ព័ត៌មានអន្តរជាតិ

ស្រីលង្កា និងមូលនិធិ IMF សម្រេចបានកិច្ចព្រមព្រៀងបឋមសម្រាប់កម្ចីសង្គ្រោះបន្ទាន់ ៣ប៊ីលានដុល្លារ

Khmerpress September 1, 2022 01/09/2022

(កូឡុំបូ)៖ ប្រភពចំនួនពីរបានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសស្រីលង្កា និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឈានដល់កិច្ចព្រមព្រៀងបឋមកម្រិតបុគ្គលិកមួយស្តីពីប្រាក់កម្ចីសង្គ្រោះបន្ទាន់ដល់ប្រទេសដែលរងគ្រោះដោយវិបត្តិនេះ។ ប្រភពពីរដែលបានដឹងអំពីកិច្ចពិភាក្សានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការប្រកាសជាផ្លូវការទំនងជាអាចធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។ ប្រទេសដីកោះដែលកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនេះ បានស្វះស្វែងរកប្រាក់សង្គ្រោះរហូតដល់ទៅ ៣ប៊ីលានដុល្លារពីមូលនិធិ IMF។ អ្នកនាំពាក្យរបស់មូលនិធិ IMF និងរដ្ឋាភិបាលស្រីលង្កាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័របានទេ។ កាលពីសប្តាហ៍មុនក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជួបជាមួយប្រធានាធិបតីស្រីលង្កាដើម្បីពិភាក្សាអំពីថវិកាសង្គ្រោះ រួមទាំងការរៀបចំបំណុលឡើងដែលមានប្រហែល ២៩ប៊ីលានដុល្លារក្នុងគ្រាដែលប្រទេសនេះមានវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧ទសវត្សរ៍។ ដំណើរទស្សនកិច្ចលើកទីពីររបស់មូលនិធិ IMF ក្នុងរយៈពេលបីខែនេះកើតមានឡើងនៅពេលដែលប្រទេសដីកោះនៅមហាសមុទ្រឥណ្ឌាមួយនេះព្យាយាមសម្រេចបានកិច្ចព្រមព្រៀងកម្រិតបុគ្គលិករបស់ IMF សម្រាប់កម្មវិធីដែលអាចមានតម្លៃ ៣ប៊ីលានដុល្លារនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ការកើនឡើងតម្លៃថាមពលសកលកំពុងគំរាមគំរាមវិស័យសុខាភិបាលនៅក្នុងចក្រភពអង់គ្លេសយ៉ាងខ្លាំង

Khmerpress September 1, 2022 01/09/2022

អង់គ្លេស៖ វិបត្តិនៃការកើនឡើងតម្លៃថាមពលសកលកំពុងគំរាមគំរាមវិស័យសុខាភិបាលនៅក្នុងចក្រភពអង់គ្លេសយ៉ាងខ្លាំង​ នេះបើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហានេះ។ ក្រុមមន្ទីរពេទ្យជាច្រើននៅចក្រភពអង់គ្លេសបាននិយាយដូចគ្នាថា ពួកគេចង់ដំឡើងតម្លៃសេវាសម្រាប់ថែទាំអ្នកជំងឺយ៉ាង​ហោចណាស់ទ្វេដង ទើបអាចទប់ទល់នឹងតម្លៃថាមអគ្គិសនីនិងវិបត្តិអតិផរណានៅក្នុងពេលបច្ចុប្បន្ននេះបាន។ តែយ៉ាងណាក្តី គិតត្រឹមពេលនេះគ្រប់មន្ទីរពេទ្យទាំងអស់នៅចក្រភពអង់គ្លេសមិនទាន់ធ្វើការដំឡើងថ្លៃសេវាព្យាបាលនិងមើលថែអ្នកជំងឺក្នុងកម្រិតណាមួយនៅឡើយទេ។ មន្ទីរពេទ្យមួយចំនួនប្រាប់ឲ្យដឹងផងដែរថា នៅចំពោះមុខការកើនឡើងតម្លៃថាមពលអគ្គីសនីនិងវិបត្តិអតិផរណានេះ ពួកគេបានសម្រេចកាត់បន្ថយបុគ្គលិកសម្រាប់មើលថែអ្នកជំងឺដោយតម្រូវឲ្យពួកគេធ្វើការឆ្លាស់វេនគ្មា ហើយចំណាត់ការនេះក៏បានធ្វើឲ្យគុណភាពនៃការមើលថែទាំអ្នកជំងឺត្រូវធ្លាក់ចុះផងដែរ ដូចជាត្រូវរង់ចាំយូរហើយការមើលថែមិនបានដិតដល់ដូចពេលធម្មតានោះទេ។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះកម្រិតអតិផរណនៅអង់គ្លេសបានកើនឡើង​ ១០,១ % ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ខណៈគេបានព្យាករណ៍ថា នៅឆ្នាំក្រោយកម្រិតអតិផរណាអាចនឹងកើនរហូតដល់ ១៨%ទៀតផង។ ដោយឡែកតម្លៃហ្គាសនិងតម្លៃថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅតាមផ្ទះវិញក៏មានការកើនឡើងយ៉ាងខ្ពស់ដែរដោយចាប់ពីខែតុលាខាងមុននេះគឺតម្លៃហ្គាសនិងតម្លៃថាមពលអគ្គិសនីអាចនឹងកើនឡើងរហូតដល់ ៨០% បើធៀបទៅនឹងរយៈពេលមុនសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ក្លាយជាមហាសេដ្ឋីលំដាប់ទី៣ លើពិភពលោក

Khmerpress September 1, 2022 01/09/2022

(ឥណ្ឌា)៖ លោក Gautam Adani ទើបតែបានវ៉ាដាច់មហាសេដ្ឋីបារាំងលោក Bernard Arnault ដោយឈរក្នុងកំពូលតារាង មហាសេដ្ឋី​កំពូល​ទាំង​៣​ក្នុង​ពិភពលោក។ ដោយលោក​ក៏​ជា​មហាសេដ្ឋី​ជនជាតិអាស៊ី​ដំបូង​គេដែលឈរក្នុង​ចំណោម​មហាសេដ្ឋី​កំពូល​ទាំង​៣​ក្នុង​ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ នេះជាលើកទីមួយហើយដែលមហាសេដ្ឋីអាស៊ីបានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង៣ នៅក្នុងសន្ទស្សន៍មហាសេដ្ឋី Bloomberg ដែលជាចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោក។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៣៧.៤ពាន់លានដុល្លារ លោក Adani បានវ៉ាដាច់មហាសេដ្ឋីបារាំង Bernard Arnault។ លោកស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីនាយកប្រតិបត្តិ Tesla លោក Elon Musk និងស្ថាបនិក Amazon លោក Jeff Bezos ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក Adani បានពង្រីកអាណាចក្ររបស់គាត់យ៉ាងខ្លាំងក្លាពីធ្យូងថ្ម កំពង់ផែ ស៊ីម៉ងត៍ អាលុយមីណា ទៅកាន់មជ្ឈមណ្ឌលទិន្នន័យ និងប្រព័ន្ធផ្សព្វផ្សាយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Musk ផ្ញើលិខិតថ្មីបន្ថែមទៀតដើម្បីលុបចោលកិច្ចព្រមព្រៀង Twitter ក្រោយទទួលបានភស្តុតាងមួយចំនួន

Khmerpress September 1, 2022 01/09/2022

(បរទេស)៖ កិច្ចព្រមព្រៀងទិញលក់តម្លៃ ៤៤ពាន់លានដុល្លារអាមេរិករវាងលោក Elon Musk និងក្រុមហ៊ុន Twitter ទំនងជាជិតឈានដល់ផ្លូវទាល់ហើយ បន្ទាប់ពីកំពូលមហាសេដ្ឋីរូបនេះបានរកឃើញឯកសារមួយចំនួនទាក់ទងទិន្នន័យ Spam និងគណនីក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuter នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ យោងតាមដីការបស់តុលាកានៅថ្ងៃចន្ទបានឱ្យដឹងថា លោក Musk ទើបតែទទួលបានព័ត៌មានមួយចំនួនពីអតីតប្រធានសន្តិសុខរបស់ Twitter លោក Peiter Zatko ដែលបានឱ្យដឹងអំពីវិធីដែលគេហទំព័រ microblogging បានធ្វើការវាស់ស្ទង់ទៅលើគណនី Spam។ បន្ទាប់ពីទទួលបានព័ត៌មានទាំងនោះលោក Musk ក៏បានផ្ញើលិខិតបន្ថែមនៃការបញ្ចប់កិច្ចព្រមព្រៀងទៅកាន់ Twitter Inc ភ្លាមៗតែម្តង។ លោក Zatko ត្រូវបានគេស្គាល់ថាជា «Mudge» គឺជាអ្នកជំនាញផ្នែកសុវត្ថិភាព Network អ្នកសរសេរកូដ ហើយក៏ជា Hacker មួយរូបផងដែរ ពាក់ព័ន្ធទៅនឹងបញ្ហានេះលោកបាននិយាយនៅក្នុងពាក្យបណ្តឹងដែលមានខ្លឹមសារថា «Twitter បានទទួលស្គាល់ និងអះអាងថាខ្លួនមានផែនការបង្កើនសុវត្ថិភាពដ៏រឹងមាំ ហើយបានផ្តល់អាទិភាពដល់កំណើនអ្នកប្រើប្រាស់ ជុំវិញការបង្កើតគណីក្លែងក្លាយ»។ យ៉ាងណាមិញបន្ទាប់ពីការលាតត្រដាងនេះ ក្រុមអ្នកច្បាប់របស់ Musk បាននិយាយថា ការចោទប្រកាន់លើអង្គហេតុមួយចំនួនទៅកាន់ […]

នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ រឹបអូសទំនិញក្លែងក្លាយបន្លំយីហោល្បីៗដូចជា Louis Vuitton, Chanel និង Coach ៣៦ម៉ឺនទំនិញ

Khmerpress August 31, 2022 31/08/2022

នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ (DSI) បានរឹបអូសទំនិញក្លែងក្លាយចំនួន ៣៦០,០០០ នៅក្នុងខេត្ត Nakhon Nayok និងស្រុក Bang Bon នៃទីក្រុងបាងកក។ លោក Pol Lt Col Phayao Thongsen អគ្គនាយករង (DSI) បាននិយាយកាលពីម្សិលមិញថា ប្រតិបត្តិការបង្រ្កាបបានធ្វើឡើងនៅទីតាំងចំនួន ១២នៅក្នុងផ្សារក្នុងខេត្ត Nakhon Nayok និងឃ្លាំងមួយនៅស្រុក Bang Bon។ ក្នុងនោះ (DSI) បានរឹបអូសទំនិញក្លែងក្លាយចំនួន​ ៣០០,០០០ គ្រឿងដែលសុទ្ធសឹងតែជាម៉ាកយីហោថ្លៃៗនិងល្បីៗដូចជា Louis Vuitton, Chanel និង Coach ពីផ្សាររ៉ុងក្លឿ និង the coin markets នៅខេត្ត Nakhon Nayok។ ជាមួយគ្នានេះ នៅទីក្រុងបាងកក (DSI) ក៏បានរកឃើញ និងរឹបអូសខោខូវប៊យម៉ាកយីហោក្លែងក្លាយជាង ៦០,០០០ នៅក្នុងឃ្លាំងមួយក្នុងតំបន់ Bang Bon។ គួរបញ្ជាក់ផងដែរថា […]

នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ រឹបអូសទំនិញក្លែងក្លាយបន្លំយីហោល្បីៗដូចជា Louis Vuitton, Chanel និង Coach ៣៦ម៉ឺនទំនិញ

Khmerpress August 31, 2022 31/08/2022

នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ (DSI) បានរឹបអូសទំនិញក្លែងក្លាយចំនួន ៣៦០,០០០ នៅក្នុងខេត្ត Nakhon Nayok និងស្រុក Bang Bon នៃទីក្រុងបាងកក។ លោក Pol Lt Col Phayao Thongsen អគ្គនាយករង (DSI) បាននិយាយកាលពីម្សិលមិញថា ប្រតិបត្តិការបង្រ្កាបបានធ្វើឡើងនៅទីតាំងចំនួន ១២នៅក្នុងផ្សារក្នុងខេត្ត Nakhon Nayok និងឃ្លាំងមួយនៅស្រុក Bang Bon។ ក្នុងនោះ (DSI) បានរឹបអូសទំនិញក្លែងក្លាយចំនួន​ ៣០០,០០០ គ្រឿងដែលសុទ្ធសឹងតែជាម៉ាកយីហោថ្លៃៗនិងល្បីៗដូចជា Louis Vuitton, Chanel និង Coach ពីផ្សាររ៉ុងក្លឿ និង the coin markets នៅខេត្ត Nakhon Nayok។ ជាមួយគ្នានេះ នៅទីក្រុងបាងកក (DSI) ក៏បានរកឃើញ និងរឹបអូសខោខូវប៊យម៉ាកយីហោក្លែងក្លាយជាង ៦០,០០០ នៅក្នុងឃ្លាំងមួយក្នុងតំបន់ Bang Bon។ គួរបញ្ជាក់ផងដែរថា […]

ពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋរបស់លោក អាបេ ស៊ីនហ្សូ គ្រោងនឹងមានអ្នកចូលរួម ៦,០០០ នាក់ នៅឯកីឡដ្ឋាន Nippon Budokan ទីក្រុងតូក្យូ

Khmerpress August 31, 2022 31/08/2022

ស្ថានីយទូរទស្សន៍ NHK បានទទួលសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ដែលនឹងប្រារព្ធឡើងនៅឯកីឡដ្ឋាន Nippon Budokan ក្នុងទីក្រុងតូក្យូ នៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ, ចាប់ពីម៉ោង ២ រសៀលតទៅ។ ភ្ញៀវប្រហែល ៦,០០០ នាក់ ត្រូវបានគេរំពឹងថា នឹងត្រូវបានអញ្ជើញឱ្យចូលរួមជាដំណាក់កាល ដែលនឹងចាប់ផ្ដើមនៅដើមខែកញ្ញានេះផ្ទាល់។ ភ្ញៀវ​ទាំង​នោះ​រួម​បញ្ចូល​ទាំង​ប្រធាន​សភា​ និង​ថ្នាក់​ដឹកនាំ​របស់ជប៉ុន ប្រធាន​តុលាការ​កំពូល សមាជិកព្រឹទ្ធសភា Diet និង​តំណាង​រដ្ឋាភិបាល​ក្នុង​តំបន់។ ឥស្សរជនបរទេសជាច្រើនផ្សេងទៀតក៏នឹងត្រូវបានអញ្ជើញ រួមជាមួយនឹងអ្នកដឹកនាំអាជីវកម្ម និងវិស័យផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះដែរ សាធារណជននឹងត្រូវបានអញ្ជើញឱ្យដាក់ផ្កានៅអាសនៈមួយ នៅខាងក្រៅកីឡដ្ឋាន Nippon Budokan ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៤ រសៀល នៅកំឡុងពេលពិធីបុណ្យមរណៈទុក្ខនេះ។ រដ្ឋាភិបាល​​នឹងធ្វើសេចក្ដីសម្រេចជា​ផ្លូវការ​ បន្ទាប់​ពី​ការ​ពិភាក្សា​នៅ​លេខាធិការដ្ឋាន ​ដោយ​មានការចូលរួមពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។ រំលឹកឡើងវិញដែរថា អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ត្រូវ​បាន​គេ​បាញ់​សម្លាប់ ខណៈ​កំពុង​ថ្លែង​សុន្ទរកថា​ ក្នុងយុទ្ធនាការ​សម្រាប់​បេក្ខភាពបោះឆ្នោត​សភា​ជាន់​ខ្ពស់ ​របស់​គណបក្ស​របស់លោក ​នៅ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​ក្នុង​ខែ​កក្កដា។ ពិធី​បុណ្យ​សព​ថ្នាក់រដ្ឋរបស់លោក […]

កូរ៉េខាងត្បូងនឹងបញ្ចប់តម្រូវការធ្វើតេស្ត «អវិជ្ជមាន» ជំងឺកូវីដ១៩ សម្រាប់អ្នកដំណើរដែលចូលមកប្រទេសនេះ

Khmerpress August 31, 2022 31/08/2022

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូងនឹងបញ្ចប់ច្បាប់ធ្វើតេស្ត COVID-19 មុនចេញដំណើរ សម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសនេះ ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា តទៅ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ ប្រទេសកូរ៉េខាងត្បូងបានដកការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាតរបស់ខ្លួនភាគច្រើននៅក្នុងខែឧសភា ប៉ុន្តែបានរក្សាវិធានការព្រំដែនដ៏តឹងរ៉ឹងមួយចំនួន ដូចប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត ដោយតម្រូវឱ្យអ្នកធ្វើដំណើរក្នុងប្រទេសបង្ហាញលទ្ធផលតេស្តអវិជ្ជមាន នៅមុនពេលពួកគេចេញដំណើរ។ ការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេស ក៏បាននិងកំពុងកើនឡើងក្នុងរង្វង់ ១០០,០០០ ករណី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីកើនឡើងដល់ជាង ១៨០,០០០ ករណី នៅពាក់កណ្តាលខែសីហា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ប្រាវីត វង្សសុវណ្ណ បានបើកការប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង ប៉ុន្តែគាត់មិនអង្គុយកៅអីរបស់នាយករដ្ឋមន្ត្រីឡើយ

Khmerpress August 30, 2022 30/08/2022

ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីស្ដីទីរបស់ប្រទេសថៃ គឺលោក ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwon) បានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ជាលើកដំបូងរបស់គាត់នៅថ្ងៃអង្គារនេះ ប៉ុន្តែគាត់មិនបានអង្គុយលើកៅអីនាយករដ្ឋមន្ត្រីនោះទេ ដើម្បីជាកិត្តិយសដល់លោក ប្រាយុទ្ធ ចាន់អូចា ដែលកំពុងត្រូវបានផ្អាកពីតួនាទី។ ឧត្តមសេនីយលោក ប្រាវីត បានញញឹម និងស្វាគមន៍អ្នកសារព័ត៌មាន នៅពេលដែលលោកដើរចូលទៅក្នុងវិមានរដ្ឋាភិបាលនៅថ្ងៃនេះ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំជាលើកដំបូងក្នុងតួនាទីជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានព្យួរតំណែងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ពីតំណែងជានាយករដ្ឋមន្ត្រី។ ឧត្តមសេនីយ ប្រាវីត វង្សសុវណ្ណ បាននិយាយថា លោកនៅបន្ដអង្គុយកៅអីរបស់ឧបនាយករដ្ឋមន្ត្រីដដែល និងមានបំណងទុកកៅអីនាយករដ្ឋមន្ត្រីឱ្យនៅទំនេរ ដើម្បីគោរពដល់ឧត្តមសេនីយលោក ប្រាយុទ្ធ ចាន់អូចា ដែលនៅតែជានាយករដ្ឋមន្ត្រីរបស់ប្រទេស បើទោះបីជាគាត់ត្រូវបានគេព្យួរពីតួនាទីបណ្ដោះអាសន្នក៏ដោយ។ ចំណែកលោក ប្រាយុទ្ធ ចាន់អូចា ក៏បានចូលរួមកិច្ចប្រជុំនេះដូចគ្នា ប៉ុន្តែមិនបានអញ្ចើញទៅដោយផ្ទាល់នោះទេ ដោយបានចូលរួមតាមរយៈកម្មវិធី Zoom ពីការិយាល័យរបស់គាត់នៅក្រសួងការពារជាតិ ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ។ គួររំលឹកដែរថា តុលាការធម្មនុញ្ញបាន​បញ្ជា​ឱ្យ​ផ្អាក​តួនាទីជានាយករដ្ឋមន្ត្រីរបស់​ឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចាន់អូចា កាលពីពេលថ្មីៗនេះ បន្ទាប់ពី​ខ្លួន​បាន​សម្រេច​ទទួលយក​​ញត្តិ​មួយ​ ដែល​ស្នើ​ឱ្យ​មាន​ការ​សម្រេច​លើ​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់រយៈពេល​ ៨ ​ឆ្នាំ​របស់​លោក ប្រាយុទ្ធ ចាន់អូចា រាប់ចាប់តាំងពីពេលធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៤ ដោយសារតាមច្បាប់រដ្ឋធម្មនុញ្ញ គឺគាត់មិនអាចឈរជើងជានាយករដ្ឋមន្ត្រីលើសពីនេះទេ៕ […]

ក្រុមអ្នកវិទ្យសាស្រ្តទាញសញ្ញាព្រមានពីការរលាយទឹកកកនៅតំបន់ហ្គ្រីនឡែន ដែលអាចធ្វើឲ្យទឹកសមុទ្រនៅជុំវិញពិភពលោកត្រូវកើនឡើងខ្ពស់ក្នុងពេលដ៏ខ្លីខាងមុខនេះ

Khmerpress August 30, 2022 30/08/2022

ការសិក្សាមួយបានបង្ហាញថា ផ្ទាំងទឹកកកជាច្រើននៅតំបន់ហ្គ្រីនឡែនបានបាក់បែកជាបន្តបន្ទាប់ និងកំពុងហូរចូលទៅក្នុងសមុទ្រយ៉ាងឆាប់រហ័ស ហើយកត្តាអាចនឹងធ្វើឲ្យកម្រិតទឹកសមុទ្រនៅលើពិភពត្រូវកើនឡើងយ៉ាងខ្ពស់ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ ការសិក្សាដែលត្រូវបានចេញផ្សាយក្នុងទិនានុប្បវត្តិ Nature Climate Chang និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហានេះបានឲ្យដឹងទៀតថា ក្រុមអ្នកជំនាញនៅមិនទាន់អាចរកឃើញវិធីបញ្ឈប់ការបាក់បែកដុំទឹកកកនេះបាននៅឡើយទេ បើទោះជាពិភពលោកកំពុងព្យាយាមកាត់បន្ថយការបំភាញកំដៅនៅលើភពផែនដីនេះក៏ដោយ។ បើតាមក្រុមអ្នកអ្នកស្រាវជ្រាវភូគព្ភសាស្ត្ររបស់ប្រទេសដាណឺម៉ាកនិងប្រទេសហ្គ្រីនឡែនបានឲ្យដឹង​ថា ដុំទឹកដែលអាចរលាយចេញពីតំបន់ទឹកកកហ្គ្រីនឡែននៅពេលនេះគឺមានទម្ងន់ប្រហែលជា​ ១១០ លានលានតោន និងមានទំហំត្រឹមតែ ៣,៣%ប៉ុណ្ណោះនៃទំហំផ្ទាំងទឹកកកសរុបនៅតំបន់ទឹកកហ្រ្គីនឡែន។ ការលាយនៃដុំទឹកកកដ៏ច្រើននេះអាចនឹងធ្វើឲ្យកម្រិតទឹកសមុទ្រកើនឡើង ១០អ៊ីញ (២៥,៤ សង់ទីម៉ែត្រ) ហើយកំណើននេះគឺស្មើនឹងកម្រិតកំណើតទឹកសមុទ្រក្នុងរយៈពេលមួយសតវត្សចុងក្រោយនេះផងដែរ។ គួររម្លឹកជូនថា កាលពីដើមឆ្នាំនេះមានការសិក្សាមួយនៅអាមេរិកបានបង្ហាញថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខទៀតកម្រិតទឹកសមុទ្រពិភពលោកអាចនឹងកើនឡើងក្នុងចន្លោះពី ១០-១២អ៊ីញ (២៥,៤-៣០,៤៨ សង់ទីម៉ែត្រ) ហើយពេលនោះពិភពលោកនឹងត្រូវប្រឈមជាមួយគ្រោះធម្មជាតិដូចជា ទឹកជំនន់និងខ្យល់ព្យុះដែលមានគ្រោះថ្នាក់ខ្លាំងបំផុតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត