ព័ត៌មានអន្តរជាតិ

អាមេរិកអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែន ដែលភៀសខ្លួនចូលមកតាមព្រំប្រទល់ម៉ិកស៉ិក អាចស្នាក់នៅជាបណ្តោះអាសន្នបានបន្តទៀត

Khmerpress March 14, 2023 14/03/2023

(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ចូ បៃដិន នឹងអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែនទាំងឡាយ ដែលធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ តាមរយៈព្រំប្រទល់ម៉ិកស៉ិក អាចពន្យារពេលស្នាក់នៅជាបណ្តោះអាសន្នរបស់ពួកគេបានថែមទៀត នៅក្រោមកម្មវិធីមនុស្សធម៌របស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ជនជាតិអ៊ុយក្រែនប្រមាណ ២៥,០០០នាក់ ដែលរត់ភៀសខ្លួនចេញពីសង្រ្គាមនៅអ៊ុយក្រែន ហើយមកស្វែងរកការជ្រកកោននៅសហរដ្ឋអាមេរិក តាមព្រំប្រទល់ភាគខាងត្បូងជាប់ប្រទេសម៉ិកស៉ិកកាលពីឆ្នាំមុន គឺឥឡូវនេះអាចស្នើសុំពន្យារ​ពេលស្នាក់នៅរបស់ពួកគេ លើសពីរយៈពេល១ឆ្នាំ ដែលត្រូវបានអនុញ្ញាតដំបូង។ ប្រជាជនអ៊ុយក្រែនជាច្រើននាក់ បាននាំគ្នាប្រមូលផ្តុំនៅព្រំប្រទល់​អាមេរិក-ម៉ិកស៉ិក បន្ទាប់ពីសង្រ្គាមផ្ទុះឡើងភ្លាមៗ ដោយសារតែពួកគេមិនមានជម្រើសផ្សេងច្រើនឡើយ ដើម្បីចូលមកកាន់សហរដ្ឋអាមេរិក។ កាលពីខែមេសា ឆ្នាំ២០២២ នៅក្រោមសម្ពាធឱ្យទទួលយកជនភៀសខ្លួនបន្ថែមទៀត លោក បៃដិន ក៏បានបង្កើតកម្មវិធីមនុស្សធម៌ផ្លូវការមួយ ដើម្បីអនុញ្ញាត​ឱ្យប្រជាជនអ៊ុយក្រែនធ្វើដំណើរចូលមក ក្រោមការឧបត្ថម្ភរបស់អាមេរិក តាមរយៈជើងហោះហើរ ជាជាងការឆ្លងចូលមកតាមព្រំដែនគោក។ ពលរដ្ឋអ៊ុយក្រែន ច្រើនជាង១១៨,០០០នាក់ បានចូលមកដល់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីនោះ ហើយទទួលបានការអនុញ្ញាតឱ្យស្នាក់នៅរយៈពេល២ឆ្នាំ។ គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ គឺចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជនភៀសខ្លួនអ៊ុយក្រែនសរុបខ្ទង់៨លាននាក់ហើយ […]

រដ្ឋាភិបាលឥណ្ឌា ជំទាស់នឹងការរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ភេទដូចគ្នា

Khmerpress March 13, 2023 13/03/2023

(ញូដេលី)៖ នៅក្នុងឯកសារមួយផ្ញើរទៅតុលាការកំពូល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលឥណ្ឌាបានជំទាស់ទៅនឹងការរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ដោយជំរុញឲ្យតុលាការបដិសេធក្របខណ្ឌច្បាប់បច្ចុប្បន្ន ដែលស្នើឡើងដោយក្រុមស្រលាញ់ភេទដូចគ្នា ឬ LGBT couples។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។ បើតាមឯកសារដែល Reuters ទទួលបាន ក្រសួងច្បាប់របស់ឥណ្ឌាជឿជាក់ថា ទោះបីជាមានទម្រង់ផ្សេងៗនៃទំនាក់ទំនងនៅក្នុងសង្គមក្តី ក៏ការទទួលស្គាល់ផ្លូវច្បាប់នៃអាពាហ៍ពិពាហ៍ ត្រូវតែផ្តល់ចំពោះទំនាក់ទំនងផ្ទុយភេទប៉ុណ្ណោះ ហើយរដ្ឋមានផលប្រយោជន៍ស្របច្បាប់ក្នុងការថែរក្សាវិន័យនេះ។ ក្រសួងច្បាប់ បានកត់សម្គាល់យ៉ាងដូច្នេះថា «ការរស់នៅក្នុងនាមជាដៃគូនៃបុគ្គលភេទដូចគ្នានោះ គឺមិនអាចជំនួសឲ្យក្រុមគ្រួសារឥណ្ឌា ដែលមានប្តី ប្រពន្ធ និងកូន បានទេ។ តុលាការ មិនគួរទទួលយកការស្នើសុំឲ្យផ្លាស់ប្តូរគោលនយោបាយនីតិប្បញ្ញត្តិទាំងមូល ដែលចាក់ឬសយ៉ាងជ្រៅនៅក្នុងបទដ្ឋានសាសនា និងសង្គមរបស់ប្រទេសឥណ្ឌានោះឡើយ»។ គួរបញ្ជាក់ថា នៅក្នុងសាលក្រមប្រវត្តិសាស្ត្រមួយ កាលពីឆ្នាំ២០១៨ តុលាការកំពូលឥណ្ឌាបានសម្រេចលុបចោលច្បាប់ហាមឃាត់ការស្រលាញ់ភេទដូចគ្នា។ បច្ចុប្បន្នត្រូវបានគេមើលឃើញថាមានការអភិវឌ្ឍន៍ដ៏សំខាន់បន្ថែមទៀត លើសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា។ ករណីរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ជាបញ្ហាមួយដ៏រសើប ពីព្រោះការនិយាយដោយបើកចំហអំពីការស្រលាញ់ភេទដូចគ្នា គឺជាបម្រាមសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសអភិរក្សនិយមសង្គម ដែលមានប្រជាជន ១.៤ពាន់លាននាក់នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin រងការចោទប្រកាន់មួយករណីបន្ថែមទៀត ក្នុងសំណុំរឿងពុករលួយ

Khmerpress March 13, 2023 13/03/2023

(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក មូហៃយ៉ីដឌីន យ៉ាស៉ីន (Muhyiddin Yassin) នៅថ្ងៃចន្ទនេះត្រូវបានចោទប្រកាន់ពីបទល្មើសលាងលុយកខ្វក់មួយករណីបន្ថែមទៀត ដែលនេះ ធ្វើឱ្យបទចោទប្រកាន់ប្រឆាំងនឹងរូបលោកកើនដល់ ៧ករណី ក្នុងសំណុំរឿងពុករលួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។ បើតាមប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី The Star លោក មូហៃយ៉ីដឌីន នៅតែបន្តអះអាងថាលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ហើយក៏បានបដិសេធផងដែរថាលោកមិនបានទទួល សំណូកជាង ៥លានរីងហ្គិត ឬស្មើនឹងជាង ១.១លានដុល្លារនោះឡើយ។ សារព័ត៌មាន The Star បានរាយការណ៍ថាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានទទួលសំណូក ១.១លានដុល្លារ ពីក្រុមហ៊ុន Bukhary Equity Sdn Bhd ដែលបានផ្ទេរលុយទាំងនេះចូលគណនីធនាគារនៃគណបក្ស Bersatu របស់លោក មូហៃយ៉ីដឌីន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គួរបញ្ជាក់ថា បទល្មើសលាងលុយនៅក្នុងប្រទេសម៉ាឡេស៊ី មានទោសជាប់ពន្ធនាគារ ១៥ឆ្នាំ និងពិន័យជាប្រាក់ប្រហែលគុណនឹង៥ នៃប្រាក់ខុសច្បាប់។ លោក មូហៃយ៉ីដឌីន កាលពីថ្ងៃសុក្រ […]

ប្រធាន WHO ថា ការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩ គឺជាការចាំបាច់ខាងសីលធម៌

Khmerpress March 13, 2023 13/03/2023

(ហ្សឺណែវ)៖ នៅក្នុងការអត្ថាធិប្បាយដ៏ធ្ងន់បំផុតមួយ ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩ គឺជាការចាំបាច់ខាងសីលធម៌ ហើយសម្មតិកម្មទាំងអស់ត្រូវតែស្វែងយល់ ដោយសង្កត់ធ្ងន់ថា ស្ថាប័នអង្គការសហប្រជាជាតិមួយនេះ នៅតែប្តេជ្ញាចិត្តដើម្បីកំណត់អត្តសញ្ញាណប្រភពដើមនៃមេរោគនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣។ កាសែត Wall Street Journal រាយការណ៍ថា ទីភ្នាក់ងារអាមេរិកមួយបានវាយតម្លៃការរីករាលដាលនៃជំងឺកូវីដ១៩ ទំនងជា ដោយសារតែការលេចធ្លាយមន្ទីរពិសោធន៍ចិនដោយអចេតនា ដែលបានដាក់សម្ពាធលើអង្គការសុខភាពពិភពលោកសម្រាប់ចម្លើយ។ ទីក្រុងប៉េកាំងបានបដិសេធការវាយតម្លៃនេះ ដែលអាចនឹងត្រូវបានចេញផ្សាយក្នុងពេលឆាប់ៗនេះ បន្ទាប់ពីសភាតំណាងរាស្រ្តអាមេរិកបានបោះឆ្នោតក្នុងសប្តាហ៍នេះ ដើម្បីដកចំណាត់ថ្នាក់របស់ជំងឺមួយនេះ។ លោក Tedros Adhanom បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter យ៉ាងដូច្នេះថា «ការស្វែងយល់ពីប្រភពដើមនៃជំងឺកូវីដ១៩ និងការរុករកសម្មតិកម្មទាំងអស់ នៅតែជាកត្តាចាំបាច់ខាងវិទ្យាសាស្ត្រ ដើម្បីជួយយើងទប់ស្កាត់ការរីករាលដាលនាពេលអនាគត។ ហើយវាគ៏ជាកត្តាចាំបាច់ខាងសីលធម៌ សម្រាប់ជាប្រយោជន៍ដល់មនុស្សរាប់លាននាក់ដែលបានស្លាប់ និងអ្នកដែលរស់នៅជាមួយកូវីដ១៩»។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ ក្រុមដែលដឹកនាំដោយ WHO បានចំណាយពេលជាច្រើនសប្តាហ៍នៅក្នុង និងជុំវិញទីក្រុង Wuhan ប្រទេសចិន ដែលករណីមនុស្សដំបូងត្រូវបានរាយការណ៍ ហើយបាននិយាយនៅក្នុងរបាយការណ៍រួមថា មេរោគប្រហែលជាត្រូវបានចម្លងពីប្រចៀវទៅមនុស្សតាមរយៈសត្វមួយផ្សេងទៀត […]

បុរសម្នាក់សុខចិត្តស្លៀកឈុតនិនចាអណ្ដើកទៅចូលរួមមង្គលការអតីតមិត្តស្រីដើម្បីគោរពតាមការសន្យាពេលនៅស្រលាញ់គ្នា តែមិនចង់​បង្កឲ្យមានបញ្ហាកើតឡើងក្នុងកម្មវិធី

Khmerpress March 11, 2023 11/03/2023

ម៉ាឡេស៊ី៖ ការទៅចូលរួមក្នុងពិធីមង្គលការអតីតមិត្តស្រី គឺជារឿងដែលពិបាកសម្រេចចិត្តបំផុតមួយសម្រាប់បុរសជាច្រើន ព្រោះពួកគាត់គិតថា វត្តមានរបស់គាត់អាចបង្កឲ្យមានបញ្ហាចម្រូងសម្រាសនៅក្នុងកម្មវិធីការទាំងមូល ខណៈរូបគាត់ពិតជាចង់ទៅអបអរនិងជូនពរមនុស្សស្រីដែលគាត់ធ្លាប់ស្រលាញ់ខ្លាំងណាស់ ដើម្បីតបតាមការអញ្ជើញពីសំណាក់កូនក្រមុំផ្ទាល់ ឬដើម្បីតបតាមការសន្យាណាមួយដែលធ្លាប់បានធ្វើឡើងកាលពីពេលនៅស្រលាញ់គ្នា។ ព្រោះហេតុផលដូចបានជម្រាបជូនខាងលើនេះហើយ ទើបគេបានប្រទះឃើញមានបុរសម្នាក់សុខចិត្តស្លៀកពាក់ឈុតជានិនចាអណ្តើក ដើម្បីទៅចូលរួមក្នុងពិធី​មង្គលការអតីតមិត្តស្រីរ​បស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ខណៈបុរសពិតនៅពីក្នុងឈុតនិនចាអណ្តើកនោះត្រូវបានគេដឹងថា មានឈ្មោះ Amat Darobi អាយុ ២៨ឆ្នាំ ធ្លាប់ជាគូស្នេហ៍របស់កូនក្រមុំចាប់តាំងពីឆ្នាំ ២០១៥មក និងទើបតែសម្រេចចិត្តចែកផ្លូវគ្នាកាលពីឆ្នាំមុននេះ។ ប្រភពខាងលើបានបន្តថា​ អតីតគូស្នេហ៍មួយគូនេះបានបែកគ្នាទាំងបង្ខំចិត្ត ហើយបន្ទាប់ពីចែកផ្លូវគ្នារួចគឺពួកគាត់នៅបន្តរា​ប់អានគ្នាជាធម្មតា។ ប្រភពខាងលើបានបញ្ជាក់ទៀតថា លោក Amat Darobi បានទៅចូលរួមពិធីមង្គលការនោះគឺដើម្បីតបតាមការអញ្ជើញពីសំណាក់ស្រ្តីជាកូនក្រមុំ ខណៈរូបគាត់ខ្លួនឯងផ្ទាល់ក៏ចង់ទៅជូនពរអតីតមិត្តស្រីនៅក្នុងថ្ងៃពិសេសរបស់នាងដោយផ្ទាល់ផងដែរ​ ព្រោះវាជាអ្វីដែលគាត់ធ្លាប់បានសន្យាកាលពីអំឡុងពេលនៅមានទំនាក់ទំនងស្នេហាជាមួយគ្នា។ វត្តមានរបស់លោក Amat Darobi ក្នុងឈុតនិនចាអណ្តើកបានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្តិយសហើយមានមនុស្សជាច្រើនសុំថតរូបជាមួយគាត់ ខណៈគេជឿថាកូនក្រមុំក៏បានដឹងអំពីរឿងនេះដែរតែនាងព្យាយាមធ្វើធម្មតាដើម្បីឲ្យកម្មវិធីបន្តប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត @encik_dobi Tanda HADIR ✅ undangan walimatulurus EX🙂🙂 #fypシ #fyppppppppppppppppppppppp #majliskahwin #tiadajodoh #perancanganallahlebihbaik #srikandisurprise ♬ Dj […]

រូបសំណាក់ព្រះពុទ្ធតូចមួយអង្គ នឹងត្រូវដាក់លក់នៅអូស្រ្តាលីក្នុងតម្លៃជាង ១០ម៉ឺនដុល្លារ

Khmerpress March 11, 2023 11/03/2023

អូស្រ្តាលី៖ រូបសំណាក់ព្រះពុទ្ធដ៏តូចមួយអង្គ នឹងត្រូវដាក់លក់ក្នុងតម្លៃរាប់សែនដុល្លារដែលជាតម្លៃដ៏ខ្ពស់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនាម្សិលមិញនេះ។ រូបសំណាក់ព្រះពុទ្ធមួយអង្គនេះមានកម្ពស់ប្រមាណជា ១៥សង់ទីម៉ែត្រ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអូស្រ្តាលី កាលពីអំឡុងឆ្នាំ ២០១៨ កន្លងទៅ ពោលគឺគេបានរកឃើញក្នុងរយៈពេលជិត ៥ឆ្នាំហើយ មុននឹងសម្រេចធ្វើការដាក់លក់នេះ។ បើតាមលោក Leon Deschamps និងលោក Shayne Thompson ដែលជាអ្នកបានរកឃើញរូបសំណាក់នេះបានអះអាងថា រូបសំណាក់ព្រះពុទ្ធកាលពីនៅជាកុមារមួយនេះមានប្រភពមកពីប្រទេសចិន ហើយគេជឿថារូបសំណាក់មួយនេះត្រូវបានបង្កើតឡើងកាលពីជំនាន់រាជវង្សមីង​ ខណៈគេនៅទាន់រកឃើញទេថា តើរូបសំណាក់មួយនេះអាចទៅដល់ប្រទេសអូស្រ្តាលីដោយរបៀបណា។ យ៉ាងណាក្តីគេអាចប៉ាន់ស្មានថា ទំនងជាមានអ្នករុករកជនជាតិចិនណាម្នាក់បានយករូបសំណាក់នេះទៅកាន់ប្រទេសអូស្រ្តាលីហើយក៏បានបន្សល់ទុករូបសំណាក់នេះនៅលើទឹកដីអូស្រ្តាលីតែម្តង។ សូមបញ្ជាក់ថា ការដាក់លក់រូបសំណាក់ព្រះពុទ្ធខាងលើនេះនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសអូស្រ្តាលីតាមរយៈការដេញថ្លៃ ដោយតម្លៃចាប់ផ្តើមដំបូងនោះគឺ ១០ម៉ឺនដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

BREAKING: លោក Li Qiang ត្រូវបានសភាប្រកាសតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់ចិន

Khmerpress March 11, 2023 11/03/2023

(ប៉េកាំង)៖ សភាចិន នៅថ្ងៃសៅរ៍នេះ បានប្រកាសទទួលស្គាល់ជាផ្លូវការលោក Li Qiang ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសចិន បន្ទាប់ពីលោក ស៊ី ជិនពីង​ ជាប់ឆ្នោតជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ជាប់ៗគ្នា និងបានក្លាយជាមេដឹកនាំកំពូលចិនមានអំណាចធំបំផុតចាប់តាំងពីសម័យលោក ម៉ៅ សេទុងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។ លោក Li Qiang ដែលជាអតីតប្រធានគណបក្សកម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចិន ជំនួសលោក Li Keqiang ដែលបានបញ្ចប់ការកាន់តំណែង ២អាណត្តិរបស់លោក។ តួនាទីជានាយករដ្ឋមន្ត្រី ត្រូវបានកំណត់ត្រឹម ២អាណត្តិ និងជាតំណែងធំបំផុតលំដាប់ទី២ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ លោក Li Qiang ត្រូវបានគណបក្សកុម្មុយនិស្ដ ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជានាយករដ្ឋមន្ត្រីចិន នៅឯសមាជបក្សកាលពីខែតុលា ឆ្នាំ២០២២។ លោក Li ត្រូវបានគេស្គាល់ថាគឺជាមនុស្សម្នាក់ស្ថិតនៅក្នុងចំណោមមនុស្សដែលលោក ស៊ី ជិនពីង ទុកចិត្តជាទីបំផុត។ គួរបញ្ជាក់ថា លោក Li […]

ថៃរំពឹងទទួលបានភ្ញៀវបរទេសរហូតដល់ ៣០លាននាក់នៅឆ្នាំនេះ

Khmerpress March 11, 2023 11/03/2023

(បាងកក)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃ លោក Phiphat Ratchakitprakarn បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសចន្លោះពី ២៥លានទៅ ៣០លាននាក់នៅឆ្នាំនេះ ខណៈដែលវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួនស្ទុះងើបឡើងវិញ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ ចំនួននេះធៀបនឹងចំនួនច្រើនបំផុតជិត ៤០លាននាក់ដែលប្រទេសថៃបានទទួលក្នុងឆ្នាំ២០១៩ មុនពេលមានការជំងឺរាតត្បាត។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយក្រសួងទេសចរណ៍ និងកីឡាថៃនៅក្នុងសិក្ខាសាលាធុរកិច្ចកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤,២លាននាក់ក្នុងអំឡុងខែមករាដល់ខែកុម្ភៈឆ្នាំនេះ។ វិស័យដែលរីកចម្រើនដ៏សំខាន់របស់ថៃគឺវិស័យទេសចរណ៍ ដែលកំពុងស្ទុះងើបឡើងវិញយ៉ាងខ្លាំងចាប់តាំងពីមានការដកចេញវិធានការ​រឹតបន្តឹងដែលធ្វើឡើងដើម្បីទប់ស្កាត់​ជំងឺរាតត្បាត ដោយសង្ឃឹមថា ការបើកចំហរប្រទេសឡើងវិញពីសំណាក់ប្រទេសចិន ដែលជាទីផ្សារទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃនឹងផ្តល់កំណើន​ដ៏ធំមួយដល់ប្រទេសស្ថិត​ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ថ្លែងក្នុងពិធីដដែល លោក Supattanapong Punmeechaow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលថៃ បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់​ប្រទេស​ថៃ​មាន​ស្ថិរភាព និងរឹងមាំ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏សំខាន់ និងជាមួយនឹងសូចនាករសេដ្ឋកិច្ចដែលកំពុងមានភាពប្រសើរឡើង។លោក Supattanapong បានបន្ថែមថា ទោះជាយ៉ាងនេះក្តី តម្រូវការពិភពលោកទាបកំពុងប៉ះពាល់ដល់ការនាំចេញ។ យោងតាមទិន្នន័យពីគយ ការនាំចេញរបស់ប្រទេសថៃដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច បានធ្លាក់ចុះរយៈពេលបួនខែជាប់គ្នាគិតត្រឹមខែមករា ដោយធ្លាក់ចុះ ៤,៥% ខ្ពស់ជាងការរំពឹងទុកធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដោយសារការធ្លាក់ចុះតម្រូវការសកល។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕ ផ្តល់សិទ្ធិដោយ៖ freshnews

មនុស្ស៣នាក់ ត្រូវប៉ូលីសជប៉ុនចាប់ខ្លួន ក្រោយថតវីដេអូលេងសើចស្ដោះទឹកមាត់ដាក់ម្ហូប ក្នុងភោជនីយដ្ឋាន Sushi

Naren March 10, 2023 10/03/2023

កាលពីថ្ងៃពុធ ប៉ូលីសនៅក្នុងខេត្ត Aichi របស់ជប៉ុន បានប្រកាសថា ពួកគេ បានចាប់ខ្លួនបុរស២នាក់ ដែលមានអាយុ២១ និង ១៩ឆ្នាំ និងក្មេងស្រីអាយុ១៥ឆ្នាំ ដែលពាក់ព័ន្ធនឹងការថតវីដេអូលេងសើចគួរឱ្យខ្ពើមរអើម។ ដោយកាលពីខែមុនជនសង្ស័យអាយុ២១ឆ្នាំ បានស្តោះទឹកមាត់ ដាក់លើ sushi និង ប្រដាប់ប្រដានៅក្នុងហាង ហើយលិឍមាត់ដបទឹកស៊ីអ៊ីវ ខណៈដែលយុវជនអាយុ ១៩ ឆ្នាំម្នាក់ទៀត បានថតពីសកម្មភាពនេះ នៅភោជនីយដ្ឋាន Kura Sushi នៅក្នុងទីក្រុង Nagoya ហើយបន្ទាប់ពីវីដេអូបានចែកចាយ ខាងភោជនីយដ្ឋានបានដាក់ពាក្យបណ្តឹង និងរាយការណ៍ពីការខូចខាតដល់ប៉ូលីស។ សកម្មភាពនេះត្រូវបានគេដាក់ឈ្មោះថា #sushitero និង #sushiterrorism ដែលផ្ទុះពេញអ៊ីនធើណែត ហើយគេឃើញយុវជនជាច្រើននាក់ដាក់មាត់របស់ពួកគេលើដបទឹកស៊ីអ៊ីវ លិឍចានអាហារជាដើម។ សកម្មភាពរបស់ពួកគេបានបង្កឱ្យមានការព្រួយបារម្ភជាសាធារណៈ។ ប្រជាជនជប៉ុនមួយចំនួនបានសម្តែងថាពួកគេមានការខ្លាចរអារនឹងការទៅទទួលទានអាហារនៅខាងក្រៅទៀត។ ក្រុមស៊ើបអង្កេតមិនទាន់បង្ហើបឱ្យដឹងថាតើជនត្រូវចាប់ខ្លួនបានសារភាពចំពោះការចោទប្រកាន់ឬយ៉ាងណានៅឡើយទេ៕ ប្រភព៖ nextshark

ម្ចាស់សណ្ឋាគារធ្វើពីមាសដំបូងគេបង្អស់នៅទីក្រុងហាណូយ ប្រកាសដាក់លក់ដើម្បីយកប្រាក់បើកឱ្យបុគ្គលិក និងសងការប្រាក់

Khmerpress March 10, 2023 10/03/2023

សណ្ឋាគារមាសដំបូងគេនៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលមានឈ្មោះថា The Dolce by Wyndham Hanoi Golden Lake បាននិងកំពុងដេញថ្លៃដាក់លក់ជាមួយនឹងតម្លៃ ២៥០ លានដុល្លារ ដោយការដេញថ្លៃនេះ ត្រូវបានកំណត់សម្រាប់ខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress។ លោក Nguyen Huu Duong ម្ចាស់ហាង Dolce ធ្វើពីមាស បានប្រាប់សារព័ត៌មានថា ការដាក់លក់សណ្ឋាគារនេះ គឺដោយសារតែក្រុមហ៊ុនខ្វះខាតថវិកាសម្រាប់បង់ថ្លៃសំណងទៅបុគ្គលិក និងការប្រាក់។ ម្ចាស់សណ្ឋាគាររូបនេះបានបន្តថា បច្ចុប្បន្ននេះ មានអ្នកវិនិយោគ១០ នាក់ កំពុងចាប់អារម្មណ៍ចរចាតម្លៃ ដោយផ្តល់ឱ្យតម្លៃ ២៥០លានដុល្លារ។ គួរបញ្ជាក់ផងដែរថា Dolce by Wyndham Hanoi Golden Lake គឺជាសណ្ឋាគារធ្វើពីមាសដំបូងគេនៅទីក្រុងហាណូយ។ សណ្ឋាគារនេះត្រូវបានសម្ពោធនៅខែកក្កដា ឆ្នាំ២០២០ ជាមួយនឹងការវិនិយោគចំនួន ១០០លានដុល្លារ។ ស្ទើរតែគ្រប់ការរចនាផ្នែកខាងក្រៅ និងគ្រឿងសង្ហារិមខាងក្នុងរបស់សណ្ឋាគារត្រូវបានគ្របដណ្ដប់ដោយមាស 24k ។ សណ្ឋាគារ ២៤ជាន់ មាន ៣៦០បន្ទប់ ដោយតម្លៃបន្ទប់មានរហូតដល់ […]