ បានប្រាប់ Reuters ថា «លទ្ធផលតេស្តបញ្ជាក់ថា គាត់បានឆ្លងមេរោគអុតស្វាប្រភេទ Clade 1b ដែលជាករណីដំបូងដែលត្រូវបានធ្វើរោគវិនិច្ឆ័យនៅក្នុងប្រទេសថៃ ប៉ុន្តែបុរសម្នាក់នេះទំនងជាឆ្លងមេរោគនេះពីប្រទេសដែលមានជំងឺរាតត្បាត»។ លោកបាននិយាយថា មិនមានការឆ្លងក្នុងស្រុកផ្សេងទៀតត្រូវបានរកឃើញតាមរយៈការតាមដានទំនាក់ទំនងនោះទេ។ មេរោគប្រភេទ Clade 1b បានបង្កឱ្យមានការព្រួយបារម្ភទូទាំងពិភពលោក ដោយសារតែភាពងាយស្រួលនៃការរាលដាលរបស់វា តាមរយៈការប៉ះពាល់ជិតស្និទ្ធជាប្រចាំ។ ករណីនៃមេរោគប្រភេទនេះត្រូវបានបញ្ជាក់កាលពីសប្តាហ៍មុន នៅក្នុងប្រទេសស៊ុយអែត និងត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងនៃជំងឺនៅទ្វីបអាហ្វ្រិក ដែលជាសញ្ញាដំបូងនៃការរីករាលដាលនៅក្រៅទ្វីបនេះ។ អង្គការសុខភាពពិភពលោកបានប្រកាសថា ការផ្ទុះឡើងនៃជំងឺនេះថ្មីៗនេះ គឺជាភាពអាសន្នផ្នែកសុខភាពសាធារណៈដែលមានការព្រួយបារម្ភជាអន្តរជាតិ បន្ទាប់ពីមេរោគប្រភេទថ្មីនេះត្រូវបានកំណត់អត្តសញ្ញាណ។ កាលពីថ្ងៃពុធ ថៃបាននិយាយថាបុរសដែលត្រូវបានបញ្ជាក់ថាមានជំងឺអុតស្វា បានឆ្លងកាត់ប្រទេសមួយនៅមជ្ឈិមបូព៌ា ដែលគាត់ក៏មិនបានបញ្ជាក់ឈ្មោះដែរ មុនពេលហោះទៅប្រទេសថៃ។ ប្រទេសថៃបានរកឃើញករណីជំងឺអុតស្វាប្រភេទ Clade 2 ចំនួន […]

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល អះអាងថានឹងមិនដកកងទ័ពចេញពីច្រករបៀង Philadelphi ក្នុងតំបន់ហ្កាហ្សានោះទេ

Liny Chan August 22, 2024 22/08/2024

(ហ្ស៊េរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថាអ៉ីស្រាអែលមិនបានយល់ព្រមថានឹងដកកងទ័ព របស់ខ្លួនចេញពីច្រករបៀង Philadelphi ស្ថិតនៅតាមបណ្ដោយព្រំដែនរវាងអេហ្ស៉ីប និងតំបន់ហ្កាហ្សានោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលនឹងប្រកាន់ខ្ជាប់នូវការសម្រេចឱ្យបានរាល់វត្ថុបំណង របស់ខ្លួនទាំងអស់នៅក្នុងសង្រ្គាម តាមការកំណត់របស់គណៈរដ្ឋមន្ត្រី ក្នុងនោះរួមមានទាំងការធានាឱ្យបានថាតំបន់ហ្កាហ្សានឹងមិនបង្កការគំរាមកំហែងសន្តិសុខ សាជាថ្មីដល់អ៉ីស្រាអែលដាច់ខាត។ នេះគឺតម្រូវជាចំាបាច់ការធានាសន្តិសុខនៅតាមព្រំដែនភាគខាងត្បូង»។ គួរបញ្ជាក់ថា ប្រតិកម្មរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ធ្វើឡើងជាការបដិសេធទៅនឹងសេចក្ដីរាយការណ៍ដែលថាលោក ណេតាន់យ៉ាហ៊ូ បានយល់ព្រម តាមសំណើរបស់សហរដ្ឋអាមេរិក ដើម្បីដកកងទ័ពចេញពីច្រករបៀង Philadelphi ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរអ្នកទោសជាមួយ ក្រុមហាម៉ាស។ Philadelphi គឺជាច្រករបៀងមួយស្ថិតនៅតាមបណ្ដោយព្រំដែនអេហ្ស៉ីប និងតំបន់ហ្កាហ្សា។ ច្រករបៀងនេះមានប្រវែង ១៤គីឡូម៉ែត្រ គឺជាតំបន់ទ្រនាប់គ្មាន យោធាដែលនៅតែជាចំណុចខ្ទាស់ដ៏សំខាន់ នៅក្នុងកិច្ចចរចារវាងអ៉ីស្រាអែល និងហាម៉ាស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Apple ស្រាប់តែផ្លាស់ប្តូរយុទ្ធសាស្ត្រ ទៅផលិត iPhone 16 នៅប្រទេសចិនវិញ

Liny Chan August 22, 2024 22/08/2024

(បរទេស)៖ ក្រុមហ៊ុន Apple កន្លងទៅត្រូវបានរាយការណ៍មកថា ងាកទៅផ្តោតអាជីវកម្មរបស់ខ្លួននៅប្រទេសឥណ្ឌាវិញ ជំនួសឲ្យប្រទេសចិន សម្រាប់ការផលិតទូរស័ព្ទ iPhone ។ យោងតាមរបាយការណ៍ពី Bloomberg ក្រុមហ៊ុននេះបានផលិត iPhones មានតម្លៃសរុបខ្ទង់ ១៤ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ចុងក្រោយបង្អស់បានអះអាងថា Apple បានបង្វែរយុទ្ធសាស្ត្ររបស់ខ្លួនម្តងទៀត ដោយងាកទៅកាន់ប្រទេសចិនវិញ សម្រាប់ការ iPhone 16 ស៊េរី។ បើតាមការចេញផ្សាយដោយសារព័ត៌មន Gizmo China បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងធ្វើការជាមួយក្រុមហ៊ុន Foxconn នៅក្នុងការផលិត iPhones ស៊េរីថ្មីរបស់ខ្លួន គឺត្រកូល iPhone 16 ខណៈក្រុមហ៊ុន Foxconn ក៏បានចាប់ផ្តើមជ្រើសរើសបុគ្គលិកទ្រង់ទ្រាយធំ សម្រាប់ធ្វើការក្នុងរោងចក្រមួយ នៅក្នុងចំណោមរោងចក្រជាច្រើនរបស់ខ្លួននៅក្នុងប្រទេសចិនផងដែរ។ ក្រុមហ៊ុន Foxconn ក៏មានគម្រោងនៅក្នុងការវិនិយោគទឹកប្រាក់ចំនួន ១ពាន់លានយ៉ន់ (១៤០ លានដុល្លារ) នៅក្នុងទីក្រុង Zhengzhou ប្រទេសចិន ថែមទៀតផង។ គួរជម្រាបថា បើនិយាយអំពីខ្សែសង្វាក់ផ្គត់ផ្គង់ […]