ព័ត៌មានអន្តរជាតិ

បុរសម្នាក់ហូបហតដកអស់ ៦២ដើមត្រឹម១០នាទី ក្នុងកម្មវិធីប្រកួតការហូបហតដកប្រចាំឆ្នាំ នៅទីក្រុងញូវយ៉ក

Khmerpress July 5, 2023 05/07/2023

(បរទេស)៖ ម្ចាស់ជើងឯកនៃការប្រកួតការហូបហតដកប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក លោក Joey Chestnut បានការពារតំណែងរបស់ខ្លួនបានសម្រេចកាលពីថ្ងៃទី៤ ខែកក្កដា ដោយអាចដណ្តើមបានជ័យជម្នះក្នុងការប្រកួតជាលើកទី១៦ ក្រោយអាចហូបហតដកចំនួន ៦២ដើមក្នុងរយៈពេល១០នាទី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ រំលឹកទៅដើមឆ្នាំ២០២១ បេក្ខជនវ័យ ៣៩ឆ្នាំរូបនេះ ធ្លាប់បំបែកកំណត់ត្រាហូបហតដកបានច្រើនបំផុតរហូតដល់ ៧៦ ខណៈការប្រកួតក្នុងឆ្នាំ២០២៣នេះ លោកនៅតែអាចយកឈ្នះលើបេក្ខជនផ្សេងទៀត និងការពារបានតំណែងជើងឯកជាប់លេខ១ ក្រោយអាចហូបហតដកចំនួន ៦២ដើមក្នុងរយៈពេល១០នាទី។ ចំណែកម្ចាស់ជ័យលាភីលេខ២ បានទៅលើបេក្ខជនឈ្មោះ Geoff Esper (ជេហ្វ អេស្ពើ) មកពីក្រុង Oxford រដ្ឋ Massachusetts ដែលបានហូបហតដកអស់ ៤៩ដើមក្នុងរយៈពេល ១០នាទីដូចគ្នា។ គួរជម្រាបថា ការប្រកួតហូប Hot Dog ដ៏ល្បីល្បាញនេះត្រូវបានរៀបចំឡើងនៅកោះ Coney នៃទីក្រុងញូវយ៉ក ខណៈជើងឯកក្នុងការប្រកួត លោក Joey Chestnut បានមកពីរដ្ឋ Indiana៕ ផ្តល់សិទ្ធិដោយ៖ freshnews

សភា​ថៃ​នឹង​ធ្វើការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា

Khmerpress July 5, 2023 05/07/2023

ប្រធានសភាថៃលោក Wan Muhamad Noor Matha នៅថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ បាននិយាយថា សភាថៃនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី១៣ ខែកក្កដា ឆាប់ៗនេះ។ ការប្រកាសនេះត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក Wan Noor ត្រូវបានតែងតាំងធ្វើជាប្រធានសភា ដែលជាតួនាទីមួយ អាចឱ្យគាត់ធ្វើការអំពាវនាវដល់សភាទាំង២ មកចូលតុអង្គុយរួមគ្នា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ គណបក្សឆ្ពោះទៅមុខ និងបក្សប្រជានិយមភឿថៃ បានទម្លាក់គូប្រជែងអភិរក្សនិយមរបស់ពួកគេ នៅក្នុងការបោះឆ្នោត កាលពីខែឧសភា ដោយទទួលបានសំឡេង ១៥១ និង ១៤១ អាសនៈ នៅក្នុងសភាជាន់ទាប ដែលមានសមាជិក ៥០០ រូប។ ដោយរួមដៃគ្នាជាមួយគណបក្សចំនួន ៦ ផ្សេងទៀត ពួកគេរំពឹងថា នឹងអាចធ្វើឱ្យលោក Pita Limjaroenrat ដែលបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ដើម្បីជំនួសតំណែងលោក ប្រាយុទ្ធ ចាន់អូចា។ យ៉ាងណាក៏ដោយ ជាមួយនឹងសំឡេងសរុប ៣១២ ពីសមាជិកគណបក្សចម្រុះ លោក Pita […]

ពលរដ្ឋចិនមួយចំនួនសម្រុកទៅទិញមីកំប៉ុងខ្នាតយក្សមួយប្រភេទ ដែលមានតម្លៃរហូតដល់ ២៧៧ដុល្លារក្នុងមួយកំប៉ុង

Khmerpress July 5, 2023 05/07/2023

ចិន៖ តើលោកអ្នកហ៊ានចំណាយប្រាក់រហូតដល់ជាង ២០០ដុល្លារដើម្បីទិញមីមកឆុងញ៉ាំនៅផ្ទះដោយខ្លួនឯងដែរឬទេ? ជាទូទៅមនុស្សភាគច្រើនប្រាកដជាមិនហ៊ានចំណាយប្រាក់យ៉ាងច្រើនដូចនេះដើម្បីទិញមីញ៉ាំនោះទេ តែសម្រាប់ពលរដ្ឋចិនមួយចំនួនវិញបានដណ្តើមគ្នាទៅទិញមីកំប៉ុងខ្នាតយក្សមួយប្រភេទដែលមានតម្លៃដ៏ខ្ពស់នេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឲ្យដឹងថា ហេតុការណ៍ដ៏កម្រខាងលើបានកើតឡើងកាលពីដើមសប្តាហ៍នេះនៅក្នុងហាងលក់ទំនិញមួយកន្លែងក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា មីកំប៉ុងខ្នាតយក្សដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិននេះជាផលិតផលរបស់ក្រុមហ៊ុន Sam’s Club​ ដែលត្រូវបានផលិតនិងរៀបចំឡើងយ៉ាងកម្រនិងមានចំនួនកំណត់សម្រាប់ធ្វើការដាក់លក់នៅលើទីផ្សារ។ មីកំប៉ុងយក្សត្រូវបានគេរចនាឡើងដោយមានកម្ពស់ ៤៥សង់ទីម៉ែត្រ ខណៈនៅក្នុងនោះមានផ្ទុកមីកំប៉ុងខ្នាតធម្មតាចំនួន ២៤កំប៉ុងនិងមានរសជាតិពិសេសផ្សេងៗគ្នា។ សម្រាប់តម្លៃរបស់មីកំប៉ុងយក្សវិញគឺមួយកំប៉ុងមានតម្លៃ ១,៩៩៩យន់ (២៧៧ដុល្លារ) ហើយនៅក្នុងថ្ងៃដាក់លក់នោះគេបានប្រទះឃើញមានពលរដ្ឋចិនជាច្រើនបានឈរតម្រង់ជួរគ្នាដើម្បីចូលទិញមីនៅក្នុងហាង ខណៈមីកំប៉ុងយក្សដែលមានចំនួនកំណត់ត្រឹមតែ ៥០កំប៉ុងនោះ ដែលត្រូវបានលក់ដាច់អស់ក្នុងរយៈពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ថ្ងៃទី៣ ខែកក្កដា ត្រូវបានកត់ត្រាជា «ថ្ងៃក្ដៅបំផុតមិនធ្លាប់មាន» សម្រាប់ពិភពលោក

Khmerpress July 5, 2023 05/07/2023

(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ការព្យាករអាកាសធាតុ បានឱ្យដឹងថាថ្ងៃទី៣ ខែកក្កដាកន្លងទៅនេះគឺជាថ្ងៃក្ដៅបំផុតមួយមិនធ្លាប់មានដែលត្រូវបានកត់ត្រា នៅជុំវិញពិភពលោក ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។ បើតាមទិន្នន័យផ្ដល់ដោយមជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ការព្យាករអាកាសធាតុ កម្រិតមធ្យមនៃសីតុណ្ហភាពសកលបានកើនដល់ ១៧.០១អង្សាសេ ដែលនេះកើនឡើង លើសកម្រិតមធ្យមនៃសីតុណ្ហភាពសកល ១៦.៩២អង្សាសេ ត្រូវបានកត់ត្រាក្នុងខែសីហា ឆ្នាំ២០១៦ ខណៈរលកកម្ដៅកំពុងកើនឡើងនៅជុំវិញពិភពលោក។ តួយ៉ាង តំបន់ភាគខាងត្បូងសហរដ្ឋអាមេរិកបានជួបប្រទះរលកកម្ដៅដ៏ក្ដៅ កាលពីប៉ុន្មានសប្ដាហ៍មុននេះ។ រីឯនៅប្រទេសចិន រលកកម្ដៅក៏នៅតែបន្តកើតមានផងដែរ ដោយ សីតុណ្ហភាពកើនលើស ៣៥អង្សាសេ ហើយក្នុងតំបន់អាហ្រិ្វកខាងជើង សីតុណ្ហភាពហក់ឡើងដល់ក្បែរ ៥០អង្សាសេឯណោះ។ លើសពីនេះទៅទៀត សូម្បីតែនៅតំបន់ អង់តាក់ទិក ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងរដូវរងារ ក៏កំពុងប្រឈមសីតុណ្ហភាពខ្ពស់ផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាការប្រែប្រួលអាកាសធាតុ គួបផ្សំជាមួយ បាតុភូត អែល នីណូ (El Nino) គឺជាមូលហេតុចម្បងធ្វើឱ្យសីតុណ្ហភាពកើនឡើង៕ ផ្តល់សិទ្ធិដោយ៖ freshnews​

រដ្ឋាភិបាលតាលីបង់ បញ្ជាឲ្យបិទហាងសាឡនសម្រាប់ស្រ្តីទាំងអស់ ក្នុងប្រទេសអាហ្វហ្កានីស្ថាន

Naren July 4, 2023 04/07/2023

(កាប៊ុល)៖ ក្រសួងសីលធម៌បានឲ្យដឹងថា រដ្ឋបាលតាលីបង់បានបញ្ជាឲ្យបិទហាងកែសម្ផស្សទាំងអស់ ក្នុងរយៈពេលមួយខែ ដែលជាចំណាត់ការថ្មីចុងក្រោយ នៃកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីបង្រួមសិទ្ធិចូលទៅកាន់កន្លែងសាធារណរបស់ស្ត្រី ក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។ ហាងកែសម្ផស្សជាច្រើនបានរីកដុះដាលក្នុងទីក្រុងកាប៊ុល និងទីក្រុងផ្សេងទៀតរបស់អាហ្វហ្កានីស្ថាន ប៉ុន្មានខែបន្ទាប់ពីក្រុមតាលីបង់ ត្រូវបានបណ្តេញចេញពីអំណាច កាលពីចុងឆ្នាំ២០០១។ ហាងទាំងនោះនៅតែដំណើរការ បើទោះបីជាក្រុមនេះបានវិលចូលមកគ្រប់គ្រងប្រទេសវិញ កាលពី ២ឆ្នាំមុនក៏ដោយ ប៉ុន្តែស្ថិតក្នុងលក្ខណៈលួចលាក់ ហើយបានផ្តល់ការងារឲ្យស្ត្រីមួយចំនួន។ លោក មហាំម៉ាត់ សាឌីត អាគីហ្វ (Mohammad Sadiq Akif) អ្នកនាំពាក្យក្រសួងសម្រាប់ការលើកកម្ពស់គុណធម៌ និងទប់ស្កាត់អំពើអគុណធម៌ បានគូសបញ្ជាក់នៅថ្ងៃអង្គារនេះថា «កាលបរិច្ឆេទនៃការបិទហាងកែសម្ផស្សសម្រាប់ស្ត្រី គឺមានរយៈពេលមួយខែ»។ គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២២ ក្រុមតាលីបង់បានបិទវិទ្យាល័យរបស់ក្មេងស្រីភាគច្រើន រារាំងស្ត្រីពីការចូលរៀននៅសាកលវិទ្យាល័យ និងបញ្ឈប់បុគ្គលិកផ្តល់ជំនួយជាស្ត្រីអាហ្វហ្កានីស្ថានជាច្រើននាក់មិនឲ្យធ្វើការ។ រីឯ កន្លែងសាធារណៈជាច្រើន រួមទាំងកន្លែងស្ទីម កន្លែងហាត់ប្រាណ និងសួនកម្សាន្តក៏ត្រូវបានបិទទ្វារសម្រាប់ស្ត្រី។ បើតាមរដ្ឋាភិបាលខាងលិច និងអង្គការអន្តរជាតិ ការរឹតបន្តឹងលើស្ត្រីកំពុងរារាំងដំណើរការដែលអាចកើតមាន ចំពោះការទទួលស្គាល់រដ្ឋបាលតាលីបង់ពីសំណាក់អន្តរជាតិ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន ខណៈរលកកម្តៅវាយប្រហារភាគខាងលិច និងភាគខាងជើង

Naren July 3, 2023 03/07/2023

(តូក្យូ)៖ មន្ត្រីឧតុនិយមជប៉ុន បានអំពាវនាវឱ្យប្រជាជននៅក្នុងតំបន់ឃ្យូស៊ុ (Kyushu) ភាគខាងត្បូងប្រទេសជប៉ុន បង្កើនប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារលើតំបន់នេះកាលពីចុងសប្តាហ៍ ហើយគ្រោងនឹងបន្តទៀត។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។ មន្រ្តីឧតុនិយមនិយាយថា ប្រព័ន្ធសម្ពាធទាបត្រូវបានគេរំពឹងថានឹងនៅតែបន្តមាន នៅជុំវិញតំបន់ Kyushu ដោយនាំមកនូវភ្លៀងធ្លាក់ច្រើនកម្រិតជាង ៥០មីលីម៉ែត្រក្នុងមួយម៉ោង ខណៈកម្រិតភ្លៀង ៦៥មីលីម៉ែត្រ ត្រូវបានកត់ត្រាក្នុងរយៈពេលមួយម៉ោង នៅក្នុងខេត្តអូអ៉ីតា (Oita) កាលពីព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។ ពលរដ្ឋត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី រន្ទះ ខ្យល់បក់ខ្លាំង ទឹកជំនន់នៅតំបន់ទំនាប និងនៅតាមទន្លេ។ ជាពិសេស តំបន់ដែលធ្លាប់រងផលប៉ះពាល់នាពេលថ្មីៗនេះ មានហានិភ័យនៃការរអិលបាក់ដី និងគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងដីហូរច្រោះដោយសារ ភ្លៀងធ្លាក់ខ្លាំង។ បន្ថែមពីលើនេះ សីតុណ្ហភាពក៏បានហក់ឡើងផងដែរនៅតាមទីតាំងមួយចំនួន ចាប់ពីភាគខាងលិច ទៅភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍ ហើយកម្ដៅក្តៅខ្លាំងត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅក្នុងតំបន់គីនគី (Kinki) និងតូកៃ (Tokai) នៅថ្ងៃចន្ទនេះ ដោយសីតុណ្ហភាពក្នុង តំបន់ខ្លះ ដូចជាទីក្រុង […]

Taylor Swift លក់សំបុត្រប្រគំតន្ត្រីបានរហូតដល់ ១៣លានដុល្លារក្នុងមួយយប់ ស្ថិតក្នុងចំណោមអ្នកសិល្បៈ រកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ

Naren July 3, 2023 03/07/2023

(បរទេស)៖ តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអាមេរិក Taylor Swift ត្រូវបានរាយការណ៍មកថា រកចំណូលពីការលក់សំបុត្រប្រគំតន្ត្រីបានរហូតដល់ជាង១៣លានដុល្លារ ក្នុងរយៈពេលមួយយប់ ដែលធ្វើឲ្យនាងស្ថិតក្នុងចំណោមអ្នកសិល្បៈរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ នៃការប្រគំតន្រ្តីទេសចរណ៍។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។ Taylor Swift បានប្រកាសបន្ថែមការប្រគំតន្ត្រី ៣ថ្ងៃទៀតសម្រាប់ «The Eras Tour» ដែលជាការប្រគំតន្ត្រីចុងក្រោយរបស់នាង គឺនៅថ្ងៃទី៧, ៨ និង ៩ ខែមីនា ឆ្នាំ ២០២៤ ធ្វើឱ្យការសម្ដែងរបស់ Taylor Swift នៅប្រទេសសិង្ហបុរីឡើងដល់សរុប ៦ថ្ងៃ។ ទឹកប្រាក់ភាគច្រើនដែលរកបាន នឹងបង្វិលទៅថ្លៃដើមនៃការផលិតកម្មវិធី ហើយទឹកប្រាក់ទាំងនោះមិនរាប់បញ្ចូលនូវទឹកប្រាក់បន្ថែមរាប់លានដុល្លារក្នុងការលក់ទំនិញដែលមាននៅក្នុង «The Eras Tour » នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនទឹកប្រាក់ទាំងនោះ នៅតែធ្វើឱ្យ Swift វ័យ៣៣ឆ្នាំ ក្លាយជាសិល្បករដែលរកចំណូលបានច្រើនជាងគេក្នុងពិភពលោក ហើយជាដំណើរទេសចរណ៍ដ៏ធំបំផុតក្នុងអាជីពរបស់នាង។ តារាចម្រៀងរូបនេះ កំពុងឈានដល់ការរកចំណូលបានច្រើនជាង ១ពាន់លានដុល្លារអាមេរិកជាកម្រិតមួយ ដែលមិនធ្លាប់មានអ្នកសិល្បៈរូបណាធ្លាប់កាន់កាប់ឡើយ។ […]

កុបកម្មនៅបារាំង៖ ក្រុមកុបករ សម្រុកចូលផ្ទះចៅហ្វាយក្រុង ធ្វើ​ឱ្យភរិយារបស់លោករងរបួស

Naren July 3, 2023 03/07/2023

(ប៉ារីស)៖ កុបករមួយក្រុមបានវាយឆ្មក់សម្រុកចូលគេហដ្ឋានរបស់ចៅហ្វាយក្រុងម្នាក់ នៃជាយទីក្រុងប៉ារីស ដោយបានដុតបំផ្លាញរថយន្ដ និងបាញ់កាំជ្រួចដាក់ភរិយា និងកូនៗរបស់ចៅហ្វាយក្រុងរូបនេះ ខណៈពួកគេព្យាយាមគេចខ្លួន ក្នុងពេលកុបកម្មដ៏ហិង្សាឈានចូលដល់យប់ទី៥ ចាប់តាំងពីមានករណីប៉ូលិសបាញ់សម្លាប់យុវជនម្នាក់កាលពីថ្ងៃអង្គារសប្ដាហ៍មុនមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។ លោក វ៉ុំាងសង់ ហ្សង់ប្រាំង (Vincent Jeanbrun ) មានអាយុ៣៩ឆ្នាំ គឺជាចៅហ្វាយក្រុង ឡៃ ឡេ រ៉ូស (L’Hay-les-Roses) ស្ថិតនៅភាគខាងត្បូងនៃជាយទីក្រុងប៉ារីស។ លោកត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងសាលាក្រុង នៅពេលដែលផ្ទះរបស់លោក រងការវាយប្រហារ ដោយភរិយា និងកូនៗកំពុងដេកលក់។ ភរិយា និងកូន ២នាក់របស់ចៅហ្វាយក្រុងរូបនេះមា្នក់មានអាយុ ៥ឆ្នាំ និងម្នាក់មាន អាយុ ៧ឆ្នាំ ត្រូវបានជម្លៀសចេញទៅកាន់កន្លែងមានសុវត្ថិភាព។ ប៉ុន្តែបើតាមលោក ហ្សង់ប្រាំង ភរិយារបស់លោកបានរងរបួសដោយសារ កាំជ្រួច ហើយត្រូវវះកាត់ជើង និងរងរបួសលើផ្ទៃមុខ ដោយត្រូវសម្រាកព្យាបាលរបួសយ៉ាងតិច ៣ខែ។ «ខណៈព្យាយាមការពារកូនៗ និង គេចចេញពីជនល្មើស ប្រពន្ធរបស់ខ្ញុំ និងកូនរបស់ខ្ញុំម្នាក់បានរងរបួស»។ នេះបើតាមការបញ្ជាក់របស់លោក […]

អ៉ីស្រាអែលត្រៀមទិញយន្តហោះចម្បាំងអាមេរិក F-35 ចំនួន២៥គ្រឿងទៀត ក្នុងតម្លៃ៣ពាន់លានដុល្លារ

Khmerpress July 3, 2023 03/07/2023

(ហ្សេរុយសាឡឹម)៖ ក្រសួងការពារជាតិអ៉ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានប្រកាសឱ្យដឹងថា ប្រទេសអ៉ីស្រាអែលទើបតែបានអនុម័ត ចំពោះការទិញយន្តហោះចម្បាំងអាមេរិក F-35 កងទី៣ ក្នុងកិច្ចព្រមព្រៀងមួយ មានតម្លៃរហូតដល់៣ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងការពារជាតិអ៉ីស្រាអែល បាននិយាយថា ក្នុងកិច្ចព្រមព្រៀងខាងលើ នឹងមានការទិញយន្តហោះ F-35 ចំនួន២៥គ្រឿង ដែលវានឹងនាំឱ្យ​​កងទ័ពអាកាសអ៉ីស្រាអែល មានយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបនេះ សរុបកើនដល់៧៥គ្រឿង ហើយកិច្ចព្រមព្រៀងនោះ នឹងត្រូវទូទាត់ថវិកា​តាមរយៈកញ្ចប់ជំនួយវិស័យការពារជាតិ ដែលអ៉ីស្រាអែលទទួលបានពីសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា អ៉ីស្រាអែលគឺជាប្រទេសដំបូងគេបំផុត ក្រៅពីសហរដ្ឋអាមេរិក ដែលទទួលបានយន្តហោះចម្បាំង F-35 យកទៅប្រើប្រាស់។ កាលពីខែឧសភា ឆ្នាំ២០១៨ ប្រមុខកងទ័ពអាកាសអ៉ីស្រាអែល បានអះអាងថា អ៉ីស្រាអែលគឺជាប្រទេសដំបូងគេ ដែលបានប្រើយន្តហោះនេះ នៅក្នុងការប្រយុទ្ធគ្នាជាក់ស្តែង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Nokia បន្តកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណប៉ាតង់ជាមួយ Apple

Khmerpress July 3, 2023 03/07/2023

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Nokia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណប៉ាតង់រយៈពេលវែងថ្មីមួយជាមួយនឹងក្រុមហ៊ុន Apple ខណៈដែលអាជ្ញាប័ណ្ណបច្ចុប្បន្នរវាងក្រុមហ៊ុនទាំងពីរនឹងផុតកំណត់នៅចុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។ Nokia គឺជាសាជីវកម្មទូរគមនាគមន៍ពហុជាតិសាសន៍ប្រទេសហ្វាំងឡង់ ហើយបច្ចុប្បន្នគឺជាក្រុមហ៊ុនដែលកាន់ប៉ាតង់ 5G ក្នុងដៃច្រើនជាងគេ។ ផលប័ត្រប៉ាតង់របស់ Nokia ត្រូវបានបង្កើតឡើងក្នុងទឹកប្រាក់ជាង ១៥២.៧០ពាន់លានដុល្លារ ដែលបានវិនិយោគក្នុងការស្រាវជ្រាវ និង អភិវឌ្ឍន៍ (R&D) ហើយទទួលបានមកវិញនូវប៉ាតង់សរុបប្រហែល ២០,០០០ប៉ាតង់ រួមទាំងជាង ៥,៥០០ប៉ាតង់ផ្សេងទៀតដែលប្រកាសថាមានតម្លៃខ្លាំងសម្រាប់បណ្តាញ 5G។ ជាមួយនឹងការបន្តកិច្ចព្រមព្រៀងផ្តល់ប៉ាតង់ថ្មីរវាងក្រុមហ៊ុនទាំងពីរ Nokia រំពឹងថា ខ្លួននឹងទទួលបានប្រាក់ចំណូលគួរសមពីផ្នែកនេះដែលនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៤ខាងមុខនេះ។ លោកស្រី Jenni Lukander ប្រធានផ្នែក Nokia បាននិយាយថា «កិច្ចព្រមព្រៀងនេះឆ្លុះបញ្ជាំងពីភាពរឹងមាំនៃផលប័ត្រប៉ាតង់របស់ Nokia, ការវិនិយោគរយៈពេលជាច្រើនទសវត្សរ៍នៅក្នុង R&D និងការរួមចំណែកដល់ស្តង់ដាឧបករណ៍ចល័ត និងដំណើរផលិតបច្ចេកវិទ្យាផ្សេងទៀត»។ គួរជម្រាបដែរថា Nokia ធ្លាប់ជាក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារស្មាតហ្វូននៅក្នុងអំឡុងឆ្នាំ២០០៥ ដល់២០១១ ពោលគឺកំឡុងពេលដែល Nokia ប្រកាសបង្ហាញ និងដាក់លក់ទូរស័ព្ទត្រកូល N […]