ក្រុមហ៊ុនរថយន្ត Ford Motor របស់សហរដ្ឋអាមេរិក បានក្លាយជាក្រុមហ៊ុនផលិតរថយន្តពិភពលោកថ្មីចុងក្រោយបង្អស់ ដែលប្រកាសការចាកចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូមកលើអ៊ុយក្រែន។ ក្រុមហ៊ុន Ford បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានលក់ភាគហ៊ុនចំនួន ៤៩% របស់ខ្លួន នៅក្នុងការបណ្តាក់ទុនរួមគ្នាក្នុងស្រុកមួយ ទៅតាមតម្លៃចុះនៅលើប័ណ្ណ (nominal value)។ ជម្រាបដែរថា ប្រតិបត្តិការទាំងអស់នៅក្រុមហ៊ុនត្រូវបានផ្អាកចាប់តាំងពីខែមីនា ប៉ុន្តែក្រុមហ៊ុន Ford បាននិយាយថា ខ្លួននឹងរក្សាជម្រើសក្នុងការទិញភាគហ៊ុនឡើងវិញ ក្នុងរយៈពេល ៥ឆ្នាំ ប្រសិនបើស្ថានភាពពិភពលោកផ្លាស់ប្តូរ។ មុននេះ ក្រុមហ៊ុនរថយន្ត Mercedes-Benz ក៏បានប្រកាសថា នឹងដកខ្លួនចេញពីប្រទេសរុស្ស៊ីផងដែរ។ ទាំង Mercedes-Benz និង Ford សុទ្ធតែដើរតាមគន្លងរបស់ Volkswagen, Toyota, Nissan និង Renault ក្នុងការចាកចេញពីប្រទេសរុស្ស៊ី។ យ៉ាងណា ក្រុមហ៊ុនផលិតរថយន្តដូចជា Mazda និង Hyundai/Kia នៅតែដំណើរការនៅរុស្ស៊ី ប៉ុន្តែក្រុមហ៊ុនទាំង ២នេះ ក៏ត្រូវបានគេនិយាយថា កំពុងព្យាយាមចាកចេញពីប្រទេសនេះផងដែរ។ វាជាថ្ងៃដ៏មមាញឹកសម្រាប់ក្រុមហ៊ុន Ford ដែលមុននេះ […]