ព័ត៌មានអន្តរជាតិ

BREAKING: ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់លោក ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

Naren May 20, 2024 20/05/2024

(ឌូបៃ)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់លោក បានទទួលមរណភាពហើយ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់ នៅពេល ហោះឆ្លងកាត់តំបន់ព្រៃភ្នំមួយស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា។ នេះបើតាមមន្ត្រីអ៉ីរ៉ង់ម្នាក់ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។ ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA។ នៅមុននេះបន្តិច ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បាននិយាយថាមិនមានសញ្ញាណាមួយ បង្ហាញថាលោក​ប្រធានាធិបតី លោក Ebrahim Raisi រួមទាំងអ្នកជិះនៅលើនោះជាមួយលោក នៅរស់រានមានជីវិតនោះទេ។ លោក […]

រុស្ស៉ី បញ្ជូនក្រុមអ្នកជំនាញទៅជួយអ៉ីរ៉ង់ តាមស្វែងរកឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៉ីរ៉ង់ ដែលបានធ្លាក់

Naren May 20, 2024 20/05/2024

(មូស្គូ)៖ ទីក្រុងមូស្គូ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភានេះបានឱ្យដឹងថារុស្ស៉ី​បានបញ្ជូនក្រុមអ្នកជួយសង្រ្គោះទៅកាន់ប្រទេសអ៉ីរ៉ង់ ដើម្បីជួយស្វែងរក ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៉ី បានបញ្ជាក់ថាការបញ្ជូនក្រុមអ្នកជួយសង្រ្គោះ ធ្វើឡើងតបតាមសំណើរបស់ភាគី អ៉ីរ៉ង់ ដើម្បីជួយដល់ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរក។ ក្រសួងបន្ថែមថាអ្នកជួយសង្រ្គោះរុស្ស៉ីមានអ្នកជំនាញ៤៧នាក់ រួមជាមួយបរិក្ខារ ចាំបាច់នានា និងឧទ្ធម្ភាគចក្រ BO-105 ផងដែរ ដែលនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Tabriz នៃភាគពាយព្យប្រទេសអ៉ីរ៉ង់។ គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei […]

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន បង្កើនការផលិតក្នុងប្រទេសថៃ

Naren May 20, 2024 20/05/2024

(បាងកក)៖ ក្រុមប្រឹក្សាវិនិយោគ (BoI) ថៃបានឱ្យដឹងថា រថយន្តអគ្គិសនី (EVs) កាន់តែច្រើនដែលលក់ក្នុងប្រទេសថៃនឹងត្រូវបានផលិតក្នុងស្រុកនៅឆ្នាំនេះ ដោយសារក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនគ្រោងនឹងផលិតរថយន្តទាំងនះនៅក្នុងប្រទេសចាប់ពីត្រីមាសទី៣ ដោយស្វែងរកការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដើម្បីគាំទ្រដល់ការផលិតរបស់ពួកគេ។ លោក Narit Therdsteerasukdi អគ្គលេខាធិការក្រុមប្រឹក្សា BoI ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា៖ «ក្រុមហ៊ុន BYD និងក្រុមហ៊ុន GAC Aion នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅក្នុងត្រីមាសទី៣ និងទី៤ ខណៈដែលក្រុមហ៊ុន Changan Automobile នឹងចាប់ផ្តើមដំឡើងរថយន្តអគ្គិសនីក្នុងស្រុកនៅដើមឆ្នាំក្រោយ»។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ក្រុមហ៊ុន BYD គ្រោងផលិតរថយន្តអគ្គិសនីចំនួន ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ខណៈពេលដែលក្រុមហ៊ុន GAC Aion មានបំណងផលិតរថយន្តអគ្គិសនីចំនួន ៥ម៉ឺណគ្រឿងក្នុងមួយឆ្នាំក្នុងដំណាក់កាលដំបូង។ ក្រុមហ៊ុន Changan Automobile បានប្រកាសថា ខ្លួននឹងផលិតរថយន្តអគ្គិសនីចំនួន ១សែនគ្រឿងក្នុងមួយឆ្នាំ ហើយជាបឋមផលិតរថយន្តប្រភេទ SUV ដែលដំណើរការដោយថាមពលអាគុយពី ៣ម៉ឺនទៅ ៥ម៉ឺនគ្រឿង។ លោក Narit បាននិយាយថា ក្រុមហ៊ុន Great Wall Motor […]

លោក Lai Ching-te៖ ពីកូនកម្មករអណ្ដូងរ៉ែធ្យូងថ្ម ក្លាយជាមេដឹកនាំថ្មីរបស់តៃវ៉ាន់

Naren May 20, 2024 20/05/2024

(តៃប៉ិ)៖ លោក Lai Ching-te នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះបានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ជាផ្លូវការហើយ នៅឯពិធីស្បថចូល កាន់តំណែងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ចេញពីការិយាល័យមេដឹកនាំតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Lai ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែមករា ដើមឆ្នាំ២០២៤ បានឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់បន្តពីលោកស្រី Tsai Ing-wen ខណៈលោកស្រី Hsiao Bi-khim ក៏បានស្បថចូលកាន់តំណែងជាមេដឹកនាំរងរបស់លោក Lai ផងដែរ។ លោក Lai ផ្ទាល់ធ្លាប់ជា មេដឹកនាំរង (អនុប្រធានាធិបតី) នៅក្រោមអាណត្តិដឹកនាំរបស់លោកស្រី Tsai។ លោក Lai Ching-te បានសន្យាថាលោកនឹងបន្តដើរតាមគោលនយោបាយរបស់លោកស្រី Tsai ដឹកនាំតៃវ៉ាន់ដោយឯករាជ្យ ហើយក៏នឹងមិនបង្ករឿង ជាមួយចិននោះដែរ។ ប៉ុន្តែ ទីក្រុងប៉េកាំងបានចាត់ទុកថាលោក Lai មានអាយុ៦៤ឆ្នាំ ជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ដែលអាចបង្កឱ្យមានសង្រ្គាមផ្ទុះឡើង។ ខាងក្រោមនេះគឺជាប្រវតិ្តសង្ខេបរបស់លោក Lai Ching-te៖ ផ្ទុយពីអ្នកនយោបាយតៃវ៉ាន់មួយភាគធំដែលសុទ្ធសឹងមានដើមកំណើតចេញពីត្រកូលគ្រួសារអ្នកមាន ឬឥស្សរជននយោបាយ លោក Lai Ching-te ឬ […]

iPhone 16 Pro Max នឹងត្រូវបានបំពាក់ដោយកម្លាំងថ្មខ្លាំងជាងមុនរហូតដល់ 4,676mAh

Naren May 20, 2024 20/05/2024

(បរទេស)៖ ខណៈស្មានហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ត្រៀមបញ្ចេញនាពេលឆាប់ៗខាងមុខថ្មីៗនេះ មានរបាយការណ៍មួយបន្ថែមទៀតបានបង្ហាញថា iPhone 16 Pro Max នឹងចេញមកជាមួយនឹងកម្លាំងថ្មខ្លាំងជាងមុន និងកាន់ថ្មបានយូរជាងមុន បើធៀបទៅ iPhone 15 Pro Max។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ ប្រភពពីអ្នកវិភាគទីផ្សារ iPhone ដ៏ល្បីលោក Ming-Chi Kuo បានអះអាងថា ថ្មរបស់ iPhone 16 Pro Max នឹងបំពាក់នូវដង់ស៊ីតេថាមពលខ្ពស់ជាង បើធៀបនឹងថ្មដែលប្រើនៅក្នុង iPhone 15 Pro Max នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងបង្កើនទំហំដង់ស៊ីតេនេះ ក៏អាចធ្វើឱ្យថ្មកើនឡើងកម្តៅខ្លាំងជាងមុនផងដែល ប៉ុន្តែដើម្បីដោះស្រាយបញ្ហានេះ មានពាក្យចចាមអារ៉ាមមកថា Apple កំពុងពិចារណាប្រើស្រោមដែកអ៊ីណុករុំជុំវិញថ្ម។ ប្រភពពីលោក Ming-Chi Kuo ដដែលបានឱ្យដឹងទៀតថា ទំហំថ្មដែលរំពឹងទុកនៅលើ iPhone 16 Pro Max នឹងមានទំហំ […]

BREAKING: លោក Lai Ching-te ស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ ជាផ្លូវការ

Naren May 20, 2024 20/05/2024

(តៃប៉ិ)៖ លោក Lai Ching-te នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះបានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ជាផ្លូវការហើយ នៅឯពិធីស្បថចូល កាន់តំណែងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ចេញពីការិយាល័យមេដឹកនាំតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Lai ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែមករា ដើមឆ្នាំ២០២៤ បានឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់បន្តពីលោកស្រី Tsai Ing-wen ខណៈលោកស្រី Hsiao Bi-khim ក៏បានស្បថចូលកាន់តំណែងជាមេដឹកនាំរងរបស់លោក Lai ផងដែរ។ លោក Lai ផ្ទាល់ធ្លាប់ជា មេដឹកនាំរង (អនុប្រធានាធិបតី) នៅក្រោមអាណត្តិដឹកនាំរបស់លោកស្រី Tsai។ លោក Lai Ching-te បានសន្យាថាលោកនឹងបន្តដើរតាមគោលនយោបាយរបស់លោកស្រី Tsai ដឹកនាំតៃវ៉ាន់ដោយឯករាជ្យ ហើយក៏នឹងមិនបង្ករឿង ជាមួយចិននោះដែរ។ ប៉ុន្តែ ទីក្រុងប៉េកាំងបានចាត់ទុកថាលោក Lai មានអាយុ៦៤ឆ្នាំ ជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ដែលអាចបង្កឱ្យមានសង្រ្គាមផ្ទុះឡើង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ឆ្មាំសមុទ្រតៃវ៉ាន់ បង្កើនការល្បាតដែនកោះដែលនៅក្បែរឆ្នេរចិន មុនពេលមេដឹកនាំថ្មី ស្បថចូលកាន់តំណែង

Nisaiy KP May 19, 2024 19/05/2024

(តៃប៉ិ)៖ នាចុងសប្តាហ៍នេះ ឆ្មាំសមុទ្រតៃវ៉ាន់កំពុងបង្កើនសកម្មភាពល្បាត នៅជុំវិញកោះរបស់ខ្លួន ដែលនៅក្បែរឆ្នេរប្រទេសចិន និងដែល​បានមើលឃើញ ការកើនឡើងនៃវត្តមានរបស់នាវាចិន ខណៈមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ គឺលោក Lai Ching-te នឹងត្រូវស្បថចូលកាន់​មុខតំណែងជាផ្លូវការ នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។ ឆ្មាំសមុទ្រតៃវ៉ាន់បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ពួកគេបានបញ្ជូនកងកម្លាំងឱ្យទៅល្បាត ជាប់រៀងរាល់ម៉ោងទាំងថ្ងៃទាំងយប់ នៅជុំវិញកោះសំខាន់ៗ​ចំនួន៣ ដែលស្ថិតនៅឆ្ងាយៗ គឺ Kinmen, Matsu និង Penghu ដើម្បីធានាសន្តិសុខសុវត្ថិភាព នៃតំបន់ព្រំប្រទល់ដែនសមុទ្រ អំឡុង​ពិធីស្បថចូលកាន់តំណែងមេដឹកនាំតៃវ៉ាន់ថ្មី។ លោក Lai ដែលបានជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់ កាលពីខែមករា ដើមឆ្នាំ២០២៤នេះ ត្រូវទីក្រុងប៉េកាំង ចាត់ទុកជាបុគ្គលមាននិន្នាការចង់បំបែករដ្ឋ ដ៏គ្រោះថ្នាក់មួយរូប។ គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវប្រទេសចិនចាត់ទុកជា ផ្នែកមិនអាចកាត់ផ្តាច់បាននោះឡើយនៃទឹកដីរបស់ខ្លួន ហើយចិនបានធ្វើសកម្មភាពយោធា ជាប្រចាំសឹងតែរាល់ថ្ងៃ នៅក្បែរដែនកោះនេះ ជាមួយវត្តមានយន្តហោះ និងនាវាយោធា។ អំឡុងពេលប៉ុន្មានខែចុងក្រោយ ចិនក៏បាន​បង្កើនការបញ្ជូននាវាឆ្មាំសមុទ្ររបស់ខ្លួន មកក្បែរៗកោះ Kinmen ដែលគ្រប់គ្រងដោយតៃវ៉ាន់ផងដែរ ខណៈវាស្ថិតនៅចម្ងាយត្រឹមតែ […]

នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ស្នើឱ្យប្រធានាធិបតីបារាំង ម៉ាក្រុង បង្កើតគ្រុបសន្ទនាមួយលើ WhatsApp ជាមួយរូបលោក ហើយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

Nisaiy KP May 19, 2024 19/05/2024

(ប៉ារីស)៖ ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីសីន បានផ្តល់ជាយោបល់ទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល​ម៉ាក្រុង អំពីគំនិតបង្កើតគ្រុបសន្ទនាមួយ (group chat) តាមរយៈប្រព័ន្ធទំនាក់ទំនង WhatsApp ដែលរួមមានរូបលោកផ្ទាល់ លោក ម៉ាក្រុង ហើយនិងនាយករដ្ឋមន្រ្តីកម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ ដើម្បីងាយស្រួលក្នុងការជជែកគ្នាអំពីបញ្ហាអន្តរជាតិផ្សេងៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Nation Thailand នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។ កាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកនាយករដ្ឋមន្រ្តីថៃ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ដើម្បីចូលរួមវេទិកាធុរកិច្ច​ថៃ-បារាំង និងបើកកិច្ចពិភាក្សា ជាមួយលោកប្រធានាធិបតីបារាំង។ កាលពីថ្ងៃព្រហស្បតិ៍ លោក សេដ្ឋា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានជួបសន្ទនារយៈពេលជិត៤ម៉ោង ជាមួយលោក ម៉ាក្រុង ហើយជាលទ្ធផល ភាគីទាំង២បានឯកភាពគ្នាលើ កិច្ចសហប្រតិបត្តិការក្នុងវិស័យចម្រុះជាច្រើន។ លោក សេដ្ឋា បានឱ្យដឹងបន្ថែមថា អំឡុងជំនួបនោះ រូបលោកបានចែករំលែកព័ត៌មានទំនាក់ទំនងរបស់លោក ជាមួយលោក ម៉ាក្រុង តាមប្រព័ន្ធ WhatsApp […]

Apple គ្រោងបញ្ចេញ iPhone រូបរាងស្តើងជាលើកដំបូងនៅឆ្នាំ២០២៥

Khmerpress May 18, 2024 18/05/2024

(បរទេស)៖ មានពាក្យចចាមអារ៉ាមមកថា ក្រុមហ៊ុន Apple គ្រោងបញ្ចេញ iPhone មានរាងស្តើងនៅឆ្នាំ២០២៥ ខាងមុខនេះ ដែលត្រូវបានគេរំពឹងថា វានឹងបង្ហាញខ្លួនជាមួយនឹងត្រកូល iPhone 17 ហើយវានឹងមានតម្លៃថ្លៃជាងបើធៀបនឹង iPhone Pro Max នាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Ruters នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើតេស្តលើការរចនាផ្សេងៗគ្នាសម្រាប់ iPhone 17 ដែលមានឈ្មោះកូដ D23 ដែលអាចបំពាក់នូវប្រព័ន្ធដំណើរការ A19 ចុងក្រោយបង្អស់របស់ខ្លួន។ តែយ៉ាងណាជុំវិញព័ត៌មានលម្អិតអំពីពាក្យចចាមអារ៉ាមនេះ ក្រុមហ៊ុនយក្ស Apple មិនបានឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។ កំណែថ្មីនេះ បានគូសបញ្ជាក់ពីតម្រូវការរបស់ក្រុមហ៊ុន Apple ក្នុងការបង្កើន iPhone ដែលជាផលិតផលដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុននេះ ខណៈដែលវាប្រកួតប្រជែងជាមួយនឹងដៃគូរប្រកួតប្រជែងដ៏ស្វិតស្វាញពីក្រុមហ៊ុន Honor និង Huawei នៅក្នុងប្រទេសចិន និង Samsung Electronics ទូទាំងពិភពលោក។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ International […]

រដ្ឋាភិបាលវៀតណាម ស្នើសុំរដ្ឋសភាពន្យារពេលសងបំណុល ដែលក្រុមហ៊ុនអាកាសចរណ៍វៀតណាមជំពាក់

Khmerpress May 18, 2024 18/05/2024

(ហាណូយ)៖ រដ្ឋាភិបាលវៀណាម នឹងស្វែងរកការអនុម័តពីរដ្ឋសភា ដើម្បីពន្យារពេលសងបំណុលចំនួន ៤ពាន់លានដុង (១៥៧លានដុល្លារ) ដែលក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Vietnam Airlines របស់វៀតណាមជំពាក់ដោយសារក្រុមហ៊ុន នៅត្រដាបត្រដួសនៅឡើយក្រោយវិបត្តិកូវីដ។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ថា លោក Tran Van Son ប្រធានការិយាល័យរដ្ឋាភិបាលបានឱ្យដឹងថា រដ្ឋាភិបាលនឹងលើកសំណើនេះ ក្នុងសម័យប្រជុំខាងមុខរបស់រដ្ឋសភា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា។ ធនាគាររដ្ឋវៀតណាមដែលជាធនាគារកណ្តាលរបស់វៀតណាម បានផ្តល់ប្រាក់កម្ចីនេះទៅក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក្នុងឆ្នាំ២០២១ ដោយមិនមានការប្រាក់ ដើម្បីជួយឱ្យក្រុមហ៊ុនស្ទុះងើបឡើងវិញ បន្ទាប់ពីមានវិបត្តិកូវីដរយៈពេលពីរឆ្នាំនៅពេលដែលជើងហោះហើរភាគច្រើន ត្រូវបានលុបចោល។ បំណុលនេះត្រូវសងវិញក្នុងរយៈពេលបីឆ្នាំ។ សមាជិកសភាវៀតណាមក៏បានផ្តល់ភ្លើងខៀវ ឱ្យក្រុមហ៊ុនអាកាសចរណ៍មួយនេះ បោះផ្សាយលក់ភាគហ៊ុនទៅឱ្យម្ចាស់ភាគហ៊ុន ដែលមានស្រាប់ផងដែរ ដើម្បីប្រមូលប្រាក់ចំនួន ៨ពាន់ពាន់លានដុង (ប្រហែល ៣១៤លានដុល្លារ)។ នៅដំណាច់ឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានខាតបង់ចំនួន ៤០ពាន់ពាន់លានដុង។ ប៉ុន្តែការស្ទុះងើបឡើងវិញ យ៉ាងខ្លាំងនៃទីផ្សារទេសចរណ៍ និងការប្រគល់យន្តហោះទាំងអស់មកវិញ ដែលក្រុមហ៊ុនបានជួលទៅក្រុមហ៊ុនបុត្រសម្ព័ន្ធ Pacific Airlines បានជួយក្រុមហ៊ុន Vietnam […]