(បរទេស)៖ បន្ទាប់ពីរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិកបានចូលរួមយុទ្ធនាការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀតរបស់មន្ត្រីរដ្ឋាភិបាល ពេលនេះទទួលបានដំណឹងថា រដ្ឋដ៏ធំរបស់សហរដ្ឋអាមេរិកមួយថ្មីទៀតគឺ Kentucky ក៏កំពុងតែចូលរួមផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ រដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកបាននិយាយថាខ្លួន បានធ្វើបច្ចុប្បន្នភាពសៀវភៅណែនាំដល់បុគ្គលិករបស់ខ្លួន ដើម្បីរារាំងបុគ្គលិករដ្ឋពីការប្រើប្រាស់ឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងការចូលប្រើកម្មវិធីដែលគ្រប់គ្រងដោយចិន។ ដោយឡែកកាលពីសប្តាហ៍មុន អភិបាលរដ្ឋ Wisconsin, North Carolina, Ohio, New Jersey និងរដ្ឋ Arkansas ក៏ទើបតែចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍រដ្ឋាភិបាលផងដែរ។ ពាក់ព័ន្ធនឹងករណីនេះត្រូវបានប្រភពឱ្យដឹងថា តាមបណ្តាលរដ្ឋមួយចំនួន មិនត្រឹមតែមានការហាមប្រាមទៅលើកម្មវិធី TikTok ប៉ុណ្ណោះទេ តួយ៉ាងដូចជារដ្ឋ New Jersey និង Wisconsin ក៏កំពុងហាមឃាត់អ្នកលក់កម្មវិធី ផលិតផល និងសេវាកម្មពីក្រុមហ៊ុនចិនផ្សេងទៀត រួមមាន Huawei, Hikvision , Tencent Holdings LTD , ZTE Corporation និង Kaspersky […]