ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនអំពាវនាវឱ្យជនភៀសខ្លួន កុំទាន់ត្រឡប់មកប្រទេសវិញ អំលុងរដូវរងានេះ

Khmerpress October 26, 2022 26/10/2022

(កៀវ)៖ រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចេញសេចក្តីអំពាវនាវឱ្យជនភៀសខ្លួនអ៊ុយក្រែនទាំងឡាយ កុំទាន់វិលត្រឡប់មកប្រទេសវិញ រហូតទាល់តែយ៉ាងហោចដល់និទាឃរដូវ (រដូវស្លឹកឈើលាស់) ដើម្បីជួយបន្ថយសម្ពាធលើប្រព័ន្ធថាមពល របស់អ៊ុយក្រែន ដែលបានទទួលរងការវាយប្រហារយ៉ាងដំណំពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។ ដោយសំដៅទៅកាន់ជនភៀសខ្លួនអ៊ុយក្រែន ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកស្រី អ៉ីរីណា វេរេសឈូក (Iryna Vereshchuk) បាននិយាយដូច្នេះថា «ប្រសិនបើអាចទៅរួច អ្នកទាំងអស់គ្នាគួរតែបន្តស្នាក់នៅក្រៅប្រទេស អំលុងរដូវរងានេះ»។ លោកស្រីបន្តថា ទោះលោកស្រីចង់ឱ្យប្រជាជនអ៊ុយក្រែន ត្រឡប់មកវិញនៅអំលុងរដូវស្លឹកឈើលាស់ក៏ដោយ វាចាំបាច់ដែលពួកគេត្រូវអត់ធ្មត់ កុំទាន់ត្រឡប់មកវិញសម្រាប់ពេលនេះ ព្រោះស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ។ លោកស្រីឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានបន្ថែមថា រុស្ស៉ីកំពុងតែបរាជ័យលើសមរភូមិ ដែលជាហេតុបង្ខំឱ្យទីក្រុងមូស្គូងាកមក ធ្វើសកម្មភាពវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដើម្បីបង្កទុក្ខលំបាកដល់ប្រជាជនអ៊ុយក្រែន។ អ៊ុយក្រែនបានជួបប្រទះ បញ្ហាដាច់ចរន្តអគ្គិសនីជាញឹកញាប់ ចាប់ពីរុស្ស៉ីបានផ្តោតការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន តាំងតែពីថ្ងៃទី១០ ខែតុលាមក ជាពិសេសលើស្ថានីយផលិតនិងបញ្ជូនអគ្គិសនី។ បើតាមការះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី បានបំផ្លាញវិស័យថាមពលរបស់ប្រទេសលោក​ ជាងមួយភាគបីហើយ។ គួរបញ្ជាក់ថា […]

សេដ្ឋីនីជនជាតិថៃម្នាក់ ទិញសិទ្ធផ្ដាច់មុខក្លាយជាអ្នកគ្រប់គ្រងកម្មវិធី Miss universe

Khmerpress October 26, 2022 26/10/2022

(បាងកក)៖ JKN Global Group ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងមាតិកាដែលគ្រប់គ្រងដោយប្រទេសថៃ នៅថ្ងៃនេះបានប្រកាសពីការទិញយក Miss Universe Organization បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយ IMG Worldwide, LLC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Endeavor Group Holdings, Inc.។ សេចក្តីប្រកាសថ្ងៃសេដ្ឋីនីថៃ អ្នកនាង Anne Jakapong Jakrajutatip នាយកប្រតិបត្តិរបស់ JKN Global Group បានក្លាយជាអ្នកគ្រប់គ្រង Miss Universe ។ ខណៈមិនទាន់បានប្រាប់ពីការចំណាយនៃការទិញ ប្រភពមិនច្បាស់ការមួយបានលើកឡើងថាមហាសេដ្ឋី Ann Chakrabongse បានចំណាយថវិកាចំនួន ៥៥០លានបាត ($14,473,684.50 USD) សម្រាប់ JKN ទិញMiss Universe Organization។ អ្នកនាង Anne គឺជាភេទទី៣ អ្នកជំនួញជនជាតិថៃ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាទ្រព្យសម្បត្តិសុទ្ធរបស់នាងមានចំនួន ២១០ លានដុល្លារ (៦,៣៧ […]

គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារភាគខាងជើង ប្រទេសហ្វីលីពីន

Khmerpress October 26, 2022 26/10/2022

(ម៉ានីល)៖ វិទ្យាស្ថានភូមិវិទ្យាអាមេរិក (US Geological Service) បានរាយការណ៍ថា ការរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ បានអង្រួនភាគខាងជើងប្រទេសហ្វីលីពីន ធ្វើឲ្យអ្នក ស្រុកភ័យស្លន់ស្លោរត់ចេញមកខាងក្រៅផ្លូវ និងបណ្តាលឲ្យមន្ទីរពេទ្យមួយកន្លែងដែលស្ថិតនៅក្បែរចំណុចនៃការរញ្ជួយ រងការខូចខាត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។ អ្នកជំងឺត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ ម៉ារីយ៉ាណូ ម៉ាកូស ម៉េម៉ូរៀល (Mariano Marcos Memorial) ក្នុងទីក្រុងបាតាក់ (Batac) ស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីភាគខាងជើង នៃចំណុចកណ្តាលនៃការរញ្ជួយដី។ មន្ត្រីប៉ូលិសក្រុងដូឡូរ៉េស (Dolores) លោក ជេហ្វហ្រ្វេ ប្លែនស៍ (Jeffrey Blanes) បាននិយាយថា «នៅពេលអគារកំពុងញ័ររញ្ជួយ មនុស្សម្នាបាននាំគ្នារត់ចេញ ទៅខាងក្រៅ»។ ចំណែក បុគ្គលិកមន្ទីរពេទ្យ លោក ថម តាប៊ីជេ (Tom Tabije) បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP តាមទូរស័ព្ទឲ្យដឹងថា «បច្ចុប្បន្នយើងកំពុងធ្វើការវាយតម្លៃលើការខូចខាត»។ […]

អាយុគ្រាន់តែជាតួលេខ! ផ្តើមពីអ្នកជិតខាង យុវជនវ័យ ១៩ឆ្នាំម្នាក់ដាក់ចិត្តស្រលាញ់ស្រ្តីវ័យ ៥៦ឆ្នាំ រហូតសម្រេចភ្ជាប់ពាក្យជាមួយគ្នា

Khmerpress October 26, 2022 26/10/2022

ថៃ៖ “ស្នេហ៍ពិតមិនគិតពីអាយុនោះទេ” គឺជាពាក្យមួយឃ្លាដែលអ្នកណាក៏អាចនិយាយបាន តែសម្រាប់អ្នកដែលអាចយកគំនិតមួយនេះទៅអនុវត្តក្នុងជីវិតជាក់ស្តែងបាននោះគឺមានមិនច្រើនោះទេ។ យ៉ាងណាក្តី គូស្នេហ៍ដែលមានវ័យខុសគ្នារហូតដល់ទៅ ៣៧ឆ្នាំមួយគូកំពុងទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម អមជាមួយនឹងពាក្យសរសើរចំពោះការលះបង់របស់ពួកគាត់ក្នុងការបង្កើតស្នេហាពិតដោយមិនខ្វល់ពីសំដីរបស់អ្នកដទៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានបញ្ជាក់ថា គូស្នេហ៍ដែលកំពុងទទួលបានការចាប់អារម្មណ៍នេះគឺកំពុងរស់នៅក្នុងខេត្ត Sakhon Nakhon ភាគខាងត្បូងប្រទេសថៃ។ ប្រភពខាងលើបានថា ចំណងស្នេហ៍មួយនេះត្រូវបានបង្កើតឡើងដោយបុរសវ័យក្មេងម្នាក់ឈ្មោះ Wuthichai Chantaraj អាយុ ១៩ឆ្នាំ ខណៈភាគីខាងស្រីមានឈ្មោះថា Janla Namuangrak ហើយបច្ចុប្បន្នគឺស្រ្តីរូបនេះមានអាយុរហូត​ដល់ ៥៦ឆ្នាំទៅហើយ។ មុនពេលផ្តើមស្រលាញ់គ្នាគឺពួកគាត់ទាំង ២នាក់ជាអ្នកជិតខាងនឹងគ្នា និងបានស្គាល់គ្នាអស់រយៈពេល ១០មកហើយ។ លោក Wuthichai Chantaraj បានប្រាប់ឲ្យដឹងថា គូស្នេហ៍របស់គាត់ជាមនុស្សស្រីល្អម្នាក់ ដោយគាត់តែងខិតខំប្រឹងប្រែងធ្វើការងារ មិនចេះបង្កបញ្ហាដល់អ្នកដទៃ និងតែងជួយទុក្ខធុរៈអ្នកដទៃជានិច្ច។ យុវជនរូបនេះបានបន្តថា គាត់បានផ្តើមមានចិត្តស្រលាញ់គ្នានៅពេលដែលគាត់មានអាយុ ១៧ឆ្នាំ ហើយពេលនេះពួកគាត់បានភ្ជាប់ពាក្យរួចហើយ ខណៈពិធីរៀបការក៏គ្រោងនឹងរៀបចំនៅពេលឆាប់ៗខាងមុខនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក រីស្ស៉ី ស៊ូណាក់ ត្រូវបានព្រះមហាក្សត្រអង់គ្លេសតែងតាំង ជានាយករដ្ឋមន្រ្តីថ្មីជាផ្លូវការ

Khmerpress October 26, 2022 26/10/2022

(ឡុងដ៍)៖ នៅថ្ងៃអង្គារនេះ ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គឆាល បានតែងតាំងប្រធានគណបក្សថ្មីរបស់បក្សអភិរក្សនិយម ដែលជាបក្សកាន់អំណាច គឺលោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak) ជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស ជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ​AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។ ការតែងតាំងផ្លូវការខាងលើធ្វើឡើង ខណៈលោក ស៊ូណាក់ បានចូលគាល់ព្រះអង្គឆាល នៅព្រះរាជវាំងបាក់ឃីងហាម (Buckingham Palace) ក្នុងទីក្រុងឡុងដ៍ បន្ទាប់ពីព្រះអង្គបានទទួលយក ការលាលែងពីតំណែងជាផ្លូវការ របស់អតីតនាយករដ្ឋមន្រ្តី លោកស្រី លីស ត្រាស់ (Liz Truss) ដែលទើបតែបានចូលគាល់ទ្រង់ដូចគ្នា មុនលោក ស៊ូណាក់។ គួរបញ្ជាក់ថា លោកស្រី ត្រាស់ បានប្រកាសលាលែងពី តំណែងប្រធានបក្សអភិរក្សនិយម និងតំណែងនាយករដ្ឋមន្រ្តី កាលពីសប្តាហ៍មុន ក្រោយកាន់តំណែងបានត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដោយសារលោកស្រីបានប្រកាសផែនការសេដ្ឋកិច្ចមួយ ដែលទទួលរងការរិះគន់យ៉ាងខ្លាំង។ រីឯលោក ស៊ូណាក់ បានក្លាយជា​ប្រធានបក្សថ្មី ក្រោយទទួលបានសំឡេង​គាំទ្រច្រើនដាច់គេ ពីសំណាក់ក្រុមសមាជិកសភាបក្សអភិរក្សនិយម ហើយបេក្ខជនដទៃទៀតដកខ្លួនចេញអស់ […]

សហរដ្ឋអាមេរិក ពិចារណាបញ្ជូន ប្រព័ន្ធមីស៊ីលការពារដែនអាកាស HAWK ឱ្យអ៊ុយក្រែន

Khmerpress October 26, 2022 26/10/2022

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងពិចារណាបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយមធ្យមស៊េរីចាស់ ហាក (HAWK) ទៅឱ្យអ៊ុយក្រែនដើម្បីទប់ទល់ ប្រឆាំងយន្ដហោះដ្រូន និងមីស៊ីលគ្រូសរបស់រុស្ស៉ី។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីអាមេរិក ២នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីទាំង២រូបដដែលបានឱ្យដឹងថា រដ្ឋបាលលោក បៃដិន នឹងប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតី Presidential Drawdown Authority (PDA) ដើម្បីបញ្ជូនប្រព័ន្ធការពារដែនអាកាស HAWK ដែលត្រូវ បានផលិតដោយប្រើបច្ចេកវិទ្យាសម័យសង្រ្គាមវៀតណាម ប៉ុន្តែត្រូវបានធ្វើបច្ចុប្បន្នភាពជាច្រើនលើក។ PDA អនុញ្ញាតឱ្យប្រធានាធិបតីអាមេរិក អនុម័តលើការបញ្ជូន អាវុធយកចេញពីឃ្លាំងស្ដុកអាវុធរបស់សហរដ្ឋអាមេរិក ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តជាមុនពីសភាអាមេរិក ដើម្បីឆ្លើយតបនឹងភាពអាសន្ន ឬបន្ទាន់។ គួរបញ្ជាក់ថា​ ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានសង្រ្គាមអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស កាលពីថ្ងៃទី២៤ ខែកុម្ភៈមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយ យោធាជាង ១៧.៦ពាន់លានដុល្លារហើយឱ្យទីក្រុងកៀវ៕ ផ្តល់សិទ្ធិដោយ៖ freshnews

គុណភាពខ្យល់ PM2.5 នៅក្នុងតំបន់ចំនួន ១៤ នៅទីក្រុងបាងកក បានឈានដល់កម្រិតគ្មានសុវត្ថិភាព

Khmerpress October 25, 2022 25/10/2022

រដ្ឋបាលក្រុងបាងកក (BMA) បានរាយការណ៍ថា គុណភាពខ្យល់នៅក្នុងតំបន់ចំនួន ១៤ នៅទីក្រុងបាងកក និងតំបន់ជុំវិញ បានធ្លាក់ចុះដល់កម្រិតគ្មានសុវត្ថិភាពកាលពីព្រឹកថ្ងៃអង្គារនេះ។ ពោលគឺកម្រិត PM2.5 (ល្អិតធូលីតូចជាង ២.៥ មីក្រូម៉ែត្រ) នៅក្នុងតំបន់ទាំងនោះ គឺស្ថិតនៅក្នុងចន្លោះពី ៣០-៧០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) ខណៈស្តង់ដាររបស់ប្រទេសថៃ សម្រាប់កម្រិតសុវត្ថិភាព PM2.5 នៅលើអាកាស គឺ ៥០ μg/m3 ឬទាបជាងនេះ។ គិតត្រឹមម៉ោង ៧ ព្រឹក តំបន់ដែលមានការបំពុលមានដូចជា៖ ស្រុក Wang Thonglang, Pathumwan, Yannawa, Khlong San, Bangkok Yai, Bangkok Noi, Taling Chan, Thawi Watthana, Phasi Charoen, Nong Khaem, Bang Bon, Bang Sue, Bueng Kum […]

អាមេរិកសម្រេចចោទប្រកាន់ពលរដ្ឋចិន ២នាក់ថា ជាមន្ត្រីចារកម្មចិនដែលបានស៊ើបការសម្ងាត់ឲ្យក្រុមហ៊ុន Huawei

Khmerpress October 25, 2022 25/10/2022

អាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិកសម្រេចចោទប្រកាន់ពលរដ្ឋចិនចំនួន ២នាក់ថា​ជាមន្ត្រីចារកម្មចិន ដែលបានស៊ើបការសម្ងាត់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនគឺក្រុមហ៊ុន Huawei​។ ការសម្រេចចោទប្រកាន់នេះត្រូវបានធ្វើឡើងតបតាមការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) ដែលបានរកថាឃើញថា ពលរដ្ឋចិនទាំង ២រូបនេះ បានព្យាយាមលួចយកអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅអាមេរិកដើម្បីផ្តល់ឲ្យទៅក្រុមហ៊ុន Huawei ខណៈពួកគាត់គឺជាពលរដ្ឋចិនដែលបានសិទ្ធរស់នៅនិងធ្វើការងារដោយស្របច្បាប់នៅលើដឹកដីអាមេរិក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលានេះបានឲ្យដឹងថា ពលរដ្ឋចិនទាំង ២រូបនោះគឺមានម្នាក់ឈ្មោះ Guochun He​និងម្នាក់ទៀតមានឈ្មោះថា Zheng Wang ហើយពួកគេទាំង ២នាក់ត្រូវបានគេជឿថា បានទទួលប្រាក់សំណូកយ៉ាងច្រើនពីក្រុមហ៊ុន Huawei សម្រាប់កិច្ចការចារកម្ម ខណៈអាជ្ញាធរអាមរិកបានអះអាងថាការប៉ុនប៉ងលួចយកការសម្ងាត់ទាំងអស់នោះនៅមិនទាន់ទទួលបានជោគជ័យនៅឡើយទេ។ បើតាមលោក Merrick Garland ដែលជាអគ្គមេធាវីអាមេរិក និងលោក Christopher Wray ដែលជានាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បានបរិហារចំៗថា រដ្ឋាភិបាលចិនបានជ្រៀតជ្រែកចូលក្នុងប្រព័ន្ធតុលាការអាមេរិក លួចបច្ចេកវិទ្យា និងគំរាមគំហែងពលរដ្ឋចិនដែលធ្វើចំណាកស្រុកទៅរស់នៅសហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលអាមេរិកនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីការពារសិទ្ធសេរីភាពចំពោះពលរដ្ឋគ្រប់រូប ដែលទទួលបានសិទ្ធមករស់នៅសហរដ្ឋអាមេរិក មិនថាពួកគេមានដើមកំណើតមកពីប្រទេសចិនឬប្រទេសណានោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមសមាជិកសភាអាមេរិកស្នើឱ្យលោក បៃដិន ព្យាយាមស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិសង្រ្គាមអ៊ុយក្រែន តាមរយៈការចរចាជាមួយរុស្ស៉ី កុំផ្តោតតែលើការផ្តល់អាវុធ

Khmerpress October 25, 2022 25/10/2022

(វ៉ាស៉ីនតោន)៖ សមាជិកសភាចំនួន៣០នាក់ នៃបក្សប្រជាធិបតេយ្យ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានទទូចឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កែសម្រួលយុទ្ធសាស្រ្តរបស់លោកសម្រាប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដោយងាកទៅព្យាយាមស្វែងរកដំណោះស្រាយ តាមរយៈកិច្ចចរចា ទន្ទឹមគ្នាជាមួយការផ្តល់ជំនួយសព្វាវុធ និងសេដ្ឋកិច្ចដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។ ក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់លោក បៃដិន សមាជិកសភាតំណាងរាស្រ្តចំនួន៣០នាក់ ដែលមកពីបក្សប្រជាធិបតេយ្យរបស់លោក បៃដិន ផ្ទាល់ បានលើកឡើងដូច្នេះថា «ដោយសំអាងលើភាពវិនាសហិនហោច ដែលបង្កឡើងដោយសង្រ្គាមនេះ ចំពោះអ៊ុយក្រែន និងពិភពលោក បូករួមជាមួយហានិភ័យនៃភាពតានតឹងឆ្ពោះទៅរក ភាពកាន់តែអន្តរាយខ្លាំងថែមទៀតនោះ ពួកយើងជឿជាក់ថា វាក៏ជាប្រយោជន៍សម្រាប់អ៊ុយក្រែន សហរដ្ឋអាមេរិក និងពិភពលោកផងដែរ ក្នុងការចៀសវាងអូសបន្លាយជម្លោះឱ្យកាន់តែយូរ»។ លិខិតខាងលើបានបន្តថា «សម្រាប់ហេតុផលនេះ យើងទទូចឱ្យអ្នក (លោក បៃដិន) ដាក់ការផ្តល់ជំនួយយោធានិងសេដ្ឋកិច្ច ដែលសហរដ្ឋអាមេរិកបាននិងកំពុងបន្តផ្តល់ទៅកាន់អ៊ុយក្រែននោះ ឱ្យដើរទន្ទឹមគ្នាជាមួយកិច្ចប្រឹងប្រែងការទូតយ៉ាងសកម្ម ដើម្បីព្យាយាមស្វែងរកក្របខណ្ឌចរចាជាក់ស្តែងពិតប្រាកដមួយ ដែលអាចឈានទៅបញ្ចប់ជម្លោះ»។ គួរបញ្ជាក់ថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី កាលពីចុងខែកុម្ភៈ ឆ្នាំ២០២២នេះ ទីក្រុងវ៉ាស៉ីនតោនបានប្តេជ្ញាថវិកាសរុបខ្ទង់ ៦៦ពាន់លានដុល្លារហើយ ក្នុងទម្រង់ជាសព្វាវុធនិងជំនួយផ្នែកយោធាដទៃៗទៀត […]

ធនាគារពិភពលោកផ្តល់ប្រាក់កម្ចី ៥០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន

Khmerpress October 25, 2022 25/10/2022

អាមេរិក៖ ធនាគារពិភពលោកកាលពីថ្ងៃចន្ទ ទី២៤ ខែតុលាម្សិលមិញនេះបានឲ្យដឹងថា ខាងធនាគារបានបញ្ចេញឥណទានចំនួន ៥០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមលោក David Malpass ដែលជាប្រធានធនាគារពិភពលោកបានបញ្ជាក់ថា ប្រាក់កម្ចីដែលបានផ្តល់ជូនប្រទេសអ៊ុយក្រែននៅពេលនេះគឺដើម្បីឲ្យអ៊ុយក្រែនប្រើប្រាស់សម្រាប់ការចំណាយក្នុងករណីបន្ទាន់ណាមួយ ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមជាមួយរុស្ស៊ី។ ប្រធានធនាគារពិភពលោករូបនេះបានបន្តថា តាមគម្រោងគឺធនគារពិភពលោកនឹងផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសអ៊ុយក្រែនក្នុងចំនួនសរុប ១៣ពាន់លានដុល្លារ ខណៈគិតត្រឹមពេលនេះប្រាក់ចំនួន ១១,៤ពាន់លានដុល្លារត្រូវបានផ្តល់ជូនទៅកាន់រដ្ឋាភិបាលអ៊ុយក្រែនរួចរាល់អស់ហើយ។ គួរបញ្ជាក់ជូនថា នាពេលកន្លងមកធនាគារពិភពលោកធ្លាប់បានវាយតម្លៃថា ការឈ្លានពានរបស់រុស្ស៊ីនឹងធ្វើឲ្យប្រទេសអ៊ុយក្រែនត្រូវខាតបង់ប្រាក់ប្រមាណជា ៩៧ពាន់លានដុល្លារ ហើយអ៊ុយក្រែននឹងត្រូវការប្រាក់យ៉ាងហោចណាស់ចំនួន ៣៥០ពាន់លានដុល្លារដើម្បីរៀបចំប្រទេសឡើងវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត