ព័ត៌មានអន្តរជាតិ

ជប៉ុនកំពុងតាមដានយ៉ាងដិតដល់ ទៅលើតម្លៃប្រាក់យ៉េន

Naren May 23, 2024 23/05/2024

(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បាននិយាយកាលពីថ្ងៃអង្គារថា លោកមានការព្រួយបារម្ភ អំពីផលប៉ះពាល់អវិជ្ជមាននៃការធ្លាក់ចុះថ្លៃ នាពេលបច្ចុប្បន្នរបស់ប្រាក់យ៉េន និងឥទ្ធិពលរបស់វាទៅលើកត្តាលើកទឹកចិត្ត ចំពោះការដំឡើងប្រាក់ឈ្នួល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក Suzuki បានមានប្រសាសន៍ថា៖ «គោលដៅសំខាន់របស់យើង គឺដើម្បីសម្រេចបានការដំឡើងប្រាក់ឈ្នួល ដែលខ្ពស់ជាងការកើនឡើងថ្លៃតម្លៃទំនិញ»។ លោកបន្ថែមថា៖ «ម្យ៉ាងវិញទៀត ប្រសិនបើតម្លៃនៅតែបន្តខ្ពស់ វានឹងពិបាកក្នុងការឈានដល់គោលដៅនេះ ទោះបីជាប្រាក់ឈ្នួលកើនឡើងក៏ដោយ»។ បើទោះបីជាការធ្លាក់ចុះថ្លៃប្រាក់យ៉េន ផ្តល់ជាប្រយោជន៍ដល់ក្រុមហ៊ុននាំចេញក៏ដោយ ក៏វាបានក្លាយជាបញ្ហាឈឺក្បាល សម្រាប់អ្នកបង្កើតគោលនយោបាយរបស់ជប៉ុន ដោយសារប៉ះពាល់ដល់ការប្រើប្រាស់ ដែលជំរុញឱ្យថ្លៃដើមនៃការនាំចូលវត្ថុធាតុដើមកើនឡើង។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការធ្លាក់ចុះរបស់ប្រាក់យ៉េនបានកើនខ្ពស់ជាង ១៦០យ៉េនក្នុងមួយដុល្លារកាលពីចុងខែមុន ដែលបានបង្កឱ្យមានការសង្ស័យថា រដ្ឋាភិបាលក្នុងតូក្យូបានធ្វើអន្តរាគមន៍។ រូបិយប័ណ្ណជប៉ុនបានបានឡើងថ្លៃវិញ តាំងពីពេលនោះមក ហើយត្រូវបានជួញដូរក្នុងតម្លៃប្រហែល ១៥៦,៤៥យ៉េនក្នុងមួយដុល្លារ។ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាទៀងទាត់ លោក Suzuki បានរំលឹកឡើងវិញថា អត្រាប្តូរប្រាក់បរទេស គួរតែត្រូវបានកំណត់ដោយទីផ្សារដែលឆ្លុះបញ្ចាំងពីមូលដ្ឋាននានា ហើយថា ការប្រែប្រួលតម្លៃរូបិយប័ណ្ណ ដោយស្ថិរភាពគឺជាអ្វីដែលចង់បាន។ លោកបានបន្តថា រដ្ឋាភិបាលនឹងត្រួតពិនិត្យទីផ្សាររូបិយប័ណ្ណយ៉ាងដិតដល់ និងចាត់វិធានការសមស្របតាមការចាំបាច់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast រងពាក្យបណ្តឹងករណីមិនបានបង់ប្រាក់ថ្លៃជួលហាងនៅសហរដ្ឋអាមេរិច

Naren May 22, 2024 22/05/2024

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast កំពុងត្រូវបានប្តឹងនៅក្នុងតុលាការរដ្ឋកាលីហ្វ័រញ៉ាពីបទមិនបានបង់ថ្លៃជួលសម្រាប់ហាង។ នេះបើយោងតាមពាក្យបណ្តឹងដែលប្តឹងដោយក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ SPG Center LLC ប៉ុន្តែ VinFast បាននិយាយថា មិនត្រឹមដូច្នោះទេ។ SPG បាននិយាយថា VinFast បានជួលកន្លែងនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបមួយនៅ Palo Alto ចាប់ពីចុងខែមីនា ឆ្នាំ ២០២៣ ប៉ុន្តែបានឈប់បង់ប្រាក់ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣ រហូតដល់បច្ចុប្បន្ន ដែលគិតជាទឹកប្រាក់មានរហូតដល់ ៣៥៦០០០ដុល្លារ។ VinFast បានថ្លែងប្រាប់ Reuters ថា “ការចោទប្រកាន់ថា VinFast មិនបានបង់ថ្លៃជួលចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ គឺមិនត្រឹមត្រូវទេ”។ VinFast បានបន្ថែមថា “យើងបានធ្វើការបង់ប្រាក់ជួលប្រចាំខែរហូត រួមទាំងខែមីនា ឆ្នាំ ២០២៤។ យើងបានផ្អាកការទូទាត់ថ្លៃជួលតាំងពីខែមេសា ឆ្នាំ ២០២៤ ដោយសារការចរចាបន្តជាមួយភាគីម្ចាស់ជួល ដើម្បីកែប្រែកិច្ចព្រមព្រៀងជួល”។ […]

វ័យ ៣៩ឆ្នាំ Ronaldo នៅតែបន្តផ្តល់គុណភាព ជាប់ជម្រើសជាតិព័រទុយហ្គាល់ ដើម្បីលេងពានអឺរ៉ុប Euro 2024

Naren May 22, 2024 22/05/2024

(អ៊ឺរ៉ុប)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នឹងត្រូវចូលរួមក្នុងការប្រកួតលក្ខណៈអន្តរជាតិលើកទី១១របស់ខ្លួន បន្ទាប់ពីទទួលបានសេចក្តីទុកចិត្តពីអ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្គាល់ លោក Roberto Martinez ក្នុងការត្រៀមលេងពានអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្ន Ronaldo មានវ័យ ៣៩ឆ្នាំ ក្នុងប្រកបអាជីពលេងជាមួយក្លិប Al-Nassr នាមជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្រិតអន្តរជាតិ ពីការបង្ហាញខ្លួនបាន ២០៦លើកស៊ុតបាន ១២៨គ្រាប់ជាមួយជម្រើសជាតិ។ នេះជាការកោះហៅរបស់ជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ជម្រើសជាតិ ២៦នាក់ក្រោមការដឹកនាំដោយលោក Roberto Martinez ដែលមានខ្សែប្រយុទ្ធដល់ទៅ ៧នាក់ ដោយមានកីឡាករ Ronaldo ជាប្រធានក្រុម ក្នុងនោះខ្សែប្រយុទ្ធវ័យក្មេង ២១ឆ្នាំ Francisco Conceicao ក៏ទទួលបានការកោះហៅផងដែរ។ លោក Roberto Martinez បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «Ronaldo នៅតែបន្តផ្តល់នៅគុណភាព អំពីគោលដៅនៅខាងមុខ យើងមានការពេញចិត្តយ៉ាងខ្លាំងនៅអ្វីដែលយើងត្រូវការ»។ រំលឹកផងថា Ronaldo បានបង្ហាញខ្លួនលើកដំបូងនៅ Euro 2004 ដែលពេលនោះក្រុមព័រទុយហ្គាល់ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីខ្លួន តែបានលេងចាញ់ក្រុមជម្រើសជាតិក្រិក ខណៈម្ចាស់ពានបាល់មាស […]

ធនាគារកណ្តាលរបស់ចិន និងថៃ ចុះអនុសារណៈនៃការយោគយល់គ្នា ដើម្បីជំរុញប្រតិបត្តិការទ្វេភាគីជារូបបិយប័ណ្ណក្នុងស្រុក

Naren May 22, 2024 22/05/2024

(ប៉េកាំង)៖ ធនាគារកណ្តាលនៃប្រទេសចិន និងប្រទេសថៃ នៅថ្ងៃអង្គារសប្តាហ៍នេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនប្រតិបត្តិការទ្វេភាគីជារូបិយប័ណ្ណក្នុងស្រុក។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២៤។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន និងលោក Sithaput Sothiwartnaroybut ទេសាភិបាលធនាគារកណ្តាលថៃ។ ធនាគារកណ្តាលរបស់ចិនបានគូសបញ្ជាក់ថា ទេសាភិបាលនៃធនាគារកណ្តាលទាំងពីរ បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ និងបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុទ្វេភាគី ក៏ដូចជាប្រធានបទពាក់ព័ន្ធសំខាន់ៗផ្សេងទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Apple កំពុងទម្លាក់តម្លៃ iPhone ក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងពី Huawei

Naren May 21, 2024 21/05/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានចាប់ផ្តើមយុទ្ធនាការបញ្ចុះតម្លៃក្នុងចំនួនដ៏ច្រើននៅលើគេហទំព័រផ្លូវការ Tmall របស់ខ្លួននៅក្នុងប្រទេសចិន ដោយផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ ២,៣០០យន់ (ស្មើនឹង ៣១៨ដុល្លារ) លើម៉ូដែល iPhone មួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នេះមិនមែនជាលើកទី១ នោះទេដែល Apple ធ្វើការបញ្ចុះតម្លៃក្នុងចំនួនដ៏ច្រើនបែបនេះនៅក្នុងទីផ្សារប្រទេសចិន។ ទាំងនេះ ក៏ដោយសារតែ Apple ព្យាយាមការពារជំហររបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់ ដែលជាកន្លែងដែលវាប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែងក្នុងស្រុកដូចជា Huawei។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា យុទ្ធនាការបញ្ចុះតម្លៃនេះ នឹងចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភានេះតទៅ ដែលវាមានរយៈពេលយូរជាង បើធៀបទៅនឹងពេលវេលាដែល Apple ផ្តល់ជូនកាលពីក្នុងខែកុម្ភៈ។ យ៉ាងណាមិញសូម្បីតែការបញ្ចុះតម្លៃក៏ខុសគ្នាផងដែរ ខណៈពេលដែលការបញ្ចុះតម្លៃខ្ពស់បំផុតក្នុងយុទ្ធនាការខែកុម្ភៈ គឺមានចំនួន ១,១៥០យន់ ចំណែកលើកនេះ មានចំនួនរហូតដល់ ២,៣០០យន់ឯណោះ។ គួរជម្រាបថា ការបញ្ចុះតម្លៃចុងក្រោយនេះ គឺអនុវត្តចំពោះម៉ូដែល iPhone 15 Pro Max ទំហំ 1TB (១ តេហ្គាបៃ) […]

Microsoft ប្រកាសចេញកុំព្យូទ័រជំនាន់ថ្មី ដំណើរការដោយបន្ទះឈីប AI របស់ Qualcomm

Naren May 21, 2024 21/05/2024

(បរទេស)៖ ក្រុមហ៊ុន Microsoft បានបញ្ចេញកុំព្យូទ័រជំនាន់ថ្មីរបស់ខ្លួន ដំណើរការជាមួយនឹងបន្ទះឈីបកម្រិតខ្ពស់ ដែលត្រូវបានរចនាឡើង ដើម្បីដំណើរការមុខងារបញ្ញាសិប្បនិមិត្ត AI ខណៈបន្ទះឈីបនៃកុំព្យូទ័រស៊េរីថ្មីនេះទៀតសោត គឺរបស់ក្រុមហ៊ុន Qualcomm។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ក្រុមហ៊ុន Microsoft បានប្រកាសកុំព្យូទ័រថ្មីនេះ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយបង្ហាញ កុំព្យូទ័រ Surface និងកុំព្យូទ័រ Surface Pro ជាមួយនឹងបន្ទះឈីប AI ពីក្រុមហ៊ុន Qualcomm ដែលមានសមត្ថភាពដំណើរការការងារ AI មួយចំនួន ដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត។ គេបានដឹងថា ក្រៅពី Microsoft គឺមានក្រុមហ៊ុនផលិតកុំព្យូទ័រផ្សេងទៀតដូចជា Lenovo, Dell, HP, Asus, Acer និង Samsung ក៏កំពុងដាក់ដំណើរការកុំព្យូទ័រ ដំណើរការជាមួយ AI ផងដែរ ដោយប្រើប្រព័ន្ធដំណើរការរបស់ Snapdragon X Elite និង X […]

មេទ័ពអាមេរិកថាសហរដ្ឋអាមេរិក គ្មានផែនការបញ្ជូនអ្នកជំនាញការយោធា ទៅអ៊ុយក្រែន ទេ

Naren May 21, 2024 21/05/2024

(វ៉ាស៊ីនតោន)៖ ឧត្តមសេនីយ៍កំពូលរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី២០ ខែឧសភា បាននិយាយថាទីក្រុងវ៉ាស៊ីនតោនមិនមានផែនការបញ្ជូនអ្នកជំនាញការយោធា ទៅកាន់អ៊ុយក្រែនឡើយ តែអាចនឹងធ្វើដូច្នេះនៅពេលដែលសង្រ្គាមបិទបញ្ចប់តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកត់សម្គាល់របស់នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្តមសេនីយ៍ Charles Q. Brown ធ្វើឡើង បន្ទាប់ពីប្រទេសបារាំងបានបើកភ្លើងបៃតងបញ្ជូន អ្នកជំនាញការយោធាទៅជួយបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែន។ លោក Brown បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ក្នុងពេលបច្ចុប្បន្ន មិនមានឡើយ ផែនការបញ្ជូនអ្នកជំនាញការយោធាអាមេរិកទៅកាន់អ៊ុយក្រែន»។ លោកបន្តថានៅពេលសង្រ្គាមបញ្ចប់ ហើយស្ថានការណ៍អំណោយផល នោះសហរដ្ឋអាមេរិកអាចនឹង បញ្ជូនអ្នកជំនាញការយោធាត្រឡប់ទៅកាន់អ៊ុយក្រែនសាជាថ្មី។ សហរដ្ឋអាមេរិកធ្លាប់មានអ្នកជំនាញការយោធា ១៥០នាក់នៅក្នុងប្រទេសអ៊ុយក្រែន។ តែពួកគេបានចាកចេញពីអ៊ុយក្រែន ក្រោយរុស្ស៉ីបញ្ជូនកងទ័ពវាយលុកចូលអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ គួរបញ្ជាក់ថា លោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីខែកុម្ភៈកន្លងទៅ បានប្រកាសជាសាធារណៈពីលទ្ធភាពបញ្ជូនកងទ័ពអឺរ៉ុបទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែ នៅពេលនោះដែរ មេដឹកនាំអឺរ៉ុបផ្សេងទៀតបានជំទាស់នឹងគំនិតនេះ ហើយរដ្ឋមន្ត្រីការបរទេសរបស់លោក ម៉ាក្រុង ក៏បានព្យាយាមពន្យល់បន្ថែមផងដែរដោយបញ្ជាក់ថា ទីក្រុងប៉ារីសអាចនឹងបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន សម្រាប់តម្រូវជាក់លាក់មួយចំនួន តែមិនមែនដើម្បីប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងរុស្ស៉ីនោះទេ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Elon Musk កំពុងពិចារណាបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី

Naren May 21, 2024 21/05/2024

(បរទេស)៖ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីលោក Luhut Pandjaitan បាននិយាយថា កំពូលមហាសេដ្ឋីលោក Elon Musk កំពុងពិចារណាលើការផ្តល់ជូនដើម្បីសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីជំនួបរវាងប្រធានាធិបតីលោក Joko Widodo និង Musk នៅថ្ងៃចន្ទនៅកោះបាលី ចូលរួមវេទិកាទឹកពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិតអំពីគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីនេះ លោក Musk នៅមិនទាន់មានការឆ្លើយតបនៅឡើយនោះទេ។ ខណៈដំណឹងនេះទទួលបានបន្ទាប់ពីលោក Luhut Panjaitan បា្រប់ទៅកាន់អ្នកសារព័ត៌មានថា «យើងបានលើកជាសំណើរ និងការផ្តល់ជូនទៅកាន់ Musk វានៅមិនទាន់ច្បាស់ទេក្នុងការសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅទីនេះ។ Musk កំពុងតែពិចារណា»។ លោក Luhut បាននិយាយថា លោក Widodo ក៏បានស្នើឱ្យ Musk ពិចារណាលើការវិនិយោគនៅក្នុងមជ្ឈមណ្ឌល AI នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ និងសម្រាប់ក្រុមហ៊ុន SpaceX ដើម្បីសាងសង់កន្លែងបាញ់បង្ហោះ Starlink នៅកោះ Biak […]

ចិន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៉ីរ៉ង់

Naren May 20, 2024 20/05/2024

(ប៉េកាំង)៖ ចិន នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានបាត់ខ្លួន ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA។ លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើ​ទស្សនកិច្ច​នៅឯតំបន់ព្រំដែនអ៉ីរ៉ង់ ជាមួយអាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធ​ទំនប់​ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។ ដំបូងឡើយ ឧទ្ធម្ភាចក្ររបស់លោក រ៉ៃស៊ី […]

Apple កំពុងបង្កើនតម្លៃប្តូរ iPhone ចាស់ៗទៅ iPhone 15 ចាប់ពីដើមសប្តាហ៍នេះតទៅ

Naren May 20, 2024 20/05/2024

(បរទេស)៖ សម្រាប់អតិថិជន Apple ទាំងអស់ដែលមានបំណងអាប់ដេតទៅប្រើ iPhone 15 ចាប់ពីថ្ងៃទី២០ ខែឧសភា នេះតទៅ នឹងទទួលបានការបង្កើនតម្លៃដោះដូរជាពិសេស។ ពោលគឺ Apple កំពុងផ្តល់ជូននូវតម្លៃខ្ពស់សម្រាប់ម៉ូដែល iPhone ចាស់ៗ ដើម្បីជំរុញអតិថិជនឱ្យធ្វើការប្តូរពី iPhone ចាស់របស់ពួកគេ ទៅ iPhone 15 ជំនាន់ថ្មី ហើយថែមប្រាក់ទៅតាមតម្លៃជាក់ស្តែង។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ របាយការណ៍ពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា ការបង្កើនតម្លៃដូរ iPhone នេះ នឹងមានដំបូងគេនៅក្នុងសហរដ្ឋអាមេរិក និងកាណាដារហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ ប៉ុន្តែក្នុងនោះលោក Gurman មិនបានគូសបញ្ជាក់នោះទេ ថាតើក្រុមហ៊ុន Apple នឹងផ្តល់ជូនអ្នកទិញ iPhone 15 នូវចំនួនដោះដូរបន្ថែមចំនួនប៉ុន្មានសម្រាប់ការប្តូរ iPhone ចាស់យក iPhone ថ្មី។ យោងតាមរបាយការណ៍ចេញផ្សាយ ឥឡូវនេះ Apple នឹងផ្តល់ជូនតម្លៃ […]