ព័ត៌មានអន្តរជាតិ

TikTok ប្ដឹងតុលាការឧទ្ធរណ៍អាមេរិកឱ្យលុបចោលច្បាប់ថ្មីដែលត្រូវឱ្យលក់អាជីវកម្មនៅអាមេរិក ឬហាមឃាត់

Liny Chan August 19, 2024 19/08/2024

(បរទេស)៖ ក្រុមហ៊ុន TikTok បានប្រាប់តុលាការឧទ្ធរណ៍អាមេរិក ថាក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានផ្ដល់នូវ​ព័ត៌មានមិនពិតថា បណ្ដាញសង្គម TikTok ជាគេញសម្ងាត់ ឬជាអ្នកផ្ដល់ព័ត៌មានឱ្យរដ្ឋាភិបាល និងបានជំរុញឱ្យតុលាការលុបចោលច្បាប់ដែលតម្រូវឱ្យ ByteDance ដែលជាក្រុមហ៊ុនមេ មានមូលដ្ឋាននៅប្រទេសចិនលក់ទ្រព្យសម្បត្តិរបស់ TikTok នៅសហរដ្ឋអាមេរិក ឬប្រឈមនឹងការហាមឃាត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងពាក្យបណ្ដឹងរបស់ TikTok បាន​បញ្ជាក់ថា ក្រសួង​យុត្តិធម៌​អាមេរិក បាន​បង្កើត​កំហុស​ជាក់ស្តែង​ក្នុង​ករណី​នេះ។ ការិយាល័យមេធាវី បាននិយាយកាលពីខែមុនថា កម្មវិធីនេះបង្កហានិភ័យសន្តិសុខជាតិ ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលចិនប្រមូលទិន្នន័យរបស់ជនជាតិអាមេរិក និងរៀបចំដោយសម្ងាត់នូវខ្លឹមសារមួយចំនួន។ ក្រុមហ៊ុន TikTok បានបញ្ជាក់ជាថ្មីទៅកាន់តុលាការឧទ្ធរណ៍ថា សម្រាប់ទិន្នន័យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកគឺត្រូវ​បានរក្សាទុកនៅជាមួយក្រុមហ៊ុនអាមេរិកគឺ Oracle ចំណែកមាតិកាផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់​នោះគឺ​ក្រុមហ៊ុនបានអនុលោមទៅតាមច្បាប់ និងការទាមទាររបស់អាមេរិករួចអស់ហើយ ដូច្នោះវាមិនមែនអ្វីដែលជាក្ដីព្រួយបារម្ភ និងមិនដូចការលើកឡើងរបស់ចៅក្រមនោះទេ។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែមេសា លើច្បាប់​ថ្មី​មួយ ដោយ​ទុកពេលឱ្យក្រុមហ៊ុន ByteDance រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្នុងការលក់អាជីវកម្ម TikTok នៅ​សហរដ្ឋអាមេរិក […]

បេឡារុស ថាបាននិងកំពុងដាក់ពង្រាយកម្លាំងទ័ព ១ភាគ៣ នៅព្រំដែនជាមួយអ៊ុយក្រែន

Liny Chan August 19, 2024 19/08/2024

(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា អ៊ុយក្រែនបានដាក់កងទ័ពជាង ១២០,០០០នាក់ ឱ្យឈរជើងនៅព្រំដែនជាមួយបេឡារុស ហើយទីក្រុងមីនស្កិ៍ក៏បានដាក់ពង្រាយជិត ១ភាគ ៣នៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នៅតាមព្រំដែនជាមួយគ្នានោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០២៤។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរបស់រុស្ស៉ី ដែលដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Belta លោក Lukashenko គូសបញ្ជាក់ថា «ដោយមើលឃើញគោលនយោបាយឈ្លានពានរបស់ពួកគេ យើងបានណែនាំ និងដាក់ជាគោលការណ៍ថា ក្នុងករណីមានសង្រ្គាម ពួកគេនឹងត្រូវរារាំងដោយយោធារបស់យើង នៅតាមព្រំដែនទាំងមូល»។ លោក Lukashenko មិនបានបញ្ជាក់ពីចំនួនជាក់លាក់នៃកងទ័ព ដែលត្រូវបានដាក់ពង្រាយនៅព្រំដែនជាមួយអ៊ុយក្រែនទេ។ ប៉ុន្តែបើតាមរបាយការណ៍ឆ្នាំ ២០២២ របស់ International Institute for Strategic Studies’ Military Balance កងទ័ពអាជីពបេឡារុសមានប្រហែល ៤៨,០០០នាក់ និងទាហានព្រំដែនរដ្ឋប្រហែល ១២,០០០នាក់។ គួរបញ្ជាក់ថា លោក Lukashenko​ ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធម្នាក់របស់ លោក ពូទីន ហើយថ្មីៗនេះ បានសម្តែងការប្រឆាំងចំពោះប្រតិបត្តិការវាយលុករបស់អ៊ុយក្រែន […]

អ៊ុយក្រែន អះអាងពីការវាយកម្ទេចស្ពានមួយផ្សេងទៀត ក្នុងតំបន់ Kursk របស់រុស្ស៉ី

Liny Chan August 19, 2024 19/08/2024

(កៀវ)៖ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន បានអះអាងថាកងកម្លាំងរបស់ខ្លួនបានកម្ទេចស្ពានយុទ្ធសាស្ត្រមួយផ្សេងទៀត នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ដែលនឹងបង្ក ការលំបាកដល់ទីក្រុងមូស្គូ ក្នុងការផ្គត់ផ្គង់ទៅដល់កងកម្លាំងរុស្ស៉ីដែលកំពុងព្យាយាមទប់ស្កាត់ការវាយរុលទៅមុខរបស់កងកម្លាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន Reuters។ ទីក្រុងកៀវ បាននិយាយថាកងកម្លាំងរបស់ខ្លួន បានវាយដណ្ដើមកាន់កាប់ទឹកដីច្រើនជាង ៨០កន្លែង លើផ្ទៃ១១៥០គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ចាប់តាំងពី បានបើកប្រតិបត្តិការវាយលុកចូលទឹកដីរុស្ស៉ីកាលពីថ្ងៃទី៦ ខែសីហាមក ធ្វើឱ្យអ៊ុយក្រែនក្លាយជាប្រទេសដំបូងគេបំផុតដែលបានលើកទ័ពវាយចូលដីរុស្ស៉ី ក្រោយសម័យសង្រ្គាម លោកលើកទី២មក។ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក ​Mykola Oleshchuk ធ្វើការអះអាងពីការបំផ្លាញស្ពានមួយផ្សេងទៀតរបស់រុស្ស៉ី នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនង សង្គម Telegram កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហា ជាមួយការបង្ហោះវីដេអូ ដែលបង្ហាញពីផ្សែងហ៊ុយចេញពីការផ្ទុះនៅលើស្ពាន ហើយគេឃើញមានផ្នែកមួយនៃស្ពានត្រូវបាន បំផ្លាញ។ ប៉ុន្តែខាងទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់វីដេអូនេះបាននៅឡើយទេ ហើយក៏មិនទាន់អាចបញ្ជាក់ឱ្យច្បាស់ពីស្ថានការណ៍នៅក្នុងតំបន់ Kursk បាននោះដែរ ខណៈទាំងរុស្ស៉ី និងអ៊ុយក្រែន អះអាងពីភាពរីកចម្រើនដូចគ្នាៗ។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន រុស្ស៉ីបាននិយាយថាអ៊ុយក្រែនក៏បានកម្ទេចស្ពានមួយក្នុងតំបន់ Kursk ផងដែរ ដោយបានប្រើប្រាស់មីស៊ីលបាញ់ចេញពីប្រព័ន្ធមីស៊ីល […]

មេដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក សន្យាជាថ្មីថានឹងរួមដៃគ្នា ដោះស្រាយបញ្ហាប្រឈមក្នុងតំបន់

Nisaiy KP August 18, 2024 18/08/2024

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ នាឱកាសប្រារព្ធខួបមួយឆ្នាំនៃកិច្ចប្រជុំកំពូល Camp David និងបានបញ្ជាក់ឡើងវិញពីការសន្យារួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ សេចក្ដីថ្លែងការណ៍រួមខាងលើដែលត្រូវបានចេញផ្សាយដោយការិយាល័យវិមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាន​ឱ្យដឹងទៀតថាគោលការណ៍ស្ដីពី កិច្ចសហប្រតិបត្តិការត្រីភាគីដែលត្រូវបានឯកភាពគ្នាឡើង នៅឯកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០២៣ នឹងបន្តបម្រើជាជំហានដើរសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំង៣។ «យើងមានការប្ដេជ្ញាចិត្ត ក្នុងការពិគ្រោះយោបល់ស្ដីពីបញ្ហាប្រឈមនៅក្នុងតំបន់ ការបង្កហេតុ និងការគំរាមកំហែងទាំងឡាយដែលបង្កផលប៉ះពាល់ដល់ផលប្រយោជន៍សមូហភាព និងសន្តិសុខរបស់យើង»។ នេះបើតាមសេចក្ដីថ្លែងការណ៍ខាងលើដដែល។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានជួបគ្នា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំមុន និងបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា ហើយរួមដៃគ្នាប្រឆាំងនឹងការកើនឡើងឥទ្ធិពលចិន ព្រមទាំងការគំរាមកំហែងសន្តិសុខ ពីសំណាក់កូរ៉េខាងជើង។ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង មេដឹកនាំនៃប្រទេសទាំង៣ គ្រោងនឹងជួបគ្នាជាថ្មីនៅក្នុងឆ្នាំនេះ ប៉ុន្តែមិនទាន់មានការទទួលស្គាល់ ឬព័ត៌មានលម្អិត ពីកាលបរិច្ឆេទនោះទេ ជាពិសេសក្នុងពេលដែលលោក […]

ព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី Paetongtarn ជានាយករដ្ឋមន្ត្រីជាផ្លូវការ

Nisaiy KP August 18, 2024 18/08/2024

(បាងកក)៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ បានចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជាផ្លូវការ ២ថ្ងៃបន្ទាប់ពីអ្នកស្រីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី នៅប៉ុន្មាន សប្ដាហ៍ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ត្រូវបានអានដោយលេខាធិការរដ្ឋសភាថៃ លោក Apat Sukhanand នៅឯពិធីផ្លូវការមួយរៀបចំឡើងក្នុង ទីក្រុងបាងកក។ ដោយស្លៀកសម្លៀកបំពាក់ឯកសណ្ឋាន អ្នកស្រី Paetongtarn បានលុតជង្គង់ និងធ្វើការគោរពនៅចំពោះមុខរូបថតព្រះមហាក្សត្រថៃ មុននឹងធ្វើការ ថ្លែងសុន្ទរកថាខ្លីមួយអរគុណទៅកាន់ព្រះមហាក្សត្រ និងអ្នកតំណាងរាស្ត្រ សម្រាប់ការជ្រើសតាំងឱ្យអ្នកស្រីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ ក្នុងសុន្ទរកថា អ្នកស្រី Paetongtarn បានគូសបញ្ជាក់ដូច្នេះថា «ក្នុងនាមជាប្រមុខរដ្ឋាភិបាល ខ្ញុំនឹងបំពេញភារកិច្ចរបស់ខ្ញុំរួមគ្នាជាមួយអ្នកតំណាងរាស្ត្រ ដោយបើកចិត្ត ទូលាយ។ ខ្ញុំនឹងស្ដាប់រាល់មតិទាំងអស់ ធ្វើដូច្នេះទើបយើងអាចនាំប្រទេសឆ្ពោះទៅរកស្ថិរភាព»។ គួរបញ្ជាក់ថា មានអាយុ ៣៧ឆ្នាំ អ្នកស្រី Paetongtarn បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រថៃ និងជានាយករដ្ឋមន្ត្រីជាស្ត្រីទី២ បន្ទាប់ពីអ្នកស្រី យ៉ីងឡាក់ ដែលត្រូវជាមីងរបស់អ្នកស្រី។ អ្នកស្រីដែលជាកូនស្រីពៅរបស់លោក […]

មនុស្សប្រហែល ៨៦លាននាក់រងផលប៉ះពាល់ពីគ្រោះរាំងស្ងួត នៅអាហ្វ្រិកប៉ែកខាងត្បូង

Nisaiy KP August 18, 2024 18/08/2024

(ហារ៉ា)៖ ប្រជាជនប្រហែល ៦៨លាននាក់ នៅប៉ែកខាងត្បូងអាហ្រ្វិក កំពុងទទួលរងនូវឥទ្ធិពលនៃគ្រោះរាំងស្ងួតបណ្តាលមកពីបាតុភូត El Nino ដែលបានបំផ្លិចបំផ្លាញដំណាំនៅទូទាំងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ ២០២៤។ គ្រោះរាំងស្ងួតតាំងពីដើមឆ្នាំ ២០២៤ បានប៉ះពាល់ដល់ផលិតកម្មដំណាំ និងបសុសត្វ ដោយនាំឱ្យមានការខ្វះខាតស្បៀងអាហារ ខូចខាតដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។ ប្រមុខរដ្ឋមកពី ១៦ ប្រទេសនៃសហគមន៍អភិវឌ្ឍអាហ្វ្រិកប៉ែកខាងត្បូង (SADC) កំពុងប្រជុំគ្នានៅរដ្ឋធានី Harare ប្រទេសហ្ស៉ីមបាវ៉េ ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់ រួមទាំងសន្តិសុខស្បៀងផងដែរ។ លេខាធិការប្រតិបត្តិរបស់ SADC លោក Elias Magosi និយាយថា មនុស្សប្រហែល ៦៨លាននាក់ ឬ ១៧ភាគរយនៃចំនួនប្រជាជនក្នុងតំបន់ កំពុងត្រូវការជំនួយ។ លោកបញ្ជាក់ថា «រដូវវស្សាឆ្នាំ ២០២៤ប្រឈមបញ្ហា ដោយផ្នែកភាគច្រើននៃតំបន់ជួបប្រទះនូបឥទ្ធិពលអវិជ្ជមាននៃបាតុភូត El Nino នោះគឺភ្លៀងធ្លាក់យឺតយាវ»។ ប្រទេសមួយចំនួន ដូចជា ហ្ស៉ីមបាវ៉េ ហ្សំប៊ី និងម៉ាឡាវី បានប្រកាសរួចហើយថា វិបត្តិនៃភាពអត់ឃ្លានគឺស្ថិតក្នុងភាពធ្ងន់ធ្ងរ ខណៈប្រទេសឡេសូតូ […]

នាយករដ្ឋមន្រ្តីជប៉ុន Kishida គ្រោងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នាខែក្រោយ ដើម្បីចូលរួមមហាសន្និបាត UN ហើយអាចជួបជាមួយលោក បៃដិន

Liny Chan August 17, 2024 17/08/2024

(តូក្យូ)៖ នៅថ្ងៃសៅរ៍នេះ កាសែតជប៉ុន Yomiuri បានរាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida កំពុងធ្វើការរៀបចំ សម្រាប់គម្រោងបំពេញទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក នៅខែកញ្ញាខាងមុខនេះ ដើម្បីចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) ហើយក៏អាចមានជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤។ កាសែត Yomiuri បាននិយាយថា ការបំពេញទស្សនកិច្ចនោះ អាចប្រព្រឹត្តទៅរយៈពេលប៉ុន្មានថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា។ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Kishida បានប្រកាសថា លោកនឹងមិនប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី សម្រាប់​បក្សកាន់អំណាចជប៉ុន LDP ឡើយ។ ប្រការនេះមានន័យថា លោកនឹងចុះចេញពីតំណែងនាយករដ្ឋមន្រ្តី ពេលដែលលោកផុតអាណត្តិជាមេដឹកនាំបក្ស នៅចុងខែកញ្ញា។ កាលបរិច្ឆេទនៃការបោះឆ្នោតនោះ នៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែបើតាម Yomiuri បើឆាប់បំផុត គឺវាអាចប្រព្រឹត្តទៅនា​ថ្ងៃទី២០ ខែកញ្ញា។ ប្រសិនបើដូច្នោះ លោក […]

សហរដ្ឋអាមេរិក អនុម័តការលក់ប្រព័ន្ធមីស៊ីល Patriot ទំហំទឹកប្រាក់ ៥ពាន់លានដុល្លារ ឱ្យអាល្លឺម៉ង់

Liny Chan August 17, 2024 17/08/2024

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា បាននិយាយថាក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ក្នុងទំហំទឹកប្រាក់ ៥ពាន់លានដុល្លារ ទៅឱ្យអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្ត NATO។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិនៃមន្ទីរបញ្ចកោណ ហៅកាត់ថា DSCA បានគូសបញ្ជាក់ថាការលក់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot នឹងជួយធ្វើឱ្យ សមត្ថភាពរបស់អាល្លឺម៉ង់កាន់តែល្អប្រសើរឡើង ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងបច្ចុប្បន្ន និងនៅពេលអនាគត ព្រមទាំងជួយបង្កើនសមត្ថភាពការពារដែនអាកាសរបស់បែរឡាំងផងដែរ។ គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក បានអនុម័តលើគម្រោងលក់ប្រព័ន្ធមីស៊ីល Patriot ឱ្យទីក្រុងបែរឡាំង កាលពីថ្ងៃព្រហស្បតិ៍ ខណៈ DSCA បានជូនដំណឹងទៅកាន់សភាទាំង២ របស់អាមេរិក រួចរាល់ហើយ។ តែត្រូវរង់ចាំការអនុម័តយល់ព្រមពីសភាជាមុនសិន។ អាល្លឺម៉ង់ បានបរិច្ចាគប្រព័ន្ធមីស៊ីល Patriot ជាច្រើនគ្រឿងទៅឱ្យអ៊ុយក្រែន ដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់រុស្ស៉ី៕ Fresh News

ជំនួយការវិមានក្រឹមឡាំងថា NATO និងលោកខាងលិចជួយអ៊ុយក្រែន វាយប្រហារចូលទឹកដីរុស្ស៉ី

Liny Chan August 17, 2024 17/08/2024

(មូស្គូ)៖ លោក Nikolai Patrushev ជំនួយការរបស់វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសុក្រនេះថា សម្ព័ន្ធភាពយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច គឺបានចូលរួមដោយផ្ទាល់ក្នុងផែនការរបស់អ៊ុយក្រែន ដើម្បីវាយប្រហារលើ ទឹកដីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ ២០២៤។ ក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestia លោក Patrushev គូសបញ្ជាក់ថា «ប្រតិបត្តិការនៅតំបន់ Kursk ក៏ចូលរួមរៀបចំផែនការ ដោយអង្គការណាតូ (NATO) និងកងកម្លាំងពិសេសរបស់លោកខាងលិច។ សេចក្តីថ្លែងការណ៍ ដោយមេដឹកនាំសម្ព័ន្ធភាពគឺសហរដ្ឋអាមេរិក ដែលថាខ្លួនមិនពាក់ព័ន្ធក្នុងការប្រព្រឹត្តិឧក្រិដ្ឋកម្មរបស់ទីក្រុងកៀវ នៅតំបន់ Kursk គឺមិនពិត…បើគ្មានពួកគេចូលរួម និងគាំទ្រផ្ទាល់នោះទេ ទីក្រុងកៀវនឹងមិនហ៊ានឈានជើងចូលទឹកដីរុស្ស៉ីឡើយ»។ គួរបញ្ជាក់ថា សេវិតមាន បានឱ្យដឹងថា អ៊ុយក្រែនមិនបានឱ្យដំណឹងមុនទេ អំពីការលុកលុយរបស់ខ្លួន ហើយថាទីក្រុងវ៉ាស៊ីនតោន មិនមានការពាក់ព័ន្ធក្នុងប្រតិបត្តិការនេះទេ។ តាមវីដេអូផ្សព្វផ្សាយដោយក្រសួង​ការពារជាតិ​រុស្ស៉ី មាន​អាវុធ​របស់សហរដ្ឋ​អាមេរិក​ នៅលើទឹកដីនៃតំបន់​ Kursk៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មានពាក្យចចាមអារ៉ាមថា! Apple កំពុងធ្វើការលើ Robot ហើយគ្រោងប្រកាសចេញនៅអំឡុងឆ្នាំ២០២៦

Liny Chan August 16, 2024 16/08/2024

(បរទេស)៖​ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍ថា កំពុងអភិវឌ្ឍន៍ឧបករណ៍មនុស្សយន្តនៅលើតុ (tabletop robot device) ដែលត្រូវបានគេរំពឹងថានឹងចេញលក់នៅប្រហែលឆ្នាំ២០២៦ ឬ ២០២៧ ជាមួយនឹងតម្លៃប៉ាន់ស្មានប្រហែល ១,០០០ដុល្លារ។ ឧបករណ៍នេះមានអេក្រង់បង្ហាញបែប iPad ភ្ជាប់ទៅនឹងដៃមនុស្សយន្ត ដែលអាចបង្វិលបាន 360 ដឺក្រេ និងផ្អៀងឡើងលើចុះក្រោម។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ប្រភពពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា tabletop robot device ឬ មនុស្សយន្តថេប្លេតរបស់ក្រុមហ៊ុន Apple ត្រូវបានរចនាឡើងដើម្បីដំណើរការជាមជ្ឈមណ្ឌលគ្រប់គ្រងផ្ទះឆ្លាតវៃ (smart home device), ឧបករណ៍សន្និសីទវីដេអូ (video conferencing tool) និងតួនាទីតាមដានសុវត្ថិភាពផ្ទះ (home security monitor)។ ជាងនេះទៅទៀត វាត្រូវបានរួមបញ្ចូលមុខងារដើម្បីឆ្លើយតបទៅនឹងការបញ្ជាដោយសំឡេងតាមរយៈ Siri ហើយនឹងប្រើប្រាស់កំណែ iPadOS ផ្ទាល់ខ្លួន។ ប្រភពដដែល […]