ព័ត៌មានអន្តរជាតិ

មុខងារអាចឱ្យរថយន្តបើកបរដោយខ្លួនឯង “Full Self Driving” របស់ក្រុមហ៊ុន Tesla រងការរិះគន់ថា វាជាមុខងារគ្រោះថ្នាក់

Khmerpress August 13, 2022 13/08/2022

យោងតាមការផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា  លោក Ralph Nader ដែលជាស្ថាបនិកផ្នែកសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៦៥ បានធ្វើការរិះគន់កម្មវិធីដែលអាចឱ្យរថយន្តបើកបរដោយខ្លួនឯង ‘Full Self Driving’ របស់ក្រុមហ៊ុន Tesla ថាវាជាមុខងារគ្រោះថ្នាក់ ហើយអាជ្ញាធរពាក់ព័ន្ធគួរតែមានវិធានការទាក់ទងទៅនឹងបញ្ហានេះ។ លោក Nader បានបន្ថែមទៀតថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FSD នៅក្នុងរថយន្ត Tesla ជាការមិនទទួលខុសត្រូវរបស់ក្រុមហ៊ុនរថយន្តទៅលើអ្នកប្រើប្រាស់ ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។ ជាងនេះទៅទៀត លោកក៏បានជំរុញឱ្យរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យា FSD ពីគ្រប់រថយន្ត Tesla ដែលកំពុងចរាចរ។ កាលពីសប្តាហ៍កន្លងទៅ នាយកដ្ឋានយានជំនិះរដ្ឋ California ក៏កំពុងពិចារណាថា តើគួរដកហូតអាជ្ញាប័ណ្ណលក់រថយន្តរបស់ក្រុមហ៊ុន Tesla បន្ទាប់ពីបានចោទប្រកាន់ក្រុមហ៊ុនពីការអនុវត្តអាជីវកម្មបោកបញ្ឆោត ទាក់ទងទៅនឹងកម្មវិធី ‘Full Self Driving’ នេះផងដែរ។ អាជ្ញាធរបានធ្វើការចោទប្រកាន់ក្រុមហ៊ុនថា បានផ្សព្វផ្សាយពាណិជ្ជកម្ម អំពីមុខងារដែលមិនអាចប្រើប្រាស់បានទាំងនៅពេលផ្សាយពាណិជ្ជកម្ម ហើយថែមទាំងមិនអាចធ្វើបាននាពេលបច្ចុប្បន្ន។ ការផ្សព្វផ្សាយនេះគឺជាការបំពានច្បាប់រដ្ឋ California ទាក់ទងនឹងការផ្សាយពាណិជ្ជកម្មដោយប្រើការអះអាងមិនពិតដើម្បីទទួលបានផលចំណេញពីទីផ្សាររបស់ពួកគេ។ គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៦៥ លោក Nader បានអំពាវនាវនៅក្នុងសៀវភៅរបស់លោក ឱ្យមានការត្រួតពិនិត្យរបស់រដ្ឋាភិបាលចំពោះក្រុមហ៊ុនផលិតរថយន្ត […]

ប្រធានាធិបតីអ៊ុយក្រែន បន្តអំពាវនាវឱ្យ EU សម្រេចដាក់បម្រាមទិដ្ឋាការលើជនជាតិរុស្ស៉ី

Khmerpress August 13, 2022 13/08/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានអំពាវនាវសាជាថ្មី ឱ្យបណ្តារដ្ឋសហភាពអឺរ៉ុប (EU) ឈប់ផ្តល់ទិដ្ឋាការដល់ជនជាតិរុស្ស៉ីតទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «វាត្រូវតែមានការធានាថា ឃាតកនិងអ្នកសមគំនិត នៅក្នុងអំពើឃោរឃៅរបស់រុស្ស៉ី មិនអាចមានឱកាសប្រើប្រាស់ទិដ្ឋាការ សិនហ្កិន (Schengen)»។ លោក ហ្សេនលេនស្គី ចង់សំដៅលើទិដ្ឋាការ ដែលអនុញ្ញាតឱ្យអ្នកកាន់វា អាចធ្វើដំណើរដោយសេរី នៅក្នុងតំបន់គេហៅថា សិនហ្កិន ដែលគ្របដណ្តប់លើប្រទេសអឺរ៉ុបចំនួន២៦។ យ៉ាងណាក្តី លោកប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា សំណើរបស់លោក គឺមិនរាប់បញ្ចូលជនជាតិរុស្ស៉ី ដែលត្រូវការការជួយសង្រ្គោះ ក្រោយពីសុខចិត្តយកសេរីភាព ឬជីវិតពួកគេទៅប្រថុយ តាមរយៈការប្រឆាំងគោលនយោបាយ របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នោះឡើយ។ គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ លោក ហ្សេនលេនស្គី បានទទូចរួចម្តងហើយ […]

ចំនួន​ករណី​ជំងឺ​អុត​ស្វា Monkeypox ​ដែល​បាន​បញ្ជាក់​នៅសហរដ្ឋអាមេរិកបាន​កើន​ដល់​ ១០,០០០ ករណី

Khmerpress August 13, 2022 13/08/2022

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា ករណីជំងឺអុតស្វាចំនួន ១០,៧៦៨ ករណី ត្រូវបានបញ្ជាក់នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលជាតួលេខខ្ពស់បំផុតនៅលើពិភពលោក។ ការឆ្លងបានរីករាលដាលនៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីនៅក្នុងខែឧសភា នៅពេលដែលករណីដំបូងនៃជំងឺអុតស្វាត្រូវបានបញ្ជាក់ ខណៈរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈ នៅថ្ងៃទី០៤ ខែសីហា សម្រាប់ជំងឺនេះផងដែរ ហើយកំពុងចាត់វិធានការដើម្បីធានាថា មនុស្សកាន់តែច្រើនបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។ ទោះយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមិនអាចចាក់វ៉ាក់សាំងបានទេ ដោយសារកង្វះវ៉ាក់សាំង ហើយដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងចូលក្រោមស្បែក (intradermal injection) សម្រាប់ស្ថានភាពបន្ទាន់។ FDA និយាយថា លទ្ធផលនៃការសិក្សាគ្លីនិកបង្ហាញថា ការចាក់វ៉ាក់សាំងទៅក្រោមស្រទាប់នៃស្បែក បង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ស្រដៀងគ្នាទៅនឹងវិធីសាស្រ្តនៃការចាក់ចូលទៅក្នុងសាច់ដុំជាធម្មតា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឥណ្ឌាទទូចឲ្យ រុស្ស៉ីនិងអ៊ុយក្រែន រក្សាភាពអត់ធ្មត់ដើម្បីធានាសុវត្ថិភាព រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye

Khmerpress August 12, 2022 12/08/2022

(ញូដេលី)៖ ទីក្រុងញូដេលី បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាព បាញ់ផ្លោងទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរិចហ្ស៉ីយ៉ា (Zaporozhye) ហើយបានអំពាវដល់ទីក្រុងមូស្គូ និងទីក្រុងកៀវអនុវត្តការអត់ធ្មត់ ដើម្បីសន្តិសុខសុវត្ថិភាព នៅឯទីតាំងនោះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។ តំណាងអចិន្រ្តៃយ៍របស់ឥណ្ឌាប្រចាំអង្គការសហប្រជាជាតិ លោកស្រី រូឈីរ៉ា កាំបូច (Ruchira Kamboj) បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងអំពាវនាវឲ្យមានការអត់ធ្មត់ទៅវិញទៅមក ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាព និងសន្តិសុខនៅទីតាំងរោងចក្រខាងលើនេះ»។ លោកស្រី Kamboj ក៏បានរំលឹកឡើងវិញផងដែរ អំពីគោលជំហររបស់រដ្ឋាភិបាលឥណ្ឌា ចំពោះវិបត្តិនៅអ៊ុយក្រែន ចាប់តាំងពីជម្លោះផ្ទុះឡើងថា ឥណ្ឌាបានអំពាវនាវជាបន្តបន្ទាប់ ឲ្យបញ្ឈប់ជាបន្ទាន់នូវភាពតានតឹង និងការបញ្ចប់អំពើហិង្សា ដោយការត្រឡប់ទៅមករកផ្លូវការទូត និងការសន្ទនា ដើម្បីបញ្ចប់ជម្លោះ។ គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូទែររ៉េស បានអំពាវនាវឲ្យបង្កើត «តំបន់គ្មានយោធា» ស្របពេលដែលរុស្ស៉ី និងអ៊ុយក្រែន កំពុងចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបាញ់ផ្លោងនៅតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត ក្នុងតំបន់អឺរ៉ុប គឺរោងចក្រ […]

Facebook កំពុងសាកល្បងមុខងារដ៏សំខាន់មួយសម្រាប់សុវត្ថិភាពអ្នកប្រើប្រាស់កម្មវិធី Messenger

Khmerpress August 12, 2022 12/08/2022

(បរទេស)៖ បណ្ដាញសង្គមយក្ស Facebook បាននិងកំពុងតែសាកល្បងទៅលើមុខងារ end-to-end encryption សម្រាប់ កម្មវិធីផ្ញើសារ Messenger ទាំងនៅលើប្រព័ន្ធដំណើរការ iOS និង Android ដែលវាជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត ដើម្បី រក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មុខងារ end-to-end encryption វាមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់កម្មវិធី Messenger ដោយក្នុងនោះវាអនុញ្ញាតឱ្យតែ អ្នក ផ្ញើ និងអ្នកទទួលសារ អាចចូលមើលខ្លឹមសារនៃសារដែលបានផ្ញើមកបាន។ អ្នកនាំពាក្យរបស់ Facebook លោក Alex Dziedzan បាននិយាយថា ការ end-to-end encryption គឺជាមុខងារដ៏ស្មុគស្មាញមួយក្នុងការអនុវត្ត ហើយការធ្វើតេស្តត្រូវបានកំណត់សម្រាប់អ្នកប្រើប្រាស់មួយ ចំនួនប៉ុណ្ណោះសម្រាប់ពេលនេះ ដើម្បីអាចធានាថា ប្រព័ន្ធដំណើរការបានត្រឹមត្រូវ។ ពាក់ព័ន្ធនឹងការសាកល្បងមុខងារថ្មីនេះផងដែរ លោក Dziedzan ក៏បានបញ្ជាក់ដែរថា វិធានការនេះមិនមែនជាការឆ្លើយតបទៅនឹងសំណើអនុវត្តច្បាប់ណាមួយឡើយ។ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook […]

ហាង McDonald’s ចាប់ផ្តើមបើកឡើងវិញនៅតាមផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន ក្រោយបិទទ្វារអស់រយៈពេលប្រមាណ ៦ខែ

Khmerpress August 12, 2022 12/08/2022

ហាងអាហាររហ័ស McDonald’s កំពុងចាប់ផ្តើមបើកទ្វារឡើងវិញនៅតាមផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន ក្រោយពីខ្លួនបានបិទបណ្ដោះអាសន្នអស់រយៈពេល ៦ខែ បន្ទាប់ពីការឈ្លានពានរបស់យោធារុស្ស៊ីលើប្រទេសអ៊ុយក្រែន។ លោក Paul Pomroy អនុប្រធានសាជីវកម្មជាន់ខ្ពស់នៃទីផ្សារប្រតិបត្តិការអន្តរជាតិ បានសរសេរនៅក្នុងលិខិតមួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ថា៖«យើងបានសម្រេចចិត្តបង្កើតផែនការជាដំណាក់កាល ដើម្បីបើកហាងមួយចំនួនឡើងវិញ នៅក្នុងទីក្រុងគៀវ និងភាគខាងលិចនៃប្រទេសអ៊ុយក្រែន»។ គួរឱ្យដឹងដែរថា McDonald’s មានភោជនីយដ្ឋានជិត ១១០ ទីតាំង នៅក្នុងប្រទេសអ៊ុយក្រែន ហើយក្រុមហ៊ុននេះនៅតែបន្ដផ្ដល់ប្រាក់ខែដល់បុគ្គលិកនៅទីនោះ បើទោះបីជាហាងទាំងអស់បានបិទទ្វារដោយសារសង្គ្រាមក៏ដោយ។ លោកបានបន្ដថា៖«ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងនឹងចាប់ផ្តើមធ្វើការជាមួយអ្នកផ្គត់ផ្គង់ ដើម្បីទទួលបានផលិតផលសម្រាប់ហាង ត្រៀមលក្ខណៈសម្បត្តិជាស្រេចដើម្បីបម្រើអតិថិជន នាំយកក្រុមការងារ និងនិយោជិតរបស់ហាង ត្រឡប់មកធ្វើការវិញ ហើយអនុវត្តនីតិវិធី និងពិធីការដែលប្រសើរឡើង ដើម្បីគាំទ្រដល់សុវត្ថិភាពប្រជាជន និងអតិថិជនរបស់យើង»។ លោក Pomroy បានបន្ថែមថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីបាននិយាយជាមួយមន្ត្រីអ៊ុយក្រែន អ្នកឯកទេសសន្តិសុខ និងអ្នកផ្គត់ផ្គង់របស់ហាង។ ជម្រាបដែរថា McDonald’s គឺជាក្រុមហ៊ុនសកលមួយ ក្នុងចំនោមក្រុមហ៊ុនពិភពលោកជាច្រើន ដែលបានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែនដោយសារតែសង្គ្រាមនៅទីនោះ។ នៅក្នុងលិខិតរបស់លោក Pomroy បានកត់សម្គាល់ថា អាជីវកម្មផ្សេងទៀតក៏បានបើកឡើងវិញផងដែរ នៅក្នុងទីក្រុងគៀវ និងភាគខាងលិចអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

បើកដំណើរការមិនដល់ ១ឆ្នាំផង ផ្លូវដែកចិន-ឡាវ ដឹកជញ្ជូនទំនិញបានជាង ១ លានតោន

Khmerpress August 12, 2022 12/08/2022

យោងតាមការរាយការណ៍របស់សារព័ត៌មាន Xinhua បានឱ្យដឹងថា ទំនិញសរុបចំនួន ១.០២ លានតោនត្រូវបានដឹកជញ្ជូនតាមរយៈផ្លូវដែកឡាវ-ចិន ចាប់តាំងពីផ្លូវនេះបានដំណើរការកាលពីប្រាំបីខែមុន។ ប្រភពដដែលបានឱ្យដឹងទៀតថា តម្លៃនៃទំនិញទាំងនេះ មានចំនួនប្រហែល 9.14 ពាន់លានយន់ (ប្រមាណ ១.៣៥ពាន់លានដុល្លារ)។ នាយកដ្ឋានគយនៃទីក្រុងគុនមីង ដែលជារដ្ឋធានីនៃខេត្តយូណាន ភាគនិរតីនៃប្រទេសចិន បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានគ្រប់គ្រងរថភ្លើងដឹកទំនិញអន្តរជាតិចំនួន ១,៩៩៦ នៅលើផ្លូវដែកក្នុងអំឡុងពេលនោះ។ ជាមួយគ្នានេះ លោក Zhang Xianzhou អ្នកគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងខេត្ត Yunnan បាននិយាយថា ភាពខុសគ្នានៃការនាំចូល និងនាំចេញរបស់ក្រុមហ៊ុនបានកើនឡើងបន្ទាប់ពីការបើកដំណើរការសេវាកម្មផ្លូវដែកនេះ។ លោក Zhang បានបន្តថា ទំហំអាជីវកម្មរបស់ក្រុមហ៊ុនបានកើនឡើង ខណៈពេលដែលពេលវេលានៃការបោសសំអាតគយត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះលោក Chanthone Sitthixay ប្រធានក្រុមហ៊ុន Vientiane Logistics Park Co ដែលមានមូលដ្ឋាននៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បាននិយាយថា លោកមានសុទិដ្ឋិនិយមថា សេវាដ៏មានប្រសិទ្ធិភាពនៃផ្លូវរថភ្លើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឡាវ ដើម្បីក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់ថ្មីមួយ។ សួនភស្តុភារ និងកំពង់ផែស្ងួត Thanaleng ដែលមានផ្នែកបន្ថែមនៃការតភ្ជាប់ផ្លូវដែកឡាវ-ចិន និងឡាវ-ថៃ […]

អតីតប្រធានាធិបតីស្រីលង្កា លោក រ៉ាចាប៉ាកសា ធ្វើដំណើរមកដល់ថៃហើយ ដើម្បីជ្រកកោនបណ្ដោះអាសន្ន

Khmerpress August 12, 2022 12/08/2022

(បាងកក)៖ អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានធ្វើដំណើរមកដល់ប្រទេសថៃហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីស្វែងរកការជ្រកកោនបណ្ដោះអាសន្ន បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសកាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។ លោក រ៉ាចាប៉ាកសា បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានដុន មួង (Don Muang) ក្នុងទីក្រុងបាងកក តាមជើងហោះហើរចេញពីប្រទេសសិង្ហបុរី នៅក្រោយពេលដែលអាជ្ញាធរអន្តោប្រវេសន៍សិង្ហបុរី ផ្ទាល់អះអាងថាអតីតប្រធានាធិបតីស្រីលង្ការូបនេះ បានចាកចេញពីសិង្ហបុរីហើយ។ ចំណែកឯ ខាងអាជ្ញាធរថៃ ក៏បានទទួលស្គាល់ព័ត៌មាននេះដែរដោយបញ្ជាក់ថាលោក រ៉ាចាប៉ាកសា ទទួលបានការស្នាក់នៅបណ្ដោះអាសន្នក្រោមហេតុផល មនុស្សធម៌ ប៉ុន្តែលោកមិនអាចចូលរួមធ្វើសកម្មភាពនយោបាយ ក្នុងពេលស្នាក់នៅក្នុងប្រទេសថៃឡើយ។ គួរបញ្ជាក់ថា លោក រ៉ាចាប៉ាកសា បានភៀសខ្លួនចេញពីស្រីលង្កាឆ្ពោះទៅកាន់សិង្ហបុរី កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅ ចំពោះមុខបាតុកម្មតវ៉ា ទាមទារឱ្យលោកចុះចេញពីតំណែង។ លោកបានសម្រេចចិត្តលាលែងចេញពីតំណែង ភ្លាមៗក្រោយទៅដល់សិង្ហបុរី តាមការទាមទាររបស់ ក្រុមបាតុករដែលបានចោទប្រកាន់រូបលោកថាបរាជ័យក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុងញូវដេលីប្រទេសឥណ្ឌាប្រកាសឲ្យពលរដ្ឋពាក់ម៉ាស់ឡើងវិញ ខណៈអ្នកមិនព្រមអនុវត្តនឹងត្រូវពិន័យជាប្រាក់ ៦ដុល្លារ

Khmerpress August 12, 2022 12/08/2022

ឥណ្ឌា៖ ទីក្រុងញូវដេលីនៃប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហាម្សិលមិញនេះបានប្រកាសតម្រូវឲ្យប្រជាពលរដ្ឋត្រូវអនុវត្តវិធានការពាក់ម៉ាស់នៅតាមទីសាធារណៈជាថ្មីម្តងទៀតហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ កាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈនេះនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីពីសំណាក់អាជ្ញាធរសុខាភិបាលឥណ្ឌា ខណៈទីតាំងដែលនឹងត្រូវមានការរឹតបន្តឹងការពាក់ម៉ាស់ខ្លាំងបំផុតនោះមានដូចជា នៅតាមផ្សារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងនៅតាមកម្មវិធីផ្សេងៗដែលមានការប្រមូលផ្តុំមនុស្សច្រើន។ នៅក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់នេះគឺអាជ្ញាធរនឹងធ្វើការពិន័យជាប្រាក់ចំនួន ៥០០រ៉ូពី (៦ដុល្លារអាមេរិក) ចំពោះពលរដ្ឋណាដែលខកខានមិនបានពាក់ម៉ាស់ ឬពាក់ម៉ាស់មិនបានត្រឹមត្រូវម៉ាស់តាមការណែនាំរបស់អាជ្ញាធរ។ សូមបញ្ជាក់ជូនថា វិធានការពាក់ម៉ាស់នេះត្រូវដាក់ចេញក្រោយជំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទីក្រុងញូវដេលីបានផ្ទុះខ្លាំងឡើងវិញគួរឲ្យព្រួយបារម្ភ ហើយនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះក្រុងញូដេលីបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ ២,១៤៦នាក់ និងស្លាប់ចំនួន ៨នាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមប្រទេសលោកខាងលិច សន្យាផ្ដល់ជំនួយយោធា ១.៥៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន

Khmerpress August 12, 2022 12/08/2022

(កូប៉ិនហាក)៖ ក្រុមប្រទេសលោកខាងលិច នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានសន្យាផ្ដល់ជំនួយយោធា ១.៥៥ពាន់លានដុល្លារជាលុយសុទ្ធ បរិក្ខារ និងការបណ្ដុះបណ្ដាលសមត្ថភាពយោធាអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងជាមួយទាហានរុស្ស៉ីនៅក្នុងសង្រ្គាមសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។ ជំនួយខាងលើត្រូវបានសន្យាផ្ដល់ឱ្យដោយប្រទេសចំនួន ២៦ នៅឯសន្និសីទមួយក្នុងទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក ហើយជំនួយនេះទៀតសោត នឹងត្រូវបានប្រើប្រាស់ក្នុងការផ្គត់ផ្គង់ដល់អាវុធ មីស៊ីល និងគ្រាប់រំសេវដែលស្រាប់ ព្រមទាំងបង្កើនការផលិតអាវុធសម្រាប់អ៊ុយក្រែន ក៏ដូចជាបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន និងការដោះមីនផងដែរ។ ថ្លែងនៅក្នុងសន្និសីទនោះដែរ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក ម័រធិន បូដស្កូវ (Morten Bodskov) បានឱ្យដឹងថារដ្ឋមន្ត្រីការពារជាតិប៉ូឡូញ ស្លូវ៉ាគី និងសាធារណរដ្ឋឆែក ក៏បានបង្ហាញពីចេតនាបង្កើនការផលិតកាំភ្លើងធំ គ្រាប់ និងបរិក្ខារយោធាដទៃទៀតបញ្ជូនឱ្យអ៊ុយក្រែនផងដែរ។ ការប្រកាសពីការសន្យាផ្ដល់ជំនួយខាងលើដោយបណ្ដាប្រទេសលោកខាងលិច កើតមានឡើងចំពេលអ៊ុយក្រែនបានទទូចសុំម្ដងហើយម្ដងទៀតឱ្យ លោកខាងលិចបញ្ជូនអាវុធបន្ថែមមកឱ្យទាហានរបស់ខ្លួន ក្នុងនោះរួមមានប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ខណៈពួកគេកំពុងព្យាយាមវាយបកលើ ទាហានរុស្ស៉ី៕ ផ្តល់សិទ្ធិដោយ៖ freshnews