ព័ត៌មានអន្តរជាតិ

នារីម្នាក់បានក្រាបសំពះបាតជើងបងប្រុសក្នុងថ្ងៃទទួលសញ្ញាប័ត្រ​ ក្រោយបងប្រុសតស៊ូលះបង់គ្រប់យ៉ាង ដើម្បីប្អូនស្រីបានរៀនដល់ចប់ (មានវីដេអូ)

Khmerpress December 6, 2022 06/12/2022

យោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Sanook បានរាយការណ៍ថា ថ្មីៗនេះមានវីដេអូនៅលើបណ្ដាញ TikTok មួយ កំពុងឆក់យកដួងចិត្តមហាជនអ្នកលេងអ៊ីនធឺណិតយ៉ាងខ្លាំង ដែលវាបានបង្ហាញការគោរព និងការដឹងគុណរបស់នារីម្នាក់ ចំពោះបងប្រុសរបស់នាង។ វីដេអូដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយមួយនោះ បានបង្ហាញពីនារីវ័យក្មេងម្នាក់បានក្រាបសំពះបងប្រុសរបស់នាង នៅថ្ងៃបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Rajabhat ក្នុងខេត្ត Nakhon Sri Thammarat ភាគខាងត្បូងប្រទេសថៃ។ នៅក្នុងវីដេអូខ្លីនោះបានបង្ហាញថា ក្រោយ​ពី​បាន​បំពាក់​ឈុតទទួលសញ្ញាប័ត្រ​លើ​បង​ប្រុស​រួច​ហើយ នារីនោះបាន​សម្តែង​កាយវិការ​គោរព ​ដោយការសំពះបាតជើងបងប្រុសរបស់នាង។ បង្ហោះចេញពីគណនីឈ្មោះថា Chnitakotchasit នារីម្នាក់នោះបានថ្លែងអំណរគុណដល់បងប្រុសរបស់នាង ដែលបានលះបង់គ្រប់យ៉ាងដើម្បីនាងបន្ដការសិក្សាដល់ចប់ចុងចប់ដើម។ នាងក៏បានរួមបញ្ចូល hashtag «#Red Label Graduates #Graduation #Done #Graduate 61 Get 65 #Hope of the Village» ខណៈវីដេអូនោះមានចំនួនចូលមើលដល់ទៅ ៥លានដង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាល្លឺម៉ង់កំណត់ថវិកា ១០.៥ពាន់លានដុល្លារ សម្រាប់ទិញយន្តហោះចម្បាំង F-35 ពីអាមេរិក

Khmerpress December 6, 2022 06/12/2022

(បែរឡាំង)៖ យោងតាមឯកសារមួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលមើលឃើញដោយសារព័ត៌មាន Bloomberg បានបង្ហាញថា ទីក្រុងបែរឡាំងបានកំណត់ថវិកាចំនួន ១០ពាន់លានអឺរ៉ូ ឬស្មើនឹង១០.៥ពាន់លានដុល្លារអាមេរិក ស​ម្រាប់ផែនការទិញយន្តហោះចម្បាំង F-35A Lighting II ចំនួន៣៥គ្រឿង ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។ ថវិកាខាងលើនឹងបានមកពីកញ្ចប់ថវិកាពិសេសទំហំ ១០០ពាន់លានអឺរ៉ូ ដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានប្រកាសមិនយូរប៉ុន្មាន បន្ទាប់ពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈ។ បើតាមឯកសាររដ្ឋាភិបាល​អាល្លឺម៉ង់ដដែល ការប្រគល់យន្តហោះចម្បាំងទាំងនោះ នឹងប្រព្រឹត្តទៅនៅចន្លោះឆ្នាំ២០២៦-២០២៩ ហើយការចំណាយ រួមមាន​ទាំងសម្រាប់បរិក្ខារផ្សេងៗដូចជាមីស៉ីល ហើយនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។ ទីក្រុងបែរឡាំងបានប្រកាសកាលពីខែមីនាថា នឹងទិញយន្តហោះចម្បាំង F-15 ចំនួន៣៥គ្រឿង ដើម្បីប្រើប្រាស់ជំនួស ក្រុមយន្តហោះចម្បាំង Tornado ដែលមានអាយុកាលចំណាស់ទៅហើយរបស់ខ្លួន។ យន្តហោះចម្បាំង Tornado គឺជាយន្តហោះចម្បាំងអាល្លឺម៉ង់តែមួយគត់ ដែលមានសមត្ថភាពដឹក គ្រាប់បែកនុយក្លេអ៊ែរអាមេរិក ដែលត្រូវបានរក្សាទុកនៅអាល្លឺម៉ង់ ក្នុងពេលមានសង្រ្គាមកើតឡើង។ ប៉ុន្តែអាល្លឺម៉ង់បានហោះហើរយន្តហោះចម្បាំង Tornado […]

អ្នកចាត់ការទូទៅរបស់ជម្រើសជាតិជប៉ុនបានឱនគោរពអ្នកគាំទ្រ បន្ទាប់ពីក្រុមរបស់ខ្លួនបានចាញ់ក្រុមជម្រើសជាតិក្រូអាស៊ីដោយបាល់កាត់សេចក្ដី

Khmerpress December 6, 2022 06/12/2022

លោក Hajime Moriyasu អ្នកចាត់ការទូទៅរបស់ជម្រើសជប៉ុនត្រូវបានគេមើលឃើញថា បានធ្វើការឱនគោរពចំពោះអ្នកគាំទ្រ ដែលបានធ្វើដំណើរមកកាន់ប្រទេសកាតាដើម្បីគាំទ្រក្រុមរបស់ពួកគេ បន្ទាប់ពីចាញ់ការប្រកួតជាមួយជម្រើសជាតក្រូអាស៊ី។ ជម្រាបផងដែរថា ក្រុមសាមូរ៉ៃជប៉ុនកាលពីយប់មិញនេះបានចាញ់ជម្រើសជាតិក្រូអាស៊ី ក្រោមលទ្ធផលបាល់កាត់សេចក្ដី ១ ទល់នឹង ៣ បន្ទាប់ពីបញ្ចប់ការប្រកួតពេញម៉ោង និងម៉ោងបន្ថែម ១៥នាទី ២ដង ក្រោមលទ្ធផល ១ ទល់នឹង ១។ ការពិតទៅជម្រើសជាតិជប៉ុនធ្វើបានល្អនៅតង់ទី១ ដោយការនាំមុខគូប្រគួត ១ ទល់នឹង ០ ប៉ុន្តែដល់តង់ទី២ ជម្រើសជាតិក្រូអាស៊ីបានតាមស្មើ ១ ទល់នឹង ១ វិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាមេរិកអះអាងថា ក្រុម Hacker ចិនបានលួចលុយដែលជាមូនិធិកូវីដ-១៩ របស់ខ្លួនអស់ជាង ១០លានដុល្លារចាប់តាំងពីឆ្នាំ ២០២០មក

Khmerpress December 6, 2022 06/12/2022

អាមេរិក៖ អាមេរិកបានអះអាងថា ក្រុម Hacker របស់ចិនបានលួចលុយដែលជាមូនិធិសម្រាប់ជួយជនរងគ្រោះដោយជំងឺកូវីដ-១៩ របស់ខ្លួនអស់ប្រមាណជា ១០លានដុល្លារ បើគិតចាប់តាំងពីឆ្នាំ ២០២០មក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៦ ខែវិច្ឆិកានេះបានឲ្យដឹងថា ការចោទប្រកាន់ខាងលើនេះត្រូវបានធ្វើឡើងដោយទីភ្នាក់ងារផ្តល់សេវាសម្ងាត់ (Secret Service) ខណៈស្ថាប័នមួយនេះបានយករបាយការណ៍លម្អិតជុំវិញករណីដ៏រសើបខាងនេះទៅបង្ហាញសាធារណៈនៅលើបណ្តាញសារព័ត៌មានអន្តរជាតិ NBC។ បើតាមទីភ្នាក់ងារផ្តល់សេវាសម្ងាត់អាមេរិកបានបញ្ជាក់ថា ក្រុម Hacker របស់ចិនដែលជាអ្នកនៅពីក្រោយករណីមួយនេះគឺត្រូវបានគេស្គាល់ថា ជាក្រុម APT41 ឬ Winnti ខណៈសកម្មភាពរបស់ក្រុម Hacker ទាំងនេះក៏ត្រូវបានគាំទ្រពីសំណាក់រដ្ឋាភិបាលចិនផងដែរ។ នៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារផ្តល់សេវាសម្ងាត់អាមេរិកក៏បានឲ្យដឹងផងដែរថា នៅក្នុងចំណោមសមាជិកនៃក្រុម Hacker មួយនេះក៏ត្រូវបានអាជ្ញាធរអាមេរិករកឃើលញថា គឺជាចារកម្មរបស់រដ្ឋាភិបាលចិនដែលបានប៉ុនប៉ងលួចយកទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាជាង​ ១០០ក្រុមហ៊ុននៅលើទឹកដីអាមេរិកកាលពីឆ្នាំ ២០២០កន្លងទៅ។ គិតត្រឹមពេលនេះគេនៅមិនទាន់ឃើញភាគីខាងប្រទេសចិនធ្វើការឆ្លើយតបនិងមានប្រតិកម្មយ៉ាងណានោះទេចំពោះការចោទប្រកាន់ខាងលើនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ពូទីន បើករថយន្ដ Mercedes ដោយផ្ទាល់ ឆ្លងកាត់ស្ពានគ្រីមៀ

Khmerpress December 6, 2022 06/12/2022

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបើករថយន្ដ Mercedes មួយគ្រឿងដោយខ្លួនឯង ឆ្លងកាត់ស្ពានគ្រីមៀ ដែលតភ្ជាប់ពីតំបន់ ភាគខាងត្បូងនៃប្រទេសរុស្ស៉ី ទៅកាន់តំបន់គ្រីមៀ ក្នុងរយៈពេលជាង ២ខែ ចាប់តាំងពីមានហេតុការណ៍ផ្ទុះបំផ្លាញស្ពានមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។ ស្ពានមួយខ្សែមានប្រវែង ១៩គីឡូម៉ែត្រ ដែលត្រូវបានសម្ពោធដោយលោក ពូទីន កាលពីឆ្នាំ២០១៨ បានរងការវាយប្រហារបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី៨ ខែតុលាកន្លងទៅ ហើយវិមានក្រឹមឡាំងបានចោទប្រកាន់ថាជាស្នាដៃរបស់អ៊ុយក្រែន។ លោក ពូទីន ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី លោក ​ម៉ារ៉ាត ឃូស្នូលីន (Marat Khusnullin) នៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់កន្លែងដែលរងការវាយប្រហារបំផ្ទុះគ្រាប់បែក។ លោក ពូទីន បានគូសបញ្ជាក់ នៅពេលបើករថយន្ដដោយផ្ទាល់ ឆ្លងកាត់ស្ពាន យ៉ាងដូច្នេះថា «យើងកំពុងធ្វើដំណើរនៅខាងស្ដាំដៃ…រីឯនៅខាងឆ្វេងដៃស្ពាន បើតាមខ្ញុំដឹង វាកំពុងស្ថិតនៅក្រោមការជួសជុល។ តែយ៉ាងណាក៏ដោយ វាត្រូវតែបញ្ចប់ការជួសជុលទាំងស្រុង ហើយយើងចាំបាច់ត្រូវតែធ្វើឱ្យវាត្រឡប់មករកភាពល្អប្រសើរឡើងវិញ»។ លោក ពូទីន ក៏បានចុះដើរនៅលើស្ពាន […]

អាជ្ញាធរថៃ ចុះរឹបអូស សាច់កែច្នៃនិងគ្រឿងក្នុង ប្រមាណ២៥តោន ដែលដាក់ត្រាំសារធាតុហ្វ័រម៉ាលីន ហើយត្រៀមយកទៅចែកចាយនៅហាង BBQ រាប់សិបកន្លែង

Khmerpress December 5, 2022 05/12/2022

(ថៃ)៖ មន្ត្រីនៃនាយកដ្ឋានបសុសត្វថៃ បានរឹបអូសសាច់កែច្នៃ និងគ្រឿងក្នុងប្រមាណជា ២៥តោន ដែលដាក់ត្រាំក្នុងសារធាតុហ្វ័រម៉ាលីន ពីរោងចក្រកែច្នៃចំណីអាហារខុសច្បាប់មួយកន្លែងក្នុងខេត្តChon Buri ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ thaipbsworld កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។ លោក Somchuan Ratanamungklanon ប្រធាននាយកដ្ឋានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាសាច់ដែលរឹបអូសបាននោះត្រូវបានបម្រុងទុកសម្រាប់ហាង​សាច់​អាំង​ ជាង ៦០កន្លែង​ផ្សេង​គ្នា​នៅ​ទូទាំង​ខេត្ត Chon Buri។ លោក​បាន​បន្ត​ថា ការ​ចុះ​បង្ក្រាប​នេះ​កើត​ឡើង​ដោយ​មាន​ការ​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុងតំបន់ ដោយ​មានជះ​ក្លិន​ស្អុយ​ចេញ​ពី​រោងចក្រ។ ពួកគេ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា កន្លែង​នេះ​អាច​នឹង​ឆ្លង​មេរោគ​ក្នុង​សហគមន៍​របស់​ពួកគេ។ មន្ត្រីជំនាញបានចុះត្រួតពិនិត្យរោងចក្របណ្ដោះយ៉ាងម៉ត់ចត់ ហើយបានរកឃើញធុងដាក់សាច់ និងគ្រឿងក្នុងជាង៥០ ដែលកំពុងត្រាំទឹកដែលមានផ្ទុកសារធាតុហ្វ័រម៉ាលីន ២៥លីត្រ ហើយនិងបង្កាន់ដៃជាង ២៣០០ បង្ហាញឈ្មោះអតិថិជន និងបរិមាណផលិតផលសាច់ដែលត្រៀមលក់ឱ្យអតិថិជនទាំងនោះ។ លោក Somchuan បាននិយាយថាសំណាកផលិតផលសាច់នឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគ ហើយផលិតផលដែលនៅសេសសល់នឹងត្រូវរក្សាទុកនៅនឹងកន្លែង។ មន្ត្រីជំនាញបានបញ្ជាឱ្យម្ចាស់រោងចក្របញ្ជូនឯកសារច្បាប់ និងអាជ្ញាប័ណ្ណប្រតិបត្តិការទៅនាយកដ្ឋានបសុសត្វក្នុងរយៈពេល១៥ថ្ងៃ។ ប្រសិនបើ​ពួកគេ​មិនបញ្ជូន​ឯកសារ​ត្រឹមត្រូវ​ទេ សាច់​ដែលរឹបអូសនោះនឹងត្រូវ​បោះចោល​ដោយ​កប់ ឬ​ដុត​ទាំង​អស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់បំបែកកំណត់ត្រាដើរឡើងភ្នំអេវឺរ៉េសក្នុងចម្ងាយផ្លូវ ៦៥គីឡូម៉ែត្រដោយប្រើរយៈពេល ១០ថ្ងៃ

Khmerpress December 5, 2022 05/12/2022

សិង្ហបុរី៖ ក្មេងប្រុសអាយុ ៦ឆ្នាំបានបំបែកកំណត់ត្រាក្លាយជាមនុស្សមានអាយុតិចបំផុតដែលអាចដើរឡើងភ្នំអេវឺរ៉េស ដែលជាភ្នំដ៏ខ្ពស់បំផុតនៅលើពិភពលោក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី៥ ខែវិច្ឆិកានេះបានបញ្ជាក់ថា កុមារារូបនេះមានឈ្មោះថា Om Madan Garg មកពីប្រទេសសិង្ហបុរី ហើយការដើរឡើងលើភ្នំដ៏ខ្ពស់បំផុតនេះ គឺរូបគេមិនមែនមកតែម្នាក់ឯងនោះទេ ពោលគឺមានការរួមដំណើរជាមួយម្តាយឪពុករបស់គេ គឺលោក Mayur Garg អាយុ ៣៨ឆ្នាំ និងលោកស្រី Gayatri Mahendram អាយុ ៣៩ឆ្នាំ។ ប្រភពខាងលើបានបន្តថា កុមារា Om Madan Garg គឺជាកូនសិស្សកំពុងរៀនថ្នាក់មត្តេយ្យសិក្សាកម្រិត ២ តែរូបគេមានបទពិសោធន៍ធ្វើដំណើរផ្លូវឆ្ងាយនិងឆ្លងកាត់ប្រទេសជាច្រើនជាមួយឪពុកម្តាយតាំងពីរូបគេនៅមានអាយុ ២ខួបកន្លះម្ល៉េះ។ ជាក់ស្តែងដើម្បីឡើងលើភ្នំអេវឺរ៉េសនេះគឺកុមារា Om Madan Garg ត្រូវធ្វើដំណើរជាមួយឪពុកម្តាយរហូតដល់១០ថ្ងៃ និងត្រូវបោះតង់ស្នាក់នៅតាមផ្លូវជាបន្តបន្ទាប់ចាប់ពីជើងភ្នំរហូតដល់លើភ្នំ។ សូមបញ្ជាក់ជូនថា ភ្នំអេវឺរ៉េសមានទីតាំងស្ថិតនៅក្នុងប្រទេសនេប៉ាល់ មានកម្ពស់សរុប ៨ ៨៥០ម៉ែត្រ ហើយជាទូទៅការដើរឡើងលើភ្នំមួយនេះគឺគេអាចដើរឡើងបានដល់ត្រឹមចំណុចមួយដែលគេហៅថា “ជំរុំមូលដ្ឋានរបស់ភ្នំអេវឺរ៉េស” ដែលមានកម្ពស់ ៥ ៣៦៣ម៉ែត្រ។ ដើម្បីឡើងដល់ចំណុច “ជំរុំមូលដ្ឋានរបស់ភ្នំអេវឺរ៉េស” នេះគឺគេត្រូវដើរវាងតាមជើងភ្នំនិងចង្កេះភ្នំជាច្រើនជុំ ដែលធ្វើឲ្យចម្ងាយផ្លូវសម្រាប់ដើរឡើងត្រូវមានប្រវែងសរុបចំនួន ៦៥គីឡូម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សេតវិមាន ថ្កោលទោសលោក ដូណាល់ ត្រាំ ជុំវិញការអំពាវនាវឱ្យរំលាយរដ្ឋធម្មនុញ្ញអាមេរិក

Khmerpress December 5, 2022 05/12/2022

(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការអំពាវនាវឱ្យ «រំលាយរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។ ការអំពាវនាវខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះ ជាមួយការអះអាងជាថ្មីថាលោកជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។ លោក ត្រាំ បានគូសបញ្ជាក់ ដូច្នេះថា «ការលួចបន្លំដ៏សម្បើមនេះអនុញ្ញាតសម្រាប់ការរំលាយនូវរាល់ច្បាប់ បទបញ្ញត្តិ និងមាត្រាទាំងឡាយដែលមាននៅក្នុងរដ្ឋធម្មនុញ្ញ… ស្ថាបនិក របស់យើងមិនចង់ ហើយក៏នឹងមិនអត់ឱនឱ្យការបោកប្រាស់ និងលួចបន្លំការបោះឆ្នោតនោះទេ»។ ជុំវិញការកត់សម្គាល់នេះដែរ ខាងសេតវិមានរបស់លោក ចូ បៃដិន តាមរយៈអ្នកនាំពាក្យ លោក Andrew Bates បានចេញមុខថ្កោលទោសយ៉ាងខ្លាំង។ លោក Andrew Bates បានសង្កត់ធ្ងន់ថារដ្ឋធម្មនុញ្ញអាមេរិក គឺជាឯកសារដ៏ពិសិដ្ឋមិនអាចបំពានបាន ដែលបង្រួបង្រួមប្រជាជនអាមេរិក ហើយថា ការវាយប្រហារលើរដ្ឋធម្មនុញ្ញ គួរតែត្រូវបានថ្កោលទោសជាសកល៕ […]

ឥណ្ឌូណេស៊ីទាញសញ្ញាព្រមានអំពីភ្នំភ្លើង Semeru ដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការផ្ទុះកាលពីម្សិលមិញ

Khmerpress December 5, 2022 05/12/2022

អាជ្ញាធរឥណ្ឌូណេស៊ីបានបង្កើនការព្រមានសម្រាប់ភ្នំភ្លើង Semeru នៅលើកោះចាវ៉ា ដល់កម្រិតខ្ពស់បំផុតនៅលើមាត្រដ្ឋានកម្រិតទី៤ បន្ទាប់ពីការផ្ទុះកាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសនិយាយថា ភ្នំភ្លើងកម្ពស់ ៣៦០០ ម៉ែត្រមួយនោះ បានបញ្ចេញផេះឡើងដល់កម្ពស់ប្រហែល ១៥០០ ម៉ែត្រ ហើយលំហូរកម្អែរបស់វា ត្រូវបានគេសង្កេតឃើញមាននៅផ្នែកខ្លះផងដែរ។ មជ្ឈមណ្ឌល​សម្រាប់​បន្ទុះភ្នំភ្លើង និង​គ្រោះ​មហន្តរាយ​ភូមិសាស្ត្រ​ឥណ្ឌូណេស៊ី​ បាន​ហាមប្រាម​រាល់​សកម្មភាព​ទាំងអស់​ក្នុង​រង្វង់ ៨ គីឡូម៉ែត្រ​នៃ​កំពូលភ្នំ ហើយ​កំពុង​អំពាវនាវឱ្យប្រជាជន​ជម្លៀស​ចេញ។ ភ្នំភ្លើង Semeru បានផ្ទុះឡើងកាលពីថ្ងៃទី៤ ខែធ្នូឆ្នាំមុន ដែលបណ្តាលឱ្យមានកម្អែហូរចុះ និងបានសម្លាប់អ្នកស្រុកជាង ៥០ នាក់ និងបង្ខំមនុស្សជាង ១០,០០០ នាក់ ត្រូវជម្លៀសចេញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រថយន្តដែលអាចហោះបាននៅលើអាកាសនឹងត្រូវគេយកទៅធ្វើតេស្តសាកល្បងនៅក្នុងរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី

Khmerpress December 3, 2022 03/12/2022

ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែធ្នូនេះបានឲ្យដឹងថា រថយន្តដែលអាចហោះនៅអាកាសបាននឹងត្រូវគេយកទៅតេស្តសាកល្បងនៅក្នុងរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីគឺទីក្រុង Nasuntara នៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ។ រថយន្តអាចហោះបានដែលនឹងមានវត្តមាននៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ីនោះគឺរថយន្តរបស់ក្រុមហ៊ុន Hyundai ដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង។ បើតាមលោក Mohammed Ali Berawi អនុប្រធាននាយកដ្ឋានផ្លាស់ប្តូរបៃតងនិងឌីជីថលឥណ្ឌូនេស៊ីបានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងរថយន្តដ៏ទំនើបចុងក្រោយនេះគឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វិស័យយានយន្តក្នុងរយៈពេល ១០ឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដែលបានដាក់ចេញនាពេលកន្លងមក ខណៈគម្រោងមួយនេះត្រូវការចំណាយប្រាក់ជាង ៣១ពាន់លានដុល្លារអាមេរិក។ លោក Mohammed Ali Berawi បានបន្តថាការចាប់ដៃគូជាមួយក្រុមហ៊ុន Hyundai នឹងជួយឲ្យ វិស័យយានយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ីស្ទុះទៅមុខយ៉ាងរហ័ស​ ហើយវាក៏ជាផ្នែកដ៏សំខាន់មួយសម្រាប់លើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត