ព័ត៌មានអន្តរជាតិ

អង់គ្លេសថា រុស្ស៉ីបាត់បង់កូនទាហានដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងសង្រ្គាមអ៊ុយក្រែន

Khmerpress May 31, 2022 31/05/2022

(ឡុងដ៍)៖ ក្រសួងការពារជាតិអង់គ្លេស កាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បាននិយាយថារុស្ស៉ីបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ក្នុងការបាត់បង់កូនទាហានដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន ដែលនេះអាចនឹងធ្វើឱ្យយោធារុស្ស៉ីចុះខ្សោយនៅពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។ ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយនៅលើគណនីបណ្ដាញសង្គម Twitter ថា «ការបាត់បង់កូនទាហានជា នឹងធ្វើឱ្យបញ្ហារបស់រុស្ស៉ីកាន់តែ ធ្ងន់ធ្ងរនៅក្នុងការធ្វើទំនើបកម្មការគ្រប់គ្រងយោធារបស់ខ្លួន នៅពេលអនាគត ហើយនេះក៏នឹងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពប្រយុទ្ធនៃទាហានរុស្ស៉ីនៅក្នុង សង្រ្គាមអ៊ុយក្រែនផងដែរ។ ប៉ុន្តែ មកទល់នឹងពេលនេះមិនទាន់មានតួលេខផ្លូវការពីចំនួនទាហានរុស្ស៉ីដែលស្លាប់នៅក្នុងសង្រ្គាមនៅឡើយទេ»។ គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ី បានបង្កើនការវាយប្រហារកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីដណ្តើមយកទីក្រុង Sievierodonetsk ដែលជាទីក្រុងសំខាន់មួយ ក្នុងតំបន់ Donbas ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន និងដែលទីក្រុងម៉ូស្គូកំពុងកំណត់គោលដៅ បន្ទាប់ពីបានបរាជ័យក្នុងការដណ្តើមយករដ្ឋធានី Kyiv នៅដើមសង្រ្គាម៕ ផ្តល់សិទ្ធិដោយ៖ freshnews

រដ្ឋាភិបាលឥណ្ឌាប្រកាសផ្តល់អាហារូបករណ៍និងការធានារ៉ាប់រងសុខភាពចំពោះគ្រប់កុមារដែលបានក្លាយជាក្មេងកំព្រាព្រោះវិបត្តិនៃជំងឺកូវីដ-១៩

Khmerpress May 31, 2022 31/05/2022

ឥណ្ឌា៖ រដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌាប្រកាសកាលពីថ្ងៃចន្ទ ទី៣០ ខែឧសភាម្សិលមិញនេះថា នឹងផ្តល់អាហារូបករណ៍ផ្នែកអប់រំ សេវាប្រឹក្សាសុខភាពផ្លូវចិត្ត និងការធានារ៉ាប់រងសុខភាពចំពោះគ្រប់កុមាររូបណាដែលបានក្លាយជាក្មេងកំព្រាដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters។ បើតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបញ្ជាក់ថា ក្រុមកុមារកំព្រាដែលស្ថិតក្នុងលក្ខខណ្ឌអាចទទួលបានជំនួយខាងលើនេះគឺសំដៅលើក្រុមកុមារដែលមានម្តាយនិងឪពុក ឬអាណាព្យាបាលស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នពួកគេកំពុងរស់នៅក្នុងស្ថានភាពដ៏លំបាកមួយ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ប្រភពខាងលើបានបន្តថា គិតត្រឹមពេលគេនៅមិនទាន់ដឹងច្បាស់ថាចំនួនកុមារកំព្រាព្រោះជំងឺកូវីដ-១៩នៅទូទាំងប្រទេសឥណ្ឌាមានចំនួនប៉ុន្មាននាក់នោះទេ តែគេអាចដឹងត្រឹមថា មានពលរដ្ឋឥណ្ឌាជាង ៥២៤,០០០នាក់បានស្លាប់ព្រោះតែជំងឺកូវីដ-១៩ បើគិតចាប់តាំងពីមានការរាតត្បាតជំងឺរហូតមកទល់នឹងពេលនេះ។ បើតាមគម្រោងរបស់អាជ្ញាធរឥណ្ឌាគឺការផ្តល់ជំនួយដល់ក្រុមកុមារកំព្រាព្រោះជំងឺកូវីដ-១៩នេះនឹងបន្តផ្តល់ជូនរហូតដល់ពួកគេមានអាយុ ២៣ឆ្នាំ ហើយបើគិតជាមធ្យមគេអាចនឹងចំណាយប្រាក់ចំនួន ១លានរ៉ូពី (១២,៨៩៩ដុល្លារអាមេរិក) សម្រាប់កុមារម្នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាជ្ញាធរថៃបញ្ជាក់ថាព័ត៌មាន “អ្នកចាក់វ៉ាក់សាំង AstraZeneca ងាយកើតជំងឺអុតស្វា Monkeypox ” ជាព័ត៌មានមិនពិត

Khmerpress May 31, 2022 31/05/2022

ថៃ៖ ព័ត៌មានក្លែងក្លាយត្រូវបានគេបង្កើតឡើងនៅគ្រប់ទីកន្លែងជាពិសេសនៅតាមបណ្តាញសង្គមតែម្តង ដ្បិតនៅក្នុងក្របខណ្ឌនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ ការផលិតនិងចែកចាយដំណឹងគ្រប់បែបយ៉ាងកាន់តែមានភាពងាយស្រួសនិងសម្បូរបែបបំផុត។ គោលបំណងនៃការបង្កើតព័ត៌មានក្លែងក្លាយនេះគឺដើម្បីទាញយកផលប្រយោជន៍ផ្សេងៗរួមមាន ទាញយកការចាប់អារម្មណ៍នៅលើបណ្តាញសង្គម ផលប្រយោជន៍ផ្នែកនយោបាយ  និងឆ្លៀតឱកាសធ្វើអាជីវកម្មក្នុងរួមភាពណាមួយជាដើម។ ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភានេះ អាជ្ញាធរថៃបានបង្ហាញនូវព័ត៌មានក្លែងក្លាយចំនួន ១០​ ដែលទទួលបានការចាប់ខ្លាំងបំផុតនៅក្នុងបណ្តាញសង្គមថៃក្នុងរយៈពេលថ្មីៗនេះ ដើម្បីកុំឲ្យពលរដ្ឋមានការភ័ន្តច្រឡំ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយទាំង ១០នោះរួមមាន៖ ១៖ មន្ទីរពេទ្យ  Bumrungrad មានឧបករណ៍សម្រាប់ព្យាបាលជំងឺត្រចៀកគ្រប់បែបយ៉ាងរួមទាំងព្យាបាលជំងឺថ្លង់ ២៖ អ្នកដែលបានចាក់វ៉ាកសាំង AstraZeneca ងាយកើតជំងឺអុតស្វា Monkeypox ៣៖ ការលុបចោលបុណ្យចូលវស្សាដើម្បីកាត់បន្ថយភាពសំខាន់របស់ព្រះពុទ្ធសាសនា ៤៖ ស៊ុតក្លែងក្លាយត្រូវបានផលិតនិងចែកចាយទូទាំងប្រទេសថៃ ៥៖ ធនាគារជាតិថៃនឹងផ្តល់ប្រាក់កម្ចីទិញផ្ទះរហូតដល់ ១លានបាត (ជិត ៣ម៉ឺនដុល្លារ) ជាមួយនឹងការបង់ប្រាក់សងធនាគារវិញត្រឹម ១០បាត (០,៣០​ ដុល្លារ) ក្នុងមួយខែ។ ៦៖ ការិយាល័យសន្តិសុខសង្គមកំពុងផ្តល់ប្រាក់កម្ចីដែលអាចបង់រំលស់ក្នុងរយៈពេល ៣៦ខែ ៧៖ កម្មវិធីកាបូបឌីជីថល Paotang អនុញ្ញាតឱ្យពលរដ្ឋអាចខ្ចីប្រាក់រហូតដល់ ៥,០០០បាត ដោយមានការយល់ព្រមក្នុងរយៈពេលត្រឹម ៣នាទី។ ៨៖ ការញ៉ាំតៅហ៊ូនិងទឹកឃ្មុំបង្កើនហានិភ័យនៃការកើតមានជំងឺថ្លង់។ […]

អាជ្ញាធរថៃបញ្ជាក់ថាព័ត៌មាន “អ្នកចាក់វ៉ាក់សាំង AstraZeneca ងាយកើតជំងឺអុតស្វា Monkeypox ” ជាព័ត៌មានមិនពិត

Khmerpress May 31, 2022 31/05/2022

ថៃ៖ ព័ត៌មានក្លែងក្លាយត្រូវបានគេបង្កើតឡើងនៅគ្រប់ទីកន្លែងជាពិសេសនៅតាមបណ្តាញសង្គមតែម្តង ដ្បិតនៅក្នុងក្របខណ្ឌនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ ការផលិតនិងចែកចាយដំណឹងគ្រប់បែបយ៉ាងកាន់តែមានភាពងាយស្រួសនិងសម្បូរបែបបំផុត។ គោលបំណងនៃការបង្កើតព័ត៌មានក្លែងក្លាយនេះគឺដើម្បីទាញយកផលប្រយោជន៍ផ្សេងៗរួមមាន ទាញយកការចាប់អារម្មណ៍នៅលើបណ្តាញសង្គម ផលប្រយោជន៍ផ្នែកនយោបាយ  និងឆ្លៀតឱកាសធ្វើអាជីវកម្មក្នុងរួមភាពណាមួយជាដើម។ ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភានេះ អាជ្ញាធរថៃបានបង្ហាញនូវព័ត៌មានក្លែងក្លាយចំនួន ១០​ ដែលទទួលបានការចាប់ខ្លាំងបំផុតនៅក្នុងបណ្តាញសង្គមថៃក្នុងរយៈពេលថ្មីៗនេះ ដើម្បីកុំឲ្យពលរដ្ឋមានការភ័ន្តច្រឡំ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយទាំង ១០នោះរួមមាន៖ ១៖ មន្ទីរពេទ្យ  Bumrungrad មានឧបករណ៍សម្រាប់ព្យាបាលជំងឺត្រចៀកគ្រប់បែបយ៉ាងរួមទាំងព្យាបាលជំងឺថ្លង់ ២៖ អ្នកដែលបានចាក់វ៉ាកសាំង AstraZeneca ងាយកើតជំងឺអុតស្វា Monkeypox ៣៖ ការលុបចោលបុណ្យចូលវស្សាដើម្បីកាត់បន្ថយភាពសំខាន់របស់ព្រះពុទ្ធសាសនា ៤៖ ស៊ុតក្លែងក្លាយត្រូវបានផលិតនិងចែកចាយទូទាំងប្រទេសថៃ ៥៖ ធនាគារជាតិថៃនឹងផ្តល់ប្រាក់កម្ចីទិញផ្ទះរហូតដល់ ១លានបាត (ជិត ៣ម៉ឺនដុល្លារ) ជាមួយនឹងការបង់ប្រាក់សងធនាគារវិញត្រឹម ១០បាត (០,៣០​ ដុល្លារ) ក្នុងមួយខែ។ ៦៖ ការិយាល័យសន្តិសុខសង្គមកំពុងផ្តល់ប្រាក់កម្ចីដែលអាចបង់រំលស់ក្នុងរយៈពេល ៣៦ខែ ៧៖ កម្មវិធីកាបូបឌីជីថល Paotang អនុញ្ញាតឱ្យពលរដ្ឋអាចខ្ចីប្រាក់រហូតដល់ ៥,០០០បាត ដោយមានការយល់ព្រមក្នុងរយៈពេលត្រឹម ៣នាទី។ ៨៖ ការញ៉ាំតៅហ៊ូនិងទឹកឃ្មុំបង្កើនហានិភ័យនៃការកើតមានជំងឺថ្លង់។ […]

WHO និយាយថា ការផ្ទុះឡើងនៃជំងឺអុតស្វា ទំនងនឹងមិននាំឱ្យកើតមានជំងឺរាតត្បាលសកលថ្មីទេ

Khmerpress May 31, 2022 31/05/2022

(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក (WHO) មិនជឿថា ការផ្ទុះឡើងនៃជំងឺអុតស្វានៅខាងក្រៅទ្វីបអាហ្រ្វិក នឹងនាំឱ្យមានជំងឺរាតត្បាតសកលថ្មីទេ ដោយបន្ថែមថា វាមិនច្បាស់ទេថា តើអ្នកឆ្លងជំងឺដែលគ្មានរោគសញ្ញាអាចរីករាលដាលជំងឺនេះឬអត់នោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។ ករណីសង្ស័យ និងករណីបញ្ជាក់ជាង ៣០០ករណីនៃជំងឺអុតស្វាដែលជាប្រភេទជំងឺស្រាល ជាធម្មតារីករាលដាលតាមរយៈការទំនាក់ទំនងជិតស្និទ្ធដែលបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ និងកន្ទួលប្លែកៗ ត្រូវបានរាយការណ៍នៅក្នុងខែឧសភា ដែលភាគច្រើននៅអឺរ៉ុប។ WHO កំពុងពិចារណាថា តើការផ្ទុះឡើងគួរតែត្រូវបានវាយតម្លៃថាជា «គ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ» ឬហៅថា PHEIC ដូចដែលត្រូវបានធ្វើរួចជាមួយជំងឺកូវីដ១៩ និង Ebola ឬយ៉ាងណា។ ថ្បិតថាសេចក្តីថ្លែងការណ៍បែបនេះនឹងជួយពន្លឿនការស្រាវជ្រាវ និងការផ្តល់មូលនិធិដើម្បីទប់ស្កាត់ជំងឺនេះ។ នៅពេលសួរថា តើការផ្ទុះឡើងនៃជំងឺអុតស្វានេះមានសក្តានុពលក្នុងការរីករាលដាលទៅជាជំងឺរាតត្បាតឬយ៉ាងណា លោកស្រី Rosamund Lewis អ្នកដឹកនាំបច្ចេកទេសសម្រាប់ជំងឺអុតស្វា នៃកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO បាននិយាយថា «យើងមិនដឹងទេ ប៉ុន្តែយើងមិនគិតដូច្នេះទេ»។ លោកស្រីបានបន្ថែមថា «នៅពេលនេះយើងមិនព្រួយបារម្ភថា វានឹងក្លាយជាជំងឺរាតត្បាតសកលទេ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃប្រកាសរកឃើញករណីអ្នកជម្ងឺអុតស្វាមួយករណីលើអ្នកដំណើរបរទេសម្នាក់ ដែលផ្ទេរជើងយន្តហោះនៅព្រលានរបស់ខ្លួន

Khmerpress May 31, 2022 31/05/2022

ថៃ៖ នាថ្ងៃទី30 ខែឧសភា ឆ្នាំ2022 ថ្មីៗនេះ  លោកវេជ្ជបណ្ឌិត Chakrarat Pittayawong Anon ប្រធាននាយកដ្ឋានរោគរាតត្បាត និងនាយកដ្ឋានគ្រប់គ្រងជំងឺ បានបង្ហាញអំពីស្ថានភាពជំងឺអុតស្វា (Monkeypox) ថា «ថៃបានរកឃើញករណីអ្នកជម្ងឺអុតស្វាមួយករណី» ដែលមានប្រវត្តិឆ្លងកាត់ និងផ្ទេរជើងយន្តហោះនៅអាកាសយានដ្ឋានក្នុងប្រទេសថៃ រយៈពេល ២ម៉ោង ដែលមានគោលដៅបន្តដំណើរទៅប្រទេសអូស្ត្រាលី ហើយមានមនុស្សចំនួន ១២នាក់ទៀតប្រឈមនឹងហានិភ័យ។ ក្នុងនោះដែររួមមាន ជាអ្នកដំណើរ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ដែលស្ថិតក្នុងដំណើរការតាមដានរោគសញ្ញា។ ខណៈពេលនេះទាំង ១២ នាក់មិនទាន់មានរោគសញ្ញានៅឡើយទេស្ថិតក្នុងការតាមដាន។ ខណៈពេលនេះដែរក៏មានសេចក្តីរាយការណ៍បន្ថែមពីករណីផ្សេងទៀត គឺករណីដែលមានការសង្ស័យមនុស្សចំនួន ៥ ដោយក្នុងចំនោមនោះដែរ ត្រូវបានគេរាយការណ៍ថា ៣នាក់ជាភ្ញៀវទេសចរជនជាតិអ៊ីស្លង់ (Icelandic) ដែលត្រូវជាបងប្អូនប្រុសស្រីគ្នា បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីរៀន Muay Thai នៅឯភូកេត។ ដំបូង​ឡើយ គេ​បាន​រក​ឃើញ​ថា អ្នក​ទាំង​បី​មាន​រោគ​សញ្ញា​ស្រដៀងទៅនឹង​ជំងឺ​អុតស្វា​ គឺជា​ពងបែក​ប៉ោង​ច្បាស់​នៅលើ​ដងខ្លួន​ ប៉ុន្តែ​នៅពេល​ពិនិត្យ​ដោយ​វិធីសាស្ត្រ RT-PCR ពី​មន្ទីរពិសោធន៍​ចំនួន​២ គឺ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ និងមជ្ឈមណ្ឌលព្យាបាលជម្ងឺបន្ទាន់ មន្ទីរពេទ្យជូឡាឡុងកន មេម៉ូរីល។ គេ​បាន​រក​ឃើញ​ថា លទ្ធផល​បាន​បញ្ជាក់​ថា ពួក​គេ​ទាំង​បី​នាក់​គ្រាន់​តែ​ជា​ជំងឺ​រើមប៉ុណ្ណោះ។ […]

អ៊ុយក្រែនទទួលបានជំនួយហិរញ្ញវត្ថសរុបជាង ៦ពាន់លានដុល្លារពីលោកខាងលិច គិតចាប់ពីសង្រ្គាមជាមួយរុស្ស៉ីផ្ទុះឡើង

Khmerpress May 30, 2022 30/05/2022

(កៀវ)៖ ទេសាភិបាលរងទី១ នៃធនាគារជាតិរបស់ប្រទេសអ៊ុយក្រែន លោកស្រី កាតឺរីណា រ៉ូសកូវ៉ា (Kateryna Rozhkova) បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា រដ្ឋាភិបាលទីក្រុងកៀវទទួលបានជំនួយហិរញ្ញវត្ថុសរុប ៦.៥ពាន់លានដុល្លារអាមេរិក ពីសំណាក់ក្រុមប្រទេសលោកខាងលិច គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីបានចាប់ផ្តើម កាលពីចុងខែកុម្ភៈ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។ លោកស្រី Rozhkova បានបន្ថែមថា ជំនួយទាំងនេះ ត្រូវបានផ្ទេរចូលទៅក្នុង កញ្ចប់ថវិកាជាតិអ៊ុយក្រែន រួចរាល់អស់ហើយ។ ក្នុងជំនួយសរុបនោះ គឺរួមមានទាំងជំនួយឥតសំណង ហើយនិងកញ្ចី ប៉ុន្តែលោកស្រីទេសាភិបាលរង ពុំបានបញ្ជាក់ឱ្យច្បាស់ថា ថវិកាចំនួនប៉ុន្មាន ដែលទីក្រុងកៀវនឹងបង់សងទៅគេវិញនោះឡើយ។ គួរបញ្ជាក់ថា បើតាមលោកស្រី Rozhkova អ៊ុយក្រែនត្រូវការជំនួយហិរញ្ញវត្ថុយ៉ាងហោច ៥ពាន់លានដុល្លារក្នុងមួយខែៗ ដើម្បីទប់ទល់នឹងបញ្ហាឱនភាពកញ្ចប់ថវិកា នៅចំពោះមុខវិបត្តិបច្ចុប្បន្ន។ កាលពីខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានអះអាងដែរថា ប្រទេសរបស់លោក បានទទួលរងការខូចខាតគិតជាទំហំទឹកប្រាក់ស្មើនឹង ពាក់កណ្តាលកន្លះទ្រីលានដុល្លារទៅហើយ និងត្រូវការជំនួយហិរញ្ញវត្ថុខ្ទង់ ៧ពាន់លានដុល្លារជារៀងរាល់ខែ។ កាលពីឆ្នាំមុន GDP […]

ប្រមុខគោលនយោបាយរបស់ EU រំពឹងថា នឹងអាចឈានដល់ការព្រមព្រៀងគ្នា លើការដាក់ទណ្ឌកម្មប្រេងរបស់រុស្ស៉ី

Khmerpress May 30, 2022 30/05/2022

(ប៉ារីស)៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោក ចូសេព បូរ៉ែល (Josep Borrell) បាននិយាយនៅថ្ងៃចន្ទនេះថា សមាជិកសហភាពអឺរ៉ុប គួរតែអាចឈានដល់កិច្ចព្រមព្រៀងមួយ លើកញ្ចប់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៉ី រួមទាំងការរឹតត្បិតលើការនាំចូលប្រេងផងដែរ កំលុងកិច្ចប្រជុំរវាងក្រុមមន្រ្តីរបស់ប្លុកនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។ ថ្លែងប្រាប់ទូរទស្សន៍បារាំង លោក បូរ៉ែល បានគូសបញ្ជាក់ថា «យើងត្រូវតែសម្រេចជាឯកច្ឆន្ទ, ក្រោយពីមានកិច្ចពិភាក្សាដ៏តានតឹង កាលពីរសៀលម្សិលមិញ ក៏ដូចជាព្រឹកនេះ (ម៉ោងក្នុងតំបន់) ខ្ញុំគិតថានៅរសៀលនេះ យើងនឹងអាចឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ជូនប្រមុខរដ្ឋរបស់ប្រទេសជាសមាជិក»។ នៅពេលដែលលោកត្រូវបានសួរថា តើផែនការរួមបញ្ចូលការហាមឃាត់លើ ការនាំចូលប្រេងរបស់រុស្ស៉ី អាចបរាជ័យដោយសារតែមានការជំទាស់ពីប្រទេសហុងគ្រី និងបណ្តារដ្ឋនៅអឺរ៉ុបខាងកើត ដែរឬទេ? លោក បូរ៉ែល ឆ្លើយថា «ទេ, ខ្ញុំមិនគិតដូច្នេះទេ…. ចុងបញ្ចប់កិច្ចព្រមព្រៀងមួយ នឹងលេចចេញជារូបរាងឡើង»។ គួរបញ្ជាក់ថា សំណើរដែលកំពុងពិភាក្សា ក្នុងចំណោមបណ្តាប្រទេសសហភាពអឺរ៉ុប មានគោលដៅហាមឃាត់លើ ការបញ្ជូនប្រេងពីរុស្ស៉ី មកកាន់សហភាពអឺរ៉ុបតាមសមុទ្រ នៅត្រឹមចុងឆ្នាំនេះ លើកលែងតែប្រេងដែលបញ្ជូនបំពង់បង្ហូរប្រេង […]

ស្វែងយល់ពីរោគ​សញ្ញា​ និង​វិធី​ព្យាបាល​​ជំងឺ​អុតស្វា Monkeypox ដែលកំពុងចម្លងរាតត្បាតនៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង

Khmerpress May 30, 2022 30/05/2022

ករណី​​ជំងឺ​អុតស្វា Monkeypox នៅតែបន្តកើនឡើង ខណៈដែលការផ្ទុះឡើងនាពេលថ្មីៗនេះ បានចម្លងទៅដល់ប្រទេសនៅអាមេរិកខាងជើង និងតំបន់អឺរ៉ុបជាច្រើន។ គិតត្រឹមថ្ងៃពុធ ការឆ្លងចំនួន ១៨៩ ករណី ត្រូវបានបញ្ជាក់ ហើយមាន ៩៤ ករណី ត្រូវបានគេសង្ស័យថា បានកើតនៅប្រទេសដែលកម្រនឹងមានជំងឺនេះពីមុនមក នេះបើយោងតាមទិន្នន័យរបស់ Global health ។ សហរដ្ឋអាមេរិកក៏កំពុងរាយការណ៍ពីករណីថ្មីចំនួន ៨ ដោយក្នុងនោះមាន ១ ករណី ត្រូវបានបញ្ជាក់ និង ៧ ករណី ស្ថិតក្រោមការសង្ស័យ នេះបើតាមការរាយការណ៍របស់លោក​ស្រីវេជ្ជបណ្ឌិត Jennifer McQuiston អនុប្រធាន​ផ្នែក​ជំងឺ​ឆ្លង​ និង​រោគ​វិទ្យា​ នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​ (CDC) ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ។ លោក​ស្រីវេជ្ជបណ្ឌិត McQuiston បាននិយាយថា វាលឿនពេកនៅក្នុងការសន្និដ្ឋាន ហើយករណីជំងឺអុតស្វា អាចនឹងបន្ដកើនឡើងនៅសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ លោក​ស្រីវេជ្ជបណ្ឌិតមានជំនឿថា ជំងឺអុតស្វា មិនបង្កឱ្យមានហានិភ័យខ្ពស់នៅក្នុងសហគមន៍នោះទេ ប៉ុន្តែក្រុមការងារនឹងបង្កើនការឃ្លាំមើលនៅតាមសហគមន៍ ដើម្បីគ្រប់គ្រងការផ្ទុះឡើងនេះ។ ការចម្លង៖ វាគឺជាជំងឺក្នុងគ្រួសារតែមួយជាមួយជំងឺអុតធំ (Smallpox) ហើយមានរោគសញ្ញាស្រដៀងគ្នា […]

នេប៉ាល់ រកឃើញបំណែកយន្តហោះដែលធ្លាក់ជាមួយមនុស្ស ២២នាក់ នៅឯតំបន់ភ្នំ

Khmerpress May 30, 2022 30/05/2022

(កដ្ឋមណ្ឌូ)៖ កងទ័ពនៃប្រទេសនេប៉ាល់ បាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានរកឃើញទីតាំងនៃយន្តហោះដឹកអ្នកដំណើរចំនួន ២២នាក់ ដែលបានធ្លាក់ កំលុងពេលមានអាកាធាតុមិនល្អដោយមានពពកច្រើន កាលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនោះហើយ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។ អ្នកនាំពាក្យនៃកងទ័ពនេប៉ាល់ លោក ណារ៉ាយ៉ាន ស៊ីវ៉ាល់ (Narayan Silwal) បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «ក្រុមស្វែងរក និងជួយសង្រ្គោះកំណត់បានទីតាំងធ្លាក់យន្តហោះនោះហើយ»។ ជាមួយគ្នានោះ លោកក៏បានបង្ហាញរូបភាពនៃបំណែកយន្តហោះដោយផ្នែកខ្លះ បានធ្លាក់រាយប៉ាយនៅជម្រាលភ្នំផងដែរ តែមិនបានបញ្ជាក់ពីជោគវាសនារបស់មនុស្សដែលជិះយន្ដហោះខាងលើនោះទេ។ ក្រុមហ៊ុនអាកាសចរណ៍ និងមន្រ្តីរដ្ឋាភិបាល បានឲ្យដឹងថា យន្តហោះខ្នាតតូច DHC-6-300 របស់ក្រុមហ៊ុនអាកាសចរណ៍ឯកជន Tara Air មានដឹកអ្នកដំណើរទេសចរជនជាតិឥណ្ឌា ចំនួន៤នាក់ អាល្លឺម៉ង់២នាក់ និងនេប៉ាល់១៦នាក់ បានចេញពីទីក្រុង ប៉ូការ៉ា (Pokhara) ចម្ងាយ១២៥គីឡូម៉ែត្រ ពីភាគខាងលិចនៃរដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu) ហើយក្រោយពេលហោះហើររយៈពេល២០នាទី ក៏បានបាត់ទំនាក់ទំនង។ អ្នកនាំពាក្យអាជ្ញាធរអាកាសចរស៊ីវិលនេប៉ាល់ បាននិយាយថា ពេលនេះ ឧម្ភាគចក្រចំនួន៥គ្រឿង កំពុងធ្វើប្រតិបត្តិការនៅលើទីតាំង […]