ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Swire ប្រកាសទិញក្រុមហ៊ុន Coca-Cola ក្នុងប្រទេសកម្ពុជា និងវៀតណាម ក្នុងតម្លៃជាង ១ពាន់លានដុល្លារ

Khmerpress July 19, 2022 19/07/2022

(ហុងកុង)៖ ក្រុមហ៊ុនសម្ព័ន្ធ Swire កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានប្រកាសថាខ្លួននឹងចំណាយប្រាក់ ១.០១ពាន់លានដុល្លារ ដើម្បីទិញ យកក្រុមហ៊ុនភេសជ្ជៈ Coca-Cola ក្នុងប្រទេសវៀតណាម និងកម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Coca-Cola ជប៉ុនដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Coca-Cola អាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីប្រកាសមួយ លោក Patrick Healy ជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Swire បានគូសបញ្ជាក់ដូច្នេះថា «ការទិញភាគហ៊ុននេះ គឺជាព្រឹត្តិការណ៍សំខាន់ដ៏ធំមួយសម្រាប់ក្រុមហ៊ុន Swire Coca-Cola ក្នុងការពង្រីកប្រតិបត្តិការ និងបម្រើសេវាដល់ប្រជាជនក្នុងតំបន់ថ្មី មួយ។ លោកបន្ថែមថាការពង្រីកវិសាលភាពជំនួញនេះដែរ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយ ដើម្បីពង្រីកការផលិតជាសកល និងបង្កើនប្រាក់ចំណូលនៃមុខជំនួញខាងភេសជ្ជៈរបស់ក្រុមហ៊ុន»។ គួរបញ្ជាក់ថា Swire គឺជាក្រុមហ៊ុនដែលទទួលបានសិទ្ធិផលិត និងលក់ភេសជ្ជៈ Coca-Cola ធំលំដាប់ថ្នាក់ទី៥ នៅលើពិភពលោក និងជាក្រុមហ៊ុនសម្ព័ន្ធអង់គ្លេសដ៏ធំមួយចុះបញ្ជីក្នុងទីក្រុងហុងកុង។ ក្រុមហ៊ុននេះទទួលបានសិទ្ធិប្រើយីហោ Coca-Cola អាមេរិកចាប់តាំងពីឆ្នាំ១៩៦៥មក៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងជើងអះអាងថាប្រទេសខ្លួនជិតបានយកឈ្នះលើកូវីដ-១៩ទាំងស្រុងហើយ ខណៈតួលេខអ្នកឆ្លងនៅក្នុងប្រទេសក្បែរខាងកំពុងហក់ខ្ពស់ឡើងវិញ

Khmerpress July 19, 2022 19/07/2022

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានចេញមកអះអាងនៅថ្ងៃចន្ទ ទី១៨ ខែកក្កដានេះថា ប្រទេសខ្លួនជិតបានយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលរលកទី១ ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋកូរ៉េខាងជើងរហូតដល់ ៩៩,៩៨%នៅក្នុងចំណោមពលរដ្ឋដែលមានរោគសញ្ញាក្តៅខ្លួនទាំងបានជាសះស្បើយជាធម្មតាវិញអស់ហើយ​ ខណៈអាជ្ញាធរក៏អាចគ្រប់គ្រងចំពោះការរាតត្បាតបន្ថែមទៀតបានផងដែរ។ គួររម្លឹកជូនថា គិតចាប់តាំងពីខែមេសាមកប្រទេសកូរ៉េខាងជើងបានរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនសរុបជាង ៤,៧៧លាននាក់ ខណៈដែលប្រទេសមួយនេះមិនបានធ្វើតេស្តរកជំងឺកូវីដ-១៩ និងមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពលរដ្ឋខ្លួនទាល់តែសោះ។ សូមបញ្ជាក់ថា ពាក្យ “រោគសញ្ញាក្តៅខ្លួន” ដែលអាជ្ញាធរកូរ៉េខាងជើងបានប្រើប្រាស់ចំពោះពលរដ្ឋខ្លួននោះត្រូវបានគេមើលឃើញថា ការពិតជារោគសញ្ញានៃការកើតមានជំងឺកូវីដ-១៩ គ្រាន់តែកូរ៉េខាងជើងមិនប្រើឈ្មោះជំងឺមួយនេះឲ្យចំតែម្តងនោះទេ។ គួរបញ្ជាក់ជូនផងដែរថា ការប្រកាសយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩របស់អាជ្ញាធរកូរ៉េខាងជើងនៅពេលនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលតួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសជិតខាងដូចជា កូរ៉េខាងត្បូងនិងជប៉ុនបានហក់ខ្ពស់ឡើងវិញគួរកត់សម្គាល់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Lisa បង្ហាញនំថៃលើ Instagram វិញម្ដង ក្រោយពីមុនធ្លាប់បង្ហាញពីប្រហិត និងម្កុដ ធ្វើឱ្យអ្នកលក់នៅថៃ លក់ដាច់រើដៃមិនរួច

Khmerpress July 18, 2022 18/07/2022

កាលពីពេលកន្លងទៅនេះ “Lisa” ដែលជាតារាចម្រៀង k-pop ដ៏ល្បីមួយរូបនៅក្នុងក្រុម Blackpink បានសាងភាពភ្ញាក់ផ្អើល និងជួយដល់អាជីវកម្មរបស់ប្រជាជនថៃចំនួន ២ ទី១ គឺអាជីវកម្មលក់ប្រហិតនៅតាមដងផ្លូវនៅក្នុងខេត្តបូរីរ៉ាំ និងមួយទៀតគឺ ក្រុមហ៊ុនច្នៃម៉ូតរបស់ប្រទេសថៃ ដែលលក់ម្កុដដាច់គ្មានសល់ ក្រោយពីតារាស្រីវ័យក្មេងរូបនេះបានចេញបទចម្រៀង “LALISA” ដោយការតុបតែងខ្លួនមានពាក់ម្កុដដ៏ស្រស់ស្អាត។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រថ្មីៗនេះ តារាស្រីជនជាតិថៃរូបនេះ កំពុងបង្កើតភាពទាក់ទាញថ្មីមួយទៀត ដោយរូបនាងបានបង្ហោះវិដេអូខ្លីៗ “stories” បង្ហាញពីនំថៃ នៅលើគណនី Instagram របស់ខ្លួនដែលមានអ្នកតាមដានចំនួន ៨០លាន។ នៅក្នុង “stories” Lisa បានបង្ហាញនូវនំប្រពៃណីរបស់ថៃចំនួន ៣ មុខគឺ នំណ្ដែកសូនជារូបរាងផ្លែឈើ “luk chup” ,នំចេកចំហុយ និងនំមួយទៀត គឺមានឈ្មោះថា “sai mai (cotton candy)” ជា​អាហារ​ឆ្ងាញ់​ពិសេស​ប្រចាំ​ខេត្ត​អយុធ្យា ដោយអាជីវករជាច្រើនបាននាំគ្នាលក់នៅជិតមន្ទីពេទ្យ Phra Nakhon Si Ayutthaya។ យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនឆ្ងល់ថា តើការបង្ហាញ “stories” របស់ […]

ប្រទេសហ្គាណា បានបញ្ជាក់ពីករណីដំបូងនៃវីរុស Marburg ដែលជាវីរុសបងប្អូនតែមួយ ជាមួយនឹងវីរុសដែលបង្កជំងឺអេបូឡា

Khmerpress July 18, 2022 18/07/2022

ប្រទេសហ្គាណាបានបញ្ជាក់ពីករណីដំបូងនៃវីរុស Marburg ដែលជាជំងឺដ៏សាហាវ និងឆ្លងខ្លាំងបំផុត នៅក្នុងគ្រួសារតែមួយជាមួយនឹងវីរុស ដែលបង្កឱ្យកើតជំងឺអេបូឡា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ករណីចំនួន ២ ត្រូវបានគេបញ្ជាក់ថាវិជ្ជមានកាលពីដើមខែនេះ និងត្រូវបានផ្ទៀងផ្ទាល់បន្ដនៅមន្ទីរពិសោធន៍នៃ​ប្រទេស​សេណេហ្គាល់ ខណៈអ្នកជំងឺបានស្លាប់កាលពីពេលថ្មីៗនេះ នៅក្នុងមន្ទីរពេទ្យក្នុងតំបន់ Ashanti ភាគខាងត្បូង។ មន្ត្រីសុខាភិបាលប្រទេសនេះបាននិយាយថា អ្នកសង្ស័យថាបានប៉ះពាល់នឹងអ្នកជំងឺចំនួន ៩៨ នាក់ កំពុងស្ថិតក្រោមការដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ ជម្រាបផងដែរថា មិន​ទាន់​មាន​ការ​ព្យាបាល​សម្រាប់ការឆ្លងវីរុស Marburg នៅឡើយ​ទេ ប៉ុន្តែ​វេជ្ជបណ្ឌិត​និយាយ​ថា ការ​ផឹក​ទឹក​ឱ្យបានច្រើន និង​ការ​ព្យាបាល​តាមរោគ​សញ្ញា​ ​ជួយ​បង្កើន​ឱកាស​រស់រាន​មានជីវិត​របស់​អ្នកជំងឺ។ វីរុសនេះ​ឆ្លង​មក​មនុស្ស​ពី​សត្វប្រចៀវ​ (Megabats) ហើយ​ឆ្លង​រវាង​មនុស្ស​តាម​រយៈ​ការ​ចម្លង​សារធាតុ​រាវ​។ វា​ជា​ជំងឺ​ដ៏ធ្ងន់ធ្ងរមួយអាចបណ្ដាលឱ្យស្លាប់ ដោយមានរោគសញ្ញារួមមាន៖ ឈឺក្បាល ក្តៅខ្លួន ឈឺ​សាច់ដុំ ក្អួត​ឈាម និង​ហូរឈាម។ មន្ត្រីកំពុងព្រមានប្រជាជនឱ្យនៅឆ្ងាយពីរូងភ្នំ និងត្រូវចំអិនសាច់សត្វទាំងអស់ឱ្យបានឆ្អិន មុននឹងទទួលទានវា។ អង្គការសុខភាពពិភពលោកធ្លាប់បាននិយាយថា នៅទ្វីបអាហ្រ្វិក ការផ្ទុះឡើងមុនៗ និងករណីជាបន្ដបន្ទាប់ៗ ត្រូវបានគេរាយការណ៍ថា មាននៅក្នុងប្រទេសអង់ហ្គោឡា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កេនយ៉ា អាហ្វ្រិកខាងត្បូង និងអ៊ូហ្គង់ដា។ ការផ្ទុះវីរុស Marburg […]

លោក ហ្សេលេនស្គី៖ «អ៊ុយក្រែនមិនទទួលយក ការសម្រេចចិត្តរបស់កាណាដា ជុំវិញបញ្ហាម៉ាស៉ីនទួប៊ីននៃបំពង់ឧស្ម័នរុស្ស៉ី»

Khmerpress July 18, 2022 18/07/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា លោកបានប្រាប់ទៅកាន់នាយករដ្ឋមន្រ្តីកាណាដា លោក ចាស់ស្ទីន ទ្រូដូ (Justin Trudeau) កាលពីថ្ងៃអាទិត្យទៅនេះថា អ៊ុយក្រែននឹងមិនទទួលយកដាច់ខាត ការសម្រេចចិត្តរបស់កាណាដា ក្នុងការប្រគល់ម៉ាស៉ីនទួប៊ីន សម្រាប់បំពង់ឧស្ម័នរុស្ស៉ី ត្រឡប់មកវិញនោះទេ ព្រោះវានឹងលើកទឹកចិត្តឲ្យមានការរំលោភបំពានទណ្ឌកម្មបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។ ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានឲ្យដឹងថា លោកបាននិយាយជាមួយ លោក ទ្រូដូ និងបានអរគុណចំពោះកាណាដា សម្រាប់ការគំាទ្រអ៊ុយក្រែន។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ទោះយ៉ាងណាខ្ញុំបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនទទួលយក ការសម្រេចចិត្តរបស់កាណាដា ទាក់ទងនឹងការប្រគល់មកវិញនូវម៉ាស៉ីនទួប៊ីន នៃបំពង់ឧស្ម័ន ណ័រ ស្ទ្រីម (Nord Stream) របស់រុស្ស៉ី នោះទេ ខណៈដែលការប្រគល់ទៅឲ្យអាល្លឺម៉ង់ គឺជាការរំលោភទណ្ឌកម្ម»។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីកាណាដា […]

ប្រធានាធិបតីស្តីទីរបស់ស្រីលង្កាលោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន

Khmerpress July 18, 2022 18/07/2022

ប្រធានាធិបតីស្តីទីរបស់ស្រីលង្កាគឺលោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ ខណៈដែលរដ្ឋបាលរបស់លោក ព្យាយាមលុបបំបាត់ភាពចលាចលក្នុងសង្គម និងដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលកំពុងញាំញីដែនដីកោះមួយនេះ។ សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា​៖«​វា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ ដើម្បី​ផលប្រយោជន៍​សន្តិសុខ​សាធារណៈ ការការពារ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការថែរក្សា​ការផ្គត់ផ្គង់ និង​សេវាកម្ម​ចាំបាច់​សម្រាប់​ជីវិត​សហគមន៍​»​។ អតីតប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa ដែលបានភៀសខ្លួនទៅក្រៅប្រទេសក្នុងសប្តាហ៍មុន ដើម្បីគេចពីការបះបោរប្រឆាំងនឹងរដ្ឋាភិបាលរបស់គាត់ បាននិយាយថា លោកបានចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច ដែលបានលេបត្របាក់ប្រទេសកោះមួយនេះ ប៉ុន្តែជាក់ស្ដែងគឺមិនដូចដែលគាត់បាននិយាយនោះទេ។ ជម្រាបផងដែរថា ពាក្យលាលែងពីតំណែងរបស់លោក Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភា កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោក Rajapaksa ក៏បានជិះយន្តហោះទៅម៉ាល់ឌីវ និងបន្ទាប់មកសិង្ហបុរី បន្ទាប់ពីបាតុករប្រឆាំងរដ្ឋាភិបាលរាប់សែននាក់ បានចេញមកតាមដងផ្លូវនៃទីក្រុងកូឡុំបូកាលពីមួយសប្តាហ៍មុន ហើយបានកាន់កាប់លំនៅដ្ឋាន និងការិយាល័យផ្លូវការរបស់គាត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីអ៊ុយក្រែន បណ្តេញប្រធានទីភ្នាក់ងារសន្តិសុខ និងអគ្គរដ្ឋអាជ្ញា ចេញពីតំណែង

Khmerpress July 18, 2022 18/07/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះបានបណ្តេញប្រធានទីភ្នាក់ងារសន្តិសុខ នៅក្នុងស្រុកដ៏មានឥទ្ធិពលម្នាក់របស់អ៊ុយក្រែន (SBU) ព្រមទាំងអគ្គរដ្ឋអាជ្ញាម្នាក់ចេញពីតំណែង ដោយសារតែក្រុមមន្ត្រីនៅក្នុងការិយាល័យរបស់ អ្នកទាំង២ បានគប់គិតជាមួយរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។ ការប្រកាសបណ្ដេញប្រធាន SBU គឺលោក អ៉ីវ៉ាន បាកានូវ (Ivan Bakanov) ជាមិត្តភក្តិតាំងពីកុមារភាពម្នាក់របស់លោក ហ្សេលេនស្គី និងអគ្គរដ្ឋអាជ្ញា លោកស្រី អ៉ីរីណា វេនេឌីកតូវ៉ា (Iryna Venediktova) ដែលជាអ្នកដឹកនាំការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ចេញពីតំណែង ធ្វើឡើងនៅក្នុងបទបញ្ជាប្រតិបត្តិមួយចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែន។ បើតាមលោក ហ្សេលេនស្គី ករណីសង្ស័យពាក់ព័ន្ធនឹងបទក្បត់ជាតិចំនួន ៦៥១ ហើយក្នុងនោះមានមន្ត្រីជាង៦០នាក់ មកពីការិយាល័យរបស់លោក បាកានូវ និងលោកស្រី Venediktova បានលួចគប់គិតធ្វើការជាមួយមូស្គូ ក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី។ គួរបញ្ជាក់ថា ក្រោមការសង្ស័យពីបទក្បត់ជាតិ អតីតប្រធាន SBU ដែលគ្រប់គ្រងតំបន់គ្រីមៀ (Crimea) ជាទីដែលរុស្ស៊ីបានបញ្ចូលជាឧបសម្ព័ន្ធរបស់ ខ្លួនក្នុងឆ្នាំ២០១៤ […]

ឥណ្ឌាសម្រេចផែនការចាក់វ៉ាក់សាំងកូវីដ-១៩បានចំនួន ២ពាន់លានដូស ខណៈតួលេខអ្នកឆ្លងប្រចាំថ្ងៃហក់ឡើងដល់ខ្ទង់ជាងកន្លះលាននាក់

Khmerpress July 18, 2022 18/07/2022

ឥណ្ឌា៖ គិតត្រឹមថ្ងៃអាទិត្យ ទី១៧​ ខែកក្កដានេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋខ្លួនបានចំនួន ២ពាន់លានដូសហើយ ដោយនៅក្នុងនោះក៏មានរួមបញ្ចូលទាំងដូសជម្រុញសម្រាប់ក្រុមមនុស្សពេញវ័យមួយចំនួនផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌានឹងក្លាយជាយុទ្ធនាការធំនិងវែងបំផុតនៅលើពិភពលោក ដ្បិតឥណ្ឌាជាប្រទេសដែលមានចំនួនប្រជាពលរដ្ឋច្រើនជាងគេផងដែរ។ គួរបញ្ជាក់ជូនថា ការសម្រចបាននូវផែនការវ៉ាក់សាំងបានរហូតដល់ ២ពាន់លានដូសរបស់រដ្ឋាភិបាលឥណ្ឌាខាងលើនេះគឺបានកើតឡើងស្របពេលដែលអាជ្ញាធរសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់បានមានផងដែរ បើគិតក្នុងរយៈពេល ៤ខែចុងក្រោយនេះ។ ក្នុងរបាយការណ៍របស់អាជ្ញាធរសុខាភិបាលឥណ្ឌាបានបង្ហាញថាគឺនៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដានេះ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីមានចំនួន ៥២៥,៧០៩ នាក់​ និងមានអ្នកស្លាប់ចំនួន ៤៩នាក់ផងដែរ។ គិតត្រឹមពេលនេះឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៤៣លាននាក់ និងស្លាប់សរុបជាងកន្លះលាននាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អតីតប្រធានាធិបតីរុស្ស៉ី៖ ការវាយប្រហារលើតំបន់គ្រីមៀ នឹងក្លាយជា «ថ្ងៃអវសាននៃពិភពលោក»

Khmerpress July 18, 2022 18/07/2022

(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បាននិយាយថាការបដិសេធរបស់អ៊ុយក្រែន និងលោកខាងលិច ក្នុងការទទួលការគ្រប់គ្រងរបស់ទីក្រុងមូស្គូ លើតំបន់គ្រីមៀ គឺជាការគំរាមកំហែងជាលក្ខណៈប្រព័ន្ធចំពោះរុស្ស៉ី ហើយរាល់ការវាយប្រហារ ពីខាងក្រៅណាមួយលើតំបន់មួយនេះ នោះវាមានន័យថា «ថ្ងៃអវសាននៃពិភពលោក»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។ ការគំរាមខាងលើរបស់លោក ម៉េដវេដេវ ត្រូវបានដកស្រង់សម្ដីចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នេះ នាឱកាសថ្លែងសុន្ទរកថាទៅកាន់អតីតយុទ្ធជនរុស្ស៉ីសម័យសង្រ្គាមលោកលោកទី២។ លោក ម៉េដវេដេវ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើ រដ្ឋដទៃ អាចជាអ៊ុយក្រែន ឬប្រទេសជាសមាជិក NATO ណាមួយ ជឿថាគ្រីមៀមិនមែនជាទឹកដីរុស្ស៉ី នោះវាគឺជាការគំរាមកំហែងជាលក្ខណៈប្រព័ន្ធ សម្រាប់ពួកយើង ហើយការវាយប្រហារណាមួយលើតំបន់នេះនឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបដែលជាថ្ងៃអវសាននៃពិភពលោក»។ នេះមិនមែនជាលើកទីមួយទេ ដែលអតីតប្រធានាធិបតីរុស្ស៉ីរូបនេះធ្វើការគំរាមបែបនេះ ចាប់តាំងពីនៅសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក។ លោក ម៉េដវេដេវ មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ប៉ុន្តែកន្លងមកការគំរាមរបស់លោក គឺចង់សំដៅទៅលើប្រើប្រាស់អាវុធនុយក្លេអ៊ែរឆ្លើយតបទៅ នឹងជនទី៣ទាំងឡាយណាដែលហ៊ានធ្វើអន្តរាគមន៍យោធាជួយអ៊ុយក្រែន។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មន្ត្រីអ៊ុយក្រែនម្នាក់បានលើកឡើងថា តំបន់គ្រីមៀត្រូវបានបណ្ដាប្រទេសនៅលើពិភពលោកស្ទើរតែទាំងអស់ […]

សាំងឡើងថ្លៃពេក! សិស្សសាលាថៃម្នាក់ ប្តូរមកជិះដំរីទៅរៀនជំនួសវិញ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញសាលារៀន

Khmerpress July 17, 2022 17/07/2022

តាមរយៈអ្នកលេង TikTok ដែលមានឈ្មោះថា @Ole FcThailand បានបង្ហោះវីដេអូឃ្លីបមួយបង្ហាញពី ក្មេងស្រីម្នាក់ជិះលើខ្នងដំរី ហាក់បីដូចជាស្គាល់គ្នា និងស្និទស្នាលគ្នាច្បាស់ណាស់អញ្ចឹង ធ្វើ​ឱ្យ​អ្នកនិយម​លេង​អ៉ីនធឺណិត​ដែលបានមើល​ឃ្លីបហើយ ពួក​គេ​ដូចជា​អារម្មណ៍​សប្បាយ​រីក​រាយ​រួម​ជា​មួយ​នឹង​ក្មេងស្រីម្នាក់នេះដែរ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ដំរីនេះមានឈ្មោះ អូឡេ ជាដំរីភេទឈ្មោល អាយុ២៥ឆ្នាំ។ ចំណែកម្ចាស់ដំរីខាងលើមានឈ្មោះថា Wisanchon Yongram អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុក Satueuk ខេត្ត Buriram ដោយម្ចាស់ដំរីរូបនេះបានរៀបរាប់ថា ខ្លួនជាម្ចាស់ដំរីដល់ទៅ ៤ក្បាល ដែលមានឈ្មោះដូចជា ដំរីទី១ឈ្មោះ Veasna ភេទញី អាយុ២២ឆ្នាំ ដំរីទី២ មានឈ្មោះថា ង៉ាមឆូក ភេទឈ្មោល អាយុ ៤ឆ្នាំ (កូនរបស់ Veasna) ដំរីទី៣ឈ្មោះ ង៉ាម តា ភេទញី អាយុ២ខែ (កូនរបស់Veasna) និងដំរីទី៤ ឈ្មោះ អូឡេ (Ole) មានភ្លុក អាយុ២៥ឆ្នាំ។ កាលពីមុននោះ ដំរី​នេះត្រូវ​បាន​គេ​នាំ​ទៅ​តាំង​ពិព័រណ៍​ទេសចរណ៍​នៅ​ជំរុំដំរី​ខេត្ត​អយុធ្យា […]