(បរទេស)៖ ក្រុមហ៊ុន Samsung ត្រៀមប្រកាសបង្ហាញកំពូលស្មាតហ្វូន Galaxy S24 របស់ខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ជាមួយនឹងបច្ចេកវិទ្យា AI ជាពិសេស។ ដោយឡែកពេលវេលាប្រកាសចេញកាន់តែខិតជិត ថ្មីៗនេះក៏ទទួលបានរូបភាពបែកធ្លាយអំពីតម្លៃ Galaxy S24 គ្រប់ម៉ូដែលនៅអឺរ៉ុបផងដែរ។ យោងតាមរូបភាពបែកធ្លាយ ដែលបង្ហោះនៅលើវេបសាយផ្លូវការរបស់ Samsung បានបង្ហាញអំពីតម្លៃ Galaxy S24 និង Galaxy S24+ ដែលមានតម្លៃទាបជាង Galaxy S23 បន្តិចនៅក្នុងទីផ្សារអឺរ៉ុប។ ស្របពេលដែល Galaxy S23 ដាក់លក់នៅក្នុងទីផ្សារអឺរ៉ុបមានតម្លៃ ១,១១៧ដុល្លារ , Galaxy S23+ មានតម្លៃចន្លោះពី ១,៣២៧ដុល្លារ និង Galaxy S23 Ultra មានតម្លៃចន្លោះពី ១,៥៤៩ដុល្លារ។ ដោយឡែកតាមរយៈរបាយការណ៍លេចធ្លាយនេះ Galaxy S24 ត្រូវបានគេរំពឹងថានឹងដាក់លក់ក្នុងតម្លៃ ១,០៦១ដុល្លារក្នុងទីផ្សារអឺរ៉ុប […]