ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្រីលង្កា ថាមិនទាន់ដល់ពេលសម្រាប់ លោក Rajapaksa ត្រឡប់ចូលស្រុកវិញទេ

Khmerpress August 1, 2022 01/08/2022

(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថាបច្ចុប្បន្ន មិនមែនជាពេលវេលាល្អ សម្រាប់អតីតប្រធានាធិបតី លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ដើម្បីវិលត្រឡប់ចូលមកក្នុងប្រទេសវិញនោះទេ ព្រោះវាអាចធ្វើឲ្យមានភាពតានតឹងផ្នែកនយោបាយ។ នេះបើយោងតាមការដកស្រង់ផ្សាយពីការសែត Wall Street Journal នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍ជាមួយ Wall Street Journal លោក វីគ្រីមេស៉ីងហ្កេ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំជឿថាវានៅមិនទាន់ដល់ពេលសម្រាប់លោក រ៉ាចាប៉ាកសា ដើម្បី វិលត្រលប់មកវិញទេ ដូច្នេះខ្ញុំសុំមិននិយាយថា លោកអាចនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះឡើយ»។ Wall Street Journal បានរាយការណ៍ថា លោក វីគ្រីមេស៉ីងហ្កេ នៅតែទាក់ទងជាមួយលោក រ៉ាចាប៉ាកសា ដើម្បីដោះស្រាយកិច្ចការរដ្ឋាភិបាល និងមុខងាររបស់រដ្ឋាភិបាលផ្សេងទៀត។ គួរបញ្ជាក់ថា បន្ទាប់ពីប្រឈមមុខនឹងការអំពាវនាវឱ្យលាលែងពីតំណែង ជុំវិញការគ្រប់គ្រងប្រទេស អតីតប្រធានាធិបតីស្រីលង្កា លោក រ៉ាចាប៉ាកសា បានភៀសខ្លួនចេញពីប្រទេស […]

កូវីដ-១៩ នៅអូស្រ្តាលីផ្ទុះខ្លាំងឡើងវិញ ខណៈអាជ្ញាធរកំពុងជម្រុញឲ្យពលរដ្ឋត្រលប់ទៅធ្វើការងារតាមផ្ទះជាថ្មីម្តងទៀត

Khmerpress August 1, 2022 01/08/2022

អូស្រ្តាលី៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times  នៅព្រឹកថ្ងៃចន្ទ ទី១ ខែសីហានេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអូស្រ្តាលីបានកើនឡើងដល់កម្រិតខ្ពស់បំផុតជាថ្មីម្តងទៀត ហើយនៅចំពោះមុខការផ្ទុះឡើងវិញនេះអាជ្ញាធរអូស្រ្តាលីបានជម្រុញឲ្យពលរដ្ឋអនុវត្តវិធានការធ្វើការងារនៅតាមផ្ទះជាថ្មីម្តងទៀតផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលអូស្រ្តាលីបានបញ្ជាក់ថា គឺគិតនៅត្រឹមថ្ងៃទី ២៦ ខែកក្កដាកន្លងទៅនេះនៅតាមមន្ទីរពេទ្យក្នុងប្រទេសអូស្ត្រាលីបានផ្ទុកអ្នកជំងឺពេញអស់ទៅហើយ ខណៈតាមការព្យាករណ៍បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនឹងបន្តកើនឡើងជាច្រើនបន្ថែមទៀតក្នុងរយៈដ៏ខ្លីខាងមុខនេះ។ ឆ្លើយតបនឹងរលករាតត្បាតថ្មីនេះលោក Paul Kelly ដែលជាប្រធានផ្នែកវេជ្ជសាស្រ្តអូស្រ្តាលីបានស្នើសុំឲ្យក្រុមហ៊ុន ស្ថាប័ន និងក្រុមនិយោជកទាំងអស់អនុញ្ញាតឲ្យបុគ្គលិកខ្លួនត្រលប់ទៅធ្វើការងារនៅផ្ទះជាថ្មីម្តងទៀត ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងថ្មី។ ប្រធានផ្នែកវេជ្ជសាស្រ្តរូបនេះបានបន្តថា ប្រសិនបើពលរដ្ឋអាចនាំគ្នាធ្វើការងារនៅតាមផ្ទះបានក្នុងរយៈ ២-៣សប្តាហ៍ជាប់គ្នា នោះស្ថានភាពរាតត្បាតកូវីដ-១៩នឹងមានការប្រែប្រួលយ៉ាងខ្លាំងតែម្តង ពោលគឺចំនួនអ្នកឆ្លងថ្មីនឹងត្រូវបានកាត់បន្ថយយ៉ាងច្រើន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអូស្រ្តាលីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង ៩លាននាក់ ស្លាប់ជាង ១ម៉ឺននាក់ ខណៈតួលេខអ្នកឆ្លងថ្មីគិតជាមធ្យមក្នុងសប្តាហ៍កន្លងទៅនេះគឺនៅចន្លោះពី ៤-៥ពាន់នាក់ក្នុងមួយថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ធនាគារពិភពលោក មិនមានផែនការផ្តល់ហិរញ្ញប្បទានថ្មី ដល់ប្រទេសស្រីលង្កាដែលរងគ្រោះដោយវិបត្តិ

Khmerpress August 1, 2022 01/08/2022

(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) មិនមានគម្រោងផ្តល់ហិរញ្ញប្បទានថ្មីណាមួយទៅឱ្យប្រទេសស្រីលង្កា ដែលកំពុងប្រយុទ្ធនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងជាច្រើនទសវត្សរ៍នេះនោះទេ រហូតទាល់តែប្រទេសនេះមានក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយធនាគារពិភពលោកថា ប្រទេសស្រីលង្កាចាំបាច់ត្រូវអនុម័តកំណែទម្រង់រចនាសម្ព័ន្ធផ្សេងៗដែលផ្តោតលើការរក្សាស្ថិរភាពសេដ្ឋកិច្ច និងដោះស្រាយបញ្ហាឫសគល់នៃវិបត្តិរបស់ខ្លួន ដែលបានបង្កឱ្យអស់ប្រាក់បម្រុងបរទេស និងនាំឱ្យមានការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។ ធនាគារពិភពលោកបានឱ្យដឹងថា៖ «ធនាគារពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរ និងឥទ្ធិពលរបស់វាទៅលើប្រជាជនស្រីលង្កា»។ ធនាគារពិភពលោកកំពុងរៀបចំគោលដៅឡើងវិញសម្រាប់ប្រើប្រាស់ធនធានក្រោមកម្ចីដែលមានស្រាប់ ដើម្បីជួយកាត់បន្ថយការខ្វះខាតទំនិញសំខាន់ៗ ដូចជា ថ្នាំពេទ្យ ឧស្ម័ន ជី អាហារសម្រាប់កុមារ និងសាច់ប្រាក់សម្រាប់គ្រួសារងាយរងគ្រោះ។ ធនាគារនេះបានឱ្យដឹងថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីបង្កើតការត្រួតពិនិត្យ និងការគ្រប់គ្រងដោយទុកចិត្តដើម្បីធានាបាននូវការបែងចែកដោយស្មើភាព។ អតីតប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានឱ្យដឹងកាលពីខែមិថុនាថា ធនាគារពិភពលោកនឹងរៀបចំឡើងវិញនូវគម្រោងដែលមានស្រាប់ចំនួន១៧ ហើយជំនួយបន្ថែមទៀតនឹងកើតឡើងបន្ទាប់ពីការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិអំពីកម្ចីហិរញ្ញប្បទាន។ ប្រទេសស្រីលង្កាបានស្ថិតក្នុងភាពអាសន្នចាប់តាំងពីថ្ងៃទី១៣ ខែកក្កដាមក បន្ទាប់ពីការតវ៉ាដ៏ខ្លាំងបានបង្ខំឱ្យលោក Rajapaksa ភៀសខ្លួនចេញពីប្រទេស ដោយដំបូងទៅកាន់ប្រទេសម៉ាល់ឌីវ និងបន្ទាប់មកប្រទេសសិង្ហបុរី។ តំណែងរបស់លោកត្រូវបានជំនួសដោយលោកប្រធានាធិបតី Ranil Wickremesinghe ដែលជានាយករដ្ឋមន្ត្រី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ៖ ផ្ទាំងថ្មស្ពានអាកាសមួយផ្ទាំង បានបាក់ធ្លាក់សង្កត់រថយន្តកំពុងបើកបរ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស និង០១នាក់បាត់បង់ជីវិត

Khmerpress August 1, 2022 01/08/2022

ថៃ៖ យោងតាមប្រភពព័ត៌មានរបស់ សារព័ត៌មាន thairath បានអោយដឹងថា កាលពីវេលាម៉ោង ២១ និង៥៥នាទី កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បំណែកស្ពានអាកាស ដែលកំពុង​សាងសង់មួយដុំ បានធ្លាក់​លើ​រថយន្ត​មួយគ្រឿង ដែលកំពុងបើកបរលើផ្លូវ​រ៉ា​ម៉ា​២ ត្រង់​ចំណុច​ផ្លូវ​ជាតិ​ខាងមុខ​មន្ទីរពេទ្យ​វិផា​រ៉ា​ម ខេត្ត​សា​មុត​សាខុន​ បណ្តាលឲ្យរថយន្តនោះរងការខូចខាតយ៉ាងដំណំ។ យោងតាមរបាយការណ៍​បឋម​បាន​បញ្ជាក់​ថា មានមនុស្ស​ចំនួន ៣​នាក់​បាន​រង​របួស និង​ ០១នាក់ស្លាប់បាត់បង់ជីវិត។ ស្ពានអាកាសនោះ គឺជាស្ពានអាកាសបត់ត្រឡប់ក្រោយ (U-Turn) ដែលស្ថិតនៅក្បែរមន្ទីរពេទ្យ Vibharam ទីរួមស្រុកខេត្ត Samut Sakhon ស្ថិតលើផ្លូវ Rama 2 កាត់ចូលទីក្រុងបាងកក ហើយក្រោយកើតហេតុមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា សម្រេចដាក់ប្រទេសក្នុងភាពអាសន្ន ៦ខែបន្ថែមទៀត

Khmerpress August 1, 2022 01/08/2022

(ណៃពិដោរ)៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) បានយល់ព្រមបន្តដាក់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងភាពអាសន្នរយៈពេល ៦ខែបន្ថែមទៀត ខណៈអំពើហិង្សា និងការបះបោរនៅក្នុងប្រទេសមិនមានភាពធូរស្រាលគួរឱ្យកត់សម្គាល់ឡើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។ សារព័ត៌មាន Global New Light of Myanmar បានបញ្ជាក់ដូច្នេះថា «សមាជិកទាំងបានអនុម័តជាឯកច្ឆន្ទលើសំណើបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ខែបន្ថែមទៀត នៅក្រោមផ្នែក៤២៥ នៃរដ្ឋធម្មនុញ្ញ»។ របបយោធាមីយ៉ាន់ម៉ារបស់លោក មីន អោងឡាំង បានប្រកាសដាក់ប្រទេសមីយ៉ាន់ម៉ាក្នុងភាពអាសន្នជាលើកដំបូង បន្ទាប់ពីធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលរបស់ លោកស្រី អោង សាន ស៊ូជី ចេញពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាម កំពុងព្យាយាមដើម្បីជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០លើពិភពលោកក្នុងការកែច្នៃកសិកម្ម

Khmerpress July 31, 2022 31/07/2022

វៀតណាម កំពុងព្យាយាមដើម្បីសម្រេចបានចំណាត់ថ្នាក់កំពូលទាំង ១០លើពិភពលោកក្នុងការកែច្នៃកសិកម្ម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh បានចុះហត្ថលេខាលើ យុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រឿងយន្តកសិកម្ម និងកសិ-រុក្ខាប្រមាញ់-នេសាទ ដើម្បីប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលកែច្នៃកសិកម្មកំពូលមួយក្នុងពិភពលោកនៅឆ្នាំ២០៣០។ នុងយុទ្ធសាស្ត្រនេះ វៀតណាមមានផែនការអភិវឌ្ឍសហគ្រាសកែច្នៃកសិកម្មទំនើបដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងអភិបាលកិច្ចស្របតាមក្រុមហ៊ុនសកល។ ជាមួយគ្នានេះ វៀតណាមក៏ត្រូវបានកំណត់ផងដែរ ដើម្បីអភិវឌ្ឍចង្កោមឧស្សាហកម្មសម្រាប់ការកែច្នៃកសិផលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំបន់ផលិតកម្មសម្ភារៈប្រមូលផ្តុំ និងមេកានិច។ ក្នុងចំណោមគោលដៅរបស់ខ្លួន ការងារជាង ៩០% ក្នុងការដាំដុះដំណាំសំខាន់ៗ គឺត្រូវធ្វើយន្តការនៅឆ្នាំ២០២៥ ហើយជាង ៧០% នៃការងារដាំដុះជាទូទៅ នឹងត្រូវធ្វើយន្តការទាំងស្រុងនៅឆ្នាំ ២០៣០។ គោលដៅនីមួយៗ គឺច្រើនជាង ៨០% និង ៦០% សម្រាប់ការចិញ្ចឹមសត្វ, ជាង ៧០% និង ៩០% សម្រាប់វារីវប្បកម្ម , ៨៥% និងលើសពី ៩៥% សម្រាប់នេសាទ និងកន្លែងស្តុកទឹកត្រជាក់នៅលើទូកនេសាទ។ ទន្ទឹមនឹងនដែរ ឧស្សាហកម្មកែច្នៃកសិកម្មត្រូវបានគេរំពឹងថា នឹងកត់ត្រាអត្រាកំណើនប្រចាំឆ្នាំលើសពី ៨% នៅក្នុងតម្លៃបន្ថែមរបស់ខ្លួននៅឆ្នាំ២០២៥ និង១០% នៅឆ្នាំ២០៣០។ […]

ស្ងាត់ៗ! លេចដំណឹងថា មហាសេដ្ឋី Elon Musk គ្រោង​សាងសង់ព្រលានយន្តហោះ​ផ្ទាល់ខ្លួន​មួយ​កន្លែង

Khmerpress July 30, 2022 30/07/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសជាច្រើន បានចេញផ្សាយថា មហាសេដ្ឋី Elon Musk កំពុងត្រៀមសាងសង់ ព្រលាន​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​កន្លែងនៅភាគខាងកើតទីក្រុង Austin។ កាលពីខែមិថុនា សារព័ត៌មាន Austin Business Journal បានរាយការណ៍ថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីរូបនេះ បានកាន់កាប់ដីជាច្រើនហិកតានៅជិត Bastrop County ដែលស្ថិតនៅភាគខាងកើតនៃតំបន់រោងចក្រថ្មីរបស់ Tesla គឺ Giga Texas។ ជាមួយគ្នានេះដែរ កាលពីឆ្នាំ២០២១ ក្រុមហ៊ុន The Boring Company ដែលជាអាជីវកម្មមួយផ្សេងទៀតដែលបង្កើតឡើងដោយលោក Elon Musk បានទិញផ្ទៃដីយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ Bastrop County។ ទោះជាយ៉ាងណាក្ដី មិនទាន់មានព័ត៌មានលម្អិតណាមួយអំពីការ​សាងសង់​ត្រូវបាន​បញ្ចេញ​ជា​ផ្លូវការនោះទេមកទល់ពេលនេះ។ គួររម្លឹកផងដែរថា កាលពីខែឧសភា ឆ្នាំ២០២០ Musk បានសរសេរនៅលើ Twitter ថា គាត់បានលក់ទ្រព្យសម្បត្តិស្ទើរតែទាំងអស់ សូម្បីតែផ្ទះនៅផ្ទាល់ខ្លួន ហើយមកជួលផ្ទះគេនៅវិញ។ កាលនោះ គាត់បានបន្ថែមថា គាត់មិនត្រឹមតែមិនមានផ្ទះនោះទេ សូម្បីតែកាប៉ាល់ ឬនាវាកម្សាន្តផ្ទាល់ខ្លួនក៏មិនមានដែរ តែគាត់មានយន្តហោះផ្ទាល់ខ្លួនទុកសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយ […]

នាឡិកាដៃរបស់ Adolf Hitler ត្រូវបានដាក់លក់ក្នុងតម្លៃ ១.១ លានដុល្លារ នៅក្នុងការដេញថ្លៃដ៏ចម្រូងចម្រាសមួយ

Khmerpress July 30, 2022 30/07/2022

នាឡិកា​ដៃ​មួយ​គ្រឿង​របស់​មេដឹកនាំ​ណាស៊ី លោក Adolf Hitler ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១.១ លាន​ដុល្លារ នៅក្នុង​ការ​ដេញ​ថ្លៃ​មួយ​នៅ​អាមេរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ នាឡិកាម៉ាក Huber មួយគ្រឿងនោះ មានបង្ហាញរូបសញ្ញា Swastika និងមានអក្សរ AH ឆ្លាក់នៅលើវា ហើយវាត្រូវបានលក់ទៅឱ្យជនអនាមិកម្នាក់។ មេដឹកនាំជនជាតិជ្វីហ្វបានថ្កោលទោសលើការដេញថ្លៃនេះយ៉ាងខ្លាំង នៅមុនពេលនាឡិកា​ដៃ​មួយ​គ្រឿងនោះ នឹងត្រូវដាក់លក់នៅផ្ទះដេញថ្លៃ Alexander Historical ក្នុងរដ្ឋ Maryland ។ ទោះយ៉ាងណាក៏ដោយ ផ្ទះដេញថ្លៃដែលបានលក់វត្ថុអនុស្សាវរីយ៍របស់ណាស៊ីកាលពីអតីតកាល បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ថា គោលបំណងរបស់វាគឺដើម្បីរក្សាប្រវត្តិសាស្ត្រ។ លោក Adolf Hitler បានដឹកនាំណាស៊ីអាល្លឺម៉ង់ ចន្លោះឆ្នាំ១៩៣៣ និង១៩៤៥ ដោយបានរៀបចំការសម្លាប់មនុស្សជាប្រព័ន្ធដល់ទៅ ១១ លាននាក់ ហើយ ៦ លាននាក់ ក្នុងចំណោមពួកគេ ត្រូវបានសម្លាប់ដោយសារតែពួកគេជាជនជាតិជ្វីហ្វ។ ប្រភពខ្លះនិយាយថា ​នាឡិកា​នេះ​​អាច​ត្រូវ​បាន​ផ្តល់​ជា​អំណោយ​ថ្ងៃ​កំណើត​ដល់​មេដឹកនាំ​ណាស៊ីរូបនេះ ក្នុង​ឆ្នាំ១៩៣៣ ជា​ឆ្នាំ​ដែល​គាត់​បាន​ក្លាយ​ជា​អធិការបតី​អាល្លឺម៉ង់។ ការវាយតម្លៃដោយផ្ទះដេញថ្លៃបានឱ្យដឹងថា នាឡិកានេះត្រូវបានគេយកទុកជាវត្ថុអនុស្សាវរីយ៍ នៅពេលដែលទាហានបារាំងប្រហែល ៣០ នាក់ បានវាយលុកលើ Berghof […]

អេស្ប៉ាញរកឃើញអ្នកបាត់បង់ជីវិតដោយជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូង

Khmerpress July 30, 2022 30/07/2022

អេស្ប៉ាញ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញបានរាយការណ៍ថា បានរកឃើញអ្នកស្លាប់ម្នាក់ដោយជំងឺអ៊ុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅព្រឹកថ្ងៃសោរ៍ ទី៣០ ខែកក្កដានេះ។ ករណីស្លាប់នេះគឺជាករណីទី ១ហើយសម្រាប់ប្រទេសអេស្ប៉ាញ និងជាករណីដំបូងដែលបានកើតមាននៅក្នុងតំបន់អឺរ៉ុបផងដែរ ខណៈគិត ត្រឹមពេលនេះមានមនុស្សចំនួន ២នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺអ៊ុតស្វា Monkeypox នៅក្នុងរលកនៃការរាតត្បាតថ្មីៗនេះដោយមិនរាប់បញ្ចូលករណីស្លាប់នៅក្នុងតំបន់អាហ្វ្រិកនោះទេ។ យោងតាមរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា បើគិតជាសរុបរួមអំពីចំនួនអ្នកស្លាប់ទាំងអស់នៅជុំវិញពិភពលោកចាប់តាំងមានការរាតត្បាត ជំងឺអ៊ុតស្វា Monkeypox មក ពោលគឺរាប់បញ្ចូលទាំងករណីស្លាប់នៅតំបន់អាហ្វ្រិកគឺគិតត្រឹមពេលនេះមានអ្នកស្លាប់សរុបចំនួន ៥នាក់ហើយ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ២២,១៤១នាក់ នៅក្នុងប្រទេសចំនួន ៧២ផ្សេងគ្នា ដោយមិនរាប់បញ្ចូលប្រទេសនៅតំបន់អាហ្វ្រិកដែលជាកន្លែងធ្លាប់កើតមានជំងឺប្រភេទនេះជាធម្មតានោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សាន់ហ្វ្រាន់ស៊ីស្កូរបស់សហរដ្ឋអាមេរិក បានប្រកាសដាក់ទីក្រុងនេះក្នុងភាពអាសន្ន ដោយសារការកើនឡើងនៃជំងឺអុតស្វា Monkeypox

Khmerpress July 29, 2022 29/07/2022

មន្ត្រីនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅភាគខាងលិចនៃរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក បានប្រកាសដាក់ទីក្រុងនេះក្នុងភាពអាសន្ន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺអុតស្វា Monkeypox ។ មន្ត្រីសុខាភិបាលសាន់ហ្វ្រាន់ស៊ីស្កូ លោកស្រី Susan Philip បាននិយាយថា៖«យើងចង់បានភាពបត់បែន ដើម្បីអាចប្រើប្រាស់ធនធានរបស់យើង ដើម្បីបម្រើសាធារណៈជន និងការពារសុខភាពបានល្អបំផុត»។ លោកស្រី Philip បានសង្កត់ធ្ងន់ថា គាត់មិនមានគម្រោងអំពាវនាវឱ្យមានការបិទ ឬការរឹតត្បិតតឹងរ៉ឹងណាមួយ ដូចទៅនឹងជំងឺ COVID-19 នោះទេ។ ព្រឹទ្ធសមាជិករដ្ឋកាលីហ្វ័រញ៉ា លោក Scott Wiener បាននិយាយថា៖«នេះគឺជាជំហានដ៏សំខាន់មួយ របស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ»។ ខណៈមន្ត្រីសុខាភិបាលក្រុងបាននិយាយថា ពួកគេរំពឹងថាតួលេខនេះនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកស្រី Philip បាននិយាយថា៖«ដូចដែលយើងដឹងហើយថា មានករណីជាច្រើនទៀតដែលមិនទាន់ត្រូវបានធ្វើរោគវិនិច្ឆ័យនៅឡើយ»។ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានរកឃើញករណីជំងឺអុតស្វាដំបូងរបស់ខ្លួន កាលពីថ្ងៃទី០៣ ខែមិថុនា ហើយគិតត្រឹមថ្ងៃពុធនេះ ទីក្រុងបានរាយការណ៍ថា មានមនុស្ស ២៦១នាក់ បានវិជ្ជមានជាមួយជំងឺនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត