ព័ត៌មានអន្តរជាតិ

បុគ្គលិកនៅ Twitter ត្អូញត្អែរថាការិយាល័យពោរពេញដោយសត្វកន្លាត និងជះក្លិនមិនល្អចេញពីបន្ទប់ទឹក

Naren January 18, 2023 18/01/2023

បន្ទាប់ពីលោក Elon Musk បានកាត់បន្ថយបុគ្គលិក ការិយាល័យ Twitter ចាប់ផ្តើមមានសត្វកន្លាត ក្លិនមិនល្អចេញពីបន្ទប់ទឹក និងបង្គន់ ដោយសារមិនបានសម្អាតជាច្រើនថ្ងៃ។ យោងតាម ​​Business Insider បុគ្គលិក Twitter នៅការិយាល័យ តំបន់ Chelsea នៃ​សង្កាត់ Manhattan ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្មីៗនេះ បានប្រទះឃើញសត្វកន្លាតនៅបន្ទប់ផ្លាស់សំលៀកបំពាក់ និងបន្ទប់ទឹក។ Twitter បានចាប់ផ្តើមជួលអគារនេះក្នុងឆ្នាំ២០១៥ តាមរយៈ Columbia Property Management ហើយបានជួលជាន់បន្តជាច្រើនដល់ក្រុមហ៊ុនផ្សេងទៀត រួមទាំង Lyft និង Netflix ផងដែរ។ អ្នកនាំពាក្យរបស់ Columbia Property Management និងអ្នកតំណាងរបស់ Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ចាប់តាំងពីទទួលបាន Twitter ក្នុងខែតុលា លោក Elon Musk បានកាត់បន្ថយការចំណាយជាបន្តបន្ទាប់ បញ្ឈប់បុគ្គលិកជាងពាក់កណ្តាល និងកាត់កិច្ចសន្យាជាមួយភាគីនានា ទាំងនៅទីក្រុងញូវយ៉ក និងទីស្នាក់ការកណ្តាលនៅសាន់ហ្វ្រាន់ស៊ីស្កូ។ […]

ម្យ៉ាងដែរ! បុរសម្នាក់ប្រកាសលក់ខ្យល់​បរិសុទ្ធនៅក្នុងចម្ការរបស់គាត់ ក្នុងតម្លៃ ១,០០០ បាត ក្នុងមួយម៉ោង

Khmerpress January 18, 2023 18/01/2023

បុរស​ម្នាក់​ក្នុង​ខេត្ត Chaiyaphum របស់ប្រទេសថៃ បាន​បង្កើត​វិធី​ថ្មី​មួយក្នុង​ការ​ទាក់​ទាញ​អ្នក​មក​ទស្សនា​កសិដ្ឋាន​របស់​គាត់​ ដោយការ «លក់ខ្យល់​បរិសុទ្ធ» នៅ​ក្នុង​តម្លៃ ១,០០០ បាត ​ក្នុង​មួយ​ម៉ោង។ លោក Dusit Kachai ដែលមានអាយុ ៥២ឆ្នាំ បានមានប្រសាសន៍ថា៖«ម៉ោងដំបូងមានតម្លៃ ១,០០០ បាត ប៉ុន្តែបន្ទាប់មកភ្ញៀវអាចស្នាក់នៅដោយមិនគិតថ្លៃ រួមទាំងអាហារ និងការបោះតង់ផងដែរ»។ កសិដ្ឋានរបស់គាត់មានទីតាំងនៅក្បែរឧទ្យានជាតិ Phu Laen Kha ដែលល្បីល្បាញដោយសារមានខ្យល់អាកាសបរិសុទ្ធ ព្រៃឈើ និងទន្លេភ្នំ។ លោកបានបន្ថែមថា កុមារ និងមនុស្សចាស់ អាចស្នាក់នៅដោយឥតគិតថ្លៃ។ លោក Dusit បានពន្យល់ថា មនុស្សកាន់តែច្រើនឡើងកំពុងស្វែងរកជម្រកធម្មជាតិ ដើម្បីគេចចេញពីការគំរាមកំហែងផ្នែកបរិស្ថាន ដូចជាការថយចុះអូហ្សូន ការប្រែប្រួលអាកាសធាតុ ការឡើងកម្ដៅផែនដី និងខ្យល់កខ្វក់។ លោក​ថា ក្នុង​នាម​ជា​លេខាធិការ​នៃក្រុម​បរិស្ថាន Asian Life លោក​ប្ដេជ្ញា​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​បំផ្លាញ​បរិស្ថាន និង​ជួយ​លើក​កម្ពស់​គុណភាព​ខ្យល់។ គាត់បាននិយាយថា៖«ខ្ញុំមានទំនុកចិត្តថា គុណភាពខ្យល់នៅលើកសិដ្ឋានទំហំ ៧០រ៉ៃ របស់ខ្ញុំនៅចំកណ្តាលជ្រលងភ្នំ Phu Laen Kha គឺស្អាតណាស់ […]

កប៉ាល់ដឹកប្រេងយ៉ាងធំមួយនៅប្រទេសថៃបានឆាបឆេះឡើង ដែលបានឆក់យកជីវិតមនុស្សម្នាក់ និងបាត់ខ្លួន ៤នាក់

Khmerpress January 18, 2023 18/01/2023

កប៉ាល់ដឹកប្រេងដ៏ធំមួយដែលបានចូលចតនៅខេត្ត Samut Songkhram នៅភាគនិរតីទីក្រុងបាងកក បានផ្ទុះ និងឆាបឆេះឡើង នៅម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៣។ បច្ចុប្បន្ន​មនុស្ស​ម្នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​ស្លាប់ ហើយ​មនុស្ស​ ៤នាក់​ទៀត ​កំពុង​បាត់​ខ្លួននៅឡើយ។ ក្រុម​ពន្លត់​អគ្គិភ័យ​មក​ពី​ស្ថានីយ៍​ពន្លត់​អគ្គិភ័យ Muang Samut Songkram បាន​គ្រប់គ្រង​ការ​ឆេះ​នៅ​កំពង់ផែ នៅឯសង្កាត់ Laem Yai លើ​ទន្លេ Mae Klong។ ខណៈ​ដែលកប៉ាល់បានដឹក​ប្រេង​មាន​បរិមាណ​ច្រើន ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ត្រូវ​ប្រើ​ហ្វម ជាមួយនឹង​ទឹក ​ដើម្បី​ពន្លត់​អណ្តាតភ្លើង​។ ស្ថានីយពន្លត់អគ្គិភ័យ Muang Samut Songkram ក៏បានផ្សាយផ្ទាល់តាមហ្វេសប៊ុកពីកន្លែងកើតហេតុ ខណៈដែលផ្សែងនៅតែហុយចេញពីកប៉ាល់ គិតត្រឹមថ្ងៃត្រង់នេះ។ អគ្គនាយករងនៃនាយកដ្ឋានសមុទ្រ លោក Phuriphat Thirakhunphisuth បាននិយាយថា មូលហេតុនៃការផ្ទុះនេះ មិនទាន់ដឹងនៅឡើយទេ។ សេចក្តីរាយការណ៍​បាន​និយាយ​ថា ការ​ផ្ទុះ​នេះ​ត្រូវ​បាន​ឮ​ដល់​ចម្ងាយ​ ១០​គីឡូម៉ែត្រ​។ មជ្ឈមណ្ឌលបញ្ជាការដ្ឋានអនុវត្តច្បាប់ដែនសមុទ្រថៃបានរាយការណ៍ថា ការផ្ទុះបានធ្វើឱ្យបែកកញ្ចក់បង្អួចផ្ទះនៅក្បែរនោះ ដែលបណ្តាលឱ្យមនុស្ស ២ នាក់ រងរបួសផងដែរ៕ ផ្តល់សិទ្ធិដោយ៖ […]

BREAKING: ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក សម្រេចចុះចេញពីតំណែង និងចូលនិវត្តន៍ពីនយោបាយតែម្តង

Khmerpress January 17, 2023 17/01/2023

(ហាណូយ)៖ នៅថ្ងៃអង្គារនេះ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តវៀតណាម បានសម្រេចយល់ព្រមឱ្យលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) លាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម ព្រមទាំងពីតំណែងជាសមាជិកនៅក្នុង​ការិយាល័យនយោបាយ ក៏ដូចជានៅក្នុងគណៈកម្មាធិការមជ្ឈិម ដោយស្របទៅតាមការស្នើរបស់លោកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។ ក្រោយការកោះប្រជុំវិសាមញ្ញមួយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានចេញសេចក្តីថ្លែងការណ៍ថា ក្នុងនាមជាមេដឹកនាំ លោក ហ៊្វុក បានបណ្តោយឱ្យមន្រ្តីរដ្ឋាភិបាលមួយចំនួន ក្នុងនោះរួមមានទាំងឧបនាយករដ្ឋមន្រ្តី២រូប ហើយនិងរដ្ឋមន្រ្តី២រូប ប្រព្រឹត្តទង្វើខុសឆ្គងផ្សេងៗ ដែលបានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ។ សេចក្តីថ្លែងការណ៍ខាងលើបានបន្តថា ឧបនាយករដ្ឋមន្រ្តីវៀតណាមទាំង២រូប ត្រូវបានដកហូតតំណែង ខណៈរដ្ឋមន្រ្តី២រូប និងមន្រ្តីមួយចំនួនផ្សេងទៀត កំពុងប្រឈមការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ។ ដូច្នេះហើយដោយដឹងច្បាស់អំពីការទទួលខុសត្រូវរបស់ខ្លួន លោក ហ៊្វុក បានសម្រេចចិត្តដាក់ពាក្យលាលែងពីតួនាទីទាំងអស់ ហើយចូលនិវត្តន៍ពីនយោបាយតែម្តង។ គួរបញ្ជាក់ថា លោក ង្វៀន សួនហ៊្វុក ដែលមានវ័យ៦៩ឆ្នាំ គឺជាសមាជិកនៅក្នុងគណៈកម្មាធិការមជ្ឈិមរបស់បក្សកុម្មុយនិស្ត នៅក្នុងការិយាល័យនយោបាយ និងនៅក្នុងរដ្ឋសភាជាច្រើនអាណត្តិមកហើយ។ ចាប់តាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦ លោក គឺជាប្រធានគណៈកម្មាធិការប្រជាជនប្រចាំខេត្តក្វាងណាំ (Quang […]

ប្រជាជនហ្វីលីពីន ដែលធ្វើការនៅក្រៅប្រទេសនាំគ្នាទិញខ្ទឹមបារាំងផ្ញើអ្នកផ្ទះ​រាប់គីឡូ ដោយសារនៅហ្វីលីពីន ខ្ទឹមបារាំងមានតម្លៃថ្លៃជាងសាច់ទៅទៀត

Khmerpress January 17, 2023 17/01/2023

ថ្មីៗនេះប្រជាជនហ្វីលីពីនដែលធ្វើការនៅក្រៅប្រទេសនាំគ្នាទិញខ្ទឹមបារាំងផ្ញើអ្នកផ្ទះ​រាប់គីឡូ នៅពេលត្រឡប់មកលេងគ្រួសារក្នុងរដូវវិស្សមកាល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nextshark។ សារព័ត៌មានដដែលបានឱ្យដឹងថា ​មូលហេតុ​ដែលប្រជាជន​ហ្វីលីពីន​ហោះ​ទៅ​ផ្ទះ​ជាមួយ​វ៉ាលី​ដែល​ពោរពេញ​ដោយ​ខ្ទឹមបារាំងនោះ គឺដោយសារតម្លៃ​ខ្ទឹមបារាំង​បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ដែល​រងគ្រោះ​ដោយ​អតិផរណា។ ឥឡូវនេះ ខ្ទឹមបារាំងអាចមានតម្លៃថ្លៃជាងសាច់គោ និងសាច់ជ្រូករហូតដល់ ២៥% ទៅ ៥០% ហើយថ្លៃជាងតម្លៃសាច់មាន់ ៣ដង។ ជាមួយគ្នានេះ យោងតាមរបាយការណ៍ ខ្ទឹមបារាំងមួយគីឡូក្រាមដែលដាក់លក់នៅផ្សារទំនើបឌូបៃមានតម្លៃតែ ០.៥៤ដុល្លារ តែនៅផ្សារក្នុងប្រទេសហ្វីលីពីនមានតម្លៃដល់ទៅខ្ទង់ ១១ដុល្លារ។ នេះគឺខ្ពស់ជាងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមារបស់ប្រទេសហ្វីលីពីនទៅទៀត។ ដូច្នេះហើយ Jaze ស្ត្រីហ្វីលីពីនដែលធ្វើការនៅទីក្រុងឌូបៃ បានខ្ចប់ខ្ទឹមបារាំងដល់ទៅ ១០ គីឡូក្រាមនៅក្នុងវ៉ាលីរបស់នាងជាអំណោយដល់ផ្ទះ។ ទន្ទឹមនឹងនេះ កាលពីខែមុន Dina Gacula Odo ដែលធ្វើការនៅឌូបៃដូចគ្នាបានយកខ្ទឹមបារាំង ៤គីឡូក្រាម នៅពេលនាងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនវិញ។ បើតាម Odo ការដាក់ខ្ទឹមបារាំងនៅក្នុងវ៉ាលីបានក្លាយជារឿងធម្មតារបស់ប្រជាជនហ្វីលីពីនទៅហើយ។ គួរឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ដែលជាលេខាធិការនៃនាយកដ្ឋានកសិកម្មហ្វីលីពីន (DA) ផងដែរនោះ បានបង្ហាញផែនការនាំចូលខ្ទឹមបារាំងចំនួន ២១,០៦០ តោន ដើម្បីជំរុញការផ្គត់ផ្គង់ក្នុងស្រុក។ ខណៈដែលប្រទេសនេះត្រូវបានគេរាយការណ៍ថា ប្រើប្រាស់ខ្ទឹមបារាំងប្រហែល ១៧,០០០ តោនក្នុងមួយខែ៕ […]

រកចំណូលបានរាប់លានដុល្លារ! តើកីឡាករបាល់ទាត់ Mbappe វ័យ២៤ឆ្នាំ ធ្លាប់បានបរិច្ចាគដល់​សកម្មភាព​សប្បុរសធម៌ណាខ្លះ?

Naren January 17, 2023 17/01/2023

(បារាំង)៖ ប្រិយមិត្តដែលស្នេហាកីឡាបាល់ទាត់ច្បាស់ជាស្គាល់នូវកីឡាករ Kylian Mbappe វ័យ២៤ឆ្នាំ ដែលជា ខ្សែប្រយុទ្ធសញ្ជាតិបារាំង ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លឹប PSG កំពុងមានភាពល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។ កីឡាកររូបនេះ កំពុងតែកាន់កាប់ទ្រព្យសម្បត្តិរាប់រយលានដុល្លារ ដោយរកប្រាក់បានច្រើនពីបាល់ទាត់ និងការថតផ្សាយពាណិជ្ជកម្ម។ យោងតាមគេហទំព័រ Celebrity Net Worth ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe កំពុងកាន់កាប់ទ្រព្យសម្បត្តិ ចំនួន១៥០លានដុល្លារអាមេរិក ក្នុងចំណោមកីឡាករបាល់ទាត់ដែលមានជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងប្រាក់ចំណូល ពីការលេងឱ្យក្លឹប PSG និងជាមួយក្រុមជម្រើសជាតិបារាំង និងជាពិសេសរកបានមកពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកល្បីៗដូចជា Dior, Nike, Hublot, EA Sports ជាដើម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅឆ្នាំ២០១៨ បន្ទាប់ពីឈ្នះពានរង្វាន់ WORLD CUP ខ្សែប្រយុទ្ធរូបនេះ បរិច្ចាគប្រាក់រង្វាន់នៅក្នុងការប្រកួតនៅឆ្នាំនោះដល់អង្គការសប្បុរសធម៌។ ជាពិសេស Mbappe បានបរិច្ចាគថវិកា ២៥០,០០០ដុល្លារ ដើម្បីគាំទ្រ Premiers de Cordee ដែលជាសមាគមដែលរៀបចំព្រឹត្តិការណ៍កីឡាសម្រាប់កុមារពិការ។ ក្នុងឆ្នាំ២០១៩ គាត់បានបរិច្ចាគ ប្រាក់ចំនួន […]

ចំនួនប្រជាជនចិន ថយចុះ ខណៈឥណ្ឌាត្រូវគេព្យាករថានឹងក្លាយជា ប្រទេសមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ក្នុងពេល៣ខែទៀត

Khmerpress January 17, 2023 17/01/2023

(ប៉េកាំង)៖ ចំនួនប្រជាជនចិនបានថយចុះកាលពីឆ្នាំ២០២២ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦១មក ខណៈឥណ្ឌាត្រូវបានគេព្យាករថានឹងក្លាយជាប្រទេសមានប្រជាជនច្រើន ជាងគេនៅលើពិភពលោក ក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។ បើតាមការិយាល័យជាតិស្ថិតិចិន ប្រទេសចិនមានប្រជាជន ១.៤១១៧៥ពាន់លាននាក់ នៅដំណាច់ឆ្នាំ២០២២ បើធៀបទៅនឹងកាលពីឆ្នាំ២០២១ ដែលមានប្រជាជនចំនួន ១.៤១២៦០ពាន់លាននាក់។ កាលពីឆ្នាំ២០២២ អត្រាទារកចាប់កំណើតមានត្រឹមតែ ៦.៧៧នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស១,០០០នាក់ ដែលនេះមានការថយចុះ បើធៀបទៅនឹងអត្រាកំណើត ៧.៥២នាក់ កាលពីឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ ចិនក៏មានអត្រាមរណៈខ្ពស់មិនធ្លាប់មានផងដែរ គិតចាប់តាំងពីឆ្នាំ១៩៧៦មក ដោយអត្រា មរណៈមាន ៧.៣៧នាក់ ក្នុងចំណោមមនុស្ស១,០០០នាក់ ធៀបទៅនឹង៧.១៨នាក់កាលពីឆ្នាំ២០២១។ គួរបញ្ជាក់ថា បើតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ ឥណ្ឌាត្រូវបានរំពឹងថាអាចនឹងវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេ បំផុតនៅលើពិភពលោក ក្នុងរយៈពេល៣ខែខាងមុខទៀតនេះ ហើយឥណ្ឌាអាចនឹងមានប្រជាជនរហូតដល់ ១.៧ពាន់លាននាក់ឯណោះនៅឆ្នាំ២០៥០៕ ផ្តល់សិទ្ធិដោយ៖ freshnews

បុគ្គលិកស្មោះត្រង់ ធ្វើការនៅក្រុមហ៊ុន១០ឆ្នាំ ត្រូវថៅកែផ្តល់រង្វាន់ជារថយន្តតម្លៃជិត១ម៉ឺនដុល្លារ និងតម្លើងតំណែងថែមទៀតផង

Naren January 17, 2023 17/01/2023

(ម៉ាឡេស៊ី)៖ ថៅកែម៉ាឡេស៊ីម្នាក់បានសម្រេចចិត្តផ្តល់រង្វាន់ដល់បុគ្គលិកស្មោះត្រង់របស់ខ្លួនម្នាក់ ជាជនជាតិឥណ្ឌូនេស៊ី ជាមួយនឹងរថយន្ត Proton Saga ដែលមានតម្លៃប្រហែល ៨,០០០-១០,០០០ ដុល្លារអាម៉េរិក។ លោក Xu Hui Xing គឺជាម្ចាស់ក្រុមហ៊ុនកាត់ដេរមួយនៅ ប្រទេសម៉ាឡេស៊ី ខណៈដែលកម្មករម្នាក់ឈ្មោះ Yanto បានធ្វើការឱ្យក្រុមហ៊ុនកាត់ដេរនេះអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ នេះបើយោងតាមសារព័ត៌មាន Sin Chew Daily ។ ដើម្បីជាការភ្ញាក់ផ្អើល នៅថ្ងៃទី១១ ខែមករា លោក Xu ជាថៅកែ បានសុំឱ្យ Yanto ជាបុគ្គលិក ទៅហាងលក់រថយន្ត ដើម្បីជួបអតិថិជន បន្ទាប់មកពេលទៅដល់ Yanto បានឃើញរថយន្ត Proton Saga តុបតែងជាមួយនឹងបូពណ៌ក្រហមដ៏ធំមួយ ទើបដឹងថារថយន្តនេះជាកាដូដែរថៅកែខ្លួនបានផ្តល់ជូនគាត់។ ក្រោយពីទទួលអំណោយដ៏ពិសេសនេះ បុរសជាបុគ្គលិក បានសម្តែងការរីករាយ និងអរគុណដល់ថៅកែរបស់ខ្លួន ហើយបានថតរូបឱបមុខរថយន្តទាំងស្នាមញញឹម។ Yanto បានចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុនលោក Xu តាំងពីបង្កើតដំបូង និងបន្តធ្វើការក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ។ លោក Xu […]

ក្រុមសង្គ្រោះបន្ទាន់នេប៉ាល់ បានរកឃើញប្រអប់ខ្មៅពីយន្តហោះរបស់ក្រុមហ៊ុន Yeti Airlines ដែលធ្លាក់កាលពីម្សិលមិញ

Khmerpress January 16, 2023 16/01/2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ANI បានរាយការណ៍ថា បុគ្គលិកសង្គ្រោះបន្ទាន់របស់ប្រទេសនេប៉ាល់បានរកឃើញប្រអប់ខ្មៅ (black box) ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines ដែលបានធ្លាក់ជាមួយនឹងអ្នកដំណើរចំនួន ៦៨ នាក់ និងសមាជិកយានិកចំនួន ៤ នាក់ នៅលើយន្តហោះ នេះបើតាមការដកស្រង់សម្តីរបស់មន្ត្រីអាកាសយានដ្ឋាន។ មន្ត្រីអាកាសយានដ្ឋាន Kathmandu បាននិយាយថា ទាំងម៉ាស៊ីនថតសំឡេង កាប៊ីនយន្ដហោះ និងឧបករណ៍ថតទិន្នន័យហោះហើរ នៃយន្តហោះធ្លាក់ ត្រូវបានរកឃើញកាលពីថ្ងៃចន្ទ ហើយស្ថិតក្នុងស្ថានភាពល្អ។ រំលឹកដែរថា យន្តហោះចេញពី Kathmandu ទៅ Pokhara មួយនេះ បានធ្លាក់នៅជ្រលងទន្លេ Seti កាលពីថ្ងៃអាទិត្យ។ មក​ទល់​ពេល​នេះ សាកសព​មនុស្ស​៦៨​នាក់ ​ក្នុង​ចំណោម​មនុស្ស​ ៧២​នាក់ ​នៅ​លើ​យន្តហោះ​ត្រូវ​បាន​រក​ឃើញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កុមារនៅទីក្រុងបាងកកចំនួន ៣០នាក់ បានពុលអាហារភ្លាមៗ បន្ទាប់ពីបានហូបមីឆាដែលគេចែក FREE នៅថ្ងៃទិវាកុមារ

Khmerpress January 16, 2023 16/01/2023

កុមារ​​ប្រមាណ ៣០នាក់ នៅក្នុងទីក្រុងបាងកក បាន​​ពុល​អាហារភ្លាមៗបន្ទាប់​ពី​បានហូបមីឆា ដែលគេចែកឱ្យ​ដោយ​ឥត​គិត​ថ្លៃ​ នៅក្នុងថ្ងៃ​ទិវា​កុមារ កាល​ពី​ថ្ងៃ​សុក្រកន្លងទៅនេះ​។ ប្រភព The Thaiger បាននិយាយថា រថយន្ត​សង្គ្រោះ​ជាង ១០​គ្រឿង​ ត្រូវបានបញ្ជូន​ជាបន្ទាន់ ទៅ​កាន់​សាលា​វត្ត​ណាក់និមិត្ត ផ្លូវ​សួស​សុខសាវ៉ាតលេខ ១៤ បន្ទាប់ពីទទួលរបាយការណ៍​ថា កុមារមានអាការ​ចង្អោរ ក្អួត រាក និង​ឈឺក្បាល។ សិស្សស្រីម្នាក់បានអះអាងថា កុមារទាំងនោះបានទទួលមីឆា ជាមួយក្តាម សាច់ក្រក ស៊ុត និងស្ពៃក្តោប ពីអ្នកលក់អាហារម្នាក់ ហើយក្រោយមកពួកគេក៏ចាប់ផ្តើមឈឺ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​ថា អ្នក​ដែល​ផ្តល់​អាហារ​ឥតគិតថ្លៃ​ដល់​កុមារ​ទាំងនោះ ​មានឈ្មោះ Wantanee ខណៈអ្នកលក់អាហារម្នាក់នោះ ទទួលបានមីកញ្ចប់ដោយឥតគិតថ្លៃពីវត្តមួយផ្សេងទៀត ជាមួយនឹងគ្រឿងផ្សំ ដែលឧបត្ថម្ភដោយមនុស្សដទៃទៀត។ នាង​និយាយ​ថា គ្រឿង​ផ្សំ​ខ្លះ​គឺគាត់​បានទិញ​ពី​ផ្សារ​ស្រស់ៗ។ នាង Wantanee បាននិយាយថា នាងជាអ្នកលក់អាហារជាច្រើនឆ្នាំមកហើយ ហើយនាងជឿជាក់ថា គ្រឿងផ្សំទាំងអស់គឺស្អាតល្អ។ នាង​បាន​និយាយ​ថា​ នាង​ក៏មាន​ការ​ព្រួយ​បារម្ភ​ផងដែរ ព្រោះសាលា​ និង​ឪពុក​ម្តាយរបស់កុមារទាំងនោះ ​អាចនឹង​ដាក់​ពាក្យ​ប្តឹង​រូបនាង ស្របពេលដែលនាងមានចេតនាល្អប៉ុណ្ណោះ សម្រាប់ឱកាសទិវាកុមារនេះ។ យ៉ាងណាក៏ដោយ នាយកសាលា Darasamuth […]