ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ប្រឈមមុខនឹងការអំពាវនាវឱ្យចាប់ខ្លួន ក្រោយត្រឡប់ចូលស្រុកវិញ

Khmerpress September 3, 2022 03/09/2022

(កូឡុំបូ)៖ អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បាន និងកំពុងប្រឈមមុខនឹងការអំពាវនាវឱ្យមានការចាប់ខ្លួន រូបលោក នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបានត្រឡប់មកដល់ប្រទេសស្រីលង្កាវិញ ក្រោយរស់នៅនិរទេសខ្លួន ក្រៅប្រទេសអស់រយៈពេលជាង ៧សប្ដាហ៍។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។ លោក រ៉ាចាប៉ាកសា បានធ្វើដំណើរទៅដល់រដ្ឋធានីកូឡុំបូ នៅកាលពីព្រលឹមថ្ងៃសៅរ៍នេះ ហើយបច្ចុប្បន្នលោកកំពុងស្នាក់នៅឯគេហដ្ឋានថ្មីមួយក្នុងរដ្ឋធានីក្រោម ការការពារសន្តិសុខ ដែលផ្ដល់ដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe)។ តែយ៉ាងណាក៏ដោយ មេដឹកនាំក្រុមបាតុករម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាលោក រ៉ាចាប៉ាកសា គួរតែត្រូវបាននាំខ្លួនឡើងតុលាការ។ មេដឹកនាំបាតុករ រូបនេះបានគូសបញ្ជាក់បន្ថែមថា «លោក រ៉ាចាប៉ាកសា បានត្រឡប់ចូលស្រុកវិញ គឺដោយសារតែគ្មានប្រទេសណាមួយចង់ទទួលយករូបលោក។ លោកគ្មានកន្លែង ត្រូវលាក់ខ្លួនទៀតនោះទេ ហើយគួរតែត្រូវបានចាប់ខ្លួនភ្លាមៗ សម្រាប់ការបង្កវិបត្តិដល់ប្រជាជន ២២លាននាក់របស់ស្រីលង្កា។ លោកក៏គួរតែត្រូវបាននាំខ្លួនឡើង តុលាការដើម្បីទទួលការកាត់ទោសពីបទឧក្រិដ្ឋដែលលោកបានប្រព្រឹត្តផងដែរ»។ គួរបញ្ជាក់ថា លោក […]

សហរដ្ឋអាមេរិក បង្ខំឱ្យអ៉ីរ៉ង់ប្រគល់ «កូននាវាគ្មានមនុស្សបើក» ២គ្រឿងដែលត្រូវបានរឹបអូស មកវិញ

Khmerpress September 3, 2022 03/09/2022

(ឌូបៃ)៖ សហរដ្ឋអាមេរិក បានដាក់សម្ពាធបង្ខំជាលើកទី២ នៅក្នុងសប្ដាហ៍នេះឱ្យអ៉ីរ៉ង់ប្រគល់ «កូននាវាគ្មានមនុស្សបើក» ចំនួន២គ្រឿង ដែលត្រូវបានកងទ័ព ជើងទឹកអ៉ីរ៉ង់រឹបអូស កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះបានទទួលស្គាល់ថាកងទ័ពជើងរបស់ខ្លួន ពិតជាបានរឹបអូសកូននាវាគ្មានមនុស្សបើក ២គ្រឿងរបស់សហរដ្ឋអាមេរិក នៅឯតំបន់សមុទ្រក្រហមពិតមែន។ ក៏ប៉ុន្តែ បានចោទប្រកាន់ថាកូននាវាគ្មានមនុស្សបើកទាំង២គ្រឿងនេះបានបំពានបទដ្ឋានសុវត្ថិភាពសមុទ្រ។ ទូរទស្សន៍រដ្ឋ អ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «នាវាចម្បាំង ចាម៉ារ៉ាន់ (Jamaran) របស់កងទ័ពជើងទឹកអ៉ីរ៉ង់ បានរឹបអូសនាវាពីរគ្រឿងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចៀស ឧទ្ទវហេតុដោយប្រការណាមួយ បន្ទាប់ពីបានបញ្ជូនសារព្រមានដល់កងទ័ពជើងទឹកអាមេរិក។ នៅក្រោយធានាបានសុវត្ថិភាពផ្លូវសមុទ្រ នាវាទាំង២គ្រឿងត្រូវ បានបញ្ជូនទៅកាន់កន្លែងមានសុត្ថិភាព»។ ក៏ប៉ុន្តែ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិក បានច្រានចោលការអះអាងរបស់អ៉ីរ៉ង់ ជាមួយការអះអាងថាកូននាវាគ្មានមនុស្សបើករបស់ខ្លួន មិនបានបង្កហានិភ័យ ឬគ្រោះថ្នាក់ដល់ការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រនោះទេ។ បើតាមក្រុមមន្ត្រីយោធាអាមេរិក នៅក្រោយការដាក់សម្ពាធយ៉ាងខ្លាំង ទើប អ៉ីរ៉ង់យល់ព្រមប្រគល់កូននាវាគ្មានមនុស្សបើកទាំង២គ្រឿង ទៅឱ្យកងទ័ពអាមេរិកជើងទឹកវិញ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ម៉្យាងដែរ! វត្តមួយនៅថៃដំឡើងម៉ាស៊ីនហាត់ប្រាណ ទុកគ្រាន់ឱ្យព្រះសង្ឃហាត់ប្រាណរក្សាសុខភាព និងទម្ងន់

Khmerpress September 3, 2022 03/09/2022

ថ្មីៗនេះរូបភាពព្រះសង្ឃដែលកំពុងហាត់ប្រាណលើកសាច់ដុំ បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបង្កឱ្យមានការចលាចល ក្នុងចំណោមអ្នកលេងអ៉ីនធឺណិតនៅប្រទេសថៃ។ រូបភាពត្រូវបានបង្ហោះដោយលោកអាចារ្យវត្ត Phra Paisalprachathon នៅលើទំព័រហ្វេសប៊ុក «ព័ត៌មានព្រះពុទ្ធសាសនា» (Buddhist News) កាលពីថ្ងៃសុក្រ ដោយមានសរសេរថា៖«ខ្ញុំយល់ថាព្រះសង្ឃងាយនឹងលើសទម្ងន់ និងវិវត្តទៅជាជំងឺ NCDs, ដូច្នេះខ្ញុំ បាន​បញ្ជូនអ្នកជំនាញដើម្បីជួយ​ព្រះសង្ឃ​នៅ​វត្ត​របស់​ខ្ញុំ​ ឱ្យមាន​រាង​ស្អាត និង​ថែរក្សា​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ»។ យ៉ាងណាលោក Phra Paisalprachaton មិន​បាន​បញ្ជាក់​ថា ​រូប​ថត​ទាំង​នេះ​ថត​នៅ​កន្លែង​ណា​នៅ​ក្នុង​ការ​បង្ហោះ​ដើម​ឡើយ។ កាលពីថ្ងៃសៅរ៍ លោកបាននិយាយថា រូបថតនេះត្រូវបានថតនៅវត្ត Huay Pla Kang ក្នុងខេត្តឈៀងរ៉ៃ ហើយឧបករណ៍ហាត់ប្រាណទាំងអស់ ត្រូវបានបរិច្ចាគដោយពលរដ្ឋ ដែលយល់ពីភាពចាំបាច់នៃការថែរក្សាសុខភាព។ លោកបានបន្ថែមថា៖«គ្រូបង្ហាត់ ក៏ត្រូវបានបញ្ជូនមក ដោយការិយាល័យសុខភាពសាធារណៈខេត្តឈៀងរ៉ៃ ដើម្បីបង្រៀនព្រះសង្ឃពីរបៀបប្រើប្រាស់ឧបករណ៍ឱ្យបានត្រឹមត្រូវ»។ ទោះជាយ៉ាងណាក៏ដោយ រូបថតទាំងនេះបានបង្កឱ្យមានមតិអវិជ្ជមានជាច្រើន ដោយមានអ្នកនិយមលេងអ៉ីនធឺណិតខ្លះនិយាយថា វាមិនស័ក្តិសមសម្រាប់ព្រះសង្ឃនោះទេ ដោយបានចង្អុលបង្ហាញថា ព្រះសង្ឃត្រូវមានភាពស្ងប់ស្ងាត់ និងខ្ជាប់ខ្ជួនគ្រប់ពេលវេលា។ អ្នក​ខ្លះ​ទៀត​និយាយ​ថា ភារកិច្ច​របស់​ព្រះសង្ឃ​មិន​រួម​បញ្ចូល​ការ​ហាត់​ប្រាណ​ទេ។ យ៉ាងណាក៏ដោយ អ្នកនិយមលេងអ៉ីនធឺណិតខ្លះទៀត ក៏បានលើកទឹកចិត្តលើរបបហាត់ប្រាណ ដោយនិយាយថា វាជាការល្អដែលឃើញព្រះសង្ឃថែរក្សាសុខភាពឱ្យបានល្អជាងមុន ដោយសារការធាត់លើសទម្ងន់ គឺជាបញ្ហាសុខភាពដែលមិនអាចមើលរំលងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ […]

ក្រសួងការបរទេសអាមេរិក អនុម័តការលក់អាវុធមានទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារឱ្យតៃវ៉ាន់

Khmerpress September 3, 2022 03/09/2022

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់អាវុធមានទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ហើយ បើទោះជាមាន ការព្រមានចាត់វិធានការឆ្លើយតបពីសំណាក់ចិនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។ មន្ទីរបញ្ចកោណ បានប្រកាសពីផែនការលក់អាវុធខាងលើឱ្យកោះតៃវ៉ាន់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ នៅក្នុងបរិបទដែលចិននៅតែបន្តបង្កើនការធ្វើ សកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី និងការបញ្ជូន មន្ត្រីជាន់ខ្ពស់អាមេរិកមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់។ បើតាមមន្ទីរបញ្ចកោណ ការលក់អាវុធឱ្យតៃវ៉ាន់នេះទៀតសោត ក្នុងនោះរួមមានមីស៊ីលសាយវីនដ័រ (Sidewinder) ដែលជាប្រភេទមីស៊ីលអាចបំពាក់ លើយន្ដហោះចម្បាំងមានតម្លៃ ៨៥.៦លានដុល្លារ មីស៊ីលប្រឆាំងនាវាចម្បាំង ហាពូន (Harpoon) ក្នុងតម្លៃ ៣៥៥លានដុល្លារ ព្រមទាំងប្រព័ន្ធរ៉ាដា មានតម្លៃ ៦៦៥.៤លានដុល្លារ។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា ទីក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានសម្ដែងការខឹងសម្បារជាខ្លាំងជាមួយ ការព្រមានថាផែនការលក់អាវុធឱ្យកោះតៃវ៉ាន់ អាចនឹងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាព នៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយចិនក៏នឹងចាត់វិធានការឆ្លើយតបនៅក្នុងករណីចាំបាច់ផងដែរ៕ គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក កញ្ចប់អាវុធខាងលើដែលសហរដ្ឋអាមេរិកគ្រោងនឹងលក់ឱ្យតៃវ៉ាន់ កំពុងស្ថិតនៅក្រោមការពិចារណា និងពិគ្រោះយោបល់ជាមួយតៃវ៉ាន់ […]

ស្រុកមួយនៅខេត្តភូកេតកំពុងលិចលង់យ៉ាងដំណំ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំកាលពីព្រឹកមិញនេះ

Khmerpress September 2, 2022 02/09/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា បានរាយការណ៍ថា ស្រុក Thalang របស់ខេត្តភូកេត កំពុងរងការលិចលង់យ៉ាងដំណំ ហើយរូបភាពជាច្រើន បានបង្ហាញពីទីតាំងលិចលង់ រួមទាំងទីលានវាយកូនហ្គោល ស្ថានីយ៍ចាក់បំពេញ សាលារៀន និងខុនដូ នៅជិតព្រលានយន្តហោះភូកេត ខណៈរថយន្ត​ជាង ​៤០​គ្រឿង និង​ម៉ូតូ​ ២០ ​គ្រឿង​ បាន​រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់នេះ។ លោកមេភូមិ Worawit Sisakukram បានឱ្យដឹងថា គាត់កំពុងចុះត្រួតពិនិត្យតំបន់រងគ្រោះទឹកជំនន់ជាមួយក្រុមមន្ត្រីស្រុក ដើម្បីវាយតម្លៃការខូចខាត និងស្វែងរកមធ្យោបាយជួយជនរងគ្រោះ។ លោក Worawit បាន​រាយការណ៍​ថា ទឹក​ជំនន់​កំពុង​ស្រក​ចុះ​យឺតៗ ហើយលោក​ក៏បាន​ស្នើ​ដល់​ការិយាល័យ​បង្ការ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ក្នុងស្រុក ជួយ​រំដោះ​ទឹក​ខុន​ដូ​ដែល​លិចលង់​នោះ​ផង​។ អភិបាលខេត្តភូកេត លោក Narong Woonciew ក៏បានចុះពិនិត្យតំបន់លិចទឹក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់ជនរងគ្រោះផងដែរ។ ជាមួយគ្នានេះ អាកាសយានដ្ឋានភូកេតបានស្នើឱ្យអ្នកដំណើរមកឱ្យបានពី ៣ ទៅ ៤ ម៉ោងមុនម៉ោងចេញដំណើររបស់ពួកគេ។ អ្នកដំណើរអាចទូរស័ព្ទមកលេខ ០៧៦ ៣៥១១១១ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីអាកាសយានដ្ឋាន និងព័ត៌មានជើងហោះហើរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ៣ឆ្នាំថែមទៀត ពីបទបន្លំការបោះឆ្នោត

Khmerpress September 2, 2022 02/09/2022

(ណៃពិដោ)៖ នៅថ្ងៃសុក្រនេះ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានតុលាការរកឃើញថា មានទោសពីបទបន្លំការបោះឆ្នោត ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងការជំនុំជម្រះក្តីនាថ្ងៃសុក្រនេះ លោកស្រី ស៊ូជី ត្រូវតុលាការសម្រេចកាត់សេចក្តីថា ពិតជាបានប្រព្រឹត្តអំពើបោកបន្លំប្រាកដមែន នៅក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្ស NLD របស់លោកស្រី បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។ ដោយឡែក អតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ វីន ម្យីនត៍ (U Win Myint) ក៏ត្រូវបានផ្តន្ទាទោសដូចគ្នានឹងលោកស្រីផងដែរ។ គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ក្រោមហេតុផលដើម្បីបញ្ឈប់កុំឱ្យគណបក្ស NLD របស់លោកស្រី ស៊ូជី បង្កើតរដ្ឋាភិបាលថ្មី ក្រោយពីការបោះឆ្នោតដែលខ្លួនអះអាងថា ពោរពេញទៅដោយការក្លែងបន្លំ ដែលមិនត្រូវបានស៊ើបអង្កេតច្បាស់លាស់។ លោកស្រី អោងសាន ស៊ូជី ដែលបច្ចុប្បន្នវ័យ៧៦ឆ្នាំ បានស្ថិតក្រោមការឃុំខ្លួនចាប់តាំងតែពីពេលនោះមក […]

ប៉ូឡូញអះអាងថា បានខាតបង់ប្រាក់អស់ ១,៣២ពាន់ពាន់លានដុល្លារក្នុងសង្គ្រាមលោកលើកទី២ ហើយប៉ូឡូញនឹងទាមទារយកប្រាក់សំណងនេះពីអាឡឺម៉ង់មកវិញ

Khmerpress September 2, 2022 02/09/2022

ប៉ូឡូញ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសប៉ូឡូញលោក Andrzej Duda បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហានេះថា ប៉ូឡូញបានខាតបង់ប្រាក់អស់ប្រមាណជា ៦,២ ពាន់ពាន់លានស្លូទី (១,៣២ ពាន់ពាន់លានដុល្លារអាមេរិក) ដោយសង្គ្រាមលោកលើកទី២ ដែលបានបង្កឡើងដោយប្រទេសអាឡឺម៉ង់។ លោកប្រធានាធិបតីវ័យ ៥០ឆ្នាំរូបនេះថែមទាំងបានបញ្ជាក់ទៀតថា ប៉ូឡូញនឹងទាមទារសំណងក្នុងទំហំទឹកប្រាក់ខាងលើនេះជាផ្លូវការពីប្រទេសអាឡឺម៉ង់ផងដែរ។ លោក Andrzej Duda ប្រធានាធិបតីនៃប្រទេសប៉ូឡូញ គួររម្លឹកជូនថា បញ្ហាចម្រូងចម្រាសខាងលើនេះមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសប៉ូឡូញនិងប្រទេសអាឡឺម៉ង់ ដ្បិតកាលពីឆ្នាំ ២០១៥ ប៉ូឡូញក៏ធ្លាប់បាននិយាយអំពីការទាមទារសំណងនេះម្តងដែរ តែប៉ូឡូញមិនបានប្តឹងទាមទារសំណងជាលក្ខណៈផ្លូវការនោះទេ​ ខណៈភាគីខាងអាឡឺម៉ង់វិញធ្លាប់អះអាងជារឿញៗថា បញ្ហាទាក់ទាងនឹងប្រាក់សំណងនេះគឺត្រូវបានដោះស្រាយរួចអស់ហើយ។ គួរបញ្ជាក់ជូនថា សង្គ្រាមលោកលើកទី២ ដែលបានកើតឡើងនៅអំឡុងឆ្នាំ ១៩៣៩-១៩៤៥ បានសម្លាប់ពលរដ្ឋប៉ូឡូញប្រមាណជា ៦លាននាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយភ្លើងសង្គ្រាមក៏បានធ្វើឲ្យសេដ្ឋកិច្ចជាតិប៉ូឡូញត្រូវធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត កម្រងរូបភាពកាលពីសម័យសង្គ្រាមលោកលើកទី ២ ក្នុងប្រទេសប៉ូឡូញ

ទឹកចិត្តមិត្តភក្តិ! ក្មេងប្រុស១២ឆ្នាំម្នាក់ខំសន្សំលុយញាត់កូនជ្រូក ដើម្បីជួយបង់ថ្លៃសាលាឲ្យមិត្តភក្តិ ព្រោះតែមិនអាចឈរអោបដៃមើលមិត្តភក្តិត្រូវបោះបង់ការសិក្សា ដោយសារអត់លុយបង់

Khmerpress September 2, 2022 02/09/2022

ម៉ាឡេសុី៖ យោងតាមសារព័ត៌មាន sanook បានអោយដឹងថា ឪពុកជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Ismail បានបង្ហោះរឿងរ៉ាវដ៏គួរឲ្យរំភើបចិត្តអំពីកូនប្រុសអាយុ ១២ ឆ្នាំរបស់គាត់មានឈ្មោះថា Yusuf បានសន្សំលុយដែលឪពុកបានអោយសម្រាប់ទិញនំពេញមួយខែ ទុកដើម្បីអោយមិត្តភក្តិជាទីស្រឡាញ់របស់ខ្លួនបង់ថ្លៃសិក្សា ដោយសារតែមិត្តជាទីស្រឡាញ់របស់ Yusuf ត្រូវឈប់រៀនព្រោះតែមិនមានលុយបង់ថ្លៃសិក្សា។ លោក Ismail បាននិយាយទៀតថា Yusuf បានមកសុំលុយគាត់ចំនួន ២០ រីងហ្គីត (ប្រហែល ៥ដុល្លារ) ហើយគាត់ក៏បានសួរកូនប្រុសថា ចង់យកទៅធ្វើអ្វី? ទើបលោកបានដឹងការពិតថា កូនប្រុសរបស់លោកបាន​សន្សំលុយដែលបានមកពី​ជីតា យាយ និង​ម្តាយ រួមជាមួយនឹងលោក ដែលបានអោយ ដោយមួយ​ខែ​ទទួលបាន​៨០​រីង​ហ្គី​ត​ ឬ ប្រមាណជិត ២០ដុល្លារ ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការឡើយ ដោយសារតែ Yusuf ចង់បាន ១០០ រីងហ្គីត ដើម្បីបង់ថ្លៃសិក្សាសាលាសាសនារបស់មិត្តជិតស្និទ្ធ ដោយសារតែមិត្តម្នាក់នេះក្រីក្រ ហើយត្រូវឈប់រៀននៅកណ្តាលទី ព្រោះគ្មានលុយបង់ថ្លៃសិក្សា។ គួរបញ្ជាក់អោយដឹងផងដែរថា៖ Yusuf គឺជាក្មេងដែលស្រលាញ់មិត្តខ្លាំង ដោយខ្លួន​ទ្រាំ​មិន​បាន​ពេល​ឃើញ​មិត្ត​ភក្តិ​ឈប់​រៀន​ទាំង​កណ្តាល​ផ្លូវ ដូច្នេះហើយ បានជា Yusuf លួចសន្សំលុយផ្ទាល់ខ្លួនដោយសម្ងាត់ ប៉ុន្តែ​ពេល​ថ្ងៃកំណត់ដែលត្រូវបង់ថ្លៃសិក្សា […]

ភរិយាអតីតប្រធានាធិបតីម៉ាឡេស៊ីត្រូវតុលាការផ្តន្ទាទោសឲ្យជាប់គុក ១០ឆ្នាំនិងពិន័យជាង ២០០លានដុល្លារជុំវិញករណីប្រព្រឹត្តិអំពើពុករលួយ

Khmerpress September 2, 2022 02/09/2022

ម៉ាឡេស៊ី៖ តុលាការម៉ាឡេស៊ីនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញានេះបានសម្រេចផ្តន្ទាទោសឲ្យលោកស្រី Rosmah Mansor ដែលជាភរិយាអតីតប្រធានាធិបតីនៃប្រទេសម៉ាឡេស៊ីជាប់គុករយៈពេល ១០ឆ្នាំជុំវិញករណីប្រព្រឹត្តិអំពីពុករលួយនាពេលកន្លងមក។ ក្រៅតែពីបានសម្រេចផ្តន្ទាទោសឲ្យជាប់គុកហើយ លោកស្រី Rosmah Mansor អាយុ ៧០ឆ្នាំ ជាភរិយារបស់អតីតប្រធានាធិបតីម៉ាឡេស៊ីគឺលោក Najib Razak ក៏ត្រូវបានតុលាការសម្រេចពិន័យជាប្រាក់ចំនួន ៩៧០លាន រីងហ្គីត ឬស្មើនឹងប្រាក់ប្រមាណជា ២១៦លានដុល្លារអាមេរិកផងដែរ។ បើតាមតុលាការនៃប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា លោកស្រី Rosmah Mansor កាលពីអំឡុងឆ្នាំ ២០១៦-២០១៧ បានទទួលប្រាក់សូកប៉ាន់ពីក្រុមហ៊ុនម៉ៅការមួយឈ្មោះ Saidi Abang Samsudin ក្នុង​ទំហំទឹកប្រាក់ ១៨៧,៥ លានរីងហ្គីត (ជាង ៤១លានដុល្លារអាមេរិក) ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុននោះអាចទទួលគម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនីមួយរបស់រដ្ឋាភិបាលដែលទំហំទឹកប្រាក់រហូតដល់ ១,២៥ ពាន់លានរីងហ្គីត(ជាង ២៧៨លានដុល្លារអាមេរិក)។ ក្រៅតែពីករណីខាងលើនេះលោកស្រី Rosmah Mansor ក៏បានប្រប្រឹត្តិអំពីពុករលួយដែលបានធ្វើឲ្យខាតបង់ថវិកាជាតិជាច្រើនករណីផ្សេងទៀតផងដែរ ខណៈរូបគាត់នឹងក្រុមគ្រួសារត្រូវបានប៉ាន់ស្មានថាមានលុយរាប់រយលានដុល្លារឯណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

Khmerpress September 2, 2022 02/09/2022

(សេអ៊ូល)៖ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយថារូបលោក និងសមភាគីរបស់លោកមកពីសហរដ្ឋអាមេរិក និងជប៉ុន បានឯកភាពគ្នា ក្នុងការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នៅក្នុងករណីដែលកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២។ លោក Kim Sung-han លោក គីម ស៊ុងហាន់ (Kim Sung-han) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងរដ្ឋហាវ៉ៃ ជាទីដែលលោកបានចូលរួមក្នុងកិច្ចប្រជុំត្រីភាគីជាមួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) និងទីប្រឹក្សាសន្តិសុខជាតិជប៉ុន លោក អាគីបា តាកេអុ (Akiba Takeo) នៅចំពោះសេចក្ដីរាយការណ៍ច្រើនថាកូរ៉េខាងជើងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក គីម ស៊ុងហាន់ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធ នុយក្លេអ៊ែរ ជាលើកទី៧របស់ខ្លួនពិតមែន នោះវិធានការឆ្លើយតបនឹងមានភាពខុសប្លែកគ្នាពីលើកមុនៗ។ យើងបានព្រមព្រៀងគ្នាថានឹងមិនមាន ឡើយ ការឆ្លើយតបទន់ភ្លន់ជាមួយកូរ៉េខាងជើង»។ គួរបញ្ជាក់ថា កូរ៉េខាងជើង […]