ព័ត៌មានអន្តរជាតិ

WHO៖ ជំងឺអុតស្វា បង្កហានិភ័យកម្រិតមធ្យម ដល់សុខភាពសាធារណពិភពលោក

Khmerpress May 30, 2022 30/05/2022

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា បច្ចុប្បន្នជំងឺអុតស្វា ឬ Monkeypox បានផ្តល់ហានិភ័យកម្រិតមធ្យម ចំពោះសុខភាពសាធារណពិភពលោក ក្រោយពីមានសេចក្តីរាយការណ៍អំពីជំងឺនេះក្នុងប្រទេសដែលមិនធ្លាប់ រកឃើញពីមុនមក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។ បើតាមសេចក្តីថ្លែងការណ៍របស់ WHO, «ហានិភ័យសុខភាពសាធារណៈអាចនឹងកើនឡើងខ្ពស់ ប្រសិនបើមេរោគនេះវិវឌ្ឍន៍ទៅជាភ្នាក់ងារបង្ករោគ របស់មនុស្ស និងរាលដាលដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ដូចជាកុមារតូចៗ និងអ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ»។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ករណីឆ្លងជំងឺអុតស្វាសរុបមានចំនួន ២៥៧ករណី និងករណីសង្ស័យចំនួន១២០ ដែលត្រូវបានរកឃើញក្នុងប្រទេស និងរដ្ឋជាសមាជិកចំនួន២៣ ជាទីដែលមិនធ្លាប់មានករណីជំងឺនេះកើតឡើង។ ប៉ុន្តែ រហូតមកដល់ពេលនេះ មិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះទេ។ ការលេចឡើងភ្លាមៗនៃជំងឺអុតស្វាក្នុងពេលតែមួយ នៅប្រទេសមិនធ្លាប់មាន គឺបង្ហាញថាមានករណីឆ្លងដែលយើងមិនបានដឹង ឬអាចមានការរាលដាលថ្មីថែមទៀត។ គួរបញ្ជាក់ថា ករណីឆ្លងជំងឺអុតស្វា ភាគច្រើនត្រូវបានរកឃើញ នៅឯចក្រភពអង់គ្លេស, អេស្ប៉ាញ និង ព័រទុយហ្គាល់ ស្របពេល WHO និយាយថា «ភាគច្រើននៃករណីដែលបានរាយការណ៍ មកទល់ពេលនេះ គឺមិនមានទំនាក់ទំនងការធ្វើដំណើរទៅកាន់តំបន់ដែលធ្លាប់មានមេរោគនេះទេ […]

ចិនបរិច្ចាគវ៉ាក់សាំងកូវីដ១៩ចំនួន ១០លានដូសដល់ប្រទេសមីយ៉ាន់ម៉ា

Khmerpress May 30, 2022 30/05/2022

(រ៉ង់ហ្គោន)៖ ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ១០ លានដូស សឺរ៉ាំងវ៉ាក់សាំងចំនួន ១៣លាន និងរថយន្តមន្ទីរពិសោធន៍ចល័តចំនួន ២គ្រឿងដល់ប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ។ ស្ថានទូត ចិន បាន ប្រគល់ អំណោយទាំងនេះទៅ ឲ្យ ក្រសួង សុខាភិបាល មីយ៉ាន់ម៉ា នៅ អាកាសយានដ្ឋាន អន្តរជាតិ រ៉ង់ហ្គោនកាល ពី ថ្ងៃ អាទិត្យ ខណៈវានឹងមកជាផ្នែកៗចាប់ពីថ្ងៃទី១៨ ដល់ ២៩ ខែឧសភា។ ទិន្នន័យផ្លូវការបានបង្ហាញថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាក់ពីករណីកូវីដ១៩ សរុបចំនួន ៦១៣,២៩៨ករណី ក្នុងនោះស្លាប់ ១៩,៤៣៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

យោធាអ៉ីរ៉ង់ បង្អួតមូលដ្ឋានក្រោមដី សម្រាប់រក្សាទុកយន្តហោះដ្រូន

Khmerpress May 29, 2022 29/05/2022

(តេហេរ៉ង់)៖ អ៉ីរ៉ង់បានបង្ហើបឱ្យដឹងពីព័ត៌មានមួយចំនួន ប៉ុន្តែមិនរួមមានព័ត៌មានទីតាំងជាក់លាក់នោះឡើយ នៃមូលដ្ឋានក្រោមដីមួយកន្លែង សម្រាប់រក្សាទុកយន្តហោះដ្រូនយោធារបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។ ក្នុងសេចក្តីរាយការណ៍កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានអះអាងថា យន្តហោះដ្រូនចម្រុះប្រភេទសរុបចំនួន ១០០គ្រឿង កំពុងត្រូវរក្សាទុក នៅក្រោមតំបន់ជួរភ្នំ ហ្សាក្រូស (Zagros) ក្នុងនោះ រួមមានទាំងយន្តហោះដ្រូនប្រភេទ អាបាប៊ីល-ហ្វាយ (Ababil-5) ដែលបំពាក់នូវមីស៉ីល កាអេម-ណាញ (Qaem-9) ដែលជាមីស៉ីលសម្រាប់បាញ់ពីអាកាសទៅលើដី យកលំនាំតាមមីស៉ីល ហ៊ែលហ្វាយអឺ (Hellfire) របស់សហដ្ឋអាមេរិក។ គួរបញ្ជាក់ថា បើតាមអ្នកសម្របសម្រួលព័ត៌មាន របស់ស្ថានីយទូរទស្សន៍ខាងលើ គឺលោកបានធ្វើដំណើររយៈពេល៤៥នាទី តាមឧទ្ធម្ភាគចក្រ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចេញពីទីក្រុង កឺម៉ានស្សា (Kermanshah) នៅភាគខាងលិចប្រទេសអ៉ីរ៉ង់ ដើម្បីទៅកាន់មូលដ្ឋានផ្ទុកដ្រូនក្រោមដីសម្ងាត់នោះ។ កំលុងការធ្វើដំណើរ លោកត្រូវគេយកក្រណាត់ចងបិទភ្នែក ដើម្បីកុំឱ្យដឹងទីតាំង តែត្រូវបានអនុញ្ញាតឱ្យដោះចេញវិញ នៅពេលទៅដល់មូលដ្ឋាននោះ។ ឃ្លីបវីដេអូបានបង្ហាញឱ្យឃើញ ដ្រូនជាច្រើនគ្រឿង មានបំពាក់ដោយមីស៉ីល នៅតម្រៀបជួរគ្នា ខណៈ មូលដ្ឋាននោះ […]

ប្រជាជនលីទុយអានី រៃអង្គាសប្រាក់បាន ៤.៧លានដុល្លារ ដើម្បីទិញយន្តហោះដ្រូនយោធា ឱ្យអ៊ុយក្រែន

Khmerpress May 29, 2022 29/05/2022

(វីលនីញូស)៖ ប្រជាជននៅប្រទេសលីទុយអានីបាននាំគ្នា ចូលរួមបរិច្ចាគថវិការបស់ខ្លួន ដើម្បីយកទៅទិញយន្តហោះដ្រូនយោធាមួយគ្រឿង ឱ្យអ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងតតាំងជាមួយនឹងរុស្ស៉ី ខណៈវាគឺជាការបង្ហាញពីសាមគ្គីភាព ពីសំណាក់ប្រទេសដែលធ្លាប់ជា ផ្នែកនៃអតីតសហភាពសូវៀត ដូចអ៊ុយក្រែនដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។ ថវិកាគោលដៅគឺ៥លានអឺរ៉ូ ដែលស្មើនឹង៤.៧លានដុល្លារអាមេរិក ត្រូវរៃអង្គាសបានក្នុងរយៈពេលត្រឹម៤ថ្ងៃប៉ុណ្ណោះ ដើម្បីយកទៅផ្គត់ផ្គង់ដល់ការទិញយន្តហោះដ្រូនយោធា បេរ៉ាក់តា ធីប៊ីធូ (Bayraktar TB2)។ វាត្រូវបានផ្តួចផ្តើមដោយទូរទស្សន៍អនឡាញរបស់លីទុយអានី ឈ្មោះថា ឡាយស្វេស ធីវី (Laisves TV)។ យន្តហោះដ្រូនខាងលើ គឺជាផលិតផលរបស់ប្រទេសតួកគី ហើយត្រូវបានគេមើលឃើញថា មានសមត្ថភាពខ្ពស់ប្រឆាំងកងកម្លាំងរុស្ស៉ី ក៏ដូចជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ ក្នុងជម្លោះរយៈពេលប៉ុន្មានឆ្នាំមកនេះ នៅឯប្រទេសស៉ីរីនិងលីប៊ី។ ក្រសួងការពារជាតិលីទុយអានី ដែលជាអ្នកទទួលបន្ទុកចាត់ចែង ការទិញយន្តហោះដ្រូននោះ បានឱ្យដឹងថា ខ្លួននឹងផ្ញើលិខិតប្រាប់ពីបំណងចង់ទិញវាពីតួកគី នៅសប្តាហ៍ក្រោយ។ គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ុយក្រែនខ្លួនឯងផ្ទាល់ ក៏បានទិញយន្តហោះដ្រូន Bayraktar TB2 ជាង២០គ្រឿង ពីក្រុមហ៊ុនតួកគី បេការ (Baykar) ផងដែរ […]

BREAKING: យន្តហោះដឹកមនុស្ស២២នាក់ បាត់ដំណឹង នៅប្រទេសនេប៉ាល់

Khmerpress May 29, 2022 29/05/2022

(កដ្ឋមណ្ឌូ)៖ យន្តហោះខ្នាតតូចមួយគ្រឿង នៅប្រទេសនេប៉ាល់ បានបាត់ដំណឹងនាថ្ងៃសៅរ៍នេះ ដោយមានផ្ទុកមនុស្សចំនួន២២នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។ យន្តហោះខាងលើធ្វើប្រតិបត្តិការ ដោយក្រុមហ៊ុនអាកាសចរណ៍ឯកជន តារ៉ា អ៊ែរ (Tara Air) ដែលជាចម្បងធ្វើការហោះហើរ យន្តហោះប្រភេទ ធ្វីន អូតឺ (Twin Otter)។ យន្តហោះនោះ មានគោលដៅធ្វើដំណើរ ពីទីក្រុងទេសចរណ៍ ប៉ូការ៉ា (Pokhara) ចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីភាគពាយព្យ រដ្ឋធានីកដ្ឋមណ្ឌូ ឆ្ពោះទៅកាន់ទីក្រុង ចូមសុម (Jomsom) ដែលស្ថិតចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Pokhara។ វាត្រូវគេរំពឹងថា នឹងប្រើពេលធ្វើដំណើរត្រឹម ១៥នាទីប៉ុណ្ណោះ ប៉ុន្តែបានដាច់ការទាក់ទង ក្រោយហោះឡើងបានតែបន្តិច។ គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យអាកាសចរណ៍ Tara Air នៅលើយន្តហោះនោះ មានផ្ទុកអ្នកដំណើរចំនួន ១៩នាក់ និងក្រុមការងារយន្តហោះ ៣នាក់។ អាជ្ញាធរនេប៉ាល់បានឱ្យដឹងថា ពុំទាន់មានព័ត៌មានអំពីយន្តហោះ […]

ថៃ៖ មនុស្ស ៣,៦៤៩នាក់ បានឆ្លងជំងឺកូវីដ-១៩ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress May 29, 2022 29/05/2022

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៦៤៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៣,៦៤៧ករណី ជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង២ករណី ជាករណីនាំចូលពីក្រៅប្រទេស។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៥,៦២២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤៤២,៦៤៨ករណី ក្នុងនោះមានអ្នកស្លាប់ ២៩,៩៧២នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៣៦លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៧លានដូស ក្នុងនោះប្រជាជនជាង ៥២.៣៤លាននាក់ (៧៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង […]

NASA បង្ហាញអាចម៍ផ្កាយយក្ស ធំជាងអគារ Empire State បួនដងនឹងឆ្លងកាត់ពិភពលោក

Khmerpress May 29, 2022 29/05/2022

រដ្ឋបាល​អាកាសចរណ៍ និង​អវកាស​ជាតិ​អាមេរិក (NASA) កាលពីថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ឱ្យដឹងថា អាចម៍ផ្កាយ​មួយ មានទំហំ ធំជាងបួនដងនៃអគារ Empire State ដែលមានអង្កត់ផ្ចិត ១.១ម៉ាយ ឬប្រហែល ១.៨គីឡូម៉ែត្រ កំពុងធ្វើដំណើរឆ្លងកាត់ផែនដីនៅថ្ងៃទី ២៧ ខែឧសភា។ NASA និយាយថា អាចម៍ផ្កាយយក្សនោះគេអោយឈ្មោះថា “៧៣៣៥” នឹងឆ្លងកាត់ផែនដីក្នុងចម្ងាយប្រហែល ២.៥លានម៉ាយ ប្រហែល ១០ដងនៃចម្ងាយរវាងផែនដី និងព្រះច័ន្ទ។ អាចម៍ផ្កាយ “៧៣៣៥” ត្រូវបានគេចាត់ទុកថា ជាភពយក្សតែមួយគត់ នៃចំនួនវត្ថុអវកាសជ្រៅដែល NASA រំពឹងថានឹងមកកៀកផែនដីក្នុងសប្តាហ៍នេះ ខណៈដែល NASA កំពុងតាមដានអាចម៍ផ្កាយ ផ្កាយដុះកន្ទុយ និងសាកសពសេឡេស្ទាលចំនួន ២,០០០ផ្សេងទៀតនៅក្នុងលំហដ៏ជ្រៅនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត