ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនលក់មាសគិតជាទឹកប្រាក់អស់ជាង ១២ពាន់លានដុល្លារពីទុនបម្រុងជាតិ ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានដំបូង

Khmerpress July 21, 2022 21/07/2022

អនុប្រធានធនាគារកណ្ដាលរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ធនាគារកណ្ដាលបានលក់ទុនបម្រុងមាសរបស់ខ្លួនជាង ១២ ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានមក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន investing។ លោកស្រី Kateryna Rozhkova បានប្រាប់ទូរទស្សន៍ជាតិថា៖ “យើងកំពុងលក់មាស ដូច្នេះអ្នកនាំចូលអាចទិញទំនិញចាំបាច់សម្រាប់ប្រទេស ខណៈមាសនេះមិនត្រូវបានលក់ ដើម្បីគាំទ្ររូបិយប័ណ្ណ ហ៊ីរីវ៉ាយៀ “hryvnia” របស់​អ៊ុយក្រែន​ទេ”។ គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន កាលទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ចាប់តាំងពីការវាយប្រហារដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស” នេះមក ប្រទេសរុស្ស៊ីទទួលរងនូវទណ្ឌកម្មពីបណ្ដាប្រទេសជាច្រើន ខណៈប្រទេសអ៊ុយក្រែនក៏ត្រូវខាតបង់អស់ពាន់លានដុល្លារពីការលុកលុយនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីស្តីទីស្រីលង្កា លោក Ranil Wickremesinghe ជាប់ឆ្នោត ជាប្រធានាធិបតីពេញសិទ្ធិ

Khmerpress July 20, 2022 20/07/2022

(កូឡុំបូ)៖ លទ្ធផលនៃការបោះឆ្នោតនាថ្ងៃពុធនេះ ដោយក្រុមសមាជិកសភានៃប្រទេសស្រីលង្កា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី បានបង្ហាញថា ប្រធានាធិបតីស្តីទី លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) គឺជាអ្នកទទួលបានជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។ ក្រោយការរាប់សន្លឹកឆ្នោតបានបញ្ចប់ទៅ លទ្ធផលបានបង្ហាញថា លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ ទទួលបានការគាំទ្រចំនួន ១៣៤សំឡេង ខណៈគូប្រជែងធំរបស់លោកគឺ លោក ឌូឡាស់ អាឡាហាបពើរូម៉ា (Dullas Alahapperuma) ដែលជាសមាជិកសភា នៃគណបក្ស SLPP ទទួលបានការគាំទ្រ ៨២សំឡេង។ រីឯបេក្ខជនទី៣ គឺលោក អានូរ៉ា គូម៉ារ៉ា (Anura Kumara) ដែលជាប្រធានគណបក្សឆ្វេងនិយម NPP ទទួលបានត្រឹម៣សំឡេងប៉ុណ្ណោះ។ ជ័យជម្នះខាងលើរបស់លោក វីគ្រីមេស៉ីងហ្កេ ត្រូវគេមើលឃើញថា ទំនងជានឹងនាំទៅរក ការកើតមានបាតុកម្មជាបន្តបន្ទាប់ទៀត នៅក្នុងប្រទេសស្រីលង្កា ដ្បិតប្រជាជនភាគច្រើនមិនគាំទ្ររូបលោកឡើយ។ ក្រុមបាតុករស្រីលង្កា បានចាត់ទុកលោក […]

មន្ទីរពេទ្យ Ramathibodi របស់ប្រទេសថៃ បានរកឃើញករណីជំងឺកូវីដ១៩ អនុទម្រង់ BA 2.75 ជាលើកដំបូងនៅក្នុងប្រទេស

Khmerpress July 20, 2022 20/07/2022

មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Ramathibodi របស់ប្រទេសថៃ បានរកឃើញករណីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង អនុទម្រង់ BA 2.75 ដំបូងរបស់ប្រទេសខ្លួន។ មជ្ឈមណ្ឌល​នេះ​បាន​ឱ្យដឹងកាលពី​យប់​ថ្ងៃ​អង្គារ​ថា ខ្លួនបានរកឃើញ​ករណី BA 2.75 ពី​សំណាក​ដែល​ប្រមូល​បាន​នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា នៅ​ខេត្ត​ត្រាង។ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្រ្តបានបញ្ចប់ការរកឃើញនេះ ហើយក៏បានបញ្ចូនទិន្នន័យទៅក្នុងមូលដ្ឋានទិន្នន័យរបស់ GISAID កាលពីថ្ងៃចន្ទផងដែរ។ អនុទម្រង់ BA 2.75 ត្រូវបានគេដឹងថា ជាការបំប្លែងខ្លួនពីវ៉ារ្យ៉ង់ដែលរកឃើញដំបូងនៅទីក្រុងវូហាន របស់ប្រទេសចិន ហើយវាបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា និងបានរីករាលដាលនៅជុំវិញពិភពលោក។ ពួកគេបានរកឃើញថា BA 2.75 ទំនងជាអាចគេចពីភាពស៊ាំនៃអ្នកធ្លាប់កើតជំងឺនេះពីមុន ឬវ៉ាក់សាំងប្រភេទមុនៗ។ អ្នកជំងឺត្រូវបានគេណែនាំឱ្យប្រើថ្នាំអង់ទីករ monoclonal ទៅតាមប្រភេទដែលពួកគេបានឆ្លងមេរោគ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ BA 2.75 បានរីករាលដាលនៅក្នុងប្រទេសឥណ្ឌាក្នុងខែមិថុនា ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងអាចបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ អ្នកវិទ្យាសាស្ត្រសន្មត់ថា វាគឺដោយសារតែប្រទេសឥណ្ឌាធ្លាប់ឆ្លង BA.2 ពីមុនមក ដូច្នេះភាពស៊ាំដែលបានបង្កើតឡើងបន្ទាប់ពីឆ្លង BA.2 អាចរក្សាអនុទម្រង់ BA 2.75 មិនឱ្យរីករាលដាល៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សំណុំរឿង Twitter និងលោក Elon Musk នឹងត្រូវយកមកកាត់ក្ដីនៅខែតុលាខាងមុខនេះ

Khmerpress July 20, 2022 20/07/2022

(បរទេស)៖ តុលាការបានបញ្ជាក់ឱ្យដឹងថា សំណុំរឿងលោក Elon Musk ដើរចេញពីកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក ដែលបានប្ដឹងដោយក្រុមហ៊ុន Twitter នឹងត្រូវលើកយកមកកាត់ក្ដីនៅខែតុលាខាងមុខនេះ ដែលវាជាការតស៊ូផ្នែកច្បាប់មួយរបស់ Twitter ក្នុងការប្រឆាំងនឹងកំពូលមហាសេដ្ឋីលំដាប់លេខមួយរូបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ដើមហេតុដែលនាំឱ្យកើតមានបណ្ដឹងនេះឡើងដោយសារតែ លោក Musk បានប្រកាសដើរចេញពីកិច្ចព្រមព្រៀងទិញលក់រវាងលោក និងក្រុមហ៊ុន Twitter កាលពីប៉ុន្មានថ្ងៃមុន ដែលនាំឱ្យ Twitter មានការខឹង និងបានដាក់ឱ្យប្ដឹងតែម្ដង ខណ:ដែលការដើរចេញពីនេះ គឺដោយសារតែលោក Musk មិនទទួលបានព័ត៌មានលម្អិតទាក់ទងនឹងគណនីក្លែងក្លាយដែលមានតិចជាង ៥ភាគរយតាមការអះអាងរបស់ Twitter។ គួរបញ្ជាក់ផងដែរថា លោក Musk បានព្យាយាមស្នើសុំទិញ Twitter ជាច្រើនដង ហើយនៅទីបំផុតក៏កើតមានកិច្ចព្រមព្រៀងទិញលក់ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិកនេះឡើយ ប៉ុន្តែស្ថានការណ៍បែរជាប្រួលប្រែ ដោយលោក Elon Musk មានបំណងចង់ឈប់ទិញវិញ បន្ទាប់ពី Twitter មិនបានបង្ហាញព័ត៌មានលម្អិតអំពីគណនីក្លែងក្លាយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

WHO ព្រមានថា អឺរ៉ុបនឹងត្រូវប្រឈមជាមួយកូវីដ-១៩ជាថ្មីម្តងទៀតនៅក្នុងរដូវស្លឹកឈើជ្រុះនិងរដូវរងាខាងមុខនេះ

Khmerpress July 20, 2022 20/07/2022

អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដានេះបានព្រមានថា តំបន់អឺរ៉ុបនឹងត្រូវប្រឈមជាមួយនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ ជាថ្មីម្តងទៀតនៅក្នុងអំឡុងរដូវស្លឹកឈើជ្រុះនិងរដូវរងាខាងមុខនេះ។ បើតាមលោក Hans Kluge ដែលជានាយកតំបន់នៃអង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុបបានឲ្យដឹងថា កាលពីឆ្នាំមុនគឺនៅក្នុងអំឡុងពេលនៃរដូវស្លឹកឈើជ្រុះនិងរដូវរងានេះហើយ ដែលមេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនប្រភេទដែលតាបានបង្កការរាត្បាតយ៉ាងខ្លាំងនៅក្នុងតំបន់អឺរ៉ុប ហើយសម្រាប់នៅក្នុងឆ្នាំមេរោគដែលអាចបង្កការគំរាមគំហែងខ្លាំងនោះទំនងជាមេរោគអូមីក្រុងប្រភេទ BA.4 និង BA.5។ ក្រៅតែពីព្រមានអំពីលទ្ធភាពនៃការផ្ទុះឡើងវិញរបស់ជំងឺកូវីដ-១៩ លោក Hans Kluge  ក៏បានណែនាំឲ្យអាជ្ញាធរសុខាភិបាលនៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបទាំងអស់ត្រូវប្រុងប្រយ័ត្នអំពីគម្លាតរយៈពេលនៃការពិនិត្យអ្នកជំងឺនិងការព្យាបាលផងដែរ ពោលគឺត្រូវព្យាបាលអ្នកជំងឺឲ្យបានឆាប់រហ័សក្រោយរ​កឃើញថាបានវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីការពារកុំឲ្យអ្នកជំងឺធ្លាក់ទៅសភាពធ្ងន់ធ្ងរឬស្លាប់តែម្តង។ សូមបញ្ជាក់ជូនថា រដូសស្លឹកឈើជ្រុះនៅតំបន់អឺរ៉ុបនឹងត្រូវចាប់ផ្តើមពីខែកញ្ញាដល់ខែវិច្ឆិកាខាងមុខនេះ ខណៈរដូវរងានឹងត្រូវចាប់ផ្តើមពីធ្នូរហូតដល់ខែកុម្ភៈឆ្នាំ ២០២៣៕

ប្រទេសចិននិយាយថា៖ សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការបញ្ឆេះរឿងយោធា និងការបំពាក់អាវុធនៅលំហអាកាស

Khmerpress July 20, 2022 20/07/2022

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian កាលពីថ្ងៃអង្គារម្សិលមិញនេះបាននិយាយថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការនិយាយបញ្ឆេះរឿងយោធា និងអាវុធនៅលំហអាកាស។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានធម្មតាមួយ នៅពេលដែលគាត់ត្រូវបានគេសួរឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា កងកម្លាំងអវកាសអាមេរិកថ្មីៗនេះ កំពុងមានសកម្មភាពនៅមជ្ឈមណ្ឌលស៊ើបការណ៍អវកាសរបស់ខ្លួន។ លោក Zhao បានសង្កត់ធ្ងន់ថា លំហអាកាសគឺជាវិស័យសាធារណៈ និងជាកត្តាសំខាន់ក្នុងសន្តិសុខ និងសុខុមាលភាពរបស់មនុស្សជាតិ។ ការទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធក្នុងលំហ គឺជាតម្រូវការដ៏សំខាន់សម្រាប់ធានាសន្តិភាព ភាពស្ងប់ស្ងាត់ និងការប្រើប្រាស់លំហអាកាស ប្រកបទៅដោយនិរន្តរភាព។ លោក Zhao បាននិយាយថា៖«សហរដ្ឋអាមេរិក គឺជាកត្តាជំរុញដ៏សំខាន់ ក្នុងការប្រែក្លាយអវកាសខាងក្រៅទៅជាឃ្លាំងអាវុធ និងសមរភូមិ»។ អស់រយៈពេលជាយូរមកហើយ សហរដ្ឋអាមេរិកបានបន្តយុទ្ធសាស្ត្រគ្រប់គ្រងលើលំហ និងបានកំណត់លំហខាងក្រៅដោយបើកចំហថា ជាដែនប្រយុទ្ធរបស់ខ្លួន ហើយវាបាននិងកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា និងដាក់ពង្រាយអាវុធអវកាសវាយលុកជាច្រើនប្រភេទដូចជា ថាមពលដឹកនាំ និងប្រព័ន្ធទំនាក់ទំនង (Counter Communications System)។ លោក​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​យោធា​ជា​ញឹក​ញាប់ និង​ការ​កសាង​ និង​ត្រៀម​លក្ខណៈ​យោធា​គ្រប់​ជ្រុងជ្រោយ​នៅ​ក្នុង​លំហ​អាកាស។ លោកបានបន្ថែមថា៖ «សហរដ្ឋអាមេរិកបានចូលរួមក្នុងការលួចស៊ើបការណ៍ និងការឈ្លបយកការណ៍យ៉ាងជិតស្និទ្ធនៅក្នុងដែនអវកាស ដូចដែលខ្លួនបានធ្វើនៅក្នុងកន្លែងផ្សេងទៀត។ វានឹងនាំមកនូវផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពជាយុទ្ធសាស្ត្រសកល និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៅក្នុងលំហអាកាស។ លោក Zhao បានជំរុញឱ្យសហរដ្ឋអាមេរិក គួរមានឥរិយាបទប្រកបដោយទំនួលខុសត្រូវក្នុងលំហអាកាស […]

សហរដ្ឋអាមេរិក អះអាងថា រុស្ស៉ីចាប់ផ្ដើមកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួន

Khmerpress July 20, 2022 20/07/2022

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថារុស្ស៉ីកំពុងចាប់ផ្ដើមដំណើរការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន និង តែងតាំងក្រុមមន្ត្រីខុសច្បាប់ ឱ្យគ្រប់គ្រងតំបន់ដែលខ្លួនកំពុងកាន់កាប់ ខណៈបន្តស្វះស្វែងក្រសោបយកតំបន់ភាគខាងកើតអ៊ុយក្រែនទាំងស្រុង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ចន ឃឺប៊ី (John Kirby) ដែលជាអ្នកនាំពាក្យប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ដោយផ្អែកលើប្រភពពីទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក បានឱ្យដឹងទៀតថារុស្ស៉ីកំពុងត្រៀមខ្លួនតែងតាំងក្រុមមន្ត្រីខុសច្បាប់ បង្កើតប្រព័ន្ធចាយប្រាក់រូប្លិ៍រុស្ស៉ី និងបង្ខំឱ្យប្រជាជនអ៊ុយក្រែនដាក់ពាក្យស្នើសុំចូល សញ្ជាតិរុស្ស៉ី។ លោក ឃឺប៊ី បានបញ្ជាក់ដូច្នេះថា «យើងទទួលបានព័ត៌មាននៅថ្ងៃនេះ ក្នុងនោះរួមមានទាំងព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលយើងនឹងចែក រំលែកជាមួយអ្នកទាំងអស់គ្នាថា រុស្ស៉ីកំពុងចាប់ផ្ដើមដំណើរការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន ដែលនេះជាទង្វើបំពានអធិបតេយ្យរបស់ អ៊ុយក្រែនដោយផ្ទាល់»។ គួរបញ្ជាក់ថា បើតាមលោក ចន ឃឺប៊ី រុស្ស៉ីកំពុងប្រើយុទ្ធសាស្ត្រដូចគ្នាទៅនឹងការក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ដើម្បីកាត់យកទឹកដីអ៊ុយក្រែន នៅតាមតំបន់ដែលកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រង៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៊ី-ចិន នឹងសាងសង់បំពង់បង្ហូរឧស្ម័ននៅក្នុងឆ្នាំ២០២៤ ខណៈសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នជាមួយ Azerbaijan

Khmerpress July 19, 2022 19/07/2022

កាសែត Financial Times បាននិយាយកាលពីថ្ងៃ​ចន្ទថា ប្រទេសរុស្ស៊ី និងចិន នឹងសាងសង់បំពង់បង្ហូរឧស្ម័ននៅក្នុងឆ្នាំ២០២៤ ខណៈពេលដែលសម្ព័ន្ធមិត្តទាំងពីរកំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និង ថាមពលរបស់ពួកគេ។ ដំណឹងនេះកើតឡើងនៅពេលដែលសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្ម័នថ្មីមួយជាមួយប្រទេស Azerbaijan កាលពីថ្ងៃចន្ទ ដើម្បីបង្កើនការនាំចូលឧស្ម័នធម្មជាតិទ្វេដងនៅឆ្នាំ២០២៧ ឱ្យឈានដល់ចំនួនយ៉ាងហោចណាស់ ២០ពាន់លានម៉ែត្រគូប។ បើតាមនាយករដ្ឋមន្រ្តីម៉ុងហ្គោលីលោក Oyun-Erdene Luvsannamsrai បានប្រាប់សារព័ត៌មានខាងលើថា ការសាងសង់គួរតែចាប់ផ្តើមនៅឆ្នាំ២០២៤ បើទោះបីជាបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន បានរារាំងផែនការមួយចំនួនសម្រាប់បំពង់បង្ហូរថាមពលស៊ីបេរីទី២ ក៏ដោយ។ បំពង់បង្ហូរឧស្ម័ននេះ នឹងរត់បានចម្ងាយ ២,៦០០ គីឡូម៉ែត្រ ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០៣០។ ជាមួយគ្នានេះដែរ ប្រទេសម៉ុងហ្គោលី ក៏នឹងទទួលបានអត្ថប្រយោជន៍ពីថ្លៃដឹកជញ្ជូន និងពន្ធផងដែរ ដើម្បីជួយសេដ្ឋកិច្ចដែលកំពុងរងគ្រោះធ្ងន់ធ្ងរពីជំងឺរាតត្បាត។ គួរបញ្ជាក់ផងដែរថា ការនាំចេញឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសចិន បាននិងកំពុងកើនឡើងចាប់តាំងពីឆ្នាំ២០១៩។ បច្ចុប្បន្នបំពង់បង្ហូរថាមពលស៊ីបេរីពីមុន ដែលជាប្រភពសំខាន់នៃលំហូរទៅកាន់ទ្វីបអឺរ៉ុប នឹងបញ្ជូនឧស្ម័នផ្ទាល់ទៅកាន់ប្រទេសចិនឡើងវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រសួងការពារជាតិអាមេរិក ឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីផលិតយន្តហោះចម្បាំង F-35 ចំនួន៣៧៥គ្រឿង

Khmerpress July 19, 2022 19/07/2022

(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអាមេរិក និងក្រុមហ៊ុន ឡុកឃីដ ម៉ាទីន (Lockheed Martin) បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីផលិតយន្តហោះចម្បាំងធុន F-35 សរុបប្រហែល៣៧៥គ្រឿង ក្នុងរយៈពេល៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។ លោក វីលៀម ឡាភ្លែន (William LaPlante) ប្រធានផ្នែកទិញសព្វាវុធរបស់មន្ទីរបញ្ចកោណ បាននិយាយថា ក្រសួងការពារជាតិអាមេរិក និងក្រុមហ៊ុន Lockheed Martin បានឈានដល់ «កិច្ចព្រមព្រៀងចាប់ដៃ» សម្រាប់ការទិញយន្តហោះចម្បាំង F-35 ក្រុមបន្ទាប់ទៀត ក្នុងបរិមាណគោល ៣៧៥គ្រឿង។ កិច្ចព្រមព្រៀងខាងលើ មានន័យថាវាស្ថិតក្នុងដំណាក់កាលចាប់ផ្តើម សម្រាប់ការចរចាស្វែងរកតម្លៃចុងក្រោយ ដែលទំនងជានឹងត្រូវ ប្រើពេលរាប់សប្តាហ៍ឬរាប់ខែ ទើបអាចកំណត់បាន។ ប្រការនេះធ្វើឱ្យទំហំទឹកប្រាក់សរុបនៃកិច្ចព្រមព្រៀង ហើយនិងតម្លៃនៃយន្តហោះ ១គ្រឿងៗ ស្ថិតក្នុងភាពស្រពិចស្រពិល។ មន្ទីរបញ្ចកោណ ក៏បានបន្ថែមដែរថា បរិមាណយន្តហោះចុងក្រោយ នៅក្នុងកិច្ចព្រមព្រៀង អាចនឹងផ្លាស់ប្តូរ ដោយអាស្រ័យលើ ការកែសម្រួលណាមួយដោយសភាអាមេរិក […]

លោក ពូទីន៖ លោកខាងលិច មិនអាចធ្វើឱ្យរុស្ស៉ី «ឯកោ» បានឡើយ

Khmerpress July 19, 2022 19/07/2022

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា វាមិនអាចទៅរួចទេ ក្នុងការកាត់ផ្ដាច់រុស្ស៉ីចេញពីពិភពលោក ហើយ ទណ្ឌកម្មដែលដាក់ដោយលោកខាងលិច នឹងមិនអាចទាញការអភិវឌ្ឍន៍របស់រុស្ស៉ីឲ្យដើរថយក្រោយបានឡើយ។ នេះបើយោងតាមការដកស្រង់ផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ជាពេលដែលរុស្ស៉ីលុកលុយចូលអ៊ុយក្រែនមក ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើទីក្រុងមូស្គូ ដើម្បី ផ្តាច់រុស្ស៉ីចេញពីសេដ្ឋកិច្ចពិភពលោក។ យ៉ាងណាក៏ដោយ ថ្លែងទៅកាន់សមាជិករដ្ឋាភិបាលតាមរយៈវីដេអូ លោក ពូទីន បានសង្កត់ធ្ងន់ថា «ទណ្ឌកម្មនេះ មិនមែនគ្រាន់តែជាការរឹតបន្តឹងប៉ុណ្ណោះទេ ប៉ុន្តែវាជាការបិទស្ទើរតែទាំងស្រុងនៃផលិតផលបច្ចេកវិទ្យាខ្ពស់ ដោយចេតនាប្រឆាំងនឹងប្រទេសរបស់យើង។ វាច្បាស់ណាស់ថា នេះជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេសរបស់យើង ប៉ុន្តែ….យើងមិនចុះចាញ់ឡើយ»។ គួរបញ្ជាក់ថា ចំពោះមុខទណ្ឌកម្មរបស់លោកខាងលិច លោក ពូទីន បានប្តេជ្ញាថានឹងបន្តអភិវឌ្ឍន៍ក្រុមហ៊ុនបច្ចេកវិទ្យា និងវិស័យបច្ចេកវិទ្យាក្នុងស្រុក បន្ថែមទៀត ខណៈរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក អាន់តុន ស៉ីលូនូវ (Anton Siluanov) បានលើកឡើងថាការគាំទ្រសម្រាប់វិស័យបច្ចេកវិទ្យារបស់រុស្ស៊ីគឺជា អាទិភាពមួយ៕ ផ្តល់សិទ្ធិដោយ៖ freshnews