ព័ត៌មានអន្តរជាតិ

លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ របស់ចក្រភពអង់គ្លេស ក្រោយបេក្ខជនផ្សេងទៀតបានបោះបង់ការប្រកួត

Khmerpress October 25, 2022 25/10/2022

(ឡង់ដ៍)៖ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Rishi Sunak នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីបេក្ខជនផ្សេងទៀតបានបោះបង់ការប្រកួតប្រជែង ដើម្បីដឹកនាំគណបក្សអភិរក្ស ខណៈដែលប្រទេសមួយនេះកំពុងបែកបាក់គ្នាយ៉ាងខ្លាំង ដែលបង្កឡើងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា​ ឆ្នាំ២០២២។ លោក Sunak ដែលជាអ្នកនយោបាយដ៏មានបំផុតម្នាក់ក្នុងតំបន់ Westminster នឹងត្រូវបានស្នើសុំដោយព្រះមហាក្សត្រ Charles ដើម្បីបង្កើតរដ្ឋាភិបាលមួយ ជំនួសមេដឹកនាំដែលចាកចេញ លោកស្រី Liz Truss បន្ទាប់ពីកាន់តំណែងបានត្រឹមតែ ៤៤ថ្ងៃប៉ុណ្ណោះ។ គួរបញ្ជាក់ថា លោក Sunak បានចាញ់លោកស្រី Truss ក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រី​ ដើម្បីជំនួស Boris Johnson កាលពីខែកញ្ញាកន្លងទៅ​ ខណៈលោកស្រី Truss បានក្លាយជានាយករដ្ឋមន្ត្រី​កាន់តំណែងបានខ្លីជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស ពោលគឺបានត្រឹមរយៈពេលត្រឹមតែ ៤៤ថ្ងៃប៉ុណ្ណោះ បន្ទាប់បានលាលែងចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងទៅ ដោយសារតែគោលនយោបាយបន្ធូរបន្ថយពន្ធដ៏អប្រជាប្រិយភាព៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីក្រុងកៀវនិងសម្ព័ន្ធមិត្ត ច្រានចោលការចោទប្រកាន់របស់រុស្ស៉ី ដែលថាអ៊ុយក្រែនគ្រោងប្រើគ្រាប់បែកវិទ្យុសកម្ម នៅក្នុងទឹកដីខ្លួនឯង

Khmerpress October 24, 2022 24/10/2022

(កៀវ)៖ អ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិច រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បាននាំគ្នាច្រានចោល និងថ្កោលទោស ការចោទប្រកាន់របស់ទីក្រុងមូស្គូ ដែលបានអះអាងថា ទីក្រុងកៀវកំពុងមានផែនការប្រើប្រាស់ គ្រាប់បែកដែលផ្ទុក​សារធាតុវិទ្យុសកម្ម នៅក្នុងទឹកដីរបស់អ៊ុយក្រែនផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានជួបពិភាក្សាគ្នាតាមប្រព័ន្ធទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការពារជាតិចក្រភពអង់គ្លេស បារាំង និងតួកគី ហើយបានលើកឡើងពីក្តីបារម្ភថា អ៊ុយក្រែនកំពុងតែត្រៀមប្រើប្រាស់នូវ «គ្រាប់បែកកខ្វក់» ដែលសំដៅលើគ្រាប់បែកមានផ្ទុកវត្ថុធាតុវិទ្យុសកម្ម។ ឆ្លើយតបការចោទប្រកាន់ខាងលើ អ៊ុយក្រែនបានចេញមុខថ្កោលទោសវាថា គឺជាការភូតកុហកដ៏គ្រោះថ្នាក់របស់រុស្ស៉ី ខណៈ​អាមេរិក អង់គ្លេស និងបារាំង បានចេញសេចក្តីថ្លែងការណ៍រួមគ្នាច្រានចោល នូវអ្វីដែលពួកគេហៅថាជា «ការមិនអះអាងមិនពិតយ៉ាងច្បាស់ក្រឡែត» ហើយព្រមានទីក្រុងមូស្គូប្រឆាំងនឹង ការប្រើប្រាស់លេសណាមួយ ដើម្បីបង្កើនកម្តៅនៃសង្រ្គាមនៅ​អ៊ុយក្រែន។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក សូយហ្គូ ក៏បានជជែកគ្នាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន […]

កាសែតថៃរាយការណ៍ថា៖ ភាគីថៃនិងកម្ពុជាបានឈានដល់កិច្ចព្រមព្រៀងលើបញ្ហាប្រេងនៅតំបន់ត្រួតស៊ីគ្នាលើឈូងសមុទ្រ Gulf

Khmerpress October 24, 2022 24/10/2022

ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃនិងរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានឈានដល់កិច្ចព្រមព្រៀងលើបញ្ហាប្រេងនៅឈូងសមុទ្រថៃហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand។ គួរកត់សម្គាល់ថា បញ្ហារសើបខាងលើនេះបានកើតមានឡើងតាំងពីឡុងខែមីនាម្ល៉េះ ខណៈដើមហេតុនៃបញ្ហាគឺប្រទេសថៃនិងប្រទេសកម្ពុជាមានតំបន់ត្រួតស៊ីក្នុងផ្ទៃដីប្រមាណជា ២៦,០០០ ម៉ែត្រការ៉េនៅតំបន់ឈូកសមុទ្រ Gulf នៃប្រទេសថៃ។ ប្រភពខាងលើបានបន្តថា នៅក្នុងតំបន់ដែលត្រួតស៊ីគ្នានេះអាចផ្តល់ទិន្នផលប្រេងរហូតដល់ ៥០០លានបារ៉ែល និងឧស្ម័នជាច្រើនទៀតផងដែរ។ បើតាមលោក Don Pramudwinai ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបញ្ជាក់ថា នៅក្នុងពេលនេះក្រុមអ្ន​កជំនាញថៃកំពុងសិក្សាអំពីបញ្ហានេះហើយ ខណៈជំនួបលក្ខណៈបច្ចេករវាងថៃនិងកម្ពុជានិងត្រូវរៀបចំឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីស្វែងរកចំណុចរួមមួយ ពោលគឺដំណោះស្រាយដែលភាគីថៃនិងកម្ពុជាសុទ្ធតែអាចទទួលបានដោយក្តីរីករាយ។ យ៉ាងណាក្តី លោក Don Pramudwinai មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទនៃការរៀបចំជំនួបបច្ចេកទេសនោះនៅឡើយទេ ដោយរង់ចាំក្រុមអ្នកជំនាញធ្វើការសិក្សាឲ្យបានល្អិតល្អន់ជាមុនសិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

យន្តហោះដឹកអ្នកដំណើរ Korean Air រអិលចេញពីផ្លូវកំលុងពេលចុះចត នៅឯប្រទេសហ្វីលីពីន

Khmerpress October 24, 2022 24/10/2022

(ម៉ានីល)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air បានរត់ជ្រុលហួសផុតពីផ្លូវ ពេលកំពុងចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិម៉ាក់តាន់-សេប៊ូ (Mactan-Cebu) ក្នុងប្រទេសហ្វីលីពីន ដែលបានធ្វើឱ្យមនុស្សមួយចំនួនរបួសស្រាល និងផ្អាកប្រតិបត្តិការអាកាសយានដ្ឋានជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។ អាជ្ញាធរអាកាសចរណ៍ស៉ីវិលហ្វីលីពីន CAAP បានឱ្យដឹងថា អ្នកដំណើរនិងក្រុមការងារយន្តហោះទាំង ១៧៣នាក់ ដែលស្ថិតក្នុង​ជើងហោះហើរ KE631 របស់ Korean Air មកពីទីក្រុងអ៉ីនឈាន់ (Incheon) ត្រូវបានជម្លៀសដោយសុវត្ថិភាព ចេញពីយន្តហោះ Airbus A330 ដែលបានរអិលចេញពីផ្លូវចុះចត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ សម្រាប់អ្នកដែលរងរបួសបន្តិចបន្តួច ត្រូវបាន​ព្យាបាលនៅគ្លីនិករបស់អាកាសយានដ្ឋានផ្ទាល់។ អ្នកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិម៉ាក់តាន់-សេប៊ូ ដែលជាអាកាសយានដ្ឋានមមាញឹកបំផុតទី២ ប្រចាំប្រទេសហ្វីលីពីន បាននិយាយថា អាកាសយានដ្ឋាននឹងត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នសិន ខណៈអាជ្ញាធរកំពុងធ្វើការដើម្បីព្យាយាម ឱ្យមាន​ប្រតិបត្តិការជើងហោះហើរ ឡើងវិញបានឆាប់ៗ។ ទន្ទឹមគ្នា ការស៉ើបអង្កេតក៏កំពុងប្រព្រឹត្តទៅផងដែរ ជុំវិញករណីនេះ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ យន្តហោះអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ចិន សៀម៉ិន (Xiamen) […]

Google កំពុងរងការផាកពិន័យខ្ទង់ ១៦២លានដុល្លារក្នុងទីផ្សារប្រទេសឥណ្ឌា

Khmerpress October 24, 2022 24/10/2022

(បរទេស)៖ ក្រុមហ៊ុន Google ត្រូវបានពិន័យជាប្រាក់ជាង ១៦០លានដុល្លារដោយអ្នកឃ្លាំមើលការប្រឆាំងការជឿទុកចិត្តរបស់ប្រទេសឥណ្ឌាបន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា ក្រុមហ៊ុនច្ចេកវិទ្យាយក្សនេះកំពុងរំលោភលើតួនាទីរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនក្នុងស្រុក។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ យោងតាមទីភ្នាក់ងារស្រាវជ្រាវ Counterpoint បានឱ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google គឺជាអ្នកលេងបច្ចេកវិទ្យាលេចធ្លោជាងគេនៅក្នុងប្រទេសឥណ្ឌ ខណៈបច្ចុប្បន្ននេះ Google កាន់កាប់លើដំណើរការ ៩៥ភាគរយនៃស្មាតហ្វូនទាំងអស់របស់ប្រទេសឥណ្ឌា។ ដោយឡែកកាលពីពេលថ្មីៗនេះ គណៈកម្មការប្រកួតប្រជែងនៃប្រទេសឥណ្ឌា (CCI) បាននិយាយថា Google បានកំណត់រចនាសម្ព័ន្ធ Platform ដើម្បីប្រមូលផ្តុំគូរប្រជែងដោយខុសច្បាប់ចំពោះកម្មវិធីពេញនិយមរបស់ខ្លួនរួមទាំង YouTube និង Web browser Chrome ថែមទៀតផង។ ជុំវិញបញ្ហានេះបើតាមសេចក្តីថ្លែងការណ៍របស់ CCI បានគូសបញ្ជាក់ថា នៅពេលដែលអ្នកប្រើប្រាស់ Android ចូលទៅប្រើកម្មវិធី Search Engine ដើម្បីស្វែងរកខ្លឹមសារណាមួយនោះ គឺ Google តែងតែរុញទៅឱ្យអ្នកប្រើប្រាស់ចូលទៅកាន់ YouTube ឬ ចូលទៅកាន់ Google Chrome របស់ខ្លួនជៀសជាងបង្ហាញខ្លឹមសារដែលកំពុងស្វែងរកនោះ។ ខណៈការធ្វើបែបនេះត្រូវបានគេអះអាងថា […]

ឥណ្ឌាកម្ទេចចោលវ៉ាក់សាំងកូវីដ ចំនួន១០០លានដូស ដែលផុតសុពលភាព

Khmerpress October 22, 2022 22/10/2022

(ញូដេលី)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌា SII បានឱ្យដឹងថា ខ្លួនបានកម្ទេចចោលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១០០លានដូស បន្ទាប់ពីវ៉ាក់សាំងទាំងនោះផុតសុពលភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។ កាលពីពេលថ្មីៗនេះ លោក អាដារ ភូណាវ៉ាលឡា (Adar Poonawalla) នាយកប្រតិបត្តិក្រុមហ៊ុន SII បានប្រាប់ថា ក្រុមហ៊ុនបានបញ្ឈប់ផលិតកម្មវ៉ាក់សាំង កូវីសៀល (Covishield) ដែលជាឈ្មោះវ៉ាក់សាំង AstraZeneca ផលិតនៅក្នុងប្រទេសឥណ្ឌា កាលពីខែធ្នូ ឆ្នាំ២០២១ ដោយសារតម្រូវការធ្លាក់ចុះទាប។ បើតាមលោក ភូណាវ៉ាលឡា ក្រុមហ៊ុន SII មានវ៉ាក់សាំង Covishield សរុបប្រមាណ ១០០លានដូស នៅក្នុងស្តុក ខណៈវ៉ាក់សាំងទាំងនោះ ដែលមានអាយុកាលរក្សាទុកត្រឹម៩ខែ បានផុតសុពលភាពកាលពីខែកញ្ញាកន្លងទៅ។ គួរបញ្ជាក់ថា សរុបមកទល់ពេលនេះ ឥណ្ឌាបានចាក់វ៉ាក់សាំងកូវីដ១៩ សរុបច្រើជាង២ពាន់លានដូស ដោយក្នុងនោះជាង ៩០ភាគរយ គឺជា​វ៉ាក់សាំង Covishield។ ប្រជាជនឥណ្ឌាលើសពី៧០ភាគរយ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោច ២ដូស […]

អតីតនាយកសាលាថៃម្នាក់ ត្រូវជាប់គុករយៈពេល ១៩២ឆ្នាំ ជុំវិញរឿងអាស្រូវកិបកេងលុយអាហារថ្ងៃត្រង់របស់សាលា

Khmerpress October 22, 2022 22/10/2022

អតីតនាយកសាលាមត្តេយ្យមួយ នៅខេត្ត Surat Thani ភាគខាងត្បូងប្រទេសថៃ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៩២ឆ្នាំ ដោយគ្មានការព្យួរទោស ពីបទកិបកេងមូលនិធិអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃរបស់កូនសិស្ស ដោយផ្តល់ឱ្យពួកគេតែគុយទាវ និងទឹកត្រីប៉ុណ្ណោះ។ តុលាការ​បាន​រក​ឃើញ​លោក Somchao Sitthichen អតីត​នាយក​សាលា Ban Tha Mai ស្រុក Tha Chana មាន​ពិរុទ្ធ​លើ​បទ​ឆបោក​ចំនួន ៧៧ ករណី និង​បាន​កាត់​ទោស​គាត់​ឱ្យជាប់​ពន្ធនាគារ​ ៥ ឆ្នាំ ក្នុង ១ករណី ឬ​សរុប​ចំនួន ៣៨៥ ឆ្នាំ។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​សារភាព​របស់​គាត់ ការ​កាត់​ទោស​ត្រូវ​បាន​កាត់​មក​ត្រឹម ១៩២ ឆ្នាំ និង​ ៦​ខែ ហើយយោង​តាម​ក្រម​ព្រហ្មទណ្ឌ ការ​ដាក់​ពន្ធនាគារ​អតិបរមា​ដែល​ច្បាប់​អនុញ្ញាត​គឺ ៥០ឆ្នាំ។ តុលាការក៏មិនបានលើកលែងឱ្យគាត់នោះដែរ បើទោះបីជាបទល្មើសនីមួយៗរបស់គាត់ជាទោសស្រាល ប៉ុន្តែត្រូវបានចាត់ទុកថាធ្ងន់ធ្ងរ ដោយសារការដកហូតអាហារូបត្ថម្ភរបស់កុមារ គឺអាចមានផលប៉ះពាល់រយៈពេលវែង ដល់ការអភិវឌ្ឍរាងកាយរបស់ពួកគេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ្នករត់ម៉ូតូឌុបនៅហ្វីលីនសម្រេចកែច្នៃម៉ូតូឲ្យខ្ពស់ដល់ ២ម៉ែត្រ ដើម្បីងាយស្រួលដឹកអ្នកដំណើរក្នុងពេលមានទឹកលិចទីក្រុង

Khmerpress October 22, 2022 22/10/2022

ហ្វីលីពីន៖ ជំនន់ទឹកភ្លៀងនៅក្នុងទីក្រុងបានប៉ះពាល់ដល់សកម្មធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ពិពេសនោះគឺអាជីវកម្មនៅក្នុងវិស័យដឹកជញ្ជូនតែម្តង។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា នៅក្នុងរដូវភ្លៀងនេះក្រុមអ្នករត់ម៉ូតូឌុបជាច្រើននៅក្នុងទីក្រុង Hagonoy នៃប្រទេសហ្វីលីពីនបាននាំគ្នាត្អូញត្អែរអំពីការអាកខានប្រកបអាជីវកម្មរបស់ពួកគាត់ជាញឹកញាប់ ដោយសារក្រុមអ្នកដំណើរមិនហ៊ានជិះម៉ូតូឡើយព្រោះតែខ្លាចសាចទឹកប្រឡាក់ខោអាវ​ឬធ្វើឲ្យទទឹកខោអាវរបស់គាត់។ ដើម្បីបន្តដង្ហើមអាជីវកម្មមួយនេះ ក្រុមអ្នករត់ម៉ូតូឌុបនៅទីក្រុង Hagonoy បានសម្រេចកែច្នៃម៉ូតូរបស់ពួកគាត់ឲ្យខ្ពស់ជាងមុន ពោលគឺក្រោយកែច្នៃរួចហើយម៉ូតូទាំងអស់នោះអាចមានកម្ពស់រហូតដល់ ២ ម៉ែត្រ ហើយវាពិតជាបានជួយការពារមិនឲ្យអ្នកដំណើរទទឹកខោអាវនោះទេ បើទោះជាត្រូវបើកបរក្នុងអំឡុងពេលមានទឹកលិចទីក្រុងខ្លាំងក៏ដោយ។ លោក Russel Lopez ដែលជាអ្នករត់ម៉ូតូឌុបម្នាក់បានប្រាប់ឲ្យដឹងថា គាត់បានប្រកបរបរជាអ្នករត់ម៉ូតូឌុបអស់រយៈពេល ១០ឆ្នាំមកហើយ ខណៈរូបគាត់តែងតែបាត់បង់ប្រាក់ចំណូលទាំងស្រុងក្នុងពេលមានភ្លៀងធ្លាក់ខ្លាំងៗម្តង។ យ៉ាងណាក្តីអ្នករត់ម៉ូតូរូបនេះបានបន្តថា ក្រោយកែច្នៃម៉ូតូឲ្យខ្ពស់ជាងមុនរួចគឺគាត់នៅតែអាចរកប្រាក់ចំណូលប្រចាំថ្ងៃបានជាធម្មតា ខណៈជាមធ្យមគាត់អាចបានរកប្រាក់ចំណូលបាន ៥០០ ប៉េសូ (២៥ដុល្លារ) ក្នុងមួយថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត  

វៀតណាមរកឃើញ ករណីវីរុសផ្តាសាយបក្សី H5 នៅលើមនុស្សជាលើកដំបូង ក្នុងរយៈពេល៨ឆ្នាំមកនេះ

Khmerpress October 22, 2022 22/10/2022

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃសុក្រនេះ បានប្រកាសថា ករណីវីរុសផ្តាសាយបក្សីមួយប្រភេទហៅថា H5 ទើបត្រូវបានរកឃើញជាលើកដំបូង នៅក្នុងប្រទេសវៀតណាម គិតចាប់តាំងពីឆ្នាំ២០១៤មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។ ករណីខាងលើគឺជា ក្មេងស្រីម្នាក់មានអាយុ៥ឆ្នាំ ស្ថិតនៅខេត្តហ្វូថូ (Phu Tho) ភាគខាងជើង។ កុមារីម្នាក់នោះ បានបរិភោគសាច់សត្វមាន់ ដែលមានរោគសញ្ញាឈឺថ្កាត់ ប្រមាណជា១សប្តាហ៍ មុនពេលត្រូវបញ្ជូនទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យ។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិត​ក្នុងស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរវៀតណាម បានយកសំណាកពីមនុស្ស៦៥នាក់ ដែលជាប់ពាក់ព័ន្ធ ប៉ុន្តែលទ្ធផលចេញមកសុទ្ធតែអវិជ្ជមាន ចំពោះវីរុសផ្តាសាយបក្សី H5 ហើយពួកគេមានសុខភាពធម្មតា។ គួរបញ្ជាក់ថា ក្រសួងសុខាភិបាលវៀតណាម បានបង្គាប់ឱ្យអាជ្ញាធរបង្កើនចំណាត់ការតាមដាន និងស្វែងរកករណីវីរុសផ្តាសាយបក្សី ដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាលខ្លាំង។ ចាប់តាំងពីឆ្នាំ២០០៣មក វៀតណាមបានកត់ត្រាករណីមនុស្សឆ្លងវីរុសផ្តាសាយបក្សី សរុប១២៨ករណី ហើយសុទ្ធតែជាវីរុស H5N1 ខណៈក្នុងចំណោមនោះ ៦៤នាក់បានបាត់បង់ជីវិត៕ ផ្តល់សិទ្ធិដោយ៖ freshnews

មុននេះបន្ដិច គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារខេត្ត Fukushima របស់ប្រទេសជប៉ុន

Khmerpress October 21, 2022 21/10/2022

គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារខេត្ត Fukushima ភាគឦសានប្រទេសជប៉ុន នៅវេលាម៉ោង ៣៖១៩ នាទីរសៀលមុននេះបន្ដិច។ ទីភ្នាក់ងារ​ឧតុនិយម​និយាយ​ថា គ្មាន​ការ​គំរាមកំហែង​នៃ​រលក​យក្ស​ស៊ូណាមិ​ទេ។ ទីភ្នាក់ងារនេះនិយាយថា ការរញ្ជួយដីនេះបានកើតឡើងនៅឆ្នេរសមុទ្ររបស់ខេត្ត ចេញពីជម្រៅ ៣០ គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីនេះ មានកម្រិតទាបជាង ៥ នៅលើមាត្រដ្ឋានរញ្ជួយដីជប៉ុន ពី ០ ដល់ ៧ នៅក្នុងទីប្រជុំជន Naraha របស់ខេត្ត។ កម្រិតអាំងតង់ស៊ីតេទី ៤ ត្រូវបានចុះបញ្ជីនៅក្នុងទីក្រុង Hirono, Tomioka, Okuma និង Futaba ក៏ដូចជានៅក្នុងភូមិ Kawauchi ទាំងអស់នៅក្នុងខេត្ត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត