ព័ត៌មានអន្តរជាតិ

ម៉ាតដ៏ល្បី 7-Eleven បញ្ឈប់បុគ្គលិកជិត ១ពាន់នាក់ នៅសហរដ្ឋអាមេរិក ខណៈប្រទេសនេះកំពុងរងសម្ពាធអតិផរណាកើនឡើង

Khmerpress July 22, 2022 22/07/2022

អ្នកនាំពាក្យក្រុមហ៊ុនលក់រាយដ៏ល្បីមួយរបស់ជប៉ុន 7-Eleven បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហាងទំនិញ 7-Eleven បានបញ្ឈប់បុគ្គលិកចំនួន ៨៨០នាក់នៅសហរដ្ឋអាមេរិក។ ខ្សែសង្វាក់លក់រាយដែលគ្រប់គ្រងដោយក្រុមហ៊ុនលក់រាយរបស់ជប៉ុន Seven & i Holdings បានកាត់បន្ថយការងារនៅមជ្ឈមណ្ឌលគាំទ្ររបស់ខ្លួន និងប្រតិបត្តិការផ្នែកជំនួយនៅ Irving រដ្ឋ Texas និង Enon រដ្ឋ Ohio។ គួររម្លឹកថា ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Seven & i Holdings បានយល់ព្រមទិញស្ថានីយ៍ប្រេងឥន្ធនៈ Speedway របស់ Marathon Petroleum ក្នុងតម្លៃ ២១ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះបានបង្កើនចំនួនហាង 7-Eleven នៅសហរដ្ឋអាមេរិក និងកាណាដាដល់ប្រហែល ១៤,០០០ ហាង។ ជាមួយគ្នានេះដែរ កាលពីឆ្នាំមុនវិនិយោគិនសកម្មរបស់សហរដ្ឋអាមេរិក ValueAct Capital បានទិញភាគហ៊ុនចំនួន ១.៥៣ ពាន់លានដុល្លារនៅក្នុង Seven & i Holdings ហើយបាននិងកំពុងជំរុញឱ្យក្រុមហ៊ុនធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងលក់ទ្រព្យសម្បត្តិនៅ 7-Eleven […]

ច្បាស់ការ! ជប៉ុនសម្រេចនឹងប្រារព្ធពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋ ជូនចំពោះលោក អាបេ ស៊ីនហ្សូ នៅថ្ងៃទី២៧ ខែកញ្ញា

Khmerpress July 22, 2022 22/07/2022

រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តនៅថ្ងៃសុក្រនេះថា នឹងរៀបចំពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋដែលបានគ្រោងទុក ជូនចំពោះអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ (Shinzo Abe) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះបើតាមមនុស្សម្នាក់ ដែលនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបញ្ជាក់ផែនការនេះ បានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។ លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន និងនៅតែមានឥទ្ធិពល នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចសព្វថ្ងៃ ត្រូវបានបាញ់គេបាញ់សម្លាប់កាលពី ២ សប្តាហ៍មុន នៅឯការប្រមូលផ្តុំយុទ្ធនាការមុនការបោះឆ្នោតមួយ។ ពិធីបុណ្យមរណទុក្ខរបស់លោក អាបេ នឹងធ្វើឡើងនៅកីឡដ្ឋាន Nippon Budokan ដែលត្រូវបានគេងសាងសង់ឡើងដំបូង សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ១៩៦៤ ហើយចាប់តាំងពីពេលនោះមក វាក្លាយជាកន្លែងពេញនិយមសម្រាប់ព្រឹត្តិការណ៍កីឡា និងការប្រគុំតន្ត្រី។ វា​ក៏​ជា​កន្លែង​សម្រាប់​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

WHO នឹងសម្រេចថា គួរឬមិនគួរប្រកាសអាសន្នកម្រិតខ្ពស់បំផុត សម្រាប់ជំងឺអុតស្វា ដែលកំពុងរីករាលដាល

Khmerpress July 22, 2022 22/07/2022

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នឹងកោះប្រជុំគណៈកម្មាធិការទទួលបន្ទុកបញ្ហាជំងឺអុតស្វា (monkeypox) ជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្រេចថាតើការផ្ទុះឡើងនៃជំងឺអុតស្វានាពេលបច្ចុប្បន្ននេះ គួរត្រូវចាត់ទុកជា គ្រោះអាសន្នផ្នែកសុខភាពជាសកល ឬក៏យ៉ាងណា ខណៈវាជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់ WHO។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។ កិច្ចប្រជុំលើកទី២ នៃគណៈកម្មការសង្រ្គោះបន្ទាន់របស់ WHO ស្តីពីមេរោគអុតស្វា នឹងត្រូវធ្វើឡើងដើម្បីពិនិត្យមើលភស្តុតាង ស្តីពីស្ថានការណ៍វិវត្តទៅមុខកាន់តែអាក្រក់នៃជំងឺនេះ ខណៈដែលករណីឆ្លងចំនួន ១៤,០០០ករណី ត្រូវបានរាយការណ៍ពីជាង ៧០ ប្រទេស ហើយទើបតែបានរីករាលដាល ដល់ប្រទេសចំនួន៦បន្ថែមទៀត។ ប្រសិនបើគណៈកម្មាធិការនេះផ្តល់យោបល់ថា ស្ថានភាពបច្ចុប្បន្នបានឈានដល់ កម្រិតប្រកាសអាសន្នសុខភាពជាសកលនោះ គឺគណៈកម្មាធិការនឹងស្នើឡើងនូវអនុសាសន៍បណ្តោះអាសន្ន ស្តីពីវិធានការបង្ការនិងកាត់បន្ថយការរាលដាល ឱ្យប្រសើរជាងមុន ហើយគ្រប់គ្រងការឆ្លើយតបផ្នែកសុខភាពសាធារណៈជាសកល។ ទោះយ៉ាងណា គេនៅមិនដឹងអំពីពេលវេលា នៃការប្រកាសលទ្ធផលជាសាធារណៈ នៅឡើយទេ។ គួរបញ្ជាក់ថា ការកើនឡើងនៃករណីឆ្លងជំងឺអុតស្វា ត្រូវបានរាយការណ៍ ចាប់តាំងពីដើមខែឧសភា មកម្ល៉េះ នៅក្រៅបណ្តាប្រទេសអាហ្វ្រិកខាងលិច និងកណ្តាល ជាកន្លែងដែលជំងឺនេះ ធ្លាប់បានរាលដាលជាយូរមកហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ ប្រកាសរកឃើញករណីដំបូងនៃជម្ងឺ អុតស្វា “Monkeypox” នៅភូកេតលើជនជាតិនីហ្សេរីយ៉ា

Khmerpress July 22, 2022 22/07/2022

លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានបង្ហាញឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃបានរកឃើញករណីដំបូងរបស់ខ្លួននៃជំងឺ អុតស្វា “Monkeypox” នៅភូកេត លើបុរសជនជាតិនីហ្សេរីយ៉ាអាយុ ២៧ឆ្នាំ។ អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្នុងខេត្តភូកេត ដោយកាលពីសប្តាហ៍មុនគាត់មានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ កន្ទួលក្រហម និងខ្ទុះដែលចាប់ផ្តើមមាននៅលើប្រដាប់បន្តពូជ ហើយរាលដាលដល់ផ្ទៃមុខ ដងខ្លួន ហើយនិងដៃ។ លទ្ធផល PCR នៃមន្ទីរពិសោធន៍នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn រកឃើញថា មានមេរោគ មុនពេលត្រូវបានបញ្ជាក់ម្តងទៀតដោយមន្ទីរពិសោធន៍នៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៅថ្ងៃអង្គារ (១៩ កក្កដា)។ លោក Opas មាន​ប្រសាសន៍​ថា បន្ទាប់ពីលទ្ធផលត្រូវបានបញ្ជាក់ ក្រុមស៊ើបអង្កេតត្រួតពិនិត្យជំងឺរួមបញ្ចូលទិន្នន័យស៊ើបអង្កេត រោគសញ្ញាគ្លីនិកទាំងពីរ ទិន្នន័យរោគរាតត្បាត និងទិន្នន័យមន្ទីរពិសោធន៍ ផ្ញើទៅគណៈកម្មការសិក្សាក្រោម​គណៈកម្មាធិការ​ជាតិ​ជំងឺឆ្លង នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍។ យ៉ាង​ណា​ក៏​ដោយ អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺថៃ បានចេញដាស់តឿនប្រជាជនកុំឱ្យភ័យស្លន់ស្លោ ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក មិនបានប្រកាសថា ជំងឺ អុតស្វា “Monkeypox” ជាគ្រាអាសន្នសុខភាពសាធារណៈនោះទេ ដោយសារតែអ្នកជំងឺភាគច្រើនមានរោគសញ្ញាស្រាល ចំណែកឯក្រសួង​សុខាភិបាល​ថៃបាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទប់ទល់​នឹង​ជំងឺ​នេះ៕ ផ្តល់សិទ្ធិដោយ៖ […]

ប្រធានាធិបតីអាមេរិក Joe Biden តេស្តវិជ្ជមានកូវីដ១៩

Khmerpress July 22, 2022 22/07/2022

(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងនៅមុននេះបន្តិចថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានតេស្តវិជ្ជមានកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។ លេខាធិការសារព័ត៌មានសេតវិមាន លោក Karine Jean-Pierre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន ដែលបានធ្វើតេស្តវិជ្ជមានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ គឺមានរោគសញ្ញាស្រាលណាស់ ហើយបានចាប់ផ្តើមប្រើថ្នាំ Paxlovid។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដេិន បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំនួនពីរលើក ដោយលើកដំបូងក្នុងខែធ្នូ ឆ្នាំ២០២០ និងលើកទីពីរនៅខែមករា ឆ្នាំ២០២១ ហើយបានទទួលការចាក់ដូសជំរុញថ្នាំ Pfizer ចំនួន ២ដងផងដែរ គឺនៅក្នុងខែកញ្ញា ឆ្នាំ២០២១ និងខែមីនា ឆ្នាំ២០២២។ កាលពីថ្ងៃទី ២៦ខែមេសាកន្លងទៅ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានប្រកាសថា លោកស្រីបានធ្វើតេស្តវិជ្ជមានកូវីដ១៩ផងដែរ ខណៈសមាជិកសភារាប់សិបនាក់ក៏បានបានរាយការណ៍ថា […]

Ford គ្រោងបញ្ឈប់បុគ្គលិកចំនួន ៨ពាន់នាក់នៅអាមេរិក ដើម្បីត្រៀមលុយទុកផលិតរថយន្តអគ្គិសនី

Khmerpress July 21, 2022 21/07/2022

ក្រុមហ៊ុន Ford Motor គ្រោងនឹងបញ្ឈប់បុគ្គលិកចំនួន ៨ពាន់នាក់ក្នុងសប្ដាហ៍ខាងមុខនេះ ដើម្បីទុកធនធានដល់ការផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ បើតាមប្រភពច្បាស់ការដែលបានប្រាប់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការកាត់បន្ថយនេះនឹងប៉ះពាល់ដល់អង្គភាព Ford Blue ដែលទើបបង្កើតថ្មី ដើម្បីផលិតម៉ាស៊ីនសម្រាប់រថយន្តដែលប្រើហ្គាស ក៏ដូចជាមុខតំណែងប្រតិបត្តិការផ្សេងទៀតនៅទូទាំងក្រុមហ៊ុននេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា បុគ្គលិកមួយចំនួននឹងត្រូវបណ្ដេញចេញនៅរដូវក្ដៅខាងមុខនេះ ហើយការបញ្ឈប់ការងារនេះទៀតសោត អាចនឹងកើតឡើងជាដំណាក់កាលបន្តទៀត។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានកត់សម្គាល់ថា ការបញ្ឈប់នេះនឹងធ្វើឡើងផ្ដោតលើក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិក ដែលមានបុគ្គលិកចំនួន ៣១,០០០នាក់។ ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុន Ford បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​កាត់​បន្ថយ​ការងារ​ដ៏​ច្រើននេះឡើយ តែក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ខ្លួន​ប្តេជ្ញា​ធ្វើ​បដិវត្តន៍​រថយន្តអគ្គិសនី ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​ ជឿ​ជាក់​ថា​អនាគត​នៃ​ទីផ្សារ​រថយន្ត​កំពុង​ឈាន​ទៅ​មុខ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីថ្មីស្រីលង្កា ស្បថចូលកាន់តំណែង ចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់

Khmerpress July 21, 2022 21/07/2022

(កូឡុំបូ)៖ លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្រីលង្កា នៅថ្ងៃព្រហស្បតិ៍នេះ គឺមួយថ្ងៃបន្ទាប់ពីលោកទទួលបានជោគជ័យក្នុងការបោះឆ្នោតសភា ហើយលោកបានជំរុញឱ្យ ប្រទេសដីកោះនេះរួបរួមគ្នា ដើម្បីស្វែងរកផ្លូវចេញពី វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។ ពិធីស្បថចូលកាន់តំណែងនេះត្រូវបានធ្វើឡើងនៅក្នុងសភា ដោយមានវត្តមានចូលរួមពីប្រធានតុលាការកំពូលរបស់ប្រទេស។ ដោយឡែក ចលនានៃការតវ៉ាដែលបានរុញច្រានឲ្យ លោក ហ្គូតាបាយ៉ា រ៉ាចាបាកសា (Gotabaya Rajapaksa) អតីតប្រធានាធិបតីស្រីលង្កាដែលបានលាលែងពីតំណែងនោះ ហាក់មានសភាពស្ងប់ស្ងាត់ ទោះបីជាលោក វីគ្រីមេស៉ីងហ្កេ មិនមានប្រជាប្រិយភាព ក្នុងចំណោមផ្នែកខ្លះនៃប្រជាជនក៏ដោយ។ គួរបញ្ជាក់ថា លោក វីគ្រីមេស៉ីងហ្កេ ដែលពីមុនធ្លាប់ធ្វើជានាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុក្រោមអាណត្តិរបស់លោក រ៉ាចាប៉ាកសា ធ្លាប់បានចូលរួមក្នុងការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់កញ្ចប់ថវិកាសង្រ្គោះ ចំនួន ៣ពាន់លានដុល្លារ។ ស្រីលង្កាដែលប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនោះ កំពុងស្វែងរកជំនួយពីប្រទេសជិតខាងដូចជា ឥណ្ឌា, ចិន និងដៃគូរអន្តរជាតិផ្សេងទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

ខ្លាឃ្មុំឈ្មោលអាយុវែងបំផុតនៅលើពិភពលោកឈ្មោះ An An បានបាត់បង់ជីវិតហើយក្នុងអាយុ ៣៥ឆ្នាំ

Khmerpress July 21, 2022 21/07/2022

ហុងកុង៖ បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដានេះបានរាយការណ៍ថា សត្វខ្លាឃ្មុំមួយក្បាលដែលត្រូវបានគេចាត់ទុកថាជាសត្វខ្លាឃ្មុំដែលមានអាយុវែងជាងគេបំផុតនៅលើពិភពលោកនោះបានស្លាប់បាត់បង់ជីវិតហើយ។ សត្វខ្លាឃ្មុំមួយក្បាលនេះមានឈ្មោះថា An An ជាសត្វខ្លាឃ្មុំឈ្មោល ត្រូវបានគេចិញ្ចឹមនិងថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុតនៅឯឧទ្យាន Ocean Park ក្នុងទីក្រុងហុងកុង។ ប្រភពខាងលើបានបន្តថា An An បានស្លាប់នៅក្នុងអាយុ ៣៥ឆ្នាំ ហើយបើគេធ្វើការប្រៀបធៀបអាយុស្លាប់សម្រាប់សត្វប្រភេទនេះជាមួយនិងអាយុស្លាប់របស់មនុស្សគឺវាស្មើនឹងការស្លាប់របស់មនុស្សនៅអាយុ ១០៥ឆ្នាំឯណោះ។ គួរបញ្ជាក់ជូនថា An An គឺសត្វខ្លាឃ្មុំឈ្មោលដែលជាដៃគូជាមួយនឹងសត្វខ្លាឃ្មុំញីមួយក្បាលទៀតឈ្មោះ Jia Jia ដែលបានស្លាប់កាលពីឆ្នាំ ២០១៦ កន្លងទៅនៅអាយុ ៣៨ឆ្នាំ។ សត្វខ្លាឃ្មុំមួយគូនេះគឺជាអំណោយរបស់រដ្ឋាភិបាលចិនចំពោះទីក្រុងហុង ហើយពួកវាក៏ត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វខ្លាឃ្មុំកម្របំផុតនៅលើពិភពលោកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក ប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿងបន្ថែម ឱ្យអ៊ុយក្រែន

Khmerpress July 21, 2022 21/07/2022

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ចំនួន៤គ្រឿងបន្ថែមទៅឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយយោធាចុងក្រោយបំផុតមួយដើម្បីជួយទីក្រុងកៀវ ការពារខ្លួនឯងប្រឆាំងនឹងកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។ ការប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ថែមឱ្យអ៊ុយក្រែនរបស់លោក អូស្ទីន ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) កាលពីដើមសប្ដាហ៍កន្លងទៅនេះបានបញ្ជាឱ្យឧត្ដមសេនីយ៍រុស្ស៉ីទាំងអស់ ផ្តោតជាអាទិភាពលើការកម្ទេចប្រព័ន្ធមីស៊ីលបាញ់ចម្ងាយឆ្ងាយ និងប្រព័ន្ធ កាំភ្លើងធំ ដែលអ៊ុយក្រែនទទួលបានពីលោកខាងលិច និងកំពុងប្រើវាយប្រហារលើកងទ័ពរុស្ស៉ី ក្នុងទឹកដីអ៊ុយក្រែន។ ថ្លែងនៅឯកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយសម្ព័ន្ធមិត្ត ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន លោក អូស្ទីន បានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងនឹងបន្តស្វែងរក មធ្យោបាយក្នុងការរក្សាការគាំទ្ររយៈពេលវែង សម្រាប់កងកម្លាំងទាំងប្រុស ទាំងស្រីដ៏ក្លាហានរបស់អ៊ុយក្រែន ហើយយើងក៏នឹងសម្រួលដល់ការផ្ដល់ជំនួយដើម្បី ធានាឱ្យបានថាអ៊ុយក្រែនមានបច្ចេកវិទ្យា គ្រាប់រំសេវ និងមានសមត្ថភាពយោធាការពារខ្លួនឯងផងដែរ»។ គួរបញ្ជាក់ថា តាមរយៈប្រព័ន្ធអាវុធលោកខាងលិច អ៊ុយក្រែនបានអះអាងថាខ្លួនបានដឹកនាំការវាយប្រហារដោយជោគជ័យលើទីតាំង និងមូលដ្ឋានកងទ័ពរុស្ស៉ី ច្រើនជាង៣០កន្លែង នៅលើទឹកដីអ៊ុយក្រែន។ […]

អ្នកជំនាញម្នាក់អះអាងថា អ្នកឆ្លងកូវីដ-១៩ជាក់ស្តែងនៅថៃកាលពីម្សិលមិញនេះអាចមានចំនួនជិតដល់ ១សែននាក់ ខណៈតួលេខផ្លូវការមានត្រឹមជាង ២ពាន់ប៉ុណ្ណោះ

Khmerpress July 21, 2022 21/07/2022

ថៃ៖ អ្នកជំនាញថៃម្នាក់បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីការរាតត្បាតខ្លាំងឡើងវិញនៃជំងឺកូវីដ-១៩ ហើយរូបលោកថែមទាំងបានអះអាងទៀតថា អ្នកឆ្លងជំងឺកូវីដ-១៩ជាក់ស្តែងនៅក្នុងប្រទេសថៃគឺមានចំនួនខ្ពស់ជាងតួលេខផ្លូវការរបស់អាជ្ញាធរឆ្ងាយខ្លាំងណាស់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា អ្នកជំនាញថៃរូបនេះគឺលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Thira Woratanarat មកពីសាកលវិទ្យាល័យជូឡាឡុងកន ជាអ្នកជំនាញផ្នែកជំងឺឆ្លង និងជាអ្នកដែលបានតាមដានស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសយ៉ាងល្អិតល្អន់មួយរូបផងដែរ។ តាមរយៈសារនៅលើគណនីបណ្តាញសង្គម Facebook ដែលបានបង្ហោះកាលពីថ្ងៃពុធ ទី ២០ ខែកក្កដានេះ លោកសាស្ត្រាចារ្យ Thira Woratanarat បានអះអាងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃអាចមានរហូតដល់ខ្ទង់ ៩៦,២០០នាក់ ខណៈរបាយការណ៍ផ្លូវការរបស់អាជ្ញាធរសម្រាប់ថ្ងៃទី ២០នោះបានបង្ហាញថា មានអ្នកជំងឺកូវីដ-១៩ត្រឹម ២,៨៨៦នាក់ប៉ុណ្ណោះ។ លោកសាស្ត្រាចារ្យរូបនេះបានបន្ថែមទៀតថា មេរោគដែលកំពុងបង្កការរាតត្បាតខ្លាំងនៅក្នុងប្រទេសថៃនៅពេលនេះគឺជាមេរោគបំប្លែងខ្លួនអូមីក្រុង BA.4 និង BA.5 ដែលជាប្រភេទមេរោគបង្កការចម្លងបានលឿន និងបង្កគ្រោះថ្នាក់ខ្ពស់ជាងមេរោគបំប្លែងខ្លួនផ្សេងទៀតផងដែរ។ សូមរម្លឹកជូនថា នាពេលកន្លងមកមានជំនាញថៃជាច្រើនសុទ្ធតែបានអះអាងថា កូវីដ-១៩នៅក្នុងប្រទេសថៃនឹងផ្ទុះខ្លាំងឡើងវិញនៅក្នុងអំឡុងខែសីហា​នេះ ខណៈថៃក៏ទើបរកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទទៀតផងដែរ គឺវ៉ារ្យ៉ង់ BA.2.75៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត