ព័ត៌មានអន្តរជាតិ

Instagram កំពុងខាតបង់ប្រាក់ប្រមាណជាង ៤០០លានដុល្លារ បន្ទាប់ពីនិយតករអៀឡង់រកឃើញកំហុសមួយចំនួន

Khmerpress September 6, 2022 06/09/2022

(បរទេស)៖ បណ្តាញសង្គម Instagram ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Meta Platforms កំពុងទទួលរងការផាកពិន័យប្រមាណ ៤០២លានដុល្លារអាមេរិក បន្ទាប់ពីនិយតករអៀឡង់ បើកការស៊ើបអង្កេតលើការគ្រប់គ្រងទិន្ន័យរបស់កុមារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ និយតករអៀឡង់បានបើកការស៊ើបអង្កេតលើបុត្រសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះចាប់តាំងពីឆ្នាំ២០២០ មកម្លេះ ដោយផ្តោតសំខាន់លើអ្នកប្រើប្រាស់កុមារដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ឆ្នាំ។ ខណៈការស៊ើបអង្កេតដ៏តឹងរឹងនេះបានកើតឡើងជាថ្មីម្តងទៀតបន្ទាប់ពីរកឃើញភាពមិនប្រក្រតីមួយចំនួនដែលបណ្តាញសង្គម Instagram អនុញ្ញាតឱ្យកុមារអាចដំណើរការគណនីអាជីវកម្ម «Business Account» របស់ពួកគេ ក៏ដូចជាបទសមគំនិតដែលអនុញ្ញាតឱ្យក្មេងអាយុក្រោម ១៨ឆ្នាំអាចដាក់លេខទូរស័ព្ទ និងប្រើប្រាស់អុីម៉ែល ក្នុងគណនីអាជីវកម្ម។ តាមការឱ្យដឹងពីអ្នកនាំពាក្យ គណៈកម្មការការពារទិន្នន័យ (DPC) របស់ប្រទេសអៀឡង់ បានលើកឡើងថា «យើងបានអនុម័តការសម្រេចចិត្តចុងក្រោយរបស់យើងកាលពីថ្ងៃសុក្រសប្តាហ៍មុន រួចរាល់ហើយទៅលើកំហុសរបស់ Instagram ដោយយើងសម្រេចពិន័យជាប្រាក់ចំនួន ៤០៥លានអឺរ៉ូ ដែលស្មើនឹង ៤០២លានដុល្លារអាមេរិក»។ អ្នកនាំពាក្យបានបន្ថែមទៀតថា ចំពោះព័ត៌មានលម្អិតទាក់ទិននឹងបញ្ហានេះនឹងត្រូវចេញផ្សាយជាផ្លូវការនៅសប្តាហ៍ក្រោយ។ គួរបញ្ជាក់ដែរថា DPC គឺជានិយតករគ្រប់គ្រងទិន្នន័យរបស់ Facebook, Apple, Google និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀត ទាំងនេះក៏ដោយសារតែទីតាំងនៃទីស្នាក់ការកណ្តាលរបស់ពួកគេស្ថិតនៅក្នុងប្រទេសអៀឡង់។ ហើយលើសពីនេះទៅទៀត DPC […]

ថៃ កំពុងពិចារណាដំឡើងថ្លៃតាក់ស៊ី​នៅ​ទីក្រុងបាងកក​ ​ចាប់ពី​ខែតុលា​ខាងមុខនេះ

Khmerpress September 6, 2022 06/09/2022

ថ្លៃឈ្នួលតាក់ស៊ីនៅទីក្រុងបាងកក អាចនឹងកើនឡើងនៅចុងឆ្នាំនេះ ដោយសារក្រសួងដឹកជញ្ជូនកំពុងពិចារណាសំណើដែលដាក់ដោយក្រុមអ្នកបើកតាក់ស៊ី និងប្រតិបត្តិករសេវាកម្មចំនួនបួនក្រុម។ លោក Sorapong Paitoonphong អនុលេខាអចិន្ត្រៃយ៍នៃក្រសួងដឹកជញ្ជូន បាននិយាយថា ការឡើងថ្លៃដែលបានស្នើឡើងនេះ នឹងត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងផលប៉ះពាល់ដែលអាចកើតមានលើអ្នកបើកបរតាក់ស៊ី ម្ចាស់អាជីវកម្ម និងអ្នកដំណើរដែលត្រូវយកមកពិចារណាជាចម្បង។ តាមការស្នើសុំ ក្រុមតាក់ស៊ីចង់ឱ្យតម្លៃសំបុត្រចាប់ផ្តើមសម្រាប់គីឡូម៉ែត្រដំបូងត្រូវដំឡើងដល់ ៤៥ បាត (ប្រមាណ ១.២៣ដុល្លារ) ពី ៣៥បាត (ប្រមាណ ០.៩៦ដុល្លារ )ក្នុងពេលបច្ចុប្បន្ន និង ១០បាត (ប្រមាណ ០.២៧ដុល្លារ) សម្រាប់គីឡូម៉ែត្របន្តបន្ទាប់គ្នាពី ៥.៥០ បាត (ប្រមាណ ០.១៥ ដុល្លារ)។ ចំពោះពេលដែលរថយន្តកុងតឺន័រជាប់គាំងក្នុងចរាចរណ៍ ឬផ្លាស់ទីយឺតជាង ២៥គីឡូម៉ែត្រក្នុងមួយម៉ោង ពួកគេចង់ឱ្យការគិតថ្លៃកើនឡើងដល់ ៥ បាត (ប្រមាណ ០.១៤ដុល្លារ)ក្នុងមួយនាទីពី ១.៥០បាត (ប្រមាណ ០.០៤ដុល្លារ) ក្នុងពេលបច្ចុប្បន្ន។ លើសពីនេះ ពួកគេក៏ចង់ឱ្យតម្លៃបន្ថែម ៥០បាត (ប្រមាណ ១.៣៧ដុល្លារ )សម្រាប់ការជិះទៅនិងមកពីអាកាសយានដ្ឋានដុនមឿង និងសុវណ្ណភូមិរបស់ទីក្រុងបាងកកត្រូវដំឡើងដល់ ៧៥បាត […]

វៀតណាមគ្រោងរៀបចំឲ្យមានថ្ងៃឈប់សម្រាករហូតដល់ ៩ថ្ងៃសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅឆ្នាំក្រោយនេះ

Khmerpress September 6, 2022 06/09/2022

វៀតណាម៖ វៀតណាមគ្រោងនឹងរៀបចំឲ្យមានថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរហូត​ដល់ ៩ថ្ងៃសម្រាប់នៅក្នុងឆ្នាំ ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Vietnam News កាលពីចុងសប្តាហ៍កន្លងទៅនេះ។ គិតត្រឹមពេលនេះក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចដែលជាអ្នកផ្តួចផ្តើមលើកសំណើសុំរៀបចំថ្ងៃឈប់សម្រាកក្នុងរយៈពេលដ៏វែងនេះបានបញ្ជូនគម្រោងសំណើទៅកាន់រដ្ឋមន្ត្រីនិងនាយកដ្ឋានពាក់ព័ន្ធដើម្បីពិនិត្យនិងផ្តល់យោបល់រួចអស់ហើយ ខណៈសំណើនឹងត្រូវបញ្ជូនបន្តទៅកាន់នាយករដ្ឋមន្ត្រីដើម្បីធ្វើការអនុម័តជាផ្លូវការ។ តាមគម្រោងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាមខាងមុខនេះនឹងមានជម្រើសចំនួន ២ ដោយជម្រើសទី ១គឺថ្ងៃឈប់សម្រាកសរុបនឹងមានរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទីសុក្រ ទី២០ ខែមករា រហូតដល់ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ខែមករា ដោយក្នុងនោះថ្ងៃឈប់សម្រាកផ្លូវការមានចំនួន ៥ថ្ងៃ និងបូកបន្ថែមចំនួន ២ថ្ងៃទៀត ព្រោះថ្ងៃបុណ្យចំលើថ្ងៃចុងសប្តាហ៍ (ថ្ងៃសោរ៍ ទី២១ និងថ្ងៃអាទិត្យ ទី២២) ដែលជាថ្ងៃត្រូវឈប់សម្រាកស្រាប់ទៅហើយ។ សម្រាប់ជម្រើសទី ២វិញ គឺគេនឹងរៀបចំពិធីបុណ្យផ្លូវការរយៈពេល ៥ថ្ងៃដូចគ្នា តែគិតចាប់ពីថ្ងៃសៅរ៍ ទី២១ ខែមករាតទៅ ហើយបើគេបូកបន្ថែម ២ថ្ងៃទៀតសម្រាប់ថ្ងៃបុណ្យចំលើថ្ងៃចុងសប្តាហ៍នោះគឺថ្ងៃឈប់សម្រាកនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃសុក្រ ទី២៧ ខែមករា ខណៈពលរដ្ឋនឹងអាចឈប់សម្រាកបន្តចំនួន ២ទៀត ដែលថ្ងៃចុងសប្តាហ៍ធម្មតា ដូចនេះវាមានន័យថា ជម្រើសទី ២នឹងអនុញ្ញាតឲ្យពលរដ្ឋវៀតណាមអាចឈប់សម្រាកបានក្នុងរយៈពេលរហូតដល់ ៩ថ្ងៃជាប់គ្នា។ សូមបញ្ជាក់ជូនថា សម្រាប់ថ្ងៃឆ្លងឆ្នាំជាក់ស្តែង ពោលគឺថ្ងៃប្តូរពីឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីគឺត្រូវចំលើថ្ងៃទី ២២ […]

ស្ថានីយ៍មួយចំនួននៅវៀតណាមកំពុងខ្វះប្រេងឥន្ទនៈសម្រាប់លក់ឲ្យអតិថិជន

Khmerpress September 6, 2022 06/09/2022

វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express​ កាលពីថ្ងៃអាទិត្យ ទី៤ ខែកញ្ញានេះបានឲ្យដឹងថា មានស្ថានីយ៍លក់ប្រេងឥន្ទនៈមួយចំនួននៅក្នុងទីក្រុងហាណូយ និងនៅក្នុងខេត្តភាគខាងជើងនៃប្រទេសវៀតណាមដូចជាខេត្ត Thai Nguyen និងខេត្ត Vinh Phuc បានអស់ប្រេងឥន្ទនៈនិងហ្គាសម្រាប់លក់ឲ្យអតិថិជន។ ហេតុការណ៍នេះបានកើតឡើងនៅ ២ថ្ងៃប៉ុណ្ណោះ មុនពេលដែលអាជ្ញាធរវៀតណាមនឹងធ្វើការកំណត់តម្លៃប្រេងឥន្ទនៈជាថ្មីម្តងទៀតសម្រាប់ឲ្យដាក់លក់នៅលើទីផ្សារទូទាំងប្រទេសវៀតណាម។ ប្រភពខាងលើបានបន្តថា នៅក្នុងស្ថានីយ៍ប្រេងឥន្ទនៈមួយចំនួនបានអស់ប្រេងសាំងសម្រាប់លក់ក្នុងបរិមាណច្រើន តែនៅសល់ខ្លះអាចលក់ក្នុងបរិមាណតិចតួចបាន ខណៈស្ថានីយ៍ប្រេងឥន្ទនៈមួយចំនួននៅក្នុងទីក្រុងហាណូយវិញបានអស់សាំងរលីងពីស្តុកតែម្តង តែនៅសល់ប្រេងម៉ាស៊ូតខ្លះសម្រាប់លក់។ បើតាមលោក Chu Quoc Khanh អនុប្រធាននាយកដ្ឋានឃ្លាំមើលទីផ្សារលក់ផលិតផលប្រេងឥន្ទនៈបានឲ្យដឹងថា គាត់បានទទួលរបាយការណ៍អំពីបញ្ហាខ្វះខាតប្រេងឥន្ទនៈសម្រាប់លក់នេះទាំងពីថ្ងៃសៅរ៍ ទី៣ ខែកញ្ញាមកម្លេះ ហើយស្ថានីយ៍មួយចំនួនតូចនៅភាគខាងត្បូងប្រទេសកំពុងប្រឈមនឹងបញ្ហាដូចគ្នានេះផងដែរ។ លោកអនុប្រធាននាយដ្ឋានរូបនេះបានបន្តទៀតថា បញ្ហាដដែលនេះគឺមិនមែនកើតឡើងចំពោះស្ថានីយ៍លក់រាយនោះទេ តែជាក់ស្តែងសូម្បីតែក្រុមហ៊ុន Vietnam National Petroleum Group ដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ប្រេងឥន្ទនៈប្រមាណជា ៤០%នៅក្នុងទីផ្សារទាំងមូលក្នុងប្រទេសវៀតណាមក៏កំពុងនឹងបញ្ហាដូចគ្នានេះផងដែរ។ សូមបញ្ជាក់ជូនថា គិតចាប់តាំងពីដើមឆ្នាំមកប្រទេសវៀតណាមបានសម្រេចកែប្រែតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារជាង ២០ដងមកហើយ ដោយក្នុងនោះមានការដំឡើងថ្លៃចំនួន ១៣ដង ការបញ្ចុះតម្លៃចំនួន ៨ដង ខណៈការកំណត់តម្លៃថ្មីនៅដើមសប្តាហ៍នេះគឺត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងបន្ថែមទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តុលាការជប៉ុនបានច្រានចោលបណ្ដឹង ហាមឃាត់ការប្រើប្រាស់ថវិកាជាតិ សម្រាប់ពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋជូនអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ

Khmerpress September 5, 2022 05/09/2022

តុលាការស្រុកក្នុងខេត្តសៃតាម៉ា ភាគខាងជើងនៃទីក្រុងតូក្យូ បានច្រានចោលនូវសំណើរបស់ក្រុមពលរដ្ឋ សម្រាប់ការបង្គាប់ឱ្យមានការហាមឃាត់ការប្រើប្រាស់ថវិកាជាតិ សម្រាប់ពិធីបុណ្យសពថ្នាក់រដ្ឋជូនអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ។ គួរឱ្យដឹងដែរថា រដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង​រៀបចំ​ពិធី​បុណ្យ​សព​រដ្ឋ​របស់​លោក អាបេ នៅ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញានេះ។ ក្រុម​ពលរដ្ឋ​អះអាង​ក្នុង​បណ្តឹង​នេះ​ថា គ្មាន​ហេតុផល​ផ្លូវច្បាប់ត្រូវធ្វើពិធីបុណ្យសពនេះ​ទេ ហើយ​ការ​ប្រារព្ធ​​នឹង​បំពាន​លើ​សេរីភាព​នៃ​ការគិត និង​សម្បជញ្ញៈ ​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ ក្រុមនេះកំពុងស្វែងរកការលុបចោលសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋ និងការបញ្ឈប់ការចំណាយថវិកាសម្រាប់ពិធីនេះ។ នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃច័ន្ទ ប្រធានចៅក្រមបាននិយាយថា សំណើរបស់ក្រុមនេះខ្វះតម្រូវការបន្ទាន់ ហើយមិនមានហេតុផលគ្រប់គ្រាន់។ តុលាការ​ក្រុង​តូក្យូ និង​តុលាការ​ជាន់ខ្ពស់​ក្រុង​តូក្យូ​ បាន​ច្រានចោល​ញត្តិ​ស្រដៀង​គ្នា​នេះផងដែរ ​ដែល​ដាក់​ដោយ​ក្រុម​ពលរដ្ឋ​ផ្សេង​ទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

គ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារខេត្តស៊ីឈួនរបស់ប្រទេសចិន ខណៈការរញ្ជួយតូចៗនៅតែមានជាបន្ដបន្ទាប់

Khmerpress September 5, 2022 05/09/2022

យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន (CENC) បានឱ្យដឹងថា គ្រោះរញ្ជួយដីចំនួន ២ ជាមួយនឹងកម្រិត ៤.២ និង ២.៩ រ៉ិចទ័រ បានវាយប្រហារតំបន់ Shimian ក្នុងទីក្រុង Ya’an កាលពីថ្ងៃច័ន្ទ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារនៅក្នុងតំបន់ Luding។ ក្រោយមកទៀត តំបន់ Luding ក៏រងការវាយប្រហារដោយការរញ្ជួយដីចំនួន ២ បន្ថែមទៀត នៅកម្រិត ៣.១ និង ២.៩រ៉ិចទ័រ។ យោងតាម ​​CENC បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ Luding ក្នុងខេត្តស្វយ័ត Ganzi ខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃចន្ទ ក្នុងជម្រៅ ១៦គីឡូម៉ែត្រ។ រញ្ជួយ​ដី​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ១២​និង​៥២ ​នាទី​រសៀល ម៉ោង​ក្នុងស្រុក។ រហូត​មក​ដល់​ពេល​នេះ មិន​មាន​អ្នក​ស្លាប់​និង​របួស​ត្រូវ​បាន​គេ​រាយការណ៍​ឡើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែម ២០០លានដុល្លារ សម្រាប់ជនដែលខ្ចាត់ព្រាត់ពីលំនៅឋាន ក្នុងប្រទេសអ៊ុយក្រែន

Khmerpress September 5, 2022 05/09/2022

(បែរឡាំង)៖ រដ្ឋមន្រ្តីអភិវឌ្ឍន៍អាល្លឺម៉ង់ លោកស្រី ស្វ៊ែនយ៉ា ស៊ូលហ្សឺ (Svenja Schulze) បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក ហ្វាំងកឺ មេឌៀ (Funke Media) នាថ្ងៃអាទិត្យនេះថា អាល្លឺម៉ង់នឹងផ្តល់ជំនួយបន្ថែមទៀតទំហំ ២០០លានអឺរ៉ូ (១៩៩.០៦ដុល្លាអាមេរិក) ដល់អ៊ុយក្រែន ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីជំនួយផ្សេងៗ សម្រាប់ប្រជាជនអ៊ុយក្រែន ដែលត្រូវបានបង្ខំឱ្យព្រាត់ប្រាស់ពីលំនៅឋាន នៅក្នុងប្រទេសពួកគេផ្ទាល់ ដោយសារតែការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២។ លោកស្រី ស៊ូលហ្សឺ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំនឹងជួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស៊្មីហាល់ (Denys Shmyhal) អំពីមធ្យោបាយដែលយើង អាចបន្តគាំទ្រដល់រដ្ឋាភិបាលអ៊ុយក្រែន ក្នុងការជួយទំនុកបម្រុងជនផ្លាស់ទីក្នុងស្រុកទាំងនោះ។ ថវិកាជំនួយបន្ថែមរបស់យើងនេះ មានគោលដៅជួយ ជនខ្ចាត់ព្រាត់ផ្ទះសម្បែងនៅអ៊ុយក្រែន ឱ្យបន្តទទួលបានការមើលថែទាំ និងសម្ភារៈចាំបាច់ផ្សេងៗ»។ លោក ស៊្មីហាល់ នឹងមកធ្វើទស្សនកិច្ចនៅទីក្រុងបែរឡាំង នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ជាទីដែលលោកនឹងជួបជាមួយ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ […]

អាជ្ញាធរក្រុងបាងកកព្រមានពីគ្រោះថ្នាក់នៃទឹកជំនន់ ខណៈទឹកទន្លេចៅប្រាយ៉ាអាចនឹងកើនឡើងប្រហែលកន្លះម៉ែត្រ

Khmerpress September 5, 2022 05/09/2022

ថៃ៖ អាជ្ញាធរក្រុងបាងកកបានចេញសេចក្តីព្រមានអំពីបញ្ហាទឹកជំនន់ចំពោះសហគមន៍មួយចំនួននៅតាមដងទន្លេចៅប្រាយ៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand។ បើតាមរដ្ឋបាលក្រុងបាងកកបានបញ្ជាក់ថា ទឹកភ្លៀងបានផ្តើមធ្លាក់យ៉ាងច្រើនតាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននិងអាចបន្តធ្លាក់ច្រើនរហូតដល់ថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នេះ ខណៈឥទ្ធិពលនៃទឹកភ្លៀងនឹងបង្ករឲ្យមានទឹកហូរកាត់ទំនប់ទន្លេចៅប្រាយ៉ាកើនឡើងក្នុងបរិមាណចន្លោះពី ១,៨០០ ទៅ ២,០០០ ម៉ែត្រគុបក្នុងមួយវីនាទីផងដែរ។ បើតាមមជ្ឈមណ្ឌលសម្រាប់ការព្យាករណ៍កម្ពស់ទឹកបានបញ្ជាក់ថា ទឹកទន្លេចៅប្រាយ៉ាអាចនឹងកើនឡើងក្នុងចន្លោះកម្ពស់ពី ០,៤-០,៥ ម៉ែត្រនិងអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសហគមន៍នៅជាប់ទំនប់ ខណៈស្ថានភាពគ្រោះថ្នាក់នេះអាចបន្តអូសបន្លាយរហូតដល់ថ្ងៃទី ១០ ខែកញ្ញានេះ។​ បើតាមរដ្ឋបាលក្រុងបាកកកបានបញ្ជាក់ថា គិតត្រឹមពេលនេះទឹកជំនន់នៅមិនទាន់គំរាមគំហែងអាយុជីវិតពលរដ្ឋណាម្នាក់នៅឡើយទេ តែទោះជាយ៉ាងណាក្តី​អាជ្ញាធរក្រុងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយបានកើតឡើង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងត្បូងបង្កើនកម្រិតប្រកាសអាសន្នចំពោះព្យុះទីហ្វុង Hinnamnor ខណៈអាជីវកម្មនិងជើងហោះហើរមួយចំនួនត្រូវបានផ្អាក

Khmerpress September 5, 2022 05/09/2022

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី៥ ខែកញ្ញានេះបានចេញសេចក្តីណែនាំអំពីបញ្ហាអាកាសធាតុនិងបានបង្កើនកម្រិតប្រកាសអាសន្នទៀតផងចំពោះព្យុះទីហ្វុង Hinnamnor​ ដែលអាចបង្កការគំរាមគំហែងខ្លាំងនៅតាមតំបន់មួយចំនួននាពេលដ៏ខ្លីខាងមុខនេះ។ ព្យុះទីហ្វុង Hinnamnor បានធ្វើដំណើរចេញពីតំបន់ភាគខាងជើងប្រទេសក្នុងល្បឿន ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះនេះនឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ភាគត្បូងដែលមានចម្ងាយប្រមាណជា ៩០គឺឡូម៉ែត្រពីកំពង់ផែក្រុង Busan នៅព្រឹកស្អែកនេះ។ តាមការព្យាករណ៍ព្យុះទីហ្វុង Hinnamnor នឹងបង្កឲ្យមានខ្យល់បោកបក់យ៉ាងខ្លាំង និងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងច្រើនផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយកូរ៉េខាងត្បូងបានបញ្ជាក់ថា ព្យុះទីហ្វុង Hinnamnor អាចបង្កការគំរាមគំហែងក្នុងទីក្រុងនិងតំបន់ជាច្រើនដូចជា Gwangju, Busan, Daegu, Ulsan និងនៅតំបន់កោះ Jeju ហើយអាជ្ញាធរបានសម្រេចទាញសញ្ញាអាសន្នក្នុងកម្រិងដ៏ខ្ពស់មួយដែលមិនធ្លាប់មាននោះទេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ នៅចំពោះមុនបញ្ហាអាកាសធាតុនេះក្រុមហ៊ុនសាងសង់កប៉ាល់ចំនួន ៣ រួមមានក្រុមហ៊ុន Korea Shipbuilding and Offshore Engineering ក្រុមហ៊ុន Daewoo Shipbuilding and Marine Engineering និងក្រុមហ៊ុន Samsung Heavy Industries បានសម្រេចផ្អាកសកម្មភាពអាជីវកម្មរបស់ពួកគេជាបណ្តោះអាសន្នចាប់ថ្ងៃស្អែកនេះតទៅរហូតដល់អាកាសធាតុអាចត្រលប់មកដូចដើមវិញ។ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines និង ក្រុមហ៊ុនអាកាសចរណ៍ Asiana […]

អាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែម ២០០លានដុល្លារ សម្រាប់ជនដែលខ្ចាត់ព្រាត់ពីលំនៅឋាន ក្នុងប្រទេសអ៊ុយក្រែន

Khmerpress September 4, 2022 04/09/2022

(បែរឡាំង)៖ រដ្ឋមន្រ្តីអភិវឌ្ឍន៍អាល្លឺម៉ង់ លោកស្រី ស្វ៊ែនយ៉ា ស៊ូលហ្សឺ (Svenja Schulze) បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក ហ្វាំងកឺ មេឌៀ (Funke Media) នាថ្ងៃអាទិត្យនេះថា អាល្លឺម៉ង់នឹងផ្តល់ជំនួយបន្ថែមទៀតទំហំ ២០០លានអឺរ៉ូ (១៩៩.០៦ដុល្លាអាមេរិក) ដល់អ៊ុយក្រែន ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីជំនួយផ្សេងៗ សម្រាប់ប្រជាជនអ៊ុយក្រែន ដែលត្រូវបានបង្ខំឱ្យព្រាត់ប្រាស់ពីលំនៅឋាន នៅក្នុងប្រទេសពួកគេផ្ទាល់ ដោយសារតែការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២។ លោកស្រី ស៊ូលហ្សឺ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំនឹងជួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស៊្មីហាល់ (Denys Shmyhal) អំពីមធ្យោបាយដែលយើង អាចបន្តគាំទ្រដល់រដ្ឋាភិបាលអ៊ុយក្រែន ក្នុងការជួយទំនុកបម្រុងជនផ្លាស់ទីក្នុងស្រុកទាំងនោះ។ ថវិកាជំនួយបន្ថែមរបស់យើងនេះ មានគោលដៅជួយ ជនខ្ចាត់ព្រាត់ផ្ទះសម្បែងនៅអ៊ុយក្រែន ឱ្យបន្តទទួលបានការមើលថែទាំ និងសម្ភារៈចាំបាច់ផ្សេងៗ»។ លោក ស៊្មីហាល់ នឹងមកធ្វើទស្សនកិច្ចនៅទីក្រុងបែរឡាំង នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ជាទីដែលលោកនឹងជួបជាមួយ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ […]