លោក ហ្សេលេនស្គី ទទួលបានពានរង្វាន់ភាពជាមេដឹកនាំអង់អាច ពីចក្រភពអង់គ្លេស
Khmerpress
July 27, 2022
27/07/2022
(ឡុងដ៏)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្តល់ពានរង្វាន់ នៃភាពជាអ្នកដឹកនាំ «សឺ វីនស្តុន ឆឺឈាល (Sr Winston Churchill)» ដល់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ដោយគូសប្រៀបប្រដូចការដឹកនាំរបស់មេដឹកនាំទាំងពីរ ក្នុងគ្រាដែលប្រទេសរបស់ខ្លួនប្រឈមនឹងវិបត្តិ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី បានទទួលយកពានរង្វាន់នេះតាមរយៈអនឡាញ ក្នុងពិធីមួយដែលរៀបចំឡើងដោយការិយាល័យរបស់ ចនសុន នៅឯទីក្រុងឡុងដ៏ ដោយមានការចូលរួមពីសមាជិកគ្រួសាររបស់លោក Churchill, ឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោក វ៉ាឌីម ព្រីស្តៃកូ (Vadym Prystaiko) និងកងកម្លាំងអ៊ុយក្រែន ដែលកំពុងទទួលការបណ្តុះបណ្តាលនៅអង់គ្លេស។ ក្នុងឱកាសនោះ លោក ចនសុន បានរំលឹកអំពីការប្តេជ្ញាចិត្តរបស់លោក ហ្សេលេនស្គី នៅពេលដែលសង្រ្គាមផ្ទុះឡើងយ៉ាងដូច្នេះថា «នៅក្នុងគ្រានៃវិបត្តិដ៏ខ្លាំងក្លានេះ អ្នកបានប្រឈមមុខនឹងការសាកល្បងភាពជាអ្នកដឹកនាំ ដែលអាចនិយាយបានថា […]